អបអរសាទរខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប

March 12, 2018, 4:57 p.m.

D75_1726

ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ បញ្ចប់គ្រោងអគារជាន់ក្រោមដី នៃការដ្ឋានគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

ពីថ្ងៃទី៩ មីនា ឆ្នាំ២០១៥ដល់ថ្ងៃទី៩មីនា ឆ្នាំ២០១៨ ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា)គ្រុប បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនដែលគ្មានអ្នកណាស្គាល់ក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា។

រយៈពេល៣ឆ្នាំនេះ ដោយមានការខិតខំប្រឹងប្រែងពីបុគ្គលិកក្រុមហ៊ុនទាំងអស់ ក្រុមហ៊ុនមានការរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ម៉ាកយីហោ និងស្មារតីនៃព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងតែល្បីរន្ទឺ និងត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក។ រយៈពេល៣ឆ្នាំនេះក្រុមហ៊ុនបានបណ្តាក់ទុនសរុបជាង១,២០០លានដុល្លារអាមេរិក។ ក្រុមហ៊ុននឹងបន្តបណ្តាក់ទុនសរុប៥ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

ខួប៣ឆ្នាំ丨យុទ្ធសាស្ត្រអភិវ្ឍន៍ និងសមិទ្ធផល

ចាប់តាំងពីបានបង្កើតទ្បើងនៅឆ្នាំ២០១៥មក ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ភ្ជាប់នូវស្មារតីសហគ្រាសគឺ “បេសកកម្មភាពទទួលខុសត្រូវការគោរពការយកចិត្តទុកដាក់ស្រទ្បាញ់ និងភាពច្នៃប្រតិដ្ឋ” ដោយបានបង្កើតនូវបុត្រសម្ព័ន្ធក្រុមហ៊ុន និងអង្គភាពសរុប២១ស្ថាប័នគឺជាសហគ្រាសចម្រុះខ្នាតយក្សលំដាប់អន្តរជាតិ។

យោងតាមយុទ្ធសាស្រ្តដែលដាក់ចេញដោយក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចាក់គ្រឹះរឹងមាំក្នុងព្រះរាជាណាចក្រកម្ពុជាដោយបានដាក់ចេញនូវផែនការអភិវឌ្ឍន៍សម្រាប់រយៈពេល១០ឆ្នាំចាត់ទុករាជធានីភ្នំពេញជាចំណុចកណ្តាល និងអភិវឌ្ឍតាមខេត្តសំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយមានអាជិវកម្មអភិវឌ្ឍអចលនទ្រព្យជាអាជីវកម្មចម្បងគ្របដណ្តប់លើវិស័យទេសចរណ៍ធុរកិច្ច សួនឧស្សាហកម្ម សប្បុរសធម៌ ហិរញ្ញវត្ថុ សណ្ឋាគារ ក្លឹបកម្សាន្ត ផ្សារទំនើប តំបន់រមណីយដ្ឋាន ភោជនីយដ្ឋានកន្លែងកម្សាន្តសម្រាប់កុមារជាដើម៕

ខាងក្រោមនេះគឺជាព្រឹត្តការណ៍សំខាន់ៗក្នុងរយៈពេល៣ឆ្នាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប!

ថ្ងៃទី១៥ មីនា ឆ្នាំ២០១៧   ពិធីក្រុងពិលីបើកការដ្ឋានសាងសង់គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា

C:\Documents and Settings\Administrator\Application Data\Tencent\Users\414471633\QQ\WinTemp\RichOle\@8_JE~YJS%LJI536PQCG8ZT.png

ថ្ងៃទី៩ មេសា ឆ្នាំ២០១៧   បញ្ចុះបឋមសិលាសាងសង់សណ្ឋាគារ ព្រីនស៍ ថាម ហូថេល ខេត្តព្រះសីហនុ

730896314959903186.jpg

ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧  ទិញយកអគារការិយាល័យលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ Phnom Penh Tower

微信图片_20180105154044.jpg

ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧  សម្ពោធសូនឧស្សាហកម្ម ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក។  ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក គឺជាគម្រោងសហការជាមួយនឹងសហគ្រាសចិន គឺជាតំបន់កសិកម្មកែឆ្នៃ ដឹកជញ្ជូនឃ្លាំងស្តុកទំនិញ នាំមុខគេនៅកម្ពុជា។

ខួប៣ឆ្នាំ丨 សហគ្រាសឈានមុខក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ

៣ឆ្នាំកន្លងទៅនេះ គម្រោងអគារស្នាក់នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងឌាយមិនវ័នកំពុងដាក់លក់យ៉ាងកក្រើកនៅលើទីផ្សារដោយទទួលបានការពេញនិយម និងកបញ្ជារទិញជាច្រើនពីសំណាក់អតិថិជនក្នុង និងក្រៅស្រុក ក្នុងនោះគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារស្នាក់នៅរួម ដែលលក់ដាច់បំផុតក្នុងឆ្នាំ២០១៧នៅទីផ្សារខុនដូរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ សណ្ឋាគារព្រីនស៍ ថាម ហូថេល សួនឧស្សាហកម្ម ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក និងព្រីនស៍ អាយធី បៀលឌីង។ល។កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ក្នុងនោះសណ្ឋាគារ         ព្រីនស៍ ថាម ហូថេលនឹងបើកសម្ពោធនៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

ក្រៅអំពីគម្រោងដែលកំពុងសាងសង់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក៏បានទិញដីបម្រុងទុកសម្រាប់អភិវឌ្ឍគម្រោងនានាដូចជាគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស៍ ហេបភី ផ្លាហ្សា គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ខូលីណឹន បេ គម្រោងព្រីនស៍ ថាមផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងព្រីនស៍ ស្មាត ស៊ីធី។ល។ ដែលមានផ្ទៃដីសរុបជាង៣លានម៉ែត្រការ៉េ និងគម្រោងអភិវឌ្ឍន៍មានទំហំសរុប ៥លានម៉ែត្រការ៉េ៕

8.webp.jpg

ខែតុលា ឆ្នាំ២០១៧ ចូលរួមព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងគម្រោងឌាយមិនវ័នទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន គឺជាគម្រោងដែលលក់ដាច់បំផុកក្នុងព្រឹត្តការណ៍។

587877738356202548.jpg

ថ្ងៃទី១៧ មករា ឆ្នាំ២០១៨ បញ្ចប់ការដ្ឋានគ្រោងអគារសណ្ឋាគារព្រីនស៍ ថាម ហូថេល បន្ទាប់ពីបានបើកការដ្ឋានសាងសង់រយៈពេល១០ខែ។

ខួប៣ឆ្នាំ丨 ទំនួលខុសត្រូវចំពោះសង្គម ក្តីស្រទ្បាញ់គ្មានដែនកំណត់

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាសហគ្រាសមានទំនួលខុសត្រូវសង្គម។ ដូចលោកប្រធានធ្លាប់លើកទ្បើងថា “ក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ការអភិវឌ្ឍរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចងភ្ជាប់ជាមួយនឹងប្រជាជនកម្ពុជាគ្រប់រូប យើងនឹងខិតខំចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដោយអស់ពីលទ្ធផល”។

នៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្នុងឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានសម្រេចចិត្តបង្កើតមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ហើយបានកំណត់ថារាល់ការលក់គម្រោងអចលនទ្រព្យដែលអភិវឌ្ឍដោយក្រុមហ៊ុនរាល់ការលក់ក្នុង១ម៉ែត្រការ៉េបរិច្ចាគជូនដល់មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេតចំនួន ២ដុល្លារអាមេរិក។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានបរិច្ឆាគជាវត្ថុ និងសាច់ប្រាក់សរុបជាទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដែលប្រជាជនក្រីក្រលំបាកជាង ៥ម៉ឺននាក់ទទួលបានអំណោយផ្ទាល់ពីក្រុមហ៊ុនតាមរយៈអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត៕

C:\Documents and Settings\Administrator\桌面\高棉画报-24.jpg

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ចូលរួមក្នុងទិវាកាកបាទក្រហមអន្តរជាតិ និងមានកិត្តិយសបានថតរូបជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី។

C:\Documents and Settings\Administrator\Application Data\Tencent\Users\414471633\QQ\WinTemp\RichOle\4$N`3BV$A`A$48`9Q%M9$$P.jpg

ថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចុះចែកអំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

C:\Documents and Settings\Administrator\Application Data\Tencent\Users\414471633\QQ\WinTemp\RichOle\A()DZ(4[KIZI@C5IRW~GL{9.png

ថ្ងៃទី៣ មីនា ឆ្នាំ២០១៧   អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចុះចែកអំណោយដល់ស្ត្រីក្រីក្រ ៥០០នាក់នៅខេត្តព្រៃវែង។

C:\Documents and Settings\Administrator\Application Data\Tencent\Users\414471633\QQ\WinTemp\RichOle\{$WNW~C5I)N`@0P5L8A1_}M.png

ថ្ងៃទី១០ មេសា ឆ្នាំ២០១៧  ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឧបត្ថម្ភដល់អង្គភាពប្រឆាំងអំពើពុករលួយ នូវម៉ាស៊ីនស្កេនកាតវត្តមាន។

C:\Documents and Settings\Administrator\桌面\照片\932A5306.JPG

ថ្ងៃទី២៤ មេសា ឆ្នាំ២០១៧   អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដឹកនាំក្រុមការងារអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចុះចែកអំណោយដល់ប្រជាជុំក្រីក្រជាង១០០០ គ្រួសារ នៅខេត្តព្រះសីហនុ។

2.webp.jpg

ថ្ងៃទី១៧ មករា ឆ្នាំ២០១៨ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបប្រគល់រថយន្តចំនួន១៣គ្រឿងដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបម្រើដល់ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកំពុងត្រូវការជាចាំបាច់។

ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៨ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដឹកនាំក្រុមការងារអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចុះចែកអំណោយ ផ្តល់ជូនសិស្សានុសិស្ស ១៥០០នាក់ និងជនចាស់ជរា ៨០០នាក់នៅខណ្ឌច្បារអំពៅ។

10.webp.jpg

ថ្ងៃទី៤ មីនា ឆ្នាំ២០១៨ លោកឈីវ គួរស៊ីញ តំណាងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេតចែកអំណោយជូនជនចាស់ជរា ៨០០នាក់នៅខេត្តកំពង់ឆ្នាំង។

ខួប៣ឆ្នាំ丨 ខិតខំប្រឹងប្រែងបន្ត បង្កើតសមិទ្ធផលកាន់តែអស្ចារ្យ

ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលមានសារសំខាន់បំផុតសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្រោមការដឹកនាំនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតបាននូវតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល(Prince CBD) ដំបូងគេនៃរាជធានីភ្នំពេញចូលរួមជំរុញការអភិវឌ្ឍនៃទីក្រុងភ្នំពេញ។ នាពេលអនាគត ក្រុមហ៊ុនក៏នឹងពង្រីកទីផ្សារចូលក្នុងប្រទេសអាស៊ានដទៃទៀតជាពិសេសក្នុងវិស័យអចលនទ្រព្យ ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន៕

C:\Documents and Settings\Administrator\桌面\8888.jpg

ផ្សារទំនើបព្រីនស៍ ស៊ូភើ ម៉ាឃីត សណ្ឋាគារព្រីនស៍ ថាម ហូថេល រមណីយដ្ឋាន ព្រីនស៍ ម៉ាណ័រ នឹងបើកដំណើរនៅឆ្នាំ២០១៨នេះ។ រីឯគម្រោងព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងខូលីណឹនបេក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨នេះដែរ។ ចំណែកឯគម្រោង  ព្រីនស៍ កោះតាកៀវ គម្រោងព្រីនស ស្មាត ស៊ីធី ព្រីនស៍ ថាម ផ្លាហ្សា និងគម្រោង ហេបភី ផ្លាហ្សា។ល។ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃផងដែរ។ ក្នុងកំទ្បុងពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹង បណ្តាក់ទុនសរុបរហូតដល់ ៥ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងខាងលើ៕

អបអរសាទរខួប៣ឆ្នាំ丨 ផ្តល់ជូនការបញ្ចុះតម្លៃពិសេស

ដើម្បីអបអរសាទរខួប៣ឆ្នាំ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ខុនដូមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា។ ចំនួនមានកំណត់ ការផ្តល់ជូននេះមានតែ១០យូនីតប៉ុណ្ណោះ សូមរួសរាន់!

ស្វែងរកគម្រោង Prince Modern Plaza និង គម្រោង Prince Central Plaza តាមរយៈ Realestate.com.kh

ស្វែងរកព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh

For the best mobile experience please use our app to: