បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត កម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយ

Feb. 6, 2018, 5:15 p.m.

 

បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត។ ថ្ងៃទី៤ កុម្ភះ ២០១៨ ល្ងាច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំកម្មវិធីជប់លៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀត នៅទីតាំងការិយាល័យលក់គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល លោក Li Min អគ្គនាយកក្រុមហ៊ុន លោក Zhang Bo អគ្គនាយករងលោក Yuan Bin អគ្គនាយករងលោកស្រី Ding Li ជំនួយការប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្រុមហ៊ុនទាំងអស់ តំណាងសមាគមសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ព្រមទាំងតំណាងដៃគូសហការ។-ល-។ ជាង៥០០នាក់អញ្ជើញចូលរួមកម្មវិធី។ កម្មវិធីក៏មានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង  ឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃផងដែរ។

ជាកិច្ចចាប់ផ្តើម លោកអគ្គនាយក Li Min បានថ្លែងសន្ទុករថាស្វាគមន៍ដោយបានលើកទ្បើងថា ឆ្នាំ២០១៨នេះ យើងនឹងបន្តនូវស្មារតីសហគ្រាស "បេសកកម្ម ការទទួលខុសត្រូវ ការគោរពស្រឡាញ់ និងការឆ្នៃប្រឌិត" និងខិតខំបន្តអនុវត្តគោលដៅនៃការ"កសាងជីវិតឲ្យកាន់តែប្រសើរ" បន្តជំរុញដំណើរការនៃនគរូបនីយកម្ម និងទំនើបភាវូបនីយកម្មក្រកម្ពុជា ទន្ទឹមនឹងការពង្រឹងនូវអាជីវកម្មចម្បងរបស់ខ្លួនបន្ថែមទៀត យើងនឹងចាប់ផ្តើមដាក់ដំណើរការនូវអាជីវកម្មពាក់ព័ន្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ពង្រឹងនូវការគ្រប់គ្រងអាជីវកម្ម ចូលរួមចំណែកឲ្យកាន់តែខ្លាំងទ្បើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល បានទ្បើងថ្លែងសន្ទុរកថាក្នុងនាមក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោកបានបង្ហាញពីការស្វាគមន៍ឆ្នាំថ្មីដល់សហការីទាំងអស់។ លោកក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មជ្ឈដ្ឋានទាំងអស់ដែលបានគាំទ្រក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបអស់រយៈពេលជាយូរ។ លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៨ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងបន្តខិតខំពុះពារ ពង្រឹងនូវវប្បធម៌សហគ្រាស ក្នុងគោលដៅក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទទួលស្គាល់ និងពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីមានការសម្តែងដោយបុគ្គលិកក្រុមហ៊ុនគ្រប់ផ្នែកពាក់ព័ន្ធ មានទាំងរបាំប្រពៃណីចិន និងបទចម្រៀងប្រពៃណីខ្មែរជាដើម បង្ហាញពីទេព្យកោសលដ៏អស្ចារ្យរបស់បុគ្គលិកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ក្នុងកម្មវិធីក៏មានការរៀបចំប្រគល់ប័ណ្ណសរសើរចំពោះបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១៧ និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងផងដែរ។ កម្មវិធីបានដំណើរការ និងបញ្ចប់ទៅក្នុងបរិយាកាសសាមគ្គី និងសប្បាយរីករាយបំផុត៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!

For the best mobile experience please use our app to: