
Sovannphum Real Estate Investment
អាជ្ញាប័ណ្ណ #1
#446E1 ,Street 274 ( Preah Sihanouk Blvd ) Olympic Chamkarmon Phnom Penh
500 អចលនទ្រព្យ
ភ្នាក់ងារ
អំពី Sovannphum Real Estate Investment
ក្រុមហ៊ុន អចលនទ្រព្យ សុវណ្ណភូមិ រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ឯ.ក ចាប់បើកដំណើរការជាផ្លូវការចាប់ ថ្ងែទី ០១ ខែ មករា ឆ្នាំ ២០១៧។ ក្រុមហ៊ុន អចលនទ្រព្យ សុវណ្ណភូមិ រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ឯ.ក គឺជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងវិស័យអចលនទ្រព្យខាងផ្នែក លក់ ជួល វាយតំលៃអចលនទ្រព្យ និង គ្រប់គ្រងអចលនទ្រព្យ។ ក្រុមហ៊ុន អចលនទ្រព្យ សុវណ្ណភូមិ រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ឯ.ក គឺជាក្រុមហ៊ុនមួយដែលចុះបញ្ជីរត្រឹមត្រូវដែលមានលេខវិញ្ញាបណ្ណប័ត្រ E-17-245 ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។
បេសកកម្ម ( MISSION )៖ ផ្ដល់ជូនដល់អតិថិជននូវសេវាកម្មល្អឈានមុខគេ និង ប្រកបដោយជំនាញវិជ្ជាជីវៈ
ដើម្បីអោយសំរេចបាននូវចក្ខុវិស័យ និង បេសកកម្មរបស់យើងក្រុមហ៊ុនរបស់យើងខ្ញុំមានបេសកកម្មសំខាន់ៗជាច្រើនត្រូវធ្វើមានដូចជា៖
ផ្តល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត ( ទោចក្រយានយន្ត ឬ រថយន្ត)។
ប្រកាន់ភ្ជាប់ផ្ជួននូវសុចរិតភាព ប្រកបដោយវិជ្ជាជីវៈក្នុងប្រកបអាជីវកម្ម និង ការបំរើសេវាកម្មជូនអតិថិជន។
ដើរតួជាដៃគូព្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីបំរើសេវាកម្មជូនអតិថិជន។
បុគ្គលិកមានបទពិសោធន៏ និង សមត្ថភាពខ្ពស់ ។
បុគ្គលិកមានភាពរុះរាយរាក់ទាក់និង បំរើអតិថិជនដោយអស់ពីសមត្ថភាព។
ផ្ដល់កម្មវិធីបណ្ដុះបណ្ដាលដល់បុគ្គលិកទាក់ទង និងវិស័យអចលនទ្រព្យ ដើម្បីចែករំលែកបទពិសោធន៏ដល់បុគ្គលិកទាំងអស់។
ចក្ខុវិស័យ ( VISION )៖ យើងជាដៃគូឈានមុខគេផ្នែកសេវាកម្មអចលនទ្រព្យនៅកម្ពុជា
នៅក្នុងគោលបំណង នៃការបង្កើតអាជីវកម្មនេះឡើង គឺដើម្បីផ្ដល់សេវាកម្មឈានមុខគេនៅកម្ពុជា ហើយយើងសង្ឃឹមថានឹងក្លាយទៅក្រុមហ៊ុនធំមួយដែលបំរើសេវាកម្មផ្នែកអចលនទ្រព្យ ហើយមានភាពល្បីល្បាញឈ្មោះនៅប្រទេសកម្ពុជានារយៈពេល៣ឆ្នាំខាងមុខ និង មានការទទួលស្គាល់នឹង ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនគ្រប់មជ្ឍដ្ឋានមិនថាក្នុងស្រុក ឬក្រៅស្រុក ។ ទទ្ទឹមនឹងនេះការបើកអាជីវកម្មនេះដើម្បីឆ្លើយតបទៅនឹងការរីកចំរើន នៃប្រទេសជាតិ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគតូច-ធំផងដែរ។ ហើយការបើកអាជីវកម្មនេះក៏ជាការរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ព្រោះថាយើងបានរួមចំនែក ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋ និងបានបង់ពន្ធជូនរដ្ឋ។
បាវចនា ( Mottoes )៖ ជ្រើសរើសសុវណ្ណភូមីរៀល អ៊ីស្ទេត អ៊ិនវេសមិន ឯ.ក គឺជ្រើសរើសដៃគូប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និង សុច្ចៈរិតភាព
បាវចនារបស់ក្រុមហ៊ុនគឺជាអត្ដសញ្ញាណរបស់ក្រុមហ៊ុនយើង ហើយក្រុមហ៊ុនយើងមានការផ្ដាច់ជ្ញាខ្ពស់ក្នុងការរក្សាការពារ បាវចនារបស់ក្រុមហ៊ុនយើងអោយបាន តាមរយៈការបំរើសេវាកម្ម និង ប្រកបអាជីវកម្មប្រកបដោយវិជ្ជាជីវៈ និង ប្រកបដោយសុចរិតភាព។
ចំនូលចិត្ត
សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.
ចែករំលែកអចលនទ្រព្យនេះ