បារាំងចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើការអភិឌ្ឍអគ្គីសនីកម្ពុជាតម្លៃ ៣០ លានដុល្លារ

May 6, 2019, 10:53 a.m.

ស្របពេលកម្ពុជាកំពុងមានការអភិវឌ្ឍកំណើនប្រើប្រាស់អគ្គីសនីមានការកើនឡើង ម្យ៉ាងវិញទៀតកម្ពុជាសព្វថ្ងៃកំពុងជួបប្រទះបញ្ហាការផ្គត់ផ្ដងថាមពលអគ្គីសនីនៅទូទាំងប្រទេស។​ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជាក៍បាននឹងកំពុងសិក្សា និងព្យាយាមដោះស្រាយបញ្ហានេះយ៉ាងសកម្ម។​

កាលពីថ្ងៃទី ៣ ឧសភា កន្លងមកនេះ លោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងប៉ារីសក្នុងគោលដៅនៃការពង្រីក និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានភាពល្អប្រសើរឆ្ពោះទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួល និងទទួលបាននូវនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា និងការអភិវឌ្ឍ។

នៅក្នុងជំនួបនេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ជប្បទានប្រតិបត្តិការ ដែលមានទឹក ប្រាក់សរុប ២៩.១ លានអឺរ៉ូ ដែលស្មើនឹង ៣០លានដុល្លា។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងចីរភាពបំណុលសម្រាប់ចីរភាពកំណើន និងចីរភាពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ ដែលកម្ពុជាទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប។

ក្នុងកិច្ចប្រជុំនោះក៏មានការផ្ដោតលើការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ យុទ្ធសាស្ត្រក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តព្រមទាំងវិធីសាស្ត្រ ដែលប្រទេសមានតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងការជំពាក់បំណុលច្រើនហួសហេតុ។

ប្រភព៖ Fresh News

ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!

 

For the best mobile experience please use our app to: