មូលហេតុ៥ សំខាន់ៗ ដែលអ្នកគួតែទិញអចលនទ្រព្យក្នុងរដូវវស្សា

April 30, 2019, 9:59 a.m.

អ្នកជំនាញមួយចំនួនធ្លាប់បានលើកឡើងថា រដូវវស្សាបានផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ពោលគឺបានកាត់បន្ថយប្រតិបត្តិការនៃការទិញ និងលក់។ មូលហេតុនៃការថយចុះគឺដោយសារតែមនុស្សភាគច្រើនមិនសូវមានបំណងទិញអចលនទ្រព្យដោយហេតុតែការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ហើយម្យ៉ាងទៀតនៅរដូវវស្សាតែងតែមានភ្លៀងធ្លាក់ជាប្រចាំ ដែលបានធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើរ។

បើទោះបីជាយ៉ាងណានៅក្នុងរដូវភ្លៀង គេមើលឃើញថាបានផ្តល់ផលចំណេញមួយចំនួនធំ សម្រាប់អ្នកចង់ទិញអចលនទ្រព្យ ដូចជាផ្ទះ និងដីជាដើម។  

ខាងក្រោមនេះគឺជាលក្ខណៈពិសេស ៥ យ៉ាងសម្រាប់ការស្វែងរកទិញអចលនទ្រព្យនៅក្នុងរដូវ មានភ្លៀងធ្លាក់៖

១. ដឹងថាតំបន់មានទឹកជំនន់ឬ អត់

ជាការពិតណាស់ នៅក្នុងរដូវស្សា តែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយវាគ្មានអ្វីដែលអាច លាក់បាំងមិនអោយអ្នកដឹងបានឡើយ ថាតើតំបន់ដែលអ្នកចង់ទិញអចលនទ្រព្យនោះ​មាន ទឹកជំនន់ ឬអត់ ប្រសិនបើអ្នកស្វែងរកទិញដី ឬផ្ទះ និងបានចុះទៅដល់ទីតាំងនោះផ្ទាល់។ ដូច្នេះ អ្នកអាចរើសយកទីតាំងមួយល្អបំផុតសម្រាប់ការវិនិយោគរបស់អ្នក

២. គុណភាពនៃដំបូល​

ទឹកភ្លៀងអាចឲ្យអ្នកមើលបានយ៉ាងច្បាស់ថា គុណភាពនៃដំបូលមានកម្រិតដូចម្ដេច  ដំបូលខ្លះអ្នកមិនអាចពិនិត្យមើលដំបូលអោយបានជាក់ច្បាស់បានឡើយ ព្រោះវាតម្រូវអោយអ្នកឡើងទៅមើលជិតទើបដឹងថាតើវាមានបាត់ក្បឿងកន្លែងណា ឬ ដំបូលចាស់ ។ វិធីមួយដែលធ្វើអោយការពិនិត្យមានភាពងាយស្រួលគឺពេលភ្លៀង។  

ក្រោយពេលភ្លៀង អ្នកនឹងអាចដឹងបានយ៉ាងងាយថាតើដំបូលមានគុណភាពល្អឬទេ ដោយពិនិត្យមើលពិដានថា តើមានជ្រាបទឹកមកពីតាមដំបូលដែរទេ តើមានស្នាមទឹកហូរមក លើជញ្ជាំង ឬយ៉ាងណា។ ស្នាមជ្រាបទឹក ឬស្នាមទឹកដក់នឹងបញ្ជាក់ពីគុណភាពរបស់ដំបូល។

៣. ប្រព័ន្ធលូ

ជាកត្ដាសំខាន់សម្រាប់ការរស់នៅដ៏សមប្រកបគឺប្រព័ន្ធលូល្អ អាចធ្វើឲ្យទឹកមិនលិច ឬ​ ដក់នៅតំបន់ជុំវិញផ្ទះយើង ប្រព័ន្ធលូល្អអាចបង្ហាញនៅពេលភ្លៀងធ្លាក់។

យើងអាចពិនិត្យបានពីភ្លៀងធ្លាក់តាមរយៈចំណុចខាងក្រោម៖

សំរាមនៅខាងមុខផ្ទះ៖ នៅពេលភ្លៀងមួយមេ យើងអាចចាប់អារម្មណ៍ឃើញភ្លាមថា តើសំរាមនៅមុខផ្ទះតើវាហូរទៅកន្លែងណា? តើទឹកភ្លៀងនិងហូរពីតំបន់ណាទៅតំបន់ណា?​

លូមុខផ្ទះ យើងអាចសម្គាល់លើទំហំរបស់លូ ថាតើវាមានទំហំប៉ុណ្ណា?​ ហើយវាអាចដក់ទឹកដល់ក​ម្រិតណា?

យើងអាចសាកល្បងបើកបង្ហូរទឹកពីក្បាលរ៉ូមានេគ្រប់ កន្លែងក្នុងផ្ទះ ហើយពិនិត្យពីល្បឿននៃការហូរទឹកចូលក្នុងប្រព័ន្ធលូក្នុងផ្ទះនោះ ថាតើវាហូរទឹកបានលឿនប៉ុនណា? ម្យ៉ាងវិញទៀត អ្នកអាចមើលទៅលើជើងជញ្ជាំង ថាមានស្នាមដក់ទឹកដែរឬទេ?​ បើមានស្នាមនោះអ្នកអាចសន្នត់ថាផ្ទះនេះពិតជាលិចទឹក ជាមិនខាន។ ទីតាំងផ្ទះ ទីតាំងនីមួយៗរមែងអាចមានកន្លែងខ្ពស់ ឬទាបជាងគ្នាបន្ដិចបន្ដួច ដូចនេះនៅពេលមានភ្លៀងម្ដងៗ ទឹកតែងតែហូរពីខ្ពស់ទៅទាប ដូចនេះអ្នកអាចដឹងថាផ្ទះ នោះដក់ ឬលិចទឹកជាមិនខាន។

៤. គុណភាពសំណង់ និងបរិក្ខារខាងក្រៅផ្ទះ

នៅខែប្រាំងអ្នកស្វែងរកទិញផ្ទះ មើលឃើញផ្ទះស្អាត ប្រាកដណាស់អ្នកស្វែងរកផ្ទះចង់ទិញនឹងរស់នៅ ហើយគុណភាពនៃសំណង់ និងបរិក្ខារពិបាកនឹងមើលណាស់ ប៉ុន្ដែអ្នកអាចដឹងខ្លះៗនៅក្នុងខែមានភ្លៀង។

ថ្នាំលាបជញ្ជាំង បើទឹកថ្នាំល្អ នោះពេលត្រូវភ្លៀងវាឆាប់ស្ងួត មិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកទ្វា និងបង្អួចវិញនៅពេលភ្លៀង មានខ្យល់បក់ អ្នកអាចមើលថាបង្អួចនឹងរង្គឺឬទេ ហើយមានទឹកជ្រាបចូលដែរឬទេ។

៥. ងាយនឹងចរចាតម្លៃ

ដោយសារនៅក្នុងខែភ្លៀង ប្រតិបត្ដិការនៃការទិញ លក់អចលនទ្រព្យមានកម្រិតទាបជាង ខែប្រាំង អ្នកអាចមានជម្រើសច្រើនជាង និងអាចងាយស្រួលចចារតម្លៃ ម្យ៉ាងវិញទៀត ថាដោយសារតែទឹកភ្លៀងអ្នកអាចដឹងបានគុណភាព និង ចំណុចខ្លះខាតនៃអចលនទ្រព្យនីមួយៗ  ដូចនេះអ្នកអាចងាយស្រួលចចារ និងទទួលតម្លៃល្អ។

ការទិញអចលនទ្រព្យគឺជារឿងដ៏ស្មុកស្មាញមួយ ប្រសិនបើអ្នកចង់បានទាំងគុណភាព និងតម្លៃ។ ដូច្នេះ វាត្រូវទាមទាឲ្យអ្នកទិញផ្ទាល់ត្រូវចំណាយពេលដើម្បីទទួលបាននូវអ្វីដែលពួកគេត្រូវការ។ ហើយចំណុចខាងលើជាផ្នែកមួយដែលអ្នកទិញគួរត្រូវយកចិត្តទុកដាក់ ព្រោះវាអាចជួយគេឲ្យទទួលបានផលចំណេញដ៏ច្រើននៅពេលអនាគត។

ប្រសិនបើអ្នកមិនចង់ធ្វើកិច្ចការងារទាំងនេះ ដោយខ្លួនឯង អ្នកអាចស្វែងរកភ្នាក់ងារជំនាញ ដើម្បីធ្វើការងារជំនួសអ្នកបាន៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញមែនទេ? ឬស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh. 

 



 

 

For the best mobile experience please use our app to: