ក្រុមហ៊ុនចិនប្រកាសគ្រោងនឹងវិនិយោគគម្រោងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា

May 3, 2019, 3:40 p.m.

ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាកង្វះថាមពលអគ្គីសនីប្រើប្រាស់ ដែលបង្ករឱ្យមានការផ្តាច់ភ្លើងជារៀងរាល់ថ្ងៃ ខណៈប្រជាពលរដ្ឋនៅតែបន្តទាមទារ​ឱ្យមានការដោះស្រាយឱ្យបានត្រឹមត្រូវពាក់ព័័ន្ធនឹងបរិមាណនៃការផ្គត់ផ្គត់នេះ។

ដើម្បីសម្រួលទៅដល់បញ្ហាដែលកំពុងកើតមាន រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តគម្រោងរោងចក្រផលិតថាមពលជាច្រើន មានតាំងពីប្រភេទវារីអគ្គីសនីនៅខេត្តស្ទឹងត្រែង និងរោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យនៅឯខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងពោធិសាត់ជាដើម។​

ទោះបីជាបែបនេះក៏ដោយ   ការផ្គត់ផ្គង់ទាំងនេះនៅតែមិនទាន់សមស្របទៅតាមតម្រូវការនៃការប្រើប្រាស់នៅឡើយទេ។ ដោយឃើញពីបញ្ហាចោទមួយនេះ ក្រុមហ៊ុនចិនមួយឈ្មោះ ហ័រនីង គ្រុប (Huaneng Group)បានបង្ហើបពីបំណងដែលខ្លួនគ្រោងនឹងវិនិយោគលើគម្រោងរោងចក្រផលិត អគ្គីសនីដើរដោយពន្លឺរព្រះអាទិត្យ (សូឡា) នៅក្នុងប្រទេសកម្ពុជា (នេះបើតាមការបង្ហាញនៅក្នុងជំនួបជាមួយនឹងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅក្នុងវេទិកាផ្លូវមួយខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំង ប្រទេសចិន)។​​

តាមការលើកឡើងពីតំណាងក្រុមហ៊ុន ហ័រនីង គ្រុប បានបង្ហាញដែរថា ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងនៅក្នុងការផលិតអគ្គីសនីចេញពីបន្ទះសូឡានេះ ព្រោះប្រទេសកម្ពុជាមានម៉ោងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់​ ហើយពន្លឺព្រះអាទិត្យក៏រះស្ទើរតែរៀងរាល់ថ្ងៃក្នុងមួយឆ្នាំៗ។

ដូច្នេះហើយឳកាសវិនិយោគលើវិស័យនេះអាចនឹងហុចផលយ៉ាងខ្ពស់ដល់វិនិយោគគិន។

លើសពីនេះទៅទៀត ក្រុមហ៊ុនចិនមួយនេះបានបង្ហើបថា គម្រោងវិនិយោគថាមពលរបស់ខ្លួននេះអាចនឹងមានវិសាលភាពរហូតដល់ ២០០​ មេហ្គាវ៉ាត់​ឯណោះ។

គម្រោងនេះអាចនឹងផ្តល់ផលវិជ្ជមានយ៉ាងច្រើនមកដល់ប្រទេសកម្ពុជា ព្រោះបើប្រៀបធៀបជាមួយនឹងគម្រោងវារីអគ្គីសនីដែលអាចនឹងពិបាកដំណើរការប្រសិនជាគ្មានទឹក គម្រោងថាមពលដើរឱ្យពន្លឺព្រះអាទិត្យបានលក្ខណៈចីរភាព និងវនឌ្ឍភាពជាង។​

ឆ្លើយតបទៅនឹងការបង្ហើបពីចំណាប់អារម្មណ៍លើការវិនិយោគគម្រោងផលិតថាមពលដើម្បីផ្គត់ផ្គង់ក្នុងស្រុកនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីជំហរគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្ត​ឱ្យមានការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ (ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ) ​ឱ្យបានកាន់ច្រើនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ័រនីង គ្រុប មិនមែនទើបតែចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជាលើកទៅមួយនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏មានភាគហ៊ុនវិនិយោគនៅក្នុងគម្រោងវារីអគ្គីសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែងផងដែរ៕

សូមតាមដានព័ត៌មានថ្មីៗជាមួយ Realestate.com.kh។ ឬស្វែងរកទិញខុនដូ បុរីនៅក្នុងប្រទេសកម្ពុជា

 

For the best mobile experience please use our app to: