តម្លៃអចលនទ្រព្យនៅខេត្តកំពតកើនឡើងតិចតួច តែការទិញ-លក់ល្អប្រសើរ

May 2, 2019, 3:48 p.m.

ខេត្តកំពតបានស្គាល់ពីភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យក្នុងរយៈជាង ៣ ឆ្នាំចុងក្រោយនេះ។ គម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចាប់ដំណើរការនៅក្នុងតំបន់នេះ ដែលមានដូចជា៖ គម្រោងកំពង់ផែទឹកជ្រៅ ឆ្នេរសិប្បនិម្មិតតម្លៃជិត ២ ពាន់លានដុល្លារ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

រដ្ឋាភិបាលបានកំណត់ប្លង់គោលខេត្តកំពតរួចរាល់កាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយដាក់គោលដៅ អភិវឌ្ឍដីខេត្តនេះជា៖ ១. តំបន់រម្មយដ្ឋានទេចរណ៍ធម្មជាតិ ដែលស្អាតបំផុតលំដាប់ពិភពលោក ២. តំបន់កែច្នៃផលិតកម្ម និង់់់ឧស្សាហម្ម  ៣. ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងការចែកចាយទំនិញ ៤. ទីក្រុងទំនើប ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបរិស្ថានស្អាត ៥. ទីក្រុងដែលមានអភិបាលកិច្ចល្អ។​

សម្រាប់វិស័យអចលនទ្រព្យ វិស័យដីធ្លីត្រូវបានមើលឃើញថាមានសន្ទុះកំណើនខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺប្រតិបត្តិការទិញលក់ត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដែលគេជឿថាជាតំបន់មានសក្តានុពលនៅពេលអនាគត។ កត្តានេះបានធ្វើឲ្យតម្លៃដីធ្លីបានហក់ឡើងខ្លាំងនៅឆ្នាំ ២០១៨។

លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property  បានឲ្យដឹងថា​ កំណើននៃការវិនិយោពីសំណាក់អ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកបានរុញតម្លៃដីឲ្យកើនឡើងខ្លាំងនៅឆ្នាំ ២០១៨។

ប៉ុន្តែទោះជាយ៉ាងណាចាប់ពីចុងឆ្នាំ ២០១៨ មក​ ពោលគឺរយៈពេល ៦ ខែចុងក្រោយនេះតម្លៃដីនៅកំពតបាននៅទ្រឹង (ឬកើនឡើងតិចតួច)។ នៅទ្រឹងដោយសារតែទំហំនៃការវិនិយោគដ៏ច្រើននាពេលកន្លងមក ហើយនៅពេលបច្ចុប្បន្នអ្នកទិញពីមុនបានចាប់ផ្តើមដាក់លក់វិញនៅក្នុងតម្លៃខ្ពស់ជាងទីផ្សារ។

ទោះបីយ៉ាងណា លោកទទួលស្គាល់ថាបរិយាកាសវិនិយោគនៅក្នុងខេត្តកំពតនៅតែមានភាពល្អប្រសើរ ចំណែកការទិញលក់នៅតែមានដំណើរការល្អជាធម្មតា សម្រាប់អចលនទ្រព្យដែលដាក់លក់នៅក្នុងតម្លៃតាមទីផ្សារ។​ 

ទាក់ទងនឹងតម្លៃដី លោកគែន បញ្ជាក់ថាទីផ្សារតម្លៃដីពិតប្រាកដបានស្ថិតនៅថេរចាប់ពីចុងឆ្នាំ ២០១៨ មក ដោយដីលំនៅដ្ឋាននៅតាមជាយក្រុងមានតម្លៃពី ៣០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដីជាប់មាត់សមុទ្រមានតម្លៃ ២០០ ទៅ ២៥០ ដុល្លារ។ ចំណែកដីនៅតាមមាត់ព្រែក ក្នុងតំបន់សក្តានុពល (ស្ពានកំពង់បាយ) តម្លៃដីអាចមានចន្លោះ ១,២០០ដុល្លារ ទៅ ១,៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ រីឯដីចេញឆ្ងាយពីស្ពានកំពង់បាយក្នុងរង្វង់កន្លះគីឡូម៉ែត្រមានតម្លៃចាប់ពី ១៥០ ដុល្លារ ទៅ ៤០០ ដុល្លារក្នុងម៉ែត្រការ៉េ។

លោក គែន មើលឃើញថា វិស័យទេសចរណ៍ជាផ្នែកមួយដ៏សំខាន់ដែលបានរុនច្រានតម្លៃអចលនទ្រព្យនៅជាប់មាត់សមុទ្រមួយនេះឲ្យកាន់តែមានសក្តានុពល។ លោកជឿថាការវិនិយោគបែបអេកូទេសចរណ៍ ផ្ទះលម្ហែកាយ មិនថានៅតាមដងព្រែក ឬនៅជាប់មាត់សមុទ្រ គឺនៅតែមានសត្តានុពលខ្លាំងសម្រាប់វិនិយោគិន ដែលចង់ស្វែងរកឱកាសវិនិយោគនៅខេត្តកំពត។

ក្រៅពីកំពត ខេត្តកែបក៏មានសក្តានុពលប្រហាក់ប្រហែលគ្នានេះដែរ។ លោក គែនបានបង្ហើបថាទាំងការទិញលក់ និងស្ថានភាពនៃតម្លៃដីរបស់ខេត្តកំពត និងកែបគឺមានលក្ខណៈស្រដៀងគ្នា។

រដ្ឋាភិបាលនឹងកំណត់ប្លង់គោលសម្រាប់ការការអភិវឌ្ឍន៍ដីនៅក្នុងខេត្តកែបដើម្បីគឺប្រែក្លាយខេត្ត នេះឲ្យទៅជាតំបន់ទេសចរណ៍ដ៏មានភាពទាក់ទាញ ជារួមគឺសម្រេចអភិវឌ្ឍន៍ទីក្រុង កោះ ឆ្នេរសមុទ្រ  ផ្សារ កំពង់ផែទេសចរណ៍ សេវាកម្មទេសចរណ៍ និងតំបន់រមណីដ្ឋានទេសនានានៅ ក្នុងខេត្តកែបឲ្យកាន់តែមានភាពប្រសើរឡើង។  

សម្រាប់ភ្ញៀវទេស កំពត និងកែបគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការសម្រាកលម្ហែ ឬការចូលនិវត្តន៍។ ជាមួយគ្នារដ្ឋាភិបាលនឹងជំរុញវិស័យទេសចរណ៍អោយកកាន់តែប្រសើរឡើងនៅពេល អនាគត។

រំលឹកផងដែរថា កម្ពុជាខេត្តជាប់មាត់សមុទ្រចំនួន ៤ គឺកំពត កែប ក្រុងព្រះសីហនុ និងកោះកុង។ ក្នុងនោះខេត្តព្រះសីហកំពុងមានការវិនិយោគ និងមានសក្តានុពលខ្លាំងជាងគេ ខណៈខេត្តបី ផ្សេងៗកំពុងស្រូបយកការវិនិយោគបន្តិចម្តងៗ។

ចង់ស្វែងរកអចលនទ្រព្យនៅខេត្តកំពត សូមចូលទៅកាន់ Realestate.com.kh!

 

For the best mobile experience please use our app to: