គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងវិស័យអចលនទ្រព្យកម្ពុជា

May 2, 2019, 2:21 p.m.

គម្រោងក្រវ៉ាត់ និង ផ្លូវមួយរបស់ប្រទេសចិនបានផ្ដួតផ្ដើមចាប់ពីឆ្នាំ២០១៣មកម្លេះ។ គម្រោងនេះមានត្រូវបានគេឃើញថាជាគម្រោងដ៏ធំមហាសាលក្នុងការបង្កើតនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ខ្សែរថភ្លើង បំពង់បង្ហូរឧស្ម័ន និងកំពង់ផែតភ្ជាប់ពីទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដើម្បីពង្រីកដែនឥទ្ធិពលពាណិជ្ជកម្មរបស់ចិន។
តើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយនេះជួយអ្វីខ្លះដល់វិស័យអចនទ្រព្យកម្ពុជា?

គេមិនអាចប្រកែកបានទេនូវអ្វីដែលចិនបានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ពន្ធធំៗ ដូចដែលមានបានឃើញស្រាប់មានដូចជា៖ ផ្លូវជាតិ ផ្លូវល្បើនលឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវរថភ្លើង ទំនប់វារីអគ្គិសនី ស្ពាន និងកំពង់ផែពាណិជ្ជកម្ម និងទេសចរណ៍។ល។ ក្រៅពីនេះ ចិនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ តួយ៉ាងនៅក្នុងឆ្នាំ ២០១៧ នៅក្នងជំនួបផ្លូវមួយខ្សែក្រវ៉ាត់មួយនៅឯប្រទេសចិន កម្ពុជាទទួលបានគម្រោងវិនិយោគគិតជាទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លារ។

បើពិនិត្យលើតម្រូវការនៃការអភិវឌ្ឍ ប្រទេសកម្ពុជាពិតជាកំពុងត្រូវការការវិនិយោគទាំងនេះប្រាដកមែន។ ក្នុងរយៈពេល ៦ឆ្នាំ គម្រោងផ្លូវមួយក្រវ៉ាត់មួយបានធ្វើឲ្យប្រទេសទាំងពីនេះ មានទំនាក់ទំនងស៊ីជម្រៅក្នុងវិស័យធរុកិច្ច និងដៃគូពាណិជ្ជកម្មដ៏ធំសម្បើម។ វិនិយោគិនចិនរាប់រយនាក់ និងទេសចរចិនរាប់លានអ្នកបានហូរចូលមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនេះគឺសុទ្ធសិងជាលទ្ធផលនៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។

យោងស្ថានទូតចិននៃកម្ពុជាបានចេញសេចក្ដីថ្លែងការកម្រាស់បួនទំព័របានថ្លែងថា កម្ពុជាជាមិត្ដដែកថែបរបស់ចិន ហើយចិនបានលើកឡើងថា ចិននិងផ្សាភ្ជាប់រវាងគម្រោងក្រវ៉ាត់ និង ផ្លូវមួយ ជាមួយនិងយុទ្ធសាស្រ្ដចតុកោណរបស់កម្ពុជា។

ចិនបានសាងសង់ផ្លូវបានប្រវែងវែងជាងគេ និងស្ពានចំនួនច្រើនជាងគេ ហើយបានតភ្ជាប់ខ្សែអុបទិចវែងបំផុត។ នៅក្នុងជំនួបផ្លូវមួយខ្សែក្រវ៉ាត់មួយលើកទី២ នៅឯប្រទេសចិនថ្មីៗ នេះក្រុមហ៊ុនចិន Huawei បានចុះកិច្ចសន្យានាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា។  តាមរយៈគោលនយោបាយនេះ ក្រុមហ៊ុនយក្ស អាលីបាបាក៏គ្រោង នឹងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ការអភិវឌ្ឍយ៉ាងច្រើនមហាសាលរបស់ចិនមកកម្ពុជាតាមគម្រោងទាំងនេះ បានធ្វើឲ្យអចលនទ្រព្យនៃកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។

គេក៏បានមើលឃើញដែរថា វិស័យអចលនទ្រព្យកម្ពុជានៅទូទាំងប្រទេស ពិសេសនៅតាមបណ្ដាល តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រ​ឧស្សាហកម្ម តំបន់ទេសចរណ៍ និងពាណិជ្ជកម្មជាច្រើន ដូចជា៖ ខេត្តព្រះសីហនុ សៀមរាប កំពង់ស្ពឺ ប៉ោយប៉ែត កំពត បាវិតជាដើម មានភាពរីកចម្រើនឡើងយ៉ាងខ្លាំង ចំណែកតម្លៃដីធ្លីវិញក៏បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។

ទោះជាបីជាមួយឥទ្ធិពលវិជ្ជមានច្រើនយ៉ាងណាក៍ដោយ  ក៍មានមតិមួយចំនួនបានបង្ហាញពីការព្រួយបារម្ភទៅលើវិបត្តិបំណុលរបស់កម្ពុជាទៅនឹងគម្រោងមួយនេះ។

ឆ្លើយតបនឹងចំណុចនេះ នៅក្នុងវេទិការផ្លូវមួយខ្សែក្រវ៉ាត់មួយលើកទី២  ប្រទេសចិនបានអះអាងនឹងជួយឲ្យកម្ពុជា ឆ្លងផុតពីឧបសគ្គនានា និងបញ្ហា EBA របស់សហភាពអឺរ៉ុបផងដែរ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ​មិនបានធ្វើឲ្យកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលនោះឡើយ ប៉ុន្ដែវានឹងជួយកម្ពុជាឲ្យទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចពិតប្រាកដ។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នក្នុង​ខេត្តព្រះសីហនុមានក្រុមហ៊ុនចិនចំនួន ១៤៨ កំពុង​ធ្វើ​សហប្រតិបត្តិការ ដោយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋកម្ពុជាជាង ២ ម៉ឺននាក់។ លោកជឿថាការ​អភិវឌ្ឍសេដ្ឋកិច្ចនៅក្រុងព្រះសីហនុ​ជំហាន ២ នឹង​បង្កើតការងារដល់​ពលរដ្ឋខ្មែរ​ប្រមាណ​ ៨ ម៉ឺននាក់ទៀត​​។

ចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញមែនទេ? ឬតាមដានព័ត៌មានថ្មីៗ ពីវិស័យអចលនទ្រ​ព្យ សូមចូលទៅកាន់ Realestate.com.kh!

 

 

 

 

 

For the best mobile experience please use our app to: