ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ

15 ខែ ធ្នូ ឆ្នាំ 2020, 11:11

មួយរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានវត្តមានអាគារខ្ពស់ជាច្រើនដូចជាអាគារខុនដូ និងអគារពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរចាប់ផ្តើមមានការផ្លាស់ប្តូរច្រើនមកចាប់អារម្មណ៍ជាមួយនឹងការរស់នៅតាមខុនដូវិញ។ ក្នុងនោះគម្រោងខុនដូមួយដែលមានលក្ខណៈពិសេសខុសពីគេ មិនថាលើស្ថាបត្យកម្ម សម្ភារៈតាំងលម្អ គុណភាពសំណង់ និងទីតាំងនោះគឺ ខុនដូប្រណិតស្កាយវីឡា។

ស្កាយវីឡា គឺជាគម្រោងខុនដូប្រភេទវីឡាលើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លារលំហែកាយដ៏ធំទូលាយ អមដោយ រុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លារធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏មានតិចទៅៗដោយសារតែទំហំសាងសង់មានកម្រិត ប៉ុន្តែបញ្ហានេះមិនមាននៅក្នុងគម្រោងខុនដូស្កាយវីឡាឡើយ ព្រោះខុនដូនេះផ្តោតសំខាន់ទៅលើទីធ្លា ដោយផ្តល់ជូនទំហំធំធូលាយមិនធ្លាប់មាននៅក្នុងគម្រោងខុនដូផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។

ស្កាយវីឡាមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ននេះសាងសង់រួចរាល់បាន ៩៩% ដែលគ្រោងនឹងប្រគល់ជូនលោកអ្នកដែលជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះនៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះហើយ។ ខុនដូដែលមានទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។

នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុន ពហុជាតិល្បីៗជាច្រើនពិសេសគឺផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉លផ្សារទួលទំពូងនិងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។

គម្រោងស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte., Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។

អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។

លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ​ ស្កាយវីឡា ឱ្យក្លាយជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។ ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាខុនដូស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដាថ្មីនៃសិល្បៈស្ថាបត្យកម្ម លំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុមប្រកបដោយផាសុកភាព។

ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃ យូនីតៗនីមួយៗប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហឋានរបស់ខ្លួនទៅតាម ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ វាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងនិងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើត បានជាបរិយាកាស​រស់នៅប្រកបដោយភាពស្រស់បំព្រង។

ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រងអមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយ អារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតនោះគឺ ក្លឹបស្កាយបារនៅជាន់ដំបូល ដែលបម្រើសេវាកម្មលំដាប់ផ្កាយ៥ និងសម្បូរបែបរួមមាន ក្លឹបហាត់ប្រាណ បន្ទប់សោណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដាអន្តរជាតិ។

បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ នៅជាន់ទី៣៥ មានកន្លែងអង្គុយលំហែកាយដ៏ធំទូលាយ បន្ទប់កម្សាន្ត បន្ទប់ទទួលទានអាហារពេលល្ងាចបែបឯកជន អាចរៀបចំកម្មវិធីសម្រាប់ការជួបជុំអាហារពេលល្ងាចយ៉ាងសាកសមសម្រាប់លោកអ្នកដែលចូលចិត្តអារម្មណ៍បែបឯកជន អាចក្លាយជាទីធ្លារអានសៀវភៅ​។ លើសពីនោះទៀតមានភោជនីយដ្ឋានបែបបារាំង និងជប៉ុន។

ព័ត៌មានលម្អិតពីយូនីតនៅគម្រោងខុនដូស្កាយវីឡា

ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ​ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលអាចនិយាយបានថាជាយូនីតខុនដូ ដែលមានទំហំធំបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់អតិថិជនជ្រើសរើស។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរ ជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។

បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាល ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លារធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍ នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុង ក្រុមគ្រួសារ ឬ​ ជាទីតាំងសម្រាប់ផឹកតែនាព្រឹកព្រលឹម។

ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួលសុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជាសេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។

បច្ចុប្បន្ននេះយូនីតចំនួន ១៨២ក្នុងចំណោម ២៥៦ នៃស្កាយវីឡាមានម្ចាស់រូចរាល់ហើយ ដែលស្មើនឹង ៧១.០៩%។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥% ពីគម្រោងស្កាយវីឡា ហើយចំពោះវិធីសាស្រ្តនៃការបង់ប្រាក់មានជាច្រើនប្រភេទ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើគម្រោងខុនដូប្រណិត ស្កាយវីឡា សូមធ្វើការទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះដើម្បីទទួលបានព័ត៌មានបន្ថែម និងការបញ្ជុះតម្លៃផ្សេងៗ។

សម្រាប់ពត៌មានបន្ថែមពីគម្រោងខុនដូ ស្កាយវីឡា សូមចុចទៅកាន់ Link នេះ៖ https://www.realestate.com.kh/new-developments/sky-villa/

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: