+855 92 92 1000
Logo
ហាងកាហ្វេ Starbucks បានបើកដំណើរការសាខាចម្បងក្នុងសង្កាត់បឹងកេងកង១
Updated on: June 7, 2022, 3:12 a.m.
Published on: October 11, 2016, 3:23 a.m.
Realestate News

ហាងកាហ្វេ Starbucks បានបើកដំណើរការសាខាចម្បងក្នុងសង្កាត់បឹងកេងកង១


Horizontal-Ribbon-Editorial

starbucks-kh

មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេសម្រាប់ហាងកាហ្វេបែបទំនើប តួយ៉ាងមានយីហោហាងកាហ្វេជាច្រើនដែលបានបើកដំណើរការក្នុងទីក្រុងភ្នំពេញ។

ប៉ុន្តែការមកដល់ហាងកាហ្វេយីហោយក្ស Starbucks ដែលទើបបើកថ្មីៗនៅទីក្រុងភ្នំពេញហាក់បីដូចជាប្លែកបន្តិចសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញ។ យើងឃើញថាយីហោអាហារនិងភេសជ្ជៈយីហោអន្តរជាតិត្រូវបានទិញសិទ្ធិអាជីវកម្មចូលមកក្នុងប្រទេសយ៉ាងច្រើន។

មកដល់ភ្លាមលក់ភ្លាម៖

ជាមួយនិងបទពិសោធន៏ជាង៤៥ឆ្នាំក្នុងវិស័យឧស្សាហកម្មកាហ្វេ Starbucksដែលបានគ្រប់គ្រងហាងលក់រាយជាង ២២,៥១៩ នៅលើពិភពលោក(គិតត្រឹមថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៥)។ ឈ្មោះកាហ្វេ Starbucks គឺជាឈ្មោះល្បីដែលបានទទួលស្គាល់ពាសពេញពិភពលោកតាមរយៈយុទ្ធនាការផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់ និងតាមរយៈការខិតខំប្រឹងប្រែងដាក់ផលិតផលបស់ខ្លួនលក់ក្នុងទីផ្សារ។

ក្នុងខែតុលាឆ្នាំ២០១៦សាខាចម្បងថ្មីមួយទើបតែបើកដើម្បីបម្រើដល់សាធារណៈជនកម្ពុជាក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ Starbucks ទើបតែសម្ភោធន៏សាខាថ្មីរបស់ក្រុមហ៊ុនស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ។

សាខាថ្មីរបស់ Starbucks មាន២ជាន់និងទំហំ៦៥០ម៉ែតការ៉េ រួមបញ្ចូលទាំងរូបគំនូរលើជញ្ជំាងចម្លាក់មួយដែលជាការបរិយាយនូវរឿងនិទានបែបបុរាណខ្មែរសុវណ្ណមច្ឆា។

Starbucks នៅប្រទេសគម្ពុជាបានចាប់ដៃគូជាមួយអង្គការមួយដែលមានឈ្មោះថា Cambodian Children’s Fund ដែលជាអង្គការអភិវឌ្ឍន៍សហគមន៏រយៈពេលវែងមួយ។ ពួកគេបាន និយាយថា “ពួកយើងគិតយ៉ាងល្អិតល្អន់ដើម្បីឱ្យមានការរីកចម្រើនក្នុងប្រទេសកម្ពុជា ដែលវាទាក់ទងនិងតម្លៃរបស់ក្រុមហ៊ុនយើងផងដែរ វាមិនត្រឹមតែជាការពង្រីកអាជីវកម្មក្នុងទីផ្សារនោះទេ។”

កាហ្វេ និងការវិនិយោគ៖

ប៉ុន្តែ Starbucks ដែលកំពុងតែបើកនេះជាហាងកាហ្វេដែលមិនត្រឹមតែជាចំណុចវិជ្ជមានសម្រាប់តែឧស្សាហកម្មចំណីអាហារនិងភេសជ្ជៈឡើយ…

វាថែមទាំងមានការទាក់ទងជាមួយនឹងអចលនទ្រព្យទៀតផងដែរ ជាក់ស្តែងតាមរបាយការណ៍របស់ធនាគារពិភពលោកបានអះអាងថាប្រទេសកម្ពុជាជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាប ដែលប្រទេសកម្ពុជាមានប្រាក់ចំណូលប្រចាំឆ្នំាជាមធ្យមប្រមាណ ១០២៦ ដុល្លារនិង ៤០៣៥ដុល្លារ។

ដូច្នេះ ប្រជាជនកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ នេះបើយើងតាមរបាយការណ៏ធនាគារពិភពលោក។

ជាមួយនិងការកើនឡើងការចំណាយរបស់អតិថិជន Starbucks មិនមានអ្វីគួរបារម្មណ៏អំពីតម្លៃខុសគ្នា ខ្លាំងឡើយជាមួួយនឹងតម្លៃកាហ្វេរបស់ខ្លួន បើធៀបទៅនិងតម្លៃកាហ្វេក្នុងស្រុក។ តម្លៃកាហ្វេក្នុងស្រុកប្រហែល ០,៧៤ដុល្លា(ហើយខ្លះមានតម្លៃត្រឹមតែ ០,២៥ដុល្លា) ខណៈដែលមួយកែវតូចរបស់ Starbucksមានតម្លៃចាប់ពី ២,៩៥ ដុល្លា។

ប្រសិនបើកាហ្វេមួយកែវជាសញ្ញាបង្ហាញពីកំណើនប្រាក់ចំណូល ក្រលេកមើលពីវិស័យអចលនទ្រព្យអាចនឹងអនុវត្តតាមនិន្នាការស្រដៀងគ្នានេះ វិនិយោគិនអាចនឹងពង្រីកទីផ្សាដោយសារតែប្រជាជនអាចទិញ  និងជួលអចលនទ្រព្យក្នុងអត្រាខ្ពស់បាន។ ការកង្វះទីផ្សារលក់បន្ត (ការលក់និងជួលអចលនទ្រព្យឡើងវិញ) ដើម្បីឲ្យការអភិវឌ្ឍន៍អចលនទ្រព្យបង្ហាញថាជាបញ្ហាដ៏ធំបំផុតមួយរបស់ទីផ្សារកម្ពុជាសម្រាប់អ្នកវិនិយោគ។

ជាងនេះទៅទៀត ប្រសិនបើទីផ្សារកម្ពុជាបង្ហាញថាអាចរកប្រាកចំណូលបានច្រើនសម្រាប់ Starbucks ក្រុមហ៊ុនអាហារនិងភេសជ្ជៈអន្តរជាតិផ្សេងទៀតនឹងមកវិនិយោគក្នុងទីផ្សារកម្ពុជាផងដែរ ដោយមានការទទួលបានទំនុកចិត្តពីអតិថិជនកាន់តែច្រើនឡើង។

ដូច្នេះខណៈដែល Starbucks បានបើកក្នុងសង្កាត់បឹងកេងកង១បានក្លាយជាកាហ្វេដែលពេញនិយម និងទទួលបានការស្វាគមន៏យ៉ាងកក់ក្ដៅក្នុងតំបន់ ដើម្បីសាកល្បងរស់ជាតិរបស់ខ្លួនវាពិតជាសំខាន់ណាស់សម្រាប់វិនិយោគិនដែលមានបំណងវិនិយោគរយៈពេលវែងក្នុងប្រទេសកម្ពុជា។

ស្វែងយល់បន្ថែមអំពីទីតំាងនិងការអភិវឌ្ឍន៍ក្នុងក្រុងភ្នំពេញ!

Comments