របាយការណ៍របស់ ADB “កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦.៨ ភាគរយ ឆ្នាំ ២០២០”

April 5, 2019, 4:04 p.m.

កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីអាចនឹងថយចុះដល់ ៥.៧% ក្នុងឆ្នាំ ២០១៩ និង ៥.៦% ក្នុងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩

សម្រាប់ប្រទេសកម្ពុជាវិញ បើយើងតាមរបាការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នេះ ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះនឹងមានការ កំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩ នេះ និងថយចុះដល់ ៦​.៨ ភាគរយនៅក្នុងឆ្នាំ ២០២០។

បើពិនិត្យលើរបាយការដដែលនេះ ក្នុងរយៈពេលបីឆ្នាំក្រោយគិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩ កម្ពុជាមានកំណើនសេដ្ឋកិច្ចត្រឹម ៧ ភាគរយ និងលើសពីនេះ ហើយមានការថយចុះបន្តិចវិញ នៅក្នុងឆ្នាំបន្ទាប់។

ការធ្លាក់ចុះនេះគឺដោយហេតុថាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជឿនដូចជាចិននឹងមានការឆ្លាក់ចុះ ក្នុងនោះប្រទេសចិននឹងជាប្រទេសទិសដៅនៃការនាំចេញរបស់កម្ពុជា។ ការថយចុះសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យមានការបញ្ជាទិញតិចតួច ហើយក៏ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍។

កំណើននៃឧស្សាហកម្មទំនងនឹងថយចុះពី ១០.៨​ ភាគរយក្នុងឆាំ ២០១៨ មកត្រឹម ១០.១ ភាគរយ ក្នុងឆាំ២០១៩ ។ កំណើនសេវាកម្មរំពឹងថានឹងថយចុះតិចតួចពី ៦.៩​ ភាគរយក្នុងឆ្នាំមុនមកត្រឹម ៦.៨ ភាគរយក្នុងឆាំ២០១៩ ។ វិស័យកសិកម្មរំពឹងទុកថានឹងកើនឡើង ១.៧ ភាគរយ ឆ្នាំមុនកើន ១.៨ ភាគរយ។

លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា  បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានគេព្យាករថានឹងមានពីកំណើនសេដ្ឋកិច្ចខ្ពស់ក្នុង រយៈពេលពីរឆ្នាំខាងមុខ បើទោះបីជាបរិយាកាសសេដ្ឋកិច្ចខាងក្រៅកំពុងតែធ្លាក់ចុះក៏ដោយ”។ អ្នកស្រីបានបន្តថាកត្តាជំរុញដ៏សំខាន់នៃកំណើននាពេលអនាគតនឹងត្រូវបានលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា រួមទាំងជំនាញបច្ចេកទេស និងវិជ្ជាជីវៈសមស្រប ដើម្បីបំពេញតាមតម្រូវ ការរបស់វិស័យឯកជន។

រំលឹកផងដែរថា ក្នុងរយៈពេលមួយទសវត្សមកនេះ វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនខ្លាំង គួរឲ្យគតកម្គាល់ ក្នុងនោះកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគឺជាផ្នែកមួយ ដែលបានផ្តល់ទំនុកចិត្ត និងស្រូបយក

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យកម្ពុជា ឬស្វែងរកទិញអចលនទ្រព្យ ដាក់លក់អចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។

For the best mobile experience please use our app to: