+85561 777 090
Logo

Recent Articles

ក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh និងលោកស្រី Smallove Teoh Seok Ai
ការចុះកិច្ចព្រមព្រៀងផ្តាច់មុខសម្រាប់គម្រោងខុនដូ Picasso Sky Gemme រវាងក្រុមហ៊ុន Titan Stone Real Estate និង ក្រុមហ៊ុន​ Realestate.com.kh
August 23, 2024, 10:18 a.m.
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Global Titan Stone Real Estate Development និងក្រុមហ៊ុន Realestate.com.kh មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូផ្តាច់មុខរបស់ដៃគូទាំងពីរនៅក្នុងពិធីសម្ពោធគម្រោងខុនដូ Picasso Sky Gemme (Picasso 2) ដ៏ល្បីល្បាញ។ ចាប់ដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ កិច្ចសហការនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់រាជធានីភ្នំពេញ។(ក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh និងលោកស្រី Smallove Teoh Seok Ai ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តាច់មុខសម្រាប់គម្រោងខុនដូ Picasso Sky Gemme)ពិធីចុះហត្ថលេខាផ្តាច់មុខពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Titan Stone Real Estate និងក្រុមហ៊ុន Realestate.com.kh បានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការរបស់គម្រោងខុនដូ Picasso Sky Gemme នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។ ពិធីនេះបានពង្រឹងទៅដល់ភាពជាដៃគូរបស់ភាគីទាំងពីរ ព្រមទាំងកំណត់អត្តសញ្ញាណទៅលើភាពនាំមុខរបស់ភាគីទាំងពីរផងដែរ។គម្រោងខុនដូ Picasso Sky Gemme គឺជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់ពីក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate ដែលផលប័ត្ររបស់ពួកគេរួមមានគម្រោងដែលមានការទទួលស្គាល់ដូចជាគម្រោងអាគារ KY iCentre និងខុនដូ Picasso City Garden ដ៏ប្រណិត។ ការបណ្តាក់ទុនថ្មីនេះសន្យាថានឹងលើកកំពស់ការរស់នៅទីក្រុងក្នុងទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវការបញ្ចូលគ្នានៃការរចនាដែលបំផុសគំនិតដោយសិល្បៈ និងបរិក្ខារទំនើបៗផងដែរ។(រូបភាពនៃអគារខុនដូ Picasso Sky Gemme ។)អ្នកស្រី Smallove Teoh Seok Ai អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate Group មានប្រសាសន៍ថា “យើងពិតជារីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Realestate.com.kh ដែលយើងមានភាពជឿជាក់ថា ក្រុមហ៊ុន Realestate.com.kh នឹងជម្រុញទៅដល់ការឈានជើងចូលក្នុងស្រុក និងអន្តរជាតិរបស់គម្រោងខុនដូ Picasso Sky Gemme។ ជំនាញផ្នែកលក់ និងទីផ្សាររបស់ពួកគេ រួមជាមួយនឹងឧបករណ៍ និងការគាំទ្រដែលពួកគេផ្តល់ក្នុងនាមជាភ្នាក់ងារ នឹងអាចធានាបានថា អតិថិជនរបស់យើងនឹងទទួលបានសេវាកម្មកម្រិតខ្ពស់បំផុតប្រកបទៅដោយវិជ្ជាជីវៈផងដែរ”។(រូបភាពនៃគ្រឿងបរិក្ខាររបស់គម្រោង Picasso Sky Gemme។)ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Realestate.com.kh និងសក្តានុពលនៃការផ្សព្វផ្សាយបែបឌីជីថលដើម្បីបង្ហាញពីសក្ដានុពលរបស់គម្រោង Picasso Sky Gemme ប្រកបដោយប្រសិទ្ធភាពទៅកាន់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុក។ កិច្ចសហការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Titan Stone Real Estate ចំពោះភាពល្អឥតខ្ចោះ និងការច្នៃប្រឌិតនៅក្នុងគ្រប់គម្រោងដែលពួកគេអនុវត្ត។លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Titan Stone Real Estate ក្នុងការសម្ពោធគម្រោងខុនដូ Picasso Sky Gemme។ គម្រោងនេះមិនមែនជាការអភិវឌ្ឍន៍លំនៅដ្ឋានបែបសាមញ្ញតែប៉ុណ្ណោះទេ វាអាចចាត់ទុកបានថាជាស្នាដៃដែលរួមបញ្ចូលគ្នានូវភាពឆើតឆាយនៃសិល្បៈ ជាមួយនឹងភាពប្រណីតនៃការរស់នៅបែបទំនើបផងដែរ។ Picasso Sky Gemme នឹង​កំណត់​គោល​ដៅ​ថ្មី​មួយ​សម្រាប់​ការរស់នៅក្នុងភាពប្រណីតនៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​យើង​មាន​ក្តី​រំភើប​រីករាយ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​នាំ​យក​ចក្ខុវិស័យ​នេះ​អោយក្លាយជាការពិតផងដែរ"។ភាពជាដៃគូនេះបញ្ជាក់ពីគុណតម្លៃរួមរបស់ក្រុមហ៊ុនទាំងពីរក្នុងការផ្តល់នូវគុណភាព និងការច្នៃប្រឌិតដែលមិនអាចកាត់ថ្លៃបានដល់ទីផ្សារអចលនទ្រព្យកម្ពុជា។ គម្រោងខុនដួ Picasso Sky Gemme បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយខ្លួនជាលំនៅដ្ឋានដែលជាជម្រើសដ៏ប្រសើរបំផុតនៅក្នុងទីក្រុងភ្នំពេញ ដែលទាក់ទាញអ្នកទិញដែលមានការយល់ដឹង និងមានបំណងចង់បានការរស់នៅដ៏ប្រណិតនៅក្នុងទីតាំងដែលមានសក្ដានុពលផងដែរ។អំពីគម្រោង Picasso Sky Gemme៖ ខុនដូប្រកបដោយប្រណិតភាពនៅក្នុងសង្កាត់បឹងកេងកង ១ គម្រោងខុនដូ Picasso Sky Gemme ដែលមានទីតាំងនៅចំកណ្តាលនៃសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាគម្រោង Picasso ទី ២ គឺជាការរួមបញ្ចូលគ្នានៃសិល្បៈ និងស្ថាបត្យកម្មតែមួយគត់ដែលត្រូវបានបំផុសគំនិតដោយការគោរពចំពោះលោក Pablo Picasso ។ ការអភិវឌ្ឍន៍អាគារខុនដូកម្ពស់ ៥២ ជាន់នេះ បាននាំមកនូវភាពទំនើបទាន់សម័យទៅដល់ទីតាំងដែលមានសក្ដានុពល ផ្តល់ជូនអ្នករស់នៅនូវរបៀបរស់នៅបែបទីក្រុងទំនើបមួយ ។(រូបភាពនៃគ្រឿងបរិក្ខាររបស់គម្រោង Picasso Sky Gemme។)គម្រោងមួយនេះផ្តល់ជូនយូនីតចំនួន ២៧៦ និងគ្រឿងបរិក្ខារទំនើបៗដល់ទៅ ៨ ជាន់ដែលមិនធ្លាប់មានពីមុនមក ដែលមានដូចជាអាងហែលទឹកទាំងក្នុង និងក្រៅ​អាគារ កន្លែងទទួលទានអាហារ បន្ទប់លេងហ្គេម និងទីកន្លែងលេងរបស់កុមារ ព្រមទាំងគ្រឿងបរិក្ខារផ្តាច់មុខរបស់គម្រោង Picasso Sky Gemme រួមមានរោងមហោស្រព សាលពហុគោលបំណង បណ្ណាល័យ ទីលានវាយកូនហ្គោលក្នុងផ្ទះ ជញ្ជាំងឡើងភ្នំ សួនច្បារធម្មជាតិ ផ្លូវរត់ និងច្រើនទៀត។(រូបភាពនៃគ្រឿងបរិក្ខាររបស់គម្រោង Picasso Sky Gemme។)សង្កាត់ បឹងកេងកង១ ត្រូវបានគេស្គាល់ថាជាទីតាំងដ៏ចម្បងរបស់រាជធានីភ្នំពេញសម្រាប់វិស័យអចលនទ្រព្យ ពោរពេញទៅដោយលំនៅដ្ឋានលំដាប់ខ្ពស់ ហាងកាហ្វេ សាលារៀនអន្តរជាតិ និងហាងលក់ទំនិញជាច្រើនផងដែរ។ គម្រោង Picasso Sky Gemme ផ្តល់ឱ្យអ្នកស្នាក់នៅនូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងអត្ថប្រយោជន៍នៃការរស់នៅក្នុងទីក្រុង រួមបញ្ចូលទៅនឹងភាពស្ងប់ស្ងាត់នៃការរស់នៅដ៏ប្រណីត។អំពីក្រុមហ៊ុន Titan Stone Real EstateTitan Stone Real Estate គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏លេចធ្លោរបស់ Titan Stone Group ដែលជាក្រុមហ៊ុនចម្រុះគ្របដណ្ដប់ទៅលើវិស័យផ្សេងៗជាច្រើន។ បន្ថែមពីលើអចលនទ្រព្យ ផលប័ត្ររបស់ក្រុមហ៊ុន Titan Stone Group រួមមាន Titan Stone Life Insurance និង Titan Stone Investments ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តមភាព និងការច្នៃប្រឌិតនៅទូទាំងឧស្សាហកម្ម។អំពីក្រុមហ៊ុន  Realestate.com.khបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុន Realestate.com.kh គឺជាភ្នាក់ងារលក់អចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានធ្វើទីផ្សារអចលនទ្រព្យជាង ២០០០០ កន្លែងពីភ្នាក់ងារ ព្រមទាំងអ្នកអភិវឌ្ឍន៍ឈានមុខគេ និងបានផ្ដល់ទំនុកចិត្តទៅដល់អ្នកទិញ និងអ្នកជួលលើសពី ១០០០នាក់ក្នុងមួយឆ្នាំៗផងដែរ។ ក្រុមហ៊ុន Realestate.com.kh ផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ីនៃផលិតផល និងសេវាកម្មសម្រាប់ភ្នាក់ងារលក្ខណៈក្រុមហ៊ុន ភ្នាក់ងារលក្ខណៈបុគ្គល និងអ្នកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាពផងដែរ។ទំនាក់ទំនងទៅកាន់ Realestate.com.kh ដើម្បីទទួលបានការផ្ដល់ជូនពិសេស គេហទំព័រ៖ Realestate.com.khលេខទូរស័ព្ទទំនាក់ទំនង៖ +855 92 92 1000អុីមែល៖ info@realestate.com.khសម្រាប់ភ្នាក់ងារផ្នែកលក់ដែលចង់បានព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់គេហទំព័រ៖ Realestate.com.khលេខទូរស័ព្ទទំនាក់ទំនង៖ +855 78 65 32 26អុីមែល៖ phany.chuon@realestate.com.kh
ការបើកសម្ភោធជាផ្លូវការរបស់គម្រោងខុនដូ Picasso Sky Gemme (Picasso 2)
ឱកាសក្នុងការទទួលបានការផ្ដល់ជូនដ៏ពិសេស ពីការបើកសម្ភោធជាផ្លូវការរបស់គម្រោងខុនដូ Picasso Sky Gemme (Picasso 2) កំពុងតែរង់ចាំលោកអ្នក!
August 21, 2024, 9:41 a.m.
ក្រុមហ៊ុន​ Realestate.com.kh មានសេចក្តីរំភើបរីករាយក្នុងការបង្ហាញ និងផ្ដល់ជូនផ្តាច់មុខពីការសម្ពោធរបស់គម្រោងខុនដូ Picasso Sky Gemme ដែលជាគម្រោងខុនដូថ្មីមួយដែលគ្រោងនឹងកំណត់ឡើងវិញនូវការរស់នៅប្រកបទៅដោយភាព ប្រណីតនៅក្នុងរាជធានីភ្នំពេញ! ប្រសិនបើអ្នកកំពុងស្វែងរកគេហដ្ធានដែលមានភាពទំនើបទាន់សម័យ ឬកំពុងតែចង់ធ្វើការវិនិយោគមកល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គម្រោងខុនដូ Picasso Sky Gemme កំពុងតែផ្ដល់ជូនឱកាសដ៏ពិសេសមកជូនលោកអ្នក។ហេតុអ្វីបានជាគម្រោង Picasso Sky Gemme មានលក្ខណៈពិសេស?គម្រោងខុនដូ Picasso Sky Gemme មានលក្ខណៈពិសេសត្រង់ថា វាត្រូវបានរចនាឡើងប្រកបទៅដោយភាពប្រណីត ដើម្បីផ្តល់ជូននូវរបៀបរស់នៅមួយប្រភេទភ្លែក។ ស្រមៃថាលោកអ្នកកំពុងតែរស់នៅក្នុងផ្ទះមួយដែលត្រូវបានសាងសង់ឡើងប្រកបទៅដោយសិល្បៈ ព្រមទាំងទិដ្ឋភាពដ៏អស្ចារ្យនៃផ្ទៃមេឃរបស់ទីក្រុងពីបង្អួចរបស់លោកអ្នក។គម្រោងខុខដូនេះមានទីតាំងនៅក្នុងសង្កាត់បឹងកេងកង១ មានរយៈចម្ងាយតែប៉ុន្មាននាទីបុណ្ណោះពីមជ្ឈមណ្ឌលផ្សេងៗ ផ្សារទំនើប ភោជនីយដ្ឋាន និងទីពាណិជ្ជកម្មផ្សេងៗផងដែរ!ចង់ដឹងព័ត៌មានបន្ថែម? រង់ចាំការ សម្ពោធផ្តាច់មុខរបស់ Picasso Sky Gemme នៅថ្ងៃព្រហស្បតិ៍នេះ!អំពីអ្នកអភិវឌ្ឍន៍ជាមួយនឹងភាពជោគជ័យរបស់គម្រោងខុនដូ Picasso City Garden ដែលត្រូវបានគេស្គាល់ជាទូទៅជាគម្រោង Picasso 1 ក្រុមហ៊ុន Global Titan Stone Real Estate Development បានបង្កើតមូលដ្ឋានគ្រឹះដ៏ជោគជ័យមួយសម្រាប់គម្រោងថ្មីមានឈ្មោះថា Picasso Sky Gemme ដែលត្រៀមខ្លួនក្លាយជាគេហដ្ធានដ៏ប្រណិតមួយទៀតដែលមានរូបរាងជាលក្ខណៈអគារខ្ពស់។Global Titan Stone បានទទួលនូវកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះ និងត្រូវបានគេស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសំណង់ដែលមានគុណភាពខ្ពស់ ការរចនាប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូននូវគម្រោងលំនៅដ្ឋានលំដាប់ពិភពលោក។ ចក្ខុវិស័យរបស់ពួកគេក្នុងការបង្កើតគម្រោងថ្មីនេះផ្ដោតទៅលើ ការលើកកំពស់បទពិសោធន៍ក្នុងការរស់នៅក្នុងទីក្រុង រួមបញ្ចូលគ្នានូវភាពសុខស្រួលជាមួយភាពទំនើបផងដែរ។ ដោយផ្តោតលើគុណភាពក្នុងរយៈពេលវែង អ្នកអភិវឌ្ឍន៍ធានាថារាល់គម្រោងខុនដូទាំងអស់របស់ខ្លួន រួមទាំងគម្រោង Picasso Sky Gemme គឺជាការវិនិយោគដ៏ល្អប្រសើរសម្រាប់អ្នកទិញផ្ទះ និងអ្នកវិនិយោគគ្រប់រូប។ក្លាយ​ជាបុគ្គល​ដំបូង​គេ​ក្នុង​ការទទួលបានការផ្ដល់ជូនដ៏ពិសេសនេះ!ក្រុមហ៊ុន Realestate.com.kh នឹងចាប់ផ្តើមការផ្តល់ជូននូវតម្លៃដ៏ពិសេស និងពត៍មានបន្ថែមនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដូច្នេះប្រសិនបើអ្នកចង់ចាប់យកឱកាសក្នុងការទទួលបានការផ្ដល់ជូននេះ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ ហើយធ្វើការកក់ទុកតម្លៃពិសេសជាមុន! ត្រៀម​ខ្លួន​សម្រាប់​ជំហាន​បន្ទាប់​ហើយ​ឬ​នៅ? លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីស្វែងរកព័ត៌មានលម្អិត ឬទំនាក់ទំនងមកយើងខ្ញុំដោយផ្ទាល់ឥឡូវនេះ!
ច្បាប់កម្មសិទ្ធិបរទេសរបស់ប្រទេសកម្ពុជា
ស្វែងយល់ពីច្បាប់កម្មសិទ្ធិបរទេសរបស់ប្រទេសកម្ពុជា
July 11, 2024, 4:27 a.m.
ស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏រស់រវើកមួយ ដែលពោរពេញទៅដោយភាពទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ។ កំណើនប្រជាជន និងការរីកចម្រើនរបស់សេដ្ឋកិច្ច ព្រមកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែប បានធ្វើអោយប្រទេសកម្ពុជាក្លាយទៅជាតំបន់ដ៏ល្អសម្រាប់ការវិនិយោគ។ បទប្បញ្ញត្តិដែលត្រូវបានតាំងឡើងបានដាក់កម្រិតជាក់លាក់ ជាពិសេសលើកម្មសិទ្ធិផ្ទាល់របស់ជនបរទេស ដើម្បីធ្វើឲ្យមានតុល្យភាពរវាងការលើកកម្ពស់​ការវិនិយោគ និងផលប្រយោជន៍របស់ជាតិ។ ទោះជាយ៉ាងណាក្ដី ជនបរទេសនៅតែមានជម្រើសក្នុងការវិនិយោគ ដែលពួកគេអាចធ្វើការជួលរយៈពេលវែង និង វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនឬប័ណ្ណកម្មសិទ្ធិរួម ឬប្លង់ស្ត្រាតា។ តាមរយៈការស្វែងយល់បន្ថែមពី ទស្សនវិស័យវិនិយោគ ក្របខ័ណ្ឌច្បាប់ និងក្របខណ្ឌជាក់លាក់សម្រាប់់ឧស្សាហកម្មរបស់​ប្រទេសកម្ពុជា អត្ថបទនេះផ្ដល់ជូនជាចំណេះដឹងបន្ថែមទោដល់វិនិយោគិនក្នុងការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។ការណែនាំពីវិស័យវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល​ ១០​​ ឆ្នាំកន្លងមកនេះ អ្នកវិនិយោគបរទេសបាន ឃើញទៅដល់វិស៍យវិនិយោគរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ កាន់តែមានភាពទាក់ទាញខ្លាំងឡើងៗ។ កត្តាជម្រុញរួមមានកំណើននៃកម្លាំងពលកម្ម ដែលបានធ្វើអោយប្រទេសកម្ពុជាទទួលបានពន្លឿនក្នុងការពង្រីកសេដ្ឋកិច្ច និងនគរូបនីយកម្មផងដែរ។ ការរីកដុះដាលនៃវិស័យអចលនទ្រព្យនៅក្នុងទីក្រុងធំៗ រួមមានទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ត្រូវបានកើនឡើង ពិសេសទៅលើតម្រូវការលំនៅដ្ឋាន អាគារពាណិជ្ជកម្ម និងឧស្សាហកម្ម។តាមរយៈការអនុវត្តបទប្បញ្ញត្តិដែលមានភាពងាយស្រួលសម្រាប់វិនិយោគិន ដូចជាការបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZs) និងការសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម រដ្ឋាភិបាលកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ធកិច្ចចនេះ។ លើសពីនេះ តាមរយៈការផ្តល់លទ្ធភាពទទួលបានទីផ្សារអនុគ្រោះ សមាជិកភាពរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានញុាំងអោយសេដ្ធកិច្ចកាន់តែមានភាពរីកចម្រើន។ ទោះបីជាមានគុណសម្បត្តិទាំងនេះក៏ដោយ អ្នកវិនិយោគបរទេសត្រូវតែស្វែងយល់ដោយប្រុងប្រយ័ត្ននូវកម្មសិទ្ធិរបស់បរទេសនៅក្នុងច្បាប់ និងលក្ខខណ្ឌតម្រូវរបស់កម្ពុជា ដែលអាចមានភាពស្មុគស្មាញក៏ថាបាន។ក្របខ័ណ្ឌច្បាប់សម្រាប់កម្មសិទ្ធិរបស់វិនិយោគិនបរទេសក្របខណ្ឌច្បាប់គ្រប់គ្រងកម្មសិទ្ធិបរទេសនៅក្នុងប្រទេសកម្ពុជា មានប្រភពចេញពីរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់វិនិយោគ និងច្បាប់ភូមិបាល។ ការយល់ដឹងអំពីច្បាប់ទាំងនេះមានសារៈសំខាន់សម្រាប់អ្នកវិនិយោគបរទេស ដែលមានគោលបំណងចាប់ផ្ដើមវិនិយោគនៅក្នុងប្រទេសកម្ពុជា។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ទិដ្ឋភាព​អចលនទ្រព្យ​របស់​ប្រទេស។ មាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញបានកំណត់ថា ដីធ្លី និងធនធានធម្មជាតិផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះកម្មសិទ្ធិរបស់វិនិយោគិនបរទេស។ មាត្រា ៤៤ បានបន្ថែមថា “មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិកាន់កាប់ដីធ្លី”។  ប្រការនេះហាមប្រាមបុគ្គល និងវិនិយោគិនដែលជាជនជាតិបរទេសមិនឱ្យកាន់កាប់ដីធ្លីដោយផ្ទាល់នៅក្នុងប្រទេស។ទោះជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសទទួលបានដីតាមរយៈការជួលរយៈពេលវែងចាប់ពី ១៥ ទៅ ៥០ ឆ្នាំ ក៏ដូចជាការគ្រប់គ្រងទៅលើអគារ និងសំណង់ តាមរយៈក្រុមហ៊ុនដែលរួមបញ្ចូលក្នុងស្រុក ដែលជនជាតិខ្មែរកាន់កាប់យ៉ាងហោចណាស់ ៥១ ភាគរយ។  រចនាសម្ព័ន្ធផ្លូវច្បាប់ទាំងនេះ ផ្ដល់ឪកាសអោយអ្នកវិនិយោគបរទេសអាចចូលរួមក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ខណៈពេលដែលប្រកាន់ខ្ជាប់នូវការរឹតត្បិតនៃរដ្ឋធម្មនុញ្ញស្តីពីកម្មសិទ្ធិដីធ្លីដោយផ្ទាល់ផងដែរ។ច្បាប់ស្តីពីការវិនិយោគ អត្ថប្រយោជន៍ និងការការពារដែលផ្តល់ជូនដល់វិនិយោគិនបរទេសត្រូវបានរៀបរាប់នៅក្នុងច្បាប់ស្តីពីការវិនិយោគ ដែលត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ ២០០៣ និងត្រូវបានកែសម្រួលនៅឆ្នាំ ២០២១។ តាមរយៈការផ្តល់នូវការការពារពីសំណាក់ប្រមុខរដ្ឋ ការធានាប្រឆាំងនឹងការធ្វើជាតូបនីយកម្ម និងលទ្ធភាពផ្ទេរប្រាក់វិនិយោគ និងប្រាក់ចំណូលទៅក្រៅប្រទេស បានជំរុញទៅដល់វិស័យវិនិយោគរបស់ប្រទេសកម្ពុជាផងដែរ។ស្ថាប័នសំខាន់ដែលទទួលបន្ទុកត្រួតពិនិត្យ និងជំរុញការវិនិយោគបរទេសនៅកម្ពុជា គឺក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាកន្លែងរបស់ក្រុមប្រឹក្សាវិនិយោគកម្ពុជា (CIB)។ សម្រាប់វិនិយោគិន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់ជាសេវាកម្មដែលពន្លឿនទៅដល់ដំណើរការនៃការទទួលបានលិខិតអនុញ្ញាត និងការអនុម័តដែលត្រូវការ។ច្បាប់​នេះ​ត្រូវបានបង្កើតឡើងក្នុង​គោលបំណង​បង្កើត​បរិយាកាស​ផ្លូវច្បាប់ដែលមានលក្ខណៈ​បើកចំហ ប្រកបទៅដោយតម្លាភាព ដើម្បី​ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ជាពិសេស ច្បាប់នេះបានផ្តល់នូវបទប្បញ្ញត្តិសំខាន់ៗ ទាក់ទងនឹងការវិនិយោគអចលនទ្រព្យផងដែរ ដោយវាអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការជួលរយៈពេលវែង រហូតដល់ 50 ឆ្នាំ ជាមួយនឹងលទ្ធភាពនៃការពន្យារ ដើម្បីទទួលបានដី និងអចលនទ្រព្យ។ច្បាប់ភូមិបាលច្បាប់ភូមិបាលនៃប្រទេសកម្ពុជាដែលត្រូវបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០០១ ហើយត្រូវបានកែប្រែជាបន្តបន្ទាប់ គឺជាមូលដ្ឋានច្បាប់នៃឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់នីតិវិធីក្នុងការផ្ទេរ និងការចុះបញ្ជីដី ព្រមទាំងកំណត់ទម្រង់ជាច្រើនទាក់ទងទៅនឹងសិទ្ធិអចលនទ្រព្យ រួមទាំងកម្មសិទ្ធិ ការជួល និងសម្បទាន។មានតែប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុនស្របច្បាប់ដែលមានកម្មសិទ្ធិជាជនជាតិខ្មែរយ៉ាងតិច ៥១% ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យកាន់កាប់អចលនទ្រព្យដោយផ្ទាល់តាមច្បាប់ភូមិបាល។ ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនបរទេសអាចទិញអគារ និងរចនាសម្ព័ន្ធតាមរយៈក្រុមហ៊ុនក្នុងស្រុក និងទទួលបានការជួលរយៈពេលវែងរហូតដល់ ៥០ ឆ្នាំ។ច្បាប់ភូមិបាលក៏បានអនុញ្ញាតឱ្យជនបរទេសកាន់កាប់រហូតដល់ ៧០% នៃទ្រព្យឯកជននៅក្នុងអគារសហកម្មសិទ្ធិ ដូចជា ខុនដូ ចាប់ពីជាន់ទីមួយឡើង ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់ក្រោម។ ច្បាប់ភូមិបាល រួមជាមួយនឹងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ និងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីឆ្នាំ ២០១១ បានបង្កើតជាក្របខណ្ឌច្បាប់ចម្បងដែល គ្រប់គ្រងប្រតិបត្តិការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ជាចុងក្រោយ ច្បាប់កម្មសិទ្ធិបរទេសនៅកម្ពុជាបានផ្ដល់ទាំងឱកាស និងបញ្ហាប្រឈមសម្រាប់អ្នកវិនិយោគ។ ខណៈពេលដែលការរឹតបន្តឹងលើកម្មសិទ្ធិដីធ្លី និងបទប្បញ្ញត្តិតាមវិស័យជាក់លាក់ត្រូវបានកំណត់ឡើង វាបានបង្កើតនូវលក្ខខណ្ឌក្នុងការវិនិយោគមួយប្រកបទៅដោយភាពអំណោយផល ព្រមទាំងមានសុវត្ថិភាពផងដែរ។ តាមរយៈការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងទទួលបានចំណេះដឹងបន្ថែមពីអត្ថបទនេះ វិនិយោគិនបរទេសអាចចូលមកកាន់ទីផ្សារកម្ពុជាដោយជោគជ័យ។សំណួរគេសួរញឹកញាប់តើជនបរទេសអាចកាន់កាប់ដីនៅក្នុងប្រទេសកម្ពុជាបានទេ?> មិនបានទេ បុគ្គល ឬវិនិយោគិនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ទេ។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចកាន់កាប់ដីតាមរយៈការជួលរយៈពេលវែង (១៥-៥០ ឆ្នាំ) ឬដោយការបង្កើតក្រុមហ៊ុនកាន់កាប់ដីដែលមានជនជាតិខ្មែរកាន់កាប់យ៉ាងហោចណាស់ ៥១% ។តើអចលនទ្រព្យប្រភេទណាខ្លះដែលជនបរទេសអាចកាន់កាប់នៅក្នុងប្រទេសកម្ពុជា?> ជនបរទេសអាចកាន់កាប់ខុនដូក្នុងប្រទេសកម្ពុជាបាន ដោយកម្មសិទ្ធិរបស់ជនបរទេសសរុបនៅក្នុងអគារមិនត្រូវលើសពី ៧០% ។ ពួកគេក៏អាចកាន់កាប់អចលនទ្រព្យរយៈពេល ១៥ ទៅ ៥០ ឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តផងដែរ។តើ​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អ្នក​វិនិយោគ​បរទេស?> ច្បាប់ថ្មីស្តីពីការវិនិយោគមានគោលបំណងធ្វើទំនើបកម្មទៅដល់វិស័យវិនិយោគរបស់កម្ពុជា ដោយសម្រួលដល់នីតិវិធីចុះបញ្ជី ពង្រឹងការធានារបស់វិនិយោគិន និងជំរុញការវិនិយោគក្នុងវិស័យយុអចលនទ្រព្យនេះ។ វាផ្តល់នូវការលើកទឹកចិត្តដូចជាការលើកលែងពន្ធលើប្រាក់ចំណូល និងពន្ធគយសម្រាប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។តើ​ការ​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បរទេស​នឹង​ត្រូវ​ធ្វើ​ឡើង​វិញ​ទេ?> ផ្អែកលើគំរូនៅក្នុងតំបន់ផ្សេងទៀត ពុំមានការផាកពិន័យឡើងវិញ ឬចាត់ទុកជាមោឃៈនៃការលក់អចលនទ្រព្យដែលបានផ្ទេរទៅជាឈ្មោះជនបរទេសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ផលវិបាកនាពេលអនាគតចំពោះជនបរទេសដែលកាន់កាប់កម្មសិទ្ធិប្លង់ទន់ក្នុងនាមខ្លួននៅតែមិនមានភាពច្បាស់លាស់។តើ​ការទិញអចលនទ្រព្យរបស់ជន​បរទេស​មានដំណើរការដូចម្ដេច?> ជំហានសំខាន់ៗរួមមាន របាយការណ៍ត្រួតពិនិត្យការបំពេញកាតព្វកិច្ច ការប្រឹក្សាជាមួយមេធាវី ការចរចារទិញ ចុះហត្ថលេខាលើកិច្ចសន្យា ធ្វើការទូទាត់ ស្នើសុំចុះបញ្ជីអចលនទ្រព្យ បង់ពន្ធ និងថ្លៃសេវា និងការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនឬប័ណ្ណកម្មសិទ្ធិរួម ឬប្លង់ស្ត្រាតាផងដែរ។
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Property, Business & Lifestyle EXPO 2024
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Property, Business & Lifestyle EXPO 2024
June 21, 2024, 8:55 a.m.
ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការរៀបចំព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 ដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី19 និង ថ្ងៃអាទិត្យទី20 ខែតុលា ឆ្នាំ2024ខាងមុននេះ ដោយបាននាំមកនូវការផ្តល់ជូនពិសេសៗពីអ្នកអភិវឌ្ឍបុរី និងខុនដូដែលឈានមុខគេនៅប្រទេសកម្ពុជា រួមជាមួយវិស័យធនាគារ វិស័យធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀតសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការគេហដ្ឋាន ។សាលពិព័រណ៏ងលំដាប់ស្តង់ដារព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 ដែលធ្វើការរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៏ ដឹ ព្រេមៀ សេនធ័រ សែនសុខ ។ ទីតាំងដ៏ធំនេះមានភាពល្បីល្បាញសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងអ្នកវិនិយោគបរទេស ដោយសារមានទីធ្លាធំទូលាយ និង មានផ្លូវចូលផ្ទាល់ពីផ្សារអ៊ីអនម៉លសែនសុខ 2 ដែលជាផ្សារទំនើបដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ។តើអ្នកណានឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងមានវត្តមាននៅក្នុងពិព័រណ៍ Property, Business & Lifestyle EXPO 2024 របស់ Realestate.com.kh រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗដូចជា ជីប ម៉ុង លែន (Chip Mong Land), Prince Real Estate Group, Canopy Sands Development, បុរី លន ស៊ីធី, បុរី ភូមិសាគូរ៉ា និងម្ចាស់គម្រោងជាច្រើនទៀត ។អ្នកទិញមិនត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុតមួយចំនួនពីបុរី អ្នកអភិវឌ្ឍ និងភ្នាក់ងារនៅក្នុងព្រឹត្តិការណ៍នោះទេ ប៉ុន្តែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក៏នឹងបង្ហាញ អំពី​ដំណើរការការផ្តល់ប្រាក់កម្ចីពិសេស និងការធានារ៉ាប់រងសម្រាប់តម្រូវការលំនៅឋាន និងអចលនទ្រព្យផ្សេងទៀតរបស់អ្នកផងដែរ ។ .ការទិញ និងធានាអចលនទ្រព្យរបស់អ្នក មិនចាំបាច់ពិបាកនោះទេ នៅពេលដែលអ្នកអាចធ្វើបានទាំងអស់នៅក្នុងព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 របស់ Realestate.com.kh ។វានឹងក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល ដែលបង្ហាញពីសកម្មភាពចូលរួមជាច្រើនដោយថែមទាំងការផ្ដល់ជូនអាហារ និងភេសជ្ជៈដ៏រីករាយដោយអ្នកឧបត្ថម្ភថែមទៀតផង ។សិក្ខាសាលា និង ការចែករំលែកបទពិសោធអចលនទ្រព្យល្អបំផុតនៅកម្ពុជា អ្នកចូលរួមអាចចូលរួមសិក្ខាសាលាស្តីពីអចលនទ្រព្យ និងអាជីវកម្ម ដែលបានដឹកនាំដោយមេដឹកនាំនៅក្នុងឧស្សាហកម្មនេះ សិក្ខាសាលារួមមាន៖ និន្នាការអចលនទ្រព្យ ការរកឱកាសល្អបំផុតនៅក្នុងទីផ្សារ តើត្រូវក្រឡេកមើលអ្វីខ្លះនៅពេលទិញផ្ទះដំបូង ការធ្វើបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងអនាគត។ភាពជោគជ័យការតាំងពិព័រណ៍ឆ្នាំ 2023មានអ្នកចូលរួមជាង 10,000 នាក់ ដោយមានជាង 100 នៃម៉ាកយីហោ អ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានប្រមូលផ្តុំគ្នាសម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជានេះ ។ ពិព័រណ៌អចលនទ្រព្យឆ្នាំ2023 ដែលប្រារព្ធឡើងនៅ សាលពិព័រណ៌កោះពេជ្រ បានជោគជ័យជាមួយនឹងការលក់អចលនទ្រព្យតម្លៃជាង 15 លានដុល្លារអាមេរិក នាពេល​ចុងសប្តាហ៍នៃកម្មវិធី ។ពិព័រណ៍អចលនទ្រព្យបានពង្រឹងខ្លួនជាផ្នែកដ៏សំខាន់នៃព្រឹត្តិការណ៍ក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនាមជាប្រជាជនកម្ពុជាវណ្ណៈកណ្តាល និងអ្នកមាន ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមពិព័រណ៍នេះដោយជោគជ័យក្នុងការធានានូវកិច្ចព្រមព្រៀងនិងឱកាសផ្តល់ជូនដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យ ។ការចុះឈ្មោះគឺចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការចូលរួមក្នុងព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអ្នកដែលនឹងត្រូវចូលរួមកម្មវិធី Property, Business & Lifestyle EXPO 2024 នៅថ្ងៃសៅរ៍ ទី19 និង ថ្ងៃអាទិត្យ20 ខែតុលា ខាងមុខនេះ ចុះឈ្មោះឥឡូវនេះ!ចុះឈ្មោះឥឡូវនេះ
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Property, Business & Lifestyle EXPO 2024
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Property, Business & Lifestyle EXPO 2024
June 21, 2024, 7:27 a.m.
ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការរៀបចំព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 ដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី19 និង ថ្ងៃអាទិត្យទី20 ខែតុលា ឆ្នាំ2024ខាងមុននេះ ដោយបាននាំមកនូវការផ្តល់ជូនពិសេសៗពីអ្នកអភិវឌ្ឍបុរី និងខុនដូដែលឈានមុខគេនៅប្រទេសកម្ពុជា រួមជាមួយវិស័យធនាគារ វិស័យធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀតសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការគេហដ្ឋាន ។សាលពិព័រណ៏ងលំដាប់ស្តង់ដារព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 ដែលធ្វើការរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៏ ដឹ ព្រេមៀ សេនធ័រ សែនសុខ ។ ទីតាំងដ៏ធំនេះមានភាពល្បីល្បាញសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងអ្នកវិនិយោគបរទេស ដោយសារមានទីធ្លាធំទូលាយ និង មានផ្លូវចូលផ្ទាល់ពីផ្សារអ៊ីអនម៉លសែនសុខ 2 ដែលជាផ្សារទំនើបដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ។តើអ្នកណានឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងមានវត្តមាននៅក្នុងពិព័រណ៍ Property, Business & Lifestyle EXPO 2024 របស់ Realestate.com.kh រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗដូចជា ជីប ម៉ុង លែន (Chip Mong Land), Prince Real Estate Group, Canopy Sands Development, បុរី លន ស៊ីធី, បុរី ភូមិសាគូរ៉ា និងម្ចាស់គម្រោងជាច្រើនទៀត ។អ្នកទិញមិនត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុតមួយចំនួនពីបុរី អ្នកអភិវឌ្ឍ និងភ្នាក់ងារនៅក្នុងព្រឹត្តិការណ៍នោះទេ ប៉ុន្តែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក៏នឹងបង្ហាញ អំពី​ដំណើរការការផ្តល់ប្រាក់កម្ចីពិសេស និងការធានារ៉ាប់រងសម្រាប់តម្រូវការលំនៅឋាន និងអចលនទ្រព្យផ្សេងទៀតរបស់អ្នកផងដែរ ។ .ការទិញ និងធានាអចលនទ្រព្យរបស់អ្នក មិនចាំបាច់ពិបាកនោះទេ នៅពេលដែលអ្នកអាចធ្វើបានទាំងអស់នៅក្នុងព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 របស់ Realestate.com.kh ។វានឹងក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល ដែលបង្ហាញពីសកម្មភាពចូលរួមជាច្រើនដោយថែមទាំងការផ្ដល់ជូនអាហារ និងភេសជ្ជៈដ៏រីករាយដោយអ្នកឧបត្ថម្ភថែមទៀតផង ។សិក្ខាសាលា និង ការចែករំលែកបទពិសោធអចលនទ្រព្យល្អបំផុតនៅកម្ពុជា អ្នកចូលរួមអាចចូលរួមសិក្ខាសាលាស្តីពីអចលនទ្រព្យ និងអាជីវកម្ម ដែលបានដឹកនាំដោយមេដឹកនាំនៅក្នុងឧស្សាហកម្មនេះ សិក្ខាសាលារួមមាន៖ និន្នាការអចលនទ្រព្យ ការរកឱកាសល្អបំផុតនៅក្នុងទីផ្សារ តើត្រូវក្រឡេកមើលអ្វីខ្លះនៅពេលទិញផ្ទះដំបូង ការធ្វើបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងអនាគត។ភាពជោគជ័យការតាំងពិព័រណ៍ឆ្នាំ 2023មានអ្នកចូលរួមជាង 10,000 នាក់ ដោយមានជាង 100 នៃម៉ាកយីហោ អ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានប្រមូលផ្តុំគ្នាសម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជានេះ ។ ពិព័រណ៌អចលនទ្រព្យឆ្នាំ2023 ដែលប្រារព្ធឡើងនៅ សាលពិព័រណ៌កោះពេជ្រ បានជោគជ័យជាមួយនឹងការលក់អចលនទ្រព្យតម្លៃជាង 15 លានដុល្លារអាមេរិក នាពេល​ចុងសប្តាហ៍នៃកម្មវិធី ។ពិព័រណ៍អចលនទ្រព្យបានពង្រឹងខ្លួនជាផ្នែកដ៏សំខាន់នៃព្រឹត្តិការណ៍ក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនាមជាប្រជាជនកម្ពុជាវណ្ណៈកណ្តាល និងអ្នកមាន ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមពិព័រណ៍នេះដោយជោគជ័យក្នុងការធានានូវកិច្ចព្រមព្រៀងនិងឱកាសផ្តល់ជូនដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យ ។ការចុះឈ្មោះគឺចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការចូលរួមក្នុងព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអ្នកដែលនឹងត្រូវចូលរួមកម្មវិធី Property, Business & Lifestyle EXPO 2024 នៅថ្ងៃសៅរ៍ ទី19 និង ថ្ងៃអាទិត្យ20 ខែតុលា ខាងមុខនេះ ចុះឈ្មោះឥឡូវនេះ!
News Page Concierge Service 590x250 ENG
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០២៤ ៖ ធ្វើការរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០២៤ ៖ ធ្វើការរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល
September 6, 2024, 6:11 a.m.
រាជធានីភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និង អ្នកជំនាញផ្នែកអចលនទ្រព្យទាំងអស់បានធ្វើការជួបជុំគ្នានៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីល្ងាច ថ្ងៃពុធ ទី០8 ខែឧសភា ដើម្បីចូលរួមអបអរសាទរសមិទ្ធផល របស់បុគ្គល និង ក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ ។ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។លោក Tom O'Sullivan នាយកប្រតិបត្តិការនៃ Realestate.com.kh បានថ្លែងក្នុងសន្ទរកថាបើកកម្មវិធី ដោយលើកសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃវិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងការពង្រឹងទំនុកចិត្តរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីធានាអោយបាននូវសុវត្ថិភាពនៃការវិនិយោគពីភ្ញៀវជាតិ និងអន្តរជាតិ។ក្នុងឱកាសនេះផងដែរ Realestate.com.kh បានណែនាំ Platform ថ្មីរបស់ខ្លួនមួយឈ្មោះថា Connect ដែលជាវេទិកាមួយអនុញ្ញាតអោយភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យបានទាញយកទៅប្រើប្រាស់ ដើម្បីរក្សាទិន្នន័យ ស្វែងរកអតិថិជន សហការគ្នាជាមួយដៃគូរក្នុងការធ្វើប្រតិបត្តិការទិញ លក់ រឺជួល ដោយមានប្រសិទ្ធិភាព និងតម្លាភាពបំផុត។​កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះត្រូវបានប្រារព្ធធ្វើឡើងដោយមានអ្នកចូលរួមជាង 300 នាក់ដែលអញ្ជើញមកពីគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ។ អ្នកដែលត្រូវបានតែងតាំង និងអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួមរបស់ពួកគេ ។អ្នកឈ្នះរង្វាន់ជាង 30 នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ ។ពានរង្វាន់​អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមានអ្នកឈ្នះរួមមាន អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំពីក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ខណៈដែលអ្នកអភិវឌ្ឍន៍គម្រោង Time Square គឺក្រុមហ៊ុន MegaKim World Corporation បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍខុនដូឆ្នើមប្រចាំឆ្នាំ។ពិសេសនោះក្រុមហ៊ុន Canopy Sands Development ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូលសម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល បុរីវីល្លាម បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Connexion ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Lifestyle Development of the Year ។Mean Chey Residences, Picasso City Garden, Sophea Suites, Prince Happiness Plaza, Borey Amory, Diamond Bay Garden និង Time Square 6  គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។ពានរង្វាន់ទីភ្នាក់ងារប្រចាំឆ្នាំត្រូវបានប្រគល់ជូន Asia Real Estate Cambodia (ARC) និង WH Living and Properties។នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យ និងបានលើកឡើងពីភាពជោគជ័យនៃពានរង្វាន់ CREA ឆ្នាំ2024 ។គាត់បាននិយាយថា, "ទោះបីជាវិស័យនេះជួបផលវិបាកច្រើនក៏ដោយ, ការរួបរួមគ្នា និងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការលូតលាស់ដោយស្ថេរភាពនិងត្រឹមត្រូវគឺមានសារៈសំខាន់។" លោក O'Sullivan បានបន្តថ្លែងអំណរគុណចំពោះការគាំទ្រដ៏ច្រើនពីអ្នកឧបត្ថម្ភទាំងអស់ រួមមាន Hanuman Beer, Port City Colombo, B2B Cambodia, DFDL Cambodia, The Room Architecture & Design, Over Under, GAC Motor Cambodia, TDB Projects, Khmer Times និងដៃគូផ្សេងទៀតដែលបានជួយធ្វើឱ្យល្ងាចនោះទទួលបានភាពជោគជ័យ។ បញ្ជីឈ្មោះរបស់អ្នកឈ្នះពានរង្វាន់ CREA 2024 ទាំងអស់Developer winners Developer of the Year - Overseas Cambodia Investment Corporation (OCIC)Condominium Developer of the Year - MegaKim World Corporation (Time Square 6)Borey (Landed Property) Developer of the Year - Overseas Cambodia Investment Corporation (OCIC)Lifestyle Developer of the Year - Bay of Lights EntertainmentDevelopment winners Development of the Year - Canopy Sands Development - SihanoukvilleCondominium Development of the Year - LE CONDÉ BKK1Township Development of the Year - Canopy Sands Development  Mixed-Use Development of the Year - Prince Happiness PlazaBorey (Landed Property) Development of the Year - Borey Williams Affordable Condominium Development of the Year - Time Square 6Premium Condominium Development of the Year - LE CONDÉ BKK1Luxury Condominium Development of the Year - Picasso City GardenWaterfront Development of the Year - Diamond Bay GardenRetail Development of the Year - ConnexionPremium Condominium Unit Design of the Year - Diamond Bay GardenResidential Design of the Year (Interior) - Sophea SuitesLifestyle Development of the Year - ConnexionDevelopment of the Year – Eastern Phnom Penh - Borey AmoryDevelopment of the Year – Western Phnom Penh - Borey WilliamsDevelopment of the Year – Southern Phnom Penh - Mean Chey ResidencesBoutique Housing Development of the Year - The Future 30Community Mall of the Year - Mean Chey Avenue Sustainable Development of the Year - Connexion Agency winnersProperty Management Firm of the Year - Residential - WH Living & Properties Agency - Research / Valuation Firm of the Year - Asia Real Estate Cambodia (ARC)Realestate.com.kh Co-Broke Agency of the Year - Vanguard Investment And Consultancy Services & Botra Real Estate Realestate.com.kh Co-Broke Agent of the Year (Individual) - Ms. Sisowath Nearyroth&  Mr. Peng Khomsong
ស្វែងរកសេវាកម្មផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗលើអចលនទ្រព្យSoutheast Asia KDC Engineering Co., LTDជាជជ្រើសល្អបំផុត
ស្វែងរកសេវាកម្មផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗលើអចលនទ្រព្យSoutheast Asia KDC Engineering Co., LTDជាជជ្រើសល្អបំផុត
March 26, 2024, 3:17 a.m.
សម្រាប់អ្នកស្វែងរកអចលនទ្រព្យ ការរកឃើញអចលនទ្រព្យដែលល្អ បំផុតសម្រាប់ការរស់នៅឬប្រើប្រាស់ជាអាជីវកម្មគឺជាផ្នែកតូចមួយនៃដំណើរការតែប៉ុណ្ណោះអ្វីដែលស្មុកស្មាញ គឺចាប់ផ្តើមក្រោយពេលទិញអចលនទ្រព្យហើយ នៅពេលដែលត្រូវរៀបចំ ទៅតាមអ្វីដែលចង់បាន តម្រូវការសម្រាប់សេវាកម្មជាច្រើនប្រភេទដូចជាខាងផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗ អាចត្រូវការពេលវេលានិងកម្លាំងច្រើន។ ដូចអ្នកអានយើងបានដឹងរួចមកហើយ, Realestate.com.kh នឹងធ្វើការផ្លាស់ប្តូរការិយាល័យទៅកាន់ទីតាំងថ្មីនៅលើមហាវិថីព្រះមុនីវង្ស។យើងបានទទួលសេវាកម្មពីក្រុមហ៊ុន​ Southeast Asia KDC Engineering Co., Ltd. (ហៅកាត់ថា KDC) ដើម្បីធានាថាការដំឡើងបំពាក់់​ឧបករណ៍ការិយាល័យថ្មីរបស់ Realestate.com.kh ត្រូវបានរៀបចំបានយ៉ាងល្អ។ ការជ្រើសរើសសេវាកម្ម KDC ផ្តល់ជូននូវដំណោះស្រាយដែលធានានូវការផ្តល់សុវត្ថិភាពទៅ លើផ្នែកប្រព័ន្ធមេកានិច អគ្គិសនី ប្រព័ន្ធបំពង់ទឹក ការជួសជុល ការថែទាំ និងរៀបចំដំឡើងនូវរប្រព័ន្ធសុវត្ថិភាពគ្រប់ប្រភេទ សម្រាប់ផ្នែកគម្រោងអចលនទ្រព្យ។ ក្រុមការងារ KDC ទាំងមូល រួមទាំងវិស្វករជាន់ខ្ពស់ និង វិស្វករ មកពីប្រទេសជប៉ុន និងកម្ពុជាមានការធានានូវជំនាញបច្ចេកទេសទៅលើគ្រប់ផ្នែក។ក្រុមការងារ KDC​​ មានការប្តេជ្ញាយ៉ាងមោះមុតទៅលើគោលការណ៍ចំនួន៦ មានដូចជា ការចាត់ចែង ការរៀបចំឲ្យមានលំដាប់ ការលាងសម្អាត ការរៀបចំតាមស្តង់ដារ ការរក្សាបាននូវវិន័យ និងសន្តិសុខ។ យុទ្ធសាស្ត្រទៅលើការប្តេជ្ញានេះគឺប្រាកដថា​ ការរៀបចំល្អ មានប្រសិទ្ធភាព និងសុវត្ថិភាព។ជាមួយនឹងវិធីសាស្ត្រនេះ, ការប្តេជ្ញារបស់ KDC ទៅលើការគ្រប់គ្រងពេលវេលា ការធានានូ​​វគុណភាព ការគ្រប់គ្រងពេលវេលា និងការគាំទ្រពីអតិថិជនធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អឥតខ្ចោះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏មានការផ្តល់នូវសេវាកម្មថែទាំបន្ទាប់តំឡើងរួចផងដែរ សម្រាប់អ្នកស្វែងរកអចលនទ្រព្យនៅកម្ពុជា ការជ្រើសរើសក្រុមហ៊ុនដែលអាចទុកចិត្តដូចជា Southeast Asia KDC Engineering Co., Ltd. សម្រាប់ការវិនិយោគអចលនទ្រព្យរបស់អ្នក មានន័យថាអ្នកកំពុងផ្តល់ការទុកចិត្តទស្សនៈវិស័យរបស់អ្នកទៅកាន់ក្រុមការងារដែលជួយបំពេញក្តីស្រមៃក្លាយជាការពិត។ ខ្លះៗអំពី​​ Southeast Asia KDC Engineering Co., Ltd. Southeast Asia KDC Engineering Co., Ltdមានវត្តមានជាផ្លូវការដោយមានការិយាល័យកណ្តាលនៅភ្នំពេញ ប្រទេសកម្ពុជា។ Southeast Asia KDC Engineering Co., Ltd. officially registered company with a head office in Phnom Penh, Cambodia. ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដែលមានប្រភពចេញមកពីក្រុមហ៊ុន Kyowadenchi Co., LTD ដែលទទួលស្គាល់ថាជាក្រុមហ៊ុនអគ្គិសនីមួយនៅតំបន់ Kanto នៃប្រទេសជប៉ុន ដែលក្រុមហ៊ុននេះផ្តល់សេវាកម្មមេកានិច អគ្គិសនី ប្រព័ន្ធទឹក ការជួសជុលថែទាំ និងការរចនាប្រព័ន្ធសុវត្ថិភាព។វាធានាជូនដល់អ្នកស្វែងរកអចលនទ្រព្យនូវសេវាកម្មល្អ គុណភាព ការទុកចិត្ត ការគ្រប់គ្រងពេលវេលា និងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ Southeast Asia KDC Engineering Co., Ltd. នាំមកនូវជំនាញអន្តរជាតិ និងស្តង់ដារដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា។Contact Information Telegram: https://t.me/kdc_mep_services Tel: (+855) 96 6399 868, (+855) 89 378 910Address: Royal PSL Apartment #24, Corner of 57 St&360 St, 8 villages, BKK1, BKK, Phnom Penh, Cambodia.
រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
January 29, 2024, 8:30 a.m.
តាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស មរតកតេជោនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ស្ពានអាកាសដែលបាន និងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់បីជាន់ គ្រោងនឹងដាក់ឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ហើយក៏នឹងគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅរយៈ ៧៤ ថ្ងៃខាងមុខទៀតនេះ ។លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នេះគ្រាន់តែជាគម្រោង ដោយលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេច ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ។ ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត នឹងសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរណ៍ ។លោកបន្តថា ខណៈដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន គម្រោងទី២នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត ។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅរំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់ មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
January 26, 2024, 3:55 a.m.
ខេត្តព្រះសីហនុ មានសក្កានុពលខ្លាំងទាំងផ្នែកទេសចរណ៍ និងផ្នែកដឹកជញ្ជូន ដែលរដ្ឋាភិបាល កំពុងរៀបចំផែនការ ប្រែក្លាយឱ្យទៅជាតំបន់ឧស្សាហកម្មយ៉ាងសកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលនៃទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ​ នាពេលអនាគត។ ដោយឡែកក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណ១,១ម៉ឺននាក់ នៅខេត្តកោះកុង​ កាលពីថ្ងៃទី៨ មករា សម្តេច ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា ៖ «២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ​ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់»។​​បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ កម្មវិធីគោលនយោបាយពិសេសដែលរដ្ឋាភិបាលត្រៀមប្រកាសឱ្យអនុវត្តនៅចុងខែមករានេះ ក្រៅពីជួយជំរុញការដោះស្រាយបញ្ហាជាប់គាំងអគារហើយនោះ ក៏ជួយដល់សកម្មភាពវិនិយោគណាមួយទៀត ដែលមិនពាក់ព័ន្ធទៅនឹងអគារជាប់គាំង រួមទាំងជួយ អ្នកវិនិយោគក្នុងការពង្រីកសកម្មភាពរបស់ខ្លួន នៅខេត្តព្រះសីហនុ​ ផងដែរ ។ កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស​ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ​ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្កានុពលខ្ពស់ក្នុងការវិនិយោគ ។ សូមបញ្ជាក់ផងដែរថា អគារនៅខេត្តព្រះសីហនុមានចំនួន១០៦៩អគារ ក្នុងនោះមាន៤៧៥អគារ ត្រូវបានសាងសង់រួច​និងដំណើរការ ខណៈមានអគារសាងសង់រួចចំនួន១៧៧​មិនបានដំណើរការអាជីវកម្ម ។ ជាមួយគ្នានេះ អគារដែលត្រូវបានផ្អាកការសាងសង់មាន៣៦៤អគារ និងអគារកំពុងសាងសង់មាន៥៣អគារ ។ នេះបើតាមរបាយការណ៍ពីមន្ទីរដែនដី និងនគរូបនីយកម្មខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ៕ ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មិនដាច់អាលៃ ! នាវាទេសចរណ៏ខ្នាតយក្ស Westerdam បាននាំភ្ញៀវជិត២ពាន់នាក់ចូលក្រុងព្រះសីហនុជាថ្មី
មិនដាច់អាលៃ ! នាវាទេសចរណ៏ខ្នាតយក្ស Westerdam បាននាំភ្ញៀវជិត២ពាន់នាក់ចូលក្រុងព្រះសីហនុជាថ្មី
January 25, 2024, 6:19 a.m.
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្ដងទៀត ដោយបានដឹកភ្ញៀវទេសចរជិត២ពាន់នាក់ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍ខ្នាតយក្សនេះ បានចេញមកពីប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ហើយនាវានេះ នឹងចាកចេញទៅវិញនៅវេលាម៉ោង៩យប់ ថ្ងៃខែឆ្នាំដដែល ទៅប្រទេសវៀតណាម។  មន្រ្តីដដែលបញ្ជាក់ថា នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះស្ត្រីចំនួន៩៨៦ នាក់ មាន៤៣សញ្ជាតិ ។ ក្នុងនោះមាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន ១២៨នាក់ និង៣៧សញ្ជាតិ។ ចំពោះភ្ញៀវទេសចរវិញ ភាគច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់ ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវ ។ គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់ ។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ ។អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ក្រុមហ៊ុន១នៅឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា
ក្រុមហ៊ុន១នៅឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា
January 22, 2024, 7:00 a.m.
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ដោយក្រុមហ៊ុន Lippo Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីគោលបំណងក្នុងការវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា ។នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group លោក John Riady បានគោរពជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន Lippo Group កំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ ។ជាមួយគ្នានេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជាផងដែរ ។ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ទីបំផុតច្បាស់ការហើយ ! ពីពេលវេលាបើកការដ្ឋានសាងសង់គម្រោង​«ព្រែកជីកហ្វូណនតេជោ»ជាប្រវត្តិសាស្ត្រនៅកម្ពុជា
ទីបំផុតច្បាស់ការហើយ ! ពីពេលវេលាបើកការដ្ឋានសាងសង់គម្រោង​«ព្រែកជីកហ្វូណនតេជោ»ជាប្រវត្តិសាស្ត្រនៅកម្ពុជា
January 17, 2024, 9:47 a.m.
បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខហើយ ។តាមគម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។យោងតាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនដូចជា៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ព្រមទាំងបង្កើតនូវតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ហើយក៏ជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រសិទ្ធនាមឡើង នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
January 15, 2024, 7:30 a.m.
ខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់នៅប្រកបដោយសុខដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ ។កាលពីថ្ងៃទី១២ មករា កន្លងទៅនេះ គណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន ដឹកនាំដោយលោក Zhan Tin អគ្គលេខាធិការរងក្លិប បានចូលជួបសម្ដែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយវិនិយោគិនចិនមានគោលបំណងចង់វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅខេត្តព្រះសីហនុ ។បើយោងតាមការជួបសម្តែងការគួរសមនេះ ចំពោះវិស័យអាទិភាពដែលគណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ចង់មកវិនិយោគនៅក្នុងខេត្តព្រះសីហនុរួមមានដូចជា ៖ វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ និងវិស័យកសិ-ឧស្សាហកម្មជាដើម ។ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។លោកអភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។លោក ឡុង ឌីម៉ង់ បានរម្លឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ ៕ឈ្វេងយល់ពីអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
January 11, 2024, 7:53 a.m.
កាលពីថ្ងៃទី 9 ខែមករា Picasso City Garden ដែលជាខុនដូដ៏ប្រណីតនៅតំបន់បឹងកេងកង 1 ដែលអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate Group បានចូលរួមសហការជាមួយស្ថាប័នចំនួន 5 ក្រោមសម្ព័ន្ធ Health & Wellness POWER TEAM ដែលជាដៃគូសហការរូមគ្នារវាងស្ថាប័នថែទាំសុខភាព និងសុខភាពក្នុងស្រុកដ៏ល្បីល្បាញ។ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្លូវការនេះ Picasso City Garden និង Health & Wellness POWER TEAM បានសម្រេចនូវយុទ្ធសាស្ត្រ "ឈ្នះ-ឈ្នះ" សម្រាប់ភាគីទាំងពីរ ដែលអនុញ្ញាតឱ្យមានសេវាថែទាំសុខភាព និងការថែទាំសុខភាពកាន់តែប្រសើរឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវក៏ដូចជាអ្នកស្នាក់នៅទាំងអស់របស់ Picasso ។សម្ព័ន្ធ Health & Wellness POWER TEAM មានសមាសភាពនៃស្ថាប័នចំនួនប្រាំ រួមមានៈIMI Dental Clinic: ជាគ្លីនិកធ្មេញដែលមានបទពិសោធន៍អាជីវកម្មជិត 30 ឆ្នាំ ជាមូយនឹងក្រុមទន្តបណ្ឌិតអន្តរជាតិជាន់ខ្ពស់ និងមានជំនាញច្បាស់លាស់។Meta Eye Clinic: ជាគ្លីនិកភ្នែកក្នុងស្រុកដ៏ល្បីមួយ ដែលមានឧបករណ៍ និងបច្ចេកទេសព្យាបាលភ្នែកទំនើបបំផុត និងបច្ចេកទេសវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព។KS Clinic: ជាគ្លីនិកផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅក្នុងស្រុកដ៏ល្បី ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ សហការជាមួយមន្ទីរពេទ្យរដ្ឋផ្សេងៗ ដើម្បីពង្រឹងទៅលើធនធាន និងបច្ចេកវិទ្យាសម្រាប់ការព្យាបាលអ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពនៃសេវាកម្ម។EKIP​ Medical Centre៖ ជាមន្ទីរពេទ្យ ជំនាញផ្នែកក្រពះ ពោះវៀន ដ៏ល្បីមួយ ជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ដដ៏ធំទូលាយ។RD Keto Fasting៖ ជាស្ថាប័នបណ្តុះបណ្តាលលើផ្នែកអាហារូបត្ថម្ភក្នុងស្រុក ដែលសេវាកម្មចម្បងទៅលើវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតពាក់ព័ន្ធនឹងរបបអាហារ និងអាហារូបត្ថម្ភ ជាពិសេសការគ្រប់គ្រងទម្ងន់សម្រាប់សិក្ខាកាម។លោក Darren Teng ប្រធានក្រុមហ៊ុន Titan Stone Real Estate Group និង Picasso City Garden បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីចុះហត្ថលេខាថា “យើងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពអ្នកស្នាក់នៅរបស់យើង តាមរយៈការសហការជាមួយដៃគូក្នុងស្រុក ក៏ដូចជាស្ថាប័នវេជ្ជសាស្រ្តដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់”។ សមិទ្ធិផលទាំងអស់នេះហើយគឺជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់ Picasso ដូច្នេះហើយ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្ងៃនេះត្រូវបានចាត់ទុកថាជាសមិទ្ធិផលដែលមានសារសំខាន់មួយសម្រាប់អ្នករស់នៅ Picasso ទាំងអស់ និងសម្រាប់ក្រុមហ៊ុនផ្ទាល់ផងដែរ។អាគារខុនដូ​ដំបូង​គេ​ដែល​ផ្តល់​ជូន​អ្នកស្នាក់នៅនូវ​កញ្ចប់​សេវាកម្មបញ្ចុះតម្លៃពិសេសស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញ - Picasso City Garden គឺជាខុនដូតែមួយគត់ដែលមានសេវាកម្មលំដាប់ខ្ពស់បំផុតនៅអាស៊ី។ ចាប់តាំងពីការបញ្ចប់ការសាងសង់នៅចុងឆ្នាំ 2022 អត្រានៃចំនួនអ្នកស្នាក់នៅបានបន្តកើនឡើង ហើយបច្ចុប្បន្នមានអ្នកស្នាក់នៅជាង 90% នៃបន្ទប់ខុនដូសរុប។ ដើម្បីបង្កើនស្តង់ដារគុណភាពនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យជាបន្តបន្ទាប់ ក្នុងឆ្នាំ 2023 PICASSO FAMILY PACKAGE (Picasso Family Package) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវសេវាកម្មបន្ថែមសម្រាប់អ្នកស្នាក់នៅក្នុងអាគារ។ ដោយផ្អែកលើតម្រូវការរស់នៅចាំបាច់របស់អ្នកស្នាក់នៅ PICASSO បានចាប់ដៃគូសហការយ៉ាងសកម្មជាមួយអាជីវកម្ម ឬស្ថាប័នក្នុងវិស័យផ្សេងៗរួមមាន វិស័យថែទាំសុខភាព សេវាកម្មម្ហូបអាហារ វិស័យអប់រំ ការធ្វើដំណើរ សេវាកម្មកែសម្ផស្សជាដើម ដែលបច្ចុប្បន្នយើងមានដៃគូសហការជាង 40 អាជីវកម្ម ដែលកំពុងផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ជាច្រើន ព្រមទាំងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកស្នាក់នៅទាំងអស់។ អតិថិជនគ្រាន់តែតបង្ហាញ Picasso Access Card របស់ពួកគេ ដើម្បីរីករាយនឹងការបញ្ចុះតម្លៃពិសេសអាជីវកម្មដែលជាដៃគូសហការរបស់យើង។ដោយលែក វិស័យ​សុខាភិបាល និងការថែទាំសុខភាព ​គឺ​ជា​វិស័យអាទិភាព​ក្នុង​ចំណោម​វិស័យផ្សេងទៀតទាំងអស់។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាគឺជាការបង្កើនតម្លៃបន្ថែមនៃសេវាកម្មអចលនទ្រព្យ ដោយបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ Picasso Property Management ដើម្បីបំពេញបន្ថែមទៅលើប្រតិបត្តិការសេវាកម្មដ៏ទូលំទូលាយទៅកាន់អ្នកស្នាក់នៅរបស់យើង។ នាពេលអនាគត Picasso នឹងបន្តពង្រឹងឱ្យកាន់តែល្អប្រសើរចំពោះបទពិសោធន៍រស់នៅប្រកបដោយគុណភាពខ្ពស់និងភាពកក់ក្ដៅសម្រាប់អតិថិជន។ ជាមួយគ្នានេះ យើងនឹងផ្តល់នូវទំនុកចិត្តបន្ថែមទៀតលើការទំនុកចិត្តនៃការរៀបចំផែនការអគារ និងការគ្រប់គ្រងអចលនទ្រព្យរបស់ Picasso 2 ដែលជាគម្រោងថ្មីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate។ឈ្វេងយល់បន្ថែមអំពីគម្រោង Picasso City Garden
គម្រោងធំ ! ចិនគ្រោងបោះទុន$១០០០លានវិនិយោគលើវិស័យនេះនៅក្នុងស្រុកខ្មែរ
គម្រោងធំ ! ចិនគ្រោងបោះទុន$១០០០លានវិនិយោគលើវិស័យនេះនៅក្នុងស្រុកខ្មែរ
January 9, 2024, 7:00 a.m.
ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ នេះបើតាមការឱ្យដឹងពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ។អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគគម្រោងអទិភាពទាំងនោះ។NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
January 10, 2024, 7:02 a.m.
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បន្ថែមពីលើនេះ ពន្ធលើដីធ្លីមិនប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) ដែលបានបង់រួចហើយនោះទេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
កម្ពុជារំពឹងចិននឹងកែប្រែដីបម្រុង១០០០ហិកតានៅជុំវិញព្រលានសៀមរាបថ្មីទៅជាតំបន់បែបនេះ
កម្ពុជារំពឹងចិននឹងកែប្រែដីបម្រុង១០០០ហិកតានៅជុំវិញព្រលានសៀមរាបថ្មីទៅជាតំបន់បែបនេះ
January 4, 2024, 7:28 a.m.
យោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង ក្នុងគោលបំណងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់ ។​ជាមួយគ្នានេះ​ ឯកឧត្តមបានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្តយុនណានដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការសហការជាមួយ ក.អ.ក. ដើម្បីទាក់ទាញ និងរុញច្រានវិនិយោគិន និងធុរជនមកស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត ។ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់​ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។គួររំលឹកថា កន្លងមកក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ Angkor International Airport Investment (Cambodia) បានបង្ហាញពីការត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដើម្បីភ្ញៀវទេសចរ ! រដ្ឋពិភាក្សាជាមួយចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងពីព្រលានយន្តហោះសៀមរាប-អង្គរឆ្ពោះទៅក្រុងសៀមរាប
ដើម្បីភ្ញៀវទេសចរ ! រដ្ឋពិភាក្សាជាមួយចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងពីព្រលានយន្តហោះសៀមរាប-អង្គរឆ្ពោះទៅក្រុងសៀមរាប
December 26, 2023, 7:49 a.m.
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។កិច្ចប្រជុំបានប្រព្រឹត្តទៅនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
December 20, 2023, 7:06 a.m.
គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលអាចផ្ទុកមនុស្សប្រមាណជាង៣ម៉ឹននាក់នឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ​ ។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។គោលបំណងក្នុងការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១.៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យនៅខេត្តព្រះសីហនុឥតគិតថ្លៃ
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
December 14, 2023, 9:06 a.m.
កប៉ាល់ទេសចរណ៍មួយដែលមានឈ្មោះថា «Westerdam» នឹងនាំភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០០០នាក់មកទស្សនាប្រទេសកម្ពុជាជាថ្មីនៅចុងខែធ្នូ នេះ ។ នាវាអ្នកដំណើរទេសចរនេះគ្រោងនឹងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ។គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាប្រទេសតូចតែមានបេះដូងសប្បុរសធំ បានអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីកប៉ាល់ដឹកភ្ញៀវទេចរនេះត្រូវបានច្រានចោលដោយកំពង់ផែក្នុងប្រទេសជាច្រើន ដោយសារសង្ស័យថា មនុស្សនៅលើកប៉ាល់ឆ្លងជំងឺដ៏កាចសាហាវនេះ ។ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអនុញ្ញាតឱ្យកប៉ាល់ ​«Westerdam» ចូលចត និងថែមទាំងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឱ្យភ្ញៀវទេសចរលើកប៉ាល់ទាំងអស់បានធ្វើការអរគុណ និងដឹងគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ការត្រលប់មកវិញជាថ្មីរបស់កប៉ាល់ដែលបានដឹកអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណ៤០០០នាក់នេះ ជារឿងដ៏ល្អមួយសម្រាប់ខេត្តព្រះសីហនុ ដោយអាចបង្ហាញនូវសក្តានុពលទេសចរណ៍របស់ខេត្ត និងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុទៅកាន់ភ្ញៀវទេសចរអន្តរជាតិដែលបានចូលកម្សាន្តក្នុងខេត្តព្រះសីហនុ ។កប៉ាល់ទេសចរណ៍នេះត្រូវចំណាយពេល 12 ថ្ងៃនៅលើមហាសមុទ្រ មុនពេលចូលចតនៅកំពង់ផែរបស់ប្រទេសកម្ពុជា ។ ការ​វិល​ត្រឡប់​របស់​កប៉ាល់​ទេសចរណ៍​នេះ​នឹង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រទេស​កម្ពុជា ៕ស្វែងរកអចលនទ្រព្យនៅខេត្តព្រះសីហនុនៅទីនេះ !