ស្វែងរកការធានារ៉ាប់រងដែលសាកសមនឹងអ្នក
- 1តើអ្នកត្រូវការការធានារ៉ាប់រងប្រភេទណា?
- 2ចំនួនមនុស្សប៉ុន្មាននាក់?
- 3តើអ្នកត្រូវការធានារ៉ាប់រងលើទ្រព្យសម្បត្តិអ្វីខ្លះ?
- 4តើអ្នកស្ថិតនៅទីតាំងណា?
- 5ប្រាប់យើងបន្តិចអំពីអ្នក
- =រឿងដែលនៅសល់ ទុកឱ្យយើងខ្ញុំចាត់ចែងជូន!

ការធានារ៉ាប់រងដែលសាកសមនឹងអ្នក
មិនថាអ្នកកំពុងស្វែងរកទិញផ្ទះដំបូង ឬយានយន្តដំបូងរបស់អ្នកទេ សម្រាប់មនុស្សភាគច្រើន ការវិនិយោគទាំងនេះគឺជាការវិនិយោគសំខាន់បំផុតមួយក្នុងជីវិត។ សូមបោះជំហានបន្ទាប់ក្នុងដំណើរជីវិតរបស់អ្នក ដោយស្វែងរកដៃគូធានារ៉ាប់រងដ៏ត្រឹមត្រូវ ដែលអាចគាំទ្រការវិនិយោគរបស់អ្នក ទាំងពេលនេះ និងអនាគត។
Forte Insurance ផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងដ៏គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងនោះក៏ធានាបាននូវកំណើន និងការអភិវឌ្ឍបន្តទៀតនៃទីផ្សារធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជំនាញដ៏ឆ្នើមគ្មានគូប្រៀបរបស់ពួកគេ បានធ្វើឱ្យពួកគេកសាងបាននូវកេរ្តិ៍ឈ្មោះរឹងមាំខាងភាពស្មោះត្រង់ និងសុចរិតភាព។ ដោយទទួលស្គាល់នូវភាពខ្លាំង និងសេវាកម្មដែលពួកគេផ្តល់ជូន Forte សព្វថ្ងៃនេះគឺជាអ្នកផ្តល់សេវាធានារ៉ាប់រងឈានមុខគេបំផុតនៅកម្ពុជា។
ពួកគេបានបើកផ្នែកធានារ៉ាប់រង និងឈ្មួញកណ្តាលធានារ៉ាប់រងរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៦ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេមួយដែលបានបង្កើតឡើងនៅកម្ពុជា។ ដល់ឆ្នាំ១៩៩៨ ពួកគេបានបើកការិយាល័យដែលសាងសង់ឡើងជាពិសេស នៅចំកណ្តាលរាជធានីដ៏មមាញឹករបស់កម្ពុជា។ ដោយមានការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងបន្តធំជាងគេក្នុងតំបន់ និងពិភពលោក ពួកគេបានចាប់ផ្តើមផ្តល់ជូននូវការធានារ៉ាប់រងដ៏មានសុវត្ថិភាព និងគ្រប់ជ្រុងជ្រោយទូទាំងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ Forte គឺជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេ ឈានមុខគេ និងត្រូវបានទទួលស្គាល់ជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។
ចាប់ផ្តើមដោយជ្រើសរើសជម្រើសធានារ៉ាប់រងមួយ
កំពុងស្វែងរកជម្រើសធានារ៉ាប់រងផ្សេងទៀតមែនទេ?
មិនមានបញ្ហាទេ យើងនៅទីនេះដើម្បីជួយអ្នកស្វែងរកជម្រើសធានារ៉ាប់រងដែលសាកសមនឹងអ្នក។ គ្រាន់តែចុចលើប៊ូតុងខាងក្រោម ដើម្បីដាក់ស្នើតម្រូវការរបស់អ្នក ហើយយើងនឹងខិតខំអស់ពីសមត្ថភាពដើម្បីជួយអ្នក។




