ណាហ្គាវើលជោគជ័យខ្លាំង ប្រកាសពង្រីកគម្រោងទី ៣​ នៅចំទីតាំង អតីតអគារប៊ូឌីញ

April 9, 2019, 3:19 p.m.

ទីតាំងអគារ​ប៊ូឌីញ ឬ​ហៅ «អគារ ស» ដែលត្រូវបានរដ្ឋាភិបាលទិញយកពីពលរដ្ឋកាលពីឆ្នាំ ២០១៧ កន្លងមក ឆាប់ៗខាងមុខនឹងក្លាយជាទីតាំងដ៏ប្រណិតមួយរបស់​ក្រុមហ៊ុន Naga​Corp ដែលជា​ក្រុមហ៊ុន​វិនិយោគ​​លើ​កាស៊ីណូដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ ឈ្មោះថា ណាហ្គាវើល (NagaWorld)។

កាលពីថ្ងៃពុធក្រុមហ៊ុន NagaCorp បានបង្ហាញរបាយការណ៍ប្រាក់ចំណេញត្រីមាសទី១ របស់ខ្លួន។ ដោយបានបង្ហាញថាប្រាក់ចំណូលសរុបបានកើនឡើងជិតដល់ ៣២១.២ លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០១៩ ដែលកើនឡើង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ទន្ទឹមជាមួយគ្នានេះ Naga​Corp ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅទីក្រុងហុងកុងបាន ប្រកាសថានឹងសាងសង់ កាស៊ីណូណាហ្កាទី៣ ​ជាមួយនឹងទំហំ​ទឹកប្រាក់​​វិនិយោគ ​រហូតជិត​ ​៤ ​ពាន់​លាន​ដុល្លារ នេះ​បើ​យោង​ សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុននេះនឹងបន្តអភិវឌ្ឍគម្រោងសម្រាប់គម្រោងណាហ្គាទី៣ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនគ្រោងនឹងចំណាយចន្លោះពី ៣.៨ និង ៤ លានដុល្លារ។

គម្រោងនេះនឹងត្រូវសាងសង់ជាសណ្ឋាគារ និងអាផាមេនប្រណិត ចំនួន ៤,៧២០ បន្ទប់ ហើយក្នុងនោះយ៉ាងហោចណាស់មានអគារសរុបចំនួន ៥ អគារ ក្នុងនោះអគារចំនួ​ន ២ មានកម្ពស់ ៦៦ជាន់។ លើសពីនេះនៅក្នុងគម្រោងនឹងមានសេវាកម្មផ្សេងៗទៀតដូចជា៖ ឧទ្យានបែបឌីជីថល អាងហែលទឹក សាលប្រជុំ កន្លែងធ្វើសន្និសីទ និងផ្សារទំនើប។

កន្លែងលេងហ្គេមអាចមានរហូតដល់ទៅ ៨០០ កន្លែង (កន្លែងទូទៅ និងបន្ទប់ពិសេស) និងរហូតដល់ ២,៥០០​ EGMs ។ គម្រោងថ្មីនេះ​​​ក៏នឹងបែងចែកជាកន្លែងតូចៗ សម្រាប់ការកម្សាន្ត កន្លែង ញុំាអាហារ និងភេសជ្ជៈ និងសេវាកម្មសំខាន់ៗដទៀត។

ចង់ស្វែងរកគម្រោងថ្មីៗនៅក្នុងទីក្រុងភ្នំពេញមែនទេ? ចង់តាមដានរាល់ព័ត៌មានថ្មីៗ ពីស្ថានភាព ទីផ្សារអចលនទ្រព្យ សូមចូលទៅកាន់ Realestate.com.kh!
កុំភ្លេចចុះឈ្មោះចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ នៅថ្ងៃទី២៦ និង២៧ ខែមេសានេះ! 

For the best mobile experience please use our app to: