លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នឹងចូលរួមវេទិកាអន្តរជាតិ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»

April 23, 2019, 2:36 p.m.

ចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែមានភាពរឹងមាំជាពិសេសគឺសំដៅដល់កិច្ចសហ ប្រតិបត្ដិទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ថ្មីៗនេះ គណៈប្រតិភូខេត្តស៊ីឈួនបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីត្រួតពិនិត្យ ស្វែងយល់ពីការវិនិយោគ និងរកឱកាសវិនិយោគ ដោយដើរតាមគោលនយោបាយផ្លូវ មួយខ្សែក្រវ៉ាត់មួយហើយក្នុងនោះការវិនិយោគពីខេត្ដស៊ីឈួនមួយ មកកម្ពុជាមានទំហំទឹកប្រាក់រហូតដល់​ជាង ២, ០០០ លាន​ដុល្លារ​។

កម្ពុជាជាមិត្តដ៏ល្អដែលបានការចូលរួមយ៉ាងសកម្មនៅក្នុងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន ដែលជាគោលនយោបាយដ៏មានប្រសិទ្ធិភាព ដែលផ្តល់ផលប្រយោជន៍ ស្ទើរគ្រប់វិស័យតួយ៉ាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទំនាក់ទំនង។

នៅថ្ងៃទី ២៥ ដល់២៧ ខែមេសា ខាងមុខនេះប្រទេសចិននឹងរៀបចំវេទិកាអន្តរជាតិលើកទី២គឺ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ហើយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចូលរួ​មវេទិកានេះ ផងដែរ។

យោងតាម Fresh News រដ្ឋមន្រ្ដីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា លោកប្រធានាបតី Xi Jinping និងថ្លែងសុន្ទកថាកជាកិច្ចបើកកម្មវិធី ក្រោមប្រធានបទ “​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នឹងបង្កើតអនាគតភ្លឺថ្លាជាមួយគ្នា”។

វេទិកាអន្តរជាតិលើកទី២នេះនឹងមានប្រមុខរដ្ឋចូលរួមចំនួន ៣៧ ប្រទេស ព្រមទាំងបណ្តា ថ្នាក់ដឹកនាំដទៃទៀតមកពីអូទ្រីស អេហ្ស៊ីប អ៊ីតាលី ឡាវ នឹងមកចូលរួមវេទិកាលើកទីពីរនេះ។ ក្រៅពីនេះបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស៉្បាញ ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ក៏នឹងបញ្ជូនតំណាងជាន់ខ្ពស់ឲ្យមកចូលរួមផងដែរ។

នាពេលកន្លងមកកម្ពជាតែងតែទទួលបានការវិនិយោគធំៗតាមរយៈវេទិកាផ្សេងៗ និងជំនួបនានាជាមួយប្រទេសចិន។ ជាក់ស្តែងនៅចុងឆ្នាំ ២០១៧ នៅក្នុងទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឯប្រទេសចិន កម្ពុជាទទួលបានគម្រោងវិនិយោគ គិតជាទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លារ។

ប៉ុន្តែសម្រាប់ជំនួបលើកនេះ មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយ ថាតើកម្ពុជានឹងទទួលបានកិច្ចព្រមព្រៀងអ្វីខ្លះ។​

បើទោះបីជាយ៉ាងណា គេរំពឹងថា ប្រទេសកម្ពុជានឹងនៅតែទទួលបាន ការវិនិយោគបន្ថែមពីប្រទេសចិន ជាពិសេសនៅក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ​ សំណង់ និងអចលនទ្រព្យ។

រំលឹកផងដែរថា បច្ចុប្បន្ននេះចិនជាប្រទេសលំដាប់ទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅក្នុងវិស័យសំណង់នៅក្នុង ប្រទេសកម្ពុជា។

ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! ប្រសិនបើអ្នកចង់ដាក់លក់ជួលអចលនទ្រព្យឆាប់រហ័ស សូមដាក់ផ្សព្វផ្សាយលើគេទំព័រ Realestate.com.kh!

 

 

For the best mobile experience please use our app to: