វាគ្មិនជំនាញ​ជិត ៣០ រូបនឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ​​២០១៩

April 24, 2019, 9:49 a.m.

នៅសល់ពេលតែជាង ១ ថ្ងៃទៀត​ប៉ុណ្ណោះ​ ពោលគឺនៅថ្ងៃទី ២៦ និង២៧ ខែមេសានេះ ពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៩​ នឹងមានវត្តមានជាលើកម្តងទៀតនៅកម្ពុជា ជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែធំសម្បើម និងកាន់តែគួរអោយចាប់អារម្មណ៍ ជាងលើកមុនៗ។

ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់ៗចំនួន ២៥ នាក់ ដូចជា៖  

១. ​លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL។  

២.​​ ​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនលវត្ថុកម្ពុជា។

៣. លោក Takashi Eguchi  នាយកក្រុមហ៊ុន Creed Asia (Cambodia)។

៤. លោក Michel Verdy  នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ARISTO​ និងជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន LBV & Partners។

៥. លោក Tyrone Siren ​នាយកក្រុមហ៊ុន Pearl Bay Consulting។

៦. លោក Robert Martin  អ្នកដំណាងមកពី Levara Resort​ ប្រទេស Grenada។

៧. លោក John Meyer មេធាវីរបស់ក្រុមហ៊ុន Foster Global​​ មកមកសហរដ្ឋអាមេរិច។

៨. លោក James Hall  មកពី ANZ Immigration​ រប់សប្រទេសអូស្ត្រាលី។

៩. អ្នកនាង Doris Han អ្នកប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុន Sithisak Law Office Sithisak។

១០. លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture។

១១. លោក សាន ច័ន្ទឬទ្ធី ដៃគូក្រុមហ៊ុន HKA & Partners។

១២.  លោក ស៊ិន សុជាតិ ប្រធានក្រុមហ៊ុន Group Four Architects & Engineers។

១៣.​លោក  Haijun Zeng​ ប្រធានក្រុមហ៊ុន Tings & Associates​។

១៤. លោក James Hodge ​នាយករងក្រុមហ៊ុន CBRE Cambodia។

១៥. លោក Ari Syngeniotis នាយកគ្រប់គ្រង Capital Partners។

១៦. លោក Peng Ponna (William)  ជំនួយការព្រឹទ្ធបុរស​ និងជាគ្រូនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។

១៧. លោក Robert Khath ​នាយកប្រតិបត្តិរបស់សាលារៀនអចលនទ្រព្យនៅកម្ពុជា។

១៨. លោក អ្នកនាង Ivy Toh នាយករងផ្នែកកុមារនៅសាលាអន្តរជាតិ​ SCIA។

១៩. លោក Wayne Wang សហស្ថាបនិករបស់ក្រុមហ៊ុន Lumiarch Global។

២០. លោក Baron Wang នាយករងផ្នែកគ្រប់គ្រងទូទៅរបស់ Yuetai International Group។

២១. លោក Eric Chan នាយករង ​និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Overseas Investment & Immigration Service Centre ( OIISC )។

២២. លោក Weimin Cai  ពិធីករទូរទ្ទស្សន៍ CCTV និងជាអតីតនាយកវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យនៅសាកលវិទ្យាល័យ FuDan។

២៣. លោក Greg Bryant ​នាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Business Development China​​​ និងក្រុមហ៊ុន Golden Gate Global។

២៤. លោក John Meyer មេធាវីក្រុមហ៊ុន Foster Global​ នៅសហរដ្ឋអាមេរិច។

២៥. លោក Douglas Seabrooke នាយកក្រុមហ៊ុន Blackriver Capital Investments។

ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើននៃ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការណែនាំសម្រាប់ដល់វិនិយោគិនថ្មីថ្មោង ឲ្យបានយល់ដឹង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា  ព្រមទាំងសក្តានុពលនៃតំបន់វិនិយោគ សំខាន់ៗនៅកម្ពុជា ក៏ដូចជាឱកាសវិនិយោគនៅក្រៅប្រទេស។

នៅក្នុងពិព័រណ៍ឆ្នាំនេះមានការចូលរួមតាំងបង្ហាញរហូតជិត ១០០ គម្រោងរួមមាន ខុនដូ បុរី ដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនរថយន្ត សាលារៀនអន្តរជាតិ ក្រុមហ៊ុនសម្ភារៈកីឡា អាហារ​ និងភេសជ្ជៈ និងការកំសាន្ត...។            

ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។

កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា៕

ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!

 



For the best mobile experience please use our app to: