កម្ពុជាកំពុងសិក្សាលើ​ប្រព័ន្ធ​​រថភ្លើង​​ទំនើបដើម្បីសម្រួលចរាចរណ៍នៅក្នុងទីក្រុង

April 11, 2019, 4:59 p.m.

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសិក្សាទៅលើប្រព័ន្ធរថភ្លើងទំនើបៗ ដោយមានភាគីចិន និងជប៉ុន កំពុងសិក្សាលើគម្រោងប្រព័ន្ធរថភ្លើងផ្សេងៗគ្នា តែក្នុងគោលបំណងតែមួយគឺដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ​ និងជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាអោយប្រសើរឡើង។

​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធ​ផ​លកា​រងា​រសុ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​នា​ ​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ លោក​ស៊ុន​ ​ចាន់​ថុល​ ​​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បានមានប្រសាសន៍​ថា​ ​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​ ​រត់​នៅ​លើ​អាកាស​បាន​សិក្សា​រួច ហើយ​ជាមួយនឹងJICA ប្រទេសជប៉ុន ប៉ុន្តែពេលនេះកម្ពុជាក៍មានប្រទេសចិនមួយទៀត មក​សិក្សា​ ប្រពន្ធ​ផ្លូវ​រត់​ភ្លើងផ្លូវមួយ​ (​Monorail​) ​ដែលមានសម្លេង​តិច​​ ​ព្រោះ​វា​ប្រើ​កង់​កៅស៊ូ​ ​និង​មានតម្លៃ​ទាបជាង​ប្រពន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​។​

លោកបានមានប្រសាសន៍ថា "យើងមានគោលបំណងសិក្សារកឲ្យឃើញមើលថាតើ ប្រព័នផ្លូវរថភ្លើងណាមួយមានភាពសមស្របបំផុតសម្រាប់កម្ពុជារវាងប្រព័ន្ធផ្លូវ AGT  ផ្លូវ Monorail  ឬផ្លូវ Metro។"

​កាលពីថ្ងៃទី២៥ មីនា នៅក្នុងជំនួប​ពិភាក្សា​ការងារ​រវាងលោក​ លោក​​ស៊ុន​ ចាន់​ថុល និងលោក​ Zhou​ Keqin​ អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់់​​ក្រុង​ឆុងឈីង ​បាន​ស្នើរ​ឱ្យ​មាន​កិច្ច​សហ ប្រតិបត្តិ​ការ​រវាង​កម្ពុជា​និង​ក្រុង​ឆុងឈីងក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ជាពិសេស​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ផ្លូវមួយនៅ​កម្ពុជា​ និង​ការ​ជួយ​ពង្រឹង​សមត្ថភាព ​ធនធានមនុស្ស​របស់​កម្ពុជា​។

ជាមួយគ្នាដែរ លោក​ Zhou​ បាន​យល់ព្រម​លើ​សំណើ​របស់​កម្ពុជា​ ក្នុង​ការសិក្សា​រៀបចំ​ ផែនការ ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ ទំនើប​ប្រភេទ​ផ្លុវមួយនៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

គួររំលឹកផងដែរថា ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​ ​រត់​នៅ​លើ​អាកាសដែលមានប្រទេសជប៉ុនជាអ្នកសិក្សា។ ការសិក្សានេះត្រូវបានប៉ាន់ប្រមាណលើការចំណាយប្រមាណ ៨០០ លានដុល្លារ ដោយប្រព័ន្ធនោះ នឹងរត់នៅតាមបណ្ដោយផ្លូវសាធារៈណនៃគម្រោងរថភ្លើងលើអាកាសសំខាន់ៗចំនួន៣ ខ្សែ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់ មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ៕

ចង់ទិញ ចង់ជួលអចលនទ្រព្យ ឬចង់ដាក់លក់ ជួលផ្ទះ ដី ខុនដូ សូមចូលទៅកាន់ Realestate.com.kh
បើសិនបើអ្នកចង់ស្វែងរកទិញផ្ទះក្នុងខែនេះ កុំភ្លេចចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩!

 

For the best mobile experience please use our app to: