+855 92 92 1000
Logo

Recent Location Guides

ការណែនាំអំពីតំបន់ជ្រោយចង្វារ៖ តំបន់រីកចម្រើនថ្មីទាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម
ការណែនាំអំពីតំបន់ជ្រោយចង្វារ៖ តំបន់រីកចម្រើនថ្មីទាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម
June 7, 2022, 2:58 a.m.
ប្រសិនបើយើងឈរនៅប៉ែកខាងលិចនៃមាត់ទន្លេ យើងតែងចូលចិត្តសម្លឹងមើលទៅកាន់ ត្រើយម្ខាងទៀតនៃទន្លេនៅភាគខាងកើត ឈាងខាងជើង។ នេះគឺជាតំបន់តំបន់ជ្រោយចង្វារ ដែលកំពុងតែលូតលាស់យ៉ាងខ្លាំង និងជាផ្នែកដ៏សំខាន់មួយនៃទីក្រុងភ្នំពេញ​។  ខណ្ឌជ្រោយចង្វារលាតសន្ធឹងចាប់ពីនៅចន្លោះដងទន្លេមេគង្គ និងទន្លេសាប ទៅដល់តំបន់កោះដាច់ និងកោះឧកញាតី។គិតត្រឹមឆ្នាំ២០១៣ ខណ្ឌជ្រោយចង្វារ គឺជាផ្នែកមួយនៃខណ្ឌឬស្សីកែវ ដែលមានចំនួន ៥ សង្កាត់៖១. ព្រែកលាប២. ព្រែកតាសេក៣. ជ្រោយចង្វារ៤. បាក់ខែង៥. កោះដាច់តំបន់ជ្រោយចង្វាររត់កាត់ដោយផ្លូវជាតិលេខ៦អា ដែលជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងតំបន់ និងរត់ត្រង់ទៅកាន់ខេត្តសំខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ការណែនាំនេះនឹងផ្តល់ឲ្យអ្នកនូវការយល់ដឹងអំពីស្ថានភាពអចលនទ្រព្យនៅតំបន់ជ្រោយចង្វារ និងអំពីការអភិវឌ្ឍថ្មីៗដែលមាននៅទីនោះ ក៏ដូចជាការរីកលូតលាស់របស់តំបន់នេះទាំងមូល។ តើតំបន់ជ្រោយចង្វារស្ថិតនៅកន្លែងណា?ដោយស្ថិតនៅជាផ្នែកមួយនៃទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារគឺជាឈ្មោះនៃខណ្ឌមួយរបស់ ទីក្រុងភ្នំពេញ និងជាឧបទ្វីបមួយស្ថិតនៅចន្លោះទន្លេសាប និងទន្លេមេគង្គ ប៉ែកខាងជើង ឈាងខាងកើតនៃរាជធានីភ្នំពេញ។ ជ្រោយចង្វារត្រូវបានពុះចែកពីតំបន់កណ្តាលរាជធានីភ្នំពេញដោយទន្លេ។ ប៉ុន្តែតំបន់នេះ ត្រូវបានភ្ជាប់ទៅកណ្តាលទីក្រុងដោយស្ពានមួយគូ គឺស្ពានមិត្តភាពកម្ពុជា - ចិន និងស្ពាន មិត្តភាពកម្ពុជា - ជប៉ុន ដែលស្ពានទាំងពីរជាផ្នែកមួយដ៏សំខាន់ជួយជំរុញដល់ការអភិវឌ្ឍ តំបន់នេះ។ ស្ពានមិត្តភាពកម្ពុជាជប៉ុន បានសាងសង់តាំងពីទសវត្សឆ្នាំ ១៩៦០ និងបានជួលជុលឡើងវិញម្តងទៀតកាលពីដើមឆ្នាំ២០១៩ ។លើសពីនេះទៅទៀតតំបន់នេះក៏មានស្ពានមួយផ្សេងទៀត ដែលតភ្ជាប់នៅខាងប៉ែកខាងជើងនៃទីក្រុងត្រង់តំបន់ព្រែកភ្នៅ។ជ្រោយចង្វារ៖ ពីទីវាលក្លាយជាតំបន់អភិវឌ្ឍន៍ក្នុងរយៈពេលមួយទស្សវត្សរ៍ជ្រោយចង្វារបានប្រែក្លាយខ្លួនពីតំបន់វាលស្ទើតែគ្មានអ្វីសោះ ទៅជាតំបន់ដែលមានការអភិវឌ្ឍខ្លាំងក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំងនៅរាជធានីភ្នំពេញ ដោយសារតែការប្រកបអាជីវកម្មបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន បានចាប់ផ្តើមប្រមូលផ្តុំយ៉ាងច្រើននៅទីនោះ។ការផ្លាស់ប្តូរនៅក្នុងតំបន់ជ្រោយចង្វារនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ យោងតាមលោក យឹម សុជាតិ ដែលជាប្រធានក្រុមហ៊ុន CDN Property បានឲ្យដឹងថា ជ្រោយចង្វារ មានការអភិវឌ្ឍលឿនជាងតំបន់ជាយក្រុងផ្សេងៗទៀតនៃទីក្រុងភ្នំពេញ។ លោកបានបន្ថែមថា៖ “គម្រោងវិនិយោគធំៗ និងល្បីៗគឺមាននៅតំបន់ជ្រោយចង្វារ។”តើមានអ្វីខ្លះនៅជុំវិញតំបន់ជ្រោយចង្វារ?ដើម្បីធ្វើដំណើរនៅជុំវិញតំបន់ជ្រោយចង្វារ អ្នកអាចធ្វើដំណើរតាមម៉ូតូ រុឺម៉ក និងរថយន្ត។ ចំណែកចរាចរណ៍នៅតំបន់នោះ មិនសូវមានការកកស្ទះដូចនៅក្នុងទីក្រុង ភ្នំពេញទេ ដែលមានន័យថាវាមិនមានការលំបាកនោះទេក្នុងការធ្វើដំណើរទៅកាន់ទីនោះ។ ម្យ៉ាងទៀតដើម្បីជួលសម្រាលដល់ការធ្វើដំណើររបស់ប្រជាជន រដ្ឋបានរៀបចំឪ្យមាន ឡានក្រុងរត់ទៅដល់តំបន់នោះ។ អ្នកអាចមើលខ្សែរថយន្តក្រុងខាងក្រោម នៅលើគេហទំព័រ tourismcambodia.com​ ។ការអភិវឌ្ឍអចលនទ្រព្យនៅតំបន់ជ្រោយចង្វារកំពុងតែចាប់ផ្តើមហើយតំបន់ជ្រោយចង្វារមានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនដែលមាននៅកម្ពុជា ហើយគម្រោងមួយក្នុងចំណោមនោះ គឺទីក្រុងរណបជ្រោយចង្វារដែលអភិវឌ្ឍ ដោយក្រុមហ៊ុន វិនិយោគ Overseas Cambodia Investment Corporation ជាមួយទឹកប្រាក់វិនិយោគ ១.៦ ពាន់លានដុល្លារ គម្រោងនេះលាតសន្ធឹងលើផ្ទៃដី ៣០០ ហិចតា។ គម្រោងនេះ រួមបញ្ចូលទាំងរោងចក្រថាមពលអគ្គិសនី ផ្សារទំនើប មជ្ឈមណ្ឌលតាំងពិព័រណ៍ បរិក្ខារកីឡា អគាររដ្ឋាភិបាល ​និង​ សាលារៀន។លើសពីនេះទៅទៀត តំបន់ជ្រោយចង្វារ ក៏កំពុងក្លាយជាតំបន់លំនៅដ្ឋានបែបបុរីផងដែរ។ បុរីទាំងអស់នេះមានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលមានចំណូលទាប និងមធ្យម។លោក ឆេង មុនី ដែលបានទិញវីឡាកូនកាត់ពីគម្រោងបុរីមួយកន្លែងនៅជ្រោយចង្វារបាននិយាយថា៖ “ខ្ញុំចង់រស់នៅតំបន់នេះ ដោយសារតែផ្លូវធំទំលាយ និងមិនមានការកកស្ទះចរាចរណ៍។ ខ្ញុំឃើញគម្រោងធំៗជាច្រើនផ្សេងទៀត ដែលចាប់ផ្តើមដំណើរការនៅតំបន់នេះ។ ខ្ញុំគិតថា យើងអាចរំពឹកថានឹងទទួលបានផលចំណេញពីភាពរីកចម្រើនខ្លាំងនៅទីនេះ។”លោក ច្រឹក សុខនីម ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា៖ ជ្រោយចង្វារគឺជាកន្លែងដ៏ល្អសម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន។ លោកបានបន្ថែមថា បច្ចុប្បន្នមានមនុស្សជាច្រើន ដែលកំពុងចូលមករស់នៅទីនេះ ហើយការអភិវឌ្ឍគេហដ្ឋាននៅក្នុងតំបន់កំពុងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ជាច្រើនក៏មាននៅក្នុងតំបន់នេះផងដែរ ដូចជា គម្រោង La Vista One គម្រោង The Peninsula គម្រោង Morgan Enmaison គម្រោង SH Condo និង Wealth Mansion និងមានជាច្រើនទៀត។ តម្លៃដីនៅតំបន់ជ្រោយចង្វារកើនឡើងយ៉ាងឆាប់រហ័សបច្ចុប្បន្ននេះការអភិវឌ្ឍនៅទីក្រុងភ្នំពេញ ត្រូវបានប្រមូលផ្តុំនៅខណ្ឌនានានៅប៉ែកខាងក្រៅក្រុង ដូចជា តំបន់សែនសុខ ទួលគោក និងមានជ័យ។ តំបន់ជ្រោយចង្វារ ក៏ជាផ្នែកមួយនៃការប្រមូលផ្តុំដោយការអភិវឌ្ឍទ្រង់ទ្រាយធំផងដែរ ជាក់ស្តែងតំបន់នេះស្ថិតនៅចំទីតាំងយុទ្ធសាស្រ្តល្អបំផុត បើធៀបនឹងតំបន់ផ្សេងៗទៀត។ខណ្ឌជ្រោយចង្វារនៅមានដីទំនេរធំៗ ដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ ដែលដីទាំងនោះ អាចមានតម្លៃទាបជាងផ្នែកផ្សេងនៃទីក្រុង។ ប៉ុន្តែតំបន់នេះបានតភ្ជាប់ទៅកាន់ មជ្ឈមណ្ឌលនៃទីក្រុងដ៏ងាយស្រួល ពិសេសទន្លេទាំងពីរ ដែលអមសងខាង ជាកន្លែងដែលផ្តល់អារម្មណ៍ល្អបំផុតលក្ខណៈធម្មជាតិ។នៅដើមឆ្នាំ២០១៩ Jiayuan International Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានទិញដី ៥ កន្លែងនៅតំបន់ជ្រោយចង្វារ ដែលមានតម្លៃ ៣៥ លានដុល្លារ។ ដីទាំងនោះត្រូវបានរៀបចំប្រើប្រាស់សម្រាប់គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម។ដីលំនៅដ្ឋាន​នៅតំបន់ជ្រោយចង្វារមានតម្លៃចាប់ពី ៥០ ដុល្លារ ទៅ​ ១,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះដីពាណិជ្ជកម្មសម្រាប់លក់នៅតំបន់ជ្រោយចង្វារមានតម្លៃចន្លោះពី ៥៥០ ដុល្លារ ទៅ ២,២៥០ ដុល្លារក្នុងម៉ែត្រការ៉េ។ ដីនៅសង្កាត់ជ្រោយចង្វារ មានតម្លៃថ្លៃជាងគេបំផុត ហើយដីនៅតំបន់នេះ មានដល់់ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅតាមបណ្តោយផ្លូវធំ។ ដីនៅតាមផ្លូវតូចៗ មានតម្លៃ ប្រហែល ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅតាមបណ្តោយផ្លូវធំ ដីមានតម្លៃចន្លោះពី​ ៩០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬចន្លោះពី ២០ ដុល្លារដល់ ១០០ ដុល្លារនៅតាមផ្លូវតូច។ជួល ឬលក់ដោយសារតែតម្រូវការអចលនទ្រព្យប្រភេទនានាកើនឡើង ការលក់ខុនដូ អាផាតមេន វីឡា​ និងផ្ទះអាជីវកម្ម នៅតំបន់ជ្រោយចង្វារក៏កំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅទីនេះផងដែរ។ខុនដូដែលមានបំពាក់បរិក្ខារពេញលេញនៅតំបន់ជ្រោយចង្វារមានតម្លៃពី ៦៨,០០០ ដុល្លារ ទៅ ២៣៨,០០០ ដុល្លារ ហើយតម្លៃជួលជាធម្មតារបស់អចលនទ្រព្យប្រភេទនេះ មានតម្លៃចន្លោះពី ១,០០០ ដុល្លារទៅ ១,៥០០ ដុល្លារក្នុងមួយខែ ដោយផ្អែកលើចំនួនបន្ទប់ និងសេវាកម្មដែលមាននៅក្នុងខុនដូ។ជនបរទេស ដែលរស់នៅតំបន់ជ្រោយចង្វារនេះ តែងជ្រើសរើសយកការស្នាក់នៅក្នុង សេវាកម្មអាផាតមិន ដោយសារតែ​សេវាកម្មអាផាតមិនដែលមានអាងហែលទឹក និងមានកន្លែងហាត់ប្រាណ អាចជួលក្នុងតម្លៃត្រឹមតែ ៧០០ ឬ ៨០០ ដុល្លារក្នុងមួយខែ ហើយអាផាតមិនទំហំធំវិញ អាចមានតម្លៃចាប់ពី ២,០០០ ដុល្លារក្នុងមួយខែ។ប្រសិនបើអ្នកចង់ទិញវីឡានៅតំបន់ជ្រោយចង្វារ តម្លៃរបស់វាមានភាពខុសគ្នាខ្លាំង។ វីឡាភាគច្រើនមានតម្លៃពី ១០០,០០០ ដុល្លារទៅដល់​ ១ លានដុល្លារ។ ផ្ទុយទៅវិញ សម្រាប់វីឡាមាន តម្លៃចាប់ពី ១,០០០ ដុល្លារទៅ ៣,៥០០ ដុល្លារក្នុងមួយខែ។ចំពោះផ្ទះអាជីវកម្មវិញក៏មាននៅតំបន់ជ្រោយចង្វារផងដែរ វាមានតម្លៃចន្លោះពី ៥៥,០០០ ដុល្លារ និង ៣៨០,០០០ ដុល្លារ។ ប៉ុន្តែចំពោះតម្លៃជួលវិញ​គឺនៅក្រោម ២,៥០០ ដុល្លារក្នុងមួយខែ។ជ្រោយចង្វារ តំបន់គួរឲ្យគយគន់តំបន់ជ្រោយចង្វារក៏មានតំបន់ទេសចរណ៍មួយចំនួនផងដែរ តួយ៉ាងដូចជា សួនសត្វដ៏ធំជាង គេនៅកម្ពុជា។ ខាងក្រោមនេះ គឺជាកន្លែងទេសចរណ៍មួយចំនួន៖ស្ពានជ្រោយចង្វារស្ពានជ្រោយចង្វារត្រូវបានគេស្គាល់ថាជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលជាស្ពានល្បីជាងគេនៅ តំបន់ជ្រោយចង្វារ។ ស្ពាននេះបានសាង សង់កាត់ទន្លេមេគង្គ និងត្រូវបានសាងសង់ឡើងក្រោម ជំនួយឧបត្ថម្ភរបស់ជប៉ុននៅដើមទស្សវត្សរ៍ឆ្នាំ១៩៦០។ ដោយសារតែត្រូវបានរងការបំផ្លាញដោយ ការទំលាក់គ្រាប់ និង ការបំផ្លិចបំផ្លាញដោយខ្មែរក្រហមក្នុងសម័យសង្គ្រាម ស្ពាននេះត្រូវបានបិទមិនឲ្យប្រើប្រាស់ រហូតដល់ត្រូវបានជុសជុល និង​បើកឲ្យដំណើរការឡើងវិញ នៅឆ្នាំ១៩៩០។វិមានឈ្នះឈ្នះវិមានឈ្នះឈ្នះគឺជាវិមានដែលត្រូវបានសាងសង់ឡើងដើម្បីចងចាំអំពីការតស៊ូ និងជោគជ័យរបស់កម្ពុជា ដែលទទួលបានក្រោយការផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ បានក្លាយជាតំបន់ទេសចរណ៍ថ្មីមួយនៅទីក្រុងភ្នំពេញ។ នាយករដ្ឋមន្រ្តីហ៊ុនសែន បានលើកឡើងថា វាជានិម្មិតសញ្ញានៃឯករាជ្យភាព សាមគ្គីភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍ។ លក្ខណៈសំខាន់នៃវិមាននេះ គឺវាមានកម្ពស់រហូតដល់ទៅ៥៤ ម៉ែត្រ លាតសន្ធឹងលើផ្ទៃដីលើសពី ៨ ហិចតា ហើយវិមាននេះក៏មានរូបភាព រោងភាពយន្ត និងបណ្ណាល័យផងដែរ។កោះដាច់ (កោះសូត្រ)កោះដាច់គឺជាកន្លែងទេសចរណ៍មួយដ៏មានប្រជាប្រិយភាពមួយក្បែរទីក្រុងភ្នំពេញ។ កោះដ៏ស្រស់ស្អាតនេះស្ថិតនៅលើដងទន្លេមេគង្គ និងជាតំបន់ដែលមានឈ្មោះល្បីល្បាញជាមួយផលិតសូត្រ និងតម្បាញ។ ដោយសារតែមានទីតាំងដាច់ឆ្ងាយពីគេ ទាំងទេសចរជាតិ និងអន្តរជាតិតែងទៅលេងកោះនេះ ដើម្បីលម្ហែកាយជាមួយភាពស្ងប់ស្ងាត់។ កោះនេះក៏ជាកន្លែងដែលអាចទិញផលិតផលសូត្រ ចម្លាក់ឈើ ក្អម និងផលិតផលសិប្បកម្មដ៏ទៃផ្សេងៗទៀត។សួនសត្វ Safari World Phnom PenhSafari World Phnom Penh ជាសួនសត្វដ៏ធំជាងគេនៅប្រទេសកម្ពុជា មានសត្វជាង ៨០០​ ក្បាល ដែលរួមមានសត្វក្តាន់ ខ្លា និង​សត្វកវែង ។ មិនតែប៉ុណ្ណោះ គេក៏មានសត្វសម្តែងជារៀងរាល់ថ្ងៃ ដែលមានការពេញនិយមបំផុតសម្រាប់អ្នកទស្សនា។ ដំបូងឡើយ សួនសត្វដែលចំណាយអស់ទឹកប្រាក់ ៩ លានដុល្លារ​នេះ គឺមានទីតាំងស្ថិតនៅខេត្តកោះកុង តែក្រោយមកត្រូវផ្លាស់ប្តូរមករាជធានីភ្នំពេញវិញ។ផែនទីនៃតំបន់ទេសចរណ៍ល្អៗនៅតំបន់ជ្រោយចង្វារកន្លែងទាក់ទាញផ្សេងៗទៀតនៅជ្រោយចង្វារពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ ពហុកីឡាដ្ឋានដែលមានកន្លែងអង្គុយ ៦០,០០០​ កន្លែងនេះ ចំណាយអស់ទឹកប្រាក់​​ចំនួន២០០ លានដុល្លារ ហើយនឹងត្រូវបានប្រើប្រាស់សម្រាប់កីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣​ខាងមុខនេះ ។ ជ្រោយចង្វារក៏ជាកន្លែងដែលាមានសួនសត្វដាយណូស័រផងដែរ។ សួននេះ ត្រូវបានបង្កើត ឡើងដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (ហៅកាត់ថា អូស៊ីអាយស៊ី) ដោយប្រើប្រាស់ទឹកប្រាក់វិនិយោគចំនួន ២ លានដុល្លារ កាលពីឆ្នាំ​២០១៨ និងបានបើកឲ្យសាធារៈជនចូលទស្សនាចាប់ពីម៉ោង ៩​ ព្រឹក ដល់ម៉ោង ៨ ល្ងាច។ការដើរផ្សារទិញឥវ៉ាន់នៅជ្រោយចង្វារជ្រោយចង្វារមានផ្សារតិចតួចណាស់ ប៉ុន្តែគេជឿថាចំនួនផ្សារនឹងត្រូវបានកើនឡើង ដោយសារតែ មានការវិនិយោគបែបអន្តរជាតិកើនឡើងនៅតំបន់នោះ។ ផ្សារទំនើបសំខាន់ៗមានដូចជាផ្សារទំនើបវឌ្ឍនៈ JR ម៉ាត មជ្ឈមណ្ឌលពាណិជ្ជកម្ម Point One និងផ្សារព្រែកលាប។ ជ្រោយចង្វារ៖ មុខម្ហូបសម្បូរ៍បែបតាមដងផ្លូវជ្រោយចង្វារមិនដែលជាប់ឈ្មោះថាជាតំបន់ដែលមានមុខម្ហូបឆ្ងាញ់ទេ។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរនាពេលថ្មីៗនេះ។ មានភោជនីយដ្ឋានជាច្រើនកន្លែង បានរីកដុះដាលនៅជិតមាត់ទន្លេ ក្បែរសណ្ឋាគារសុខា។ភោជនីយដ្ឋាន Food Palace គឺជាមជ្ឍមណ្ឌលលក់ម្ហូបអាហារតាមផ្លូវដ៏ធំជាងគេនៅកម្ពុជា។ កន្លែងនេះ ស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារ និងមានស្តង់ម្ហូបអាហារជាង ២០០ កន្លែង។ នៅទីនេះ អ្នកអាចពិសារម្ហូបច្រើនមុខ ដូចជា ម្ហូបខ្មែរ ជប៉ុន កូរ៉េ ថៃ វៀតណាម និងម្ហូបអឺរ៉ុបផងដែរ។ភោជនីយដ្ឋានមួយទៀត ឈ្មោះថា Theato គឺជាភោជនីយដ្ឋានដ៏ល្បីនៅតំបន់ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅខាងក្នុងគម្រោង The Balé Phnom Penh។ ភោជនីយដ្ឋាន Theato មានបម្រើ ម្ហូបខ្មែរ ម្ហូបអាស៊ី និងអឺរ៉ុប។ ក្រៅពីនេះ ភោជនីយដ្ឋានមួយចំនួន នៅខាងក្នុងសណ្ឋាគារសុខាភ្នំពេញ ក៏មានភាពល្បីល្បាញដែរ ដោយសារតែមានមុខពិសេសៗ បែប ចិន ជប៉ុន អុីតាលី និងអាស៊ី។សកម្មភាពពេលយប់ហាក់មានសភាពស្ងប់ស្ងាត់សកម្មភាពកម្សាន្តពេលរាត្រីនៅតំបន់ជ្រោយចង្វារមានការផ្លាស់ប្ដូរ និង រស់រវើកជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មានជម្រើសជាច្រើនសម្រាប់ការកម្សាន្តពេលរាត្រី កន្លែងទាំងនោះមានដូចជាហាង Dream World KTV  ហាង Bokor Lounge & Bar និងហាង Spean Meas Karaoke ដែលមានការពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរ។ ជ្រោយចង្វារនៅតែជាតំបន់សក្តានុពលជ្រោយចង្វារ ត្រូវបានគេមើលឃើញថា ​នៅតែមានសក្តានុពលដើម្បី ក្លាយជាតំបន់សេដ្ឋកិច្ច​ ដ៏ធំមួយ។ ពោរពេញដោយសក្តានុពលបែបនេះហើយ ទើបជ្រោយចង្វារកំពុងតែឈរលើទិសដៅ មួយឆ្ពោះទៅកាន់ការអភិវឌ្ឍដ៏លឿនរហ័ស។មិនតែប៉ុណ្ណោះ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ វាត្រូវពឹងផ្អែកទៅលើពេលវេលា ដែលអាចនឹងធ្វើឲ្យតំបន់ជ្រោយចង្វារប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏ខ្លាំងជាងគេនៅទីក្រុងភ្នំពេញ៕ ស្វែងរក អចលនទ្រព្យសម្រាប់លក់នៅជ្រោយចង្វារ និង អចលនទ្រព្យសម្រាប់ជួលនៅជ្រោយចង្វារ! អត្ថប​ទដោយ
ស្វែងយល់អំំពីតំបន់ទួលគោក៖ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃទីក្រុងភ្នំពេញ
ស្វែងយល់អំំពីតំបន់ទួលគោក៖ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃទីក្រុងភ្នំពេញ
May 31, 2022, 10:25 a.m.
ខណ្ឌទួលគោកកំពុងប្រែក្លាយយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ។ តំបន់នេះតែងតែត្រូវបានគេហៅថាជាតំបន់ “ជាយក្រុង” ដែលជាតំបន់លំនៅដ្ឋាន លក្ខណៈគ្រួសារ ក៏ដូចជាការប្រកបអាជីវកម្ម និងការលក់រាយផ្សេងៗ។ អ្នកទិញបានហូរចូលទៅ កាន់តំបនេះ ដោយសារតែតម្លៃសមរម្យ ភាពងាយស្រួល និងសុវត្ថិភាព។ តំបន់ទួលគោកនេះ ត្រូវបានគេរំពឹងថានឹងរីកធំជាងមុន ៣ ដងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ការណែនាំនេះនឹងបង្ហាញប្រាប់អ្នកអំពីអ្វីដែលអ្នកអាចរកបាននៅខណ្ឌទួលគោក។ យើងនឹងប្រាប់ពីតម្លៃជាមធ្យមនៅតំបន់នោះ ហើយនឹងបង្ហាញអ្នកអំពីកន្លែងកម្សាន្តផ្សេងៗ។ មិនតែប៉ុណ្ណោះ យើងនឹងព្យាយាមព្យាករណ៍ពីទិសដៅដែលតំបន់នេះកំពុងតែវិវឌ្ឍន៍ទៅមុខក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។​ មាតិកាតើទួលគោកស្ថិតនៅកន្លែងណា?ដីនៅតំបន់ទួលគោកការចំណាយលើការរស់នៅក្នុងខណ្ឌទួលគោកប្រភេទអចលនទ្រព្យនៅតំបន់ទួលគោកការអភិវឌ្ឍថ្មីៗនៅតំបន់ទួលគោកការធ្វើដំណើរនៅទួលគោកសាលារៀនក្នុងតំបន់ទួលគោក ម្ហូបអាហារ ការទិញឥវ៉ាន់ និងជីវិតពេលរាត្រីនៅទួលគោកតើទួលគោកស្ថិតនៅកន្លែងណា?ទួលគោក គឺជាខណ្ឌមួយនៅផ្នែកពាយ័ព្យនៃទីក្រុងភ្នំពេញ។ កាលពីប៉ុន្មានឆ្នាំមុន តំបន់នេះ គឺជាតំបន់ដែលមិនមានការអភិវឌ្ឍអ្វីនោះទេ ហើយជាតំបន់ដែលមើលទៅហាក់ដូចជា តំបន់ជនបទច្រើនជាងទីក្រុង។ នៅពេលដែលទីក្រុងចាប់ផ្តើមពង្រីក ទួលគោកក៏ត្រូវបានធ្វើ ទំនើបកម្មក្នុងកម្រិតមួយដែលស្មានមិនដល់។ តំបន់នេះមានគម្រោងចម្រុះជាច្រើន ដែលកំពុងតែលេចចេញជារូបរាង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមគម្រោងធំៗគេឃើញមានដូចជាគម្រោង The Gateway គម្រោង TK Avenue និង Phnom Penh City Center (PPCC) ជាដើម ។  ជាការពិតណាស់ យើងមិនអាចបំភ្លេចផ្សារទំនើបអុីអន២ បានទេ។ អុីអន២ គឺជាផ្សារដែលពេញនិយមជាងគេលំដាប់ទីពីរនៅកម្ពុជាស្ថិតនៅក្នុងខណ្ឌសែនសុខជាខណ្ឌដែលមានព្រំប្រទល់ជាប់គ្នាជាមួយខណ្ឌទួលគោកជាខណ្ឌដែលមានសក្តានុពលខ្លាំងដូចគ្នា។ អ្នកជំនាញមួយចំនួនបានហៅតំបន់ទាំងពីរនេះជាខណ្ឌបងប្អូននឹងគ្នា។ លោក ស៊ន សៀប ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ថា “ខណ្ឌទួលគោក និងសែនសុខអាចចាត់ទុកថាដូចជា "បងប្អូនបង្កើត" ជាពិសេសសង្កាត់បឹងកក់១ និងបឹងកក់២ នៅក្នុងទួលគោក និងសង្កាត់ ភ្នំពេញថ្មីនៅសែនសុខ ដែលមានព្រំប្រទល់ជា​ប់គ្នាគឺមានសក្តានុពលនៃការអភិវឌ្ឍដ៏ខ្លាំងក្លា។​ ត្រលប់ទៅខាងលើវិញ ដីតំបន់ទួលគោកភ្នំពេញកំពុងតែអភិវឌ្ឍ និងបន្តពង្រីកខ្លួនទៅចេញទៅតំបន់ជាយក្រុង ដែលជាមូលហេតុធ្វើឲ្យអតិថិជនចង់ទិញដីនៅតំបន់ទួលគោក។ យោងតាមតួលេខប្រចាំឆ្នាំពី Key Real Estate តម្លៃដីនៅតាមផ្លូវតូចៗ ជាមធ្យមត្រឹមតែ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ចំណែកនៅតំបន់ដែលមានចរាចរណ៍ច្រើន តម្លៃដីអាចឡើងដល់ ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះទំនងជាថ្លៃបន្តិចមែន ប៉ុន្តែតម្លៃនេះនៅតែតិចជាងពាក់កណ្តាលនៃដីក្នុងតំបន់ខណ្ឌដូនពេញ។ត្រលប់ទៅខាងលើវិញ  ការចំណាយលើការរស់នៅក្នុងខណ្ឌទួលគោកប្រហាក់ប្រហែលគ្នានឹងតម្លៃដីដែរ តម្លៃជួលនៅតំបន់ទួលគោកស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗនៃទីក្រុង។ បន្ទប់ធម្មតាមានតម្លៃចាប់ពី ៣០០ ដុល្លារក្នុងមួយខែ។ កន្លែងដែលមានបន្ទប់ច្រើន ដែលស្ថិតនៅជិតផ្លូវធំមានតម្លៃរហូតដល់ ២,០០០ ដុល្លារក្នុងមួយខែ។តម្លៃជាមធ្យមសម្រាប់អាផាតមេនមួយបន្ទប់គេងនៅក្នុងតំបន់នេះមានតម្លៃ ៥០០ ដុល្លារក្នុងមួយខែ យូនីតពីរបន្ទប់គេងមានតម្លៃ ៧០០ ដុល្លារក្នុងមួយខែ និងប្រភេទ ៣ បន្ទប​គេងមានតម្លៃដល់ទៅ ១,០០០ ដុល្លារក្នុងមួយខែ។សេវាកម្មអាផាតមេន ដែលមានបរិក្ខារពេញលេញជាមធ្យមអាចនឹងថ្លៃបន្តិចជាងអាផាតមេនធម្មតា។ ត្រលប់ទៅខាងលើវិញ  ប្រភេទអចលនទ្រព្យនៅតំបន់ទួលគោកជាផ្នែកមួយដ៏សំខាន់នៃទីក្រុង តំបន់ទួលគោកនេះ មានប្រភេទគេហដ្ឋានចម្រុះ ដែលល្អៗជាច្រើន។ ប្រភេទផ្ទះដែលគេអាចរកបាននៅតំបន់នេះ មានចាប់ពីផ្ទះឈើបុរាណ ដល់ខុនដូប្រភេទលំដាប់ខ្ពស់។ ប្រសិនបើអ្នកមិនប្រកាន់អំពីប្រភេទផ្ទះ ដែលអ្នកត្រូវការ  អ្នកអាចចាប់ផ្តើមស្វែងរកផ្ទះតាមរយៈគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានទាំងអចលនទ្រព្យសម្រាប់ជួលនៅទួលគោក និងអចលនទ្រព្យសម្រាប់លក់នៅទួលគោក។ លើសពីនេះ អ្នកអាចអានការណែនាំអំពីប្រភេទអចលនទ្រព្យផ្សេងៗទៀតបាន។ នៅទីនេះ យើងបានកំណត់ពីប្រភេទអចលនទ្រព្យផ្សេងៗគ្នានៅខណ្ឌទួលគោក។ខុនដូនៅទួលគោកប្រសិនបើអ្នកត្រូវការកន្លែងផ្ទាល់ខ្លួន អ្នកអាចជ្រើសរើស ខុនដូជាច្រើន ដែលមាននៅតំបន់ទួលគោក។ មនុស្សជាច្រើនរំពឹងថាតម្លៃនឹងមានការកើនឡើងបន្ថែមទៀតនៅពេលអនាគត ជាមូលហេតុធ្វើឲ្យពួកគេចង់ទិញខុនដូផ្ទាល់ខ្លួន។​ ម្យ៉ាងវិញទៀត ការជួលកន្លែងមួយក៏មានតម្លៃសមរម្យផងដែរ។ អ្នកនៅតែអាចរស់នៅជិតទីក្រុង ហើយអ្នកក៏មិនចាំបាច់បង់ប្រាក់យ៉ាងច្រើនក្នុងពេលតែមួយដែរ។  លោក ស៊ន សៀប បានបញ្ជាក់បន្ថែមទៀតថាទីផ្សារខុនដូ កំពុងតែមានតម្រូវការកើនឡើងនៅទួលគោក។ ទីផ្សារនោះអាចត្រូវបានបែងចែកជា ៣ លំដាប់ដោយផ្អែកតាមតម្លៃ។       ១. ខុនដូថ្នាក់ទាប ដែលមានតម្លៃចន្លោះពី ៨០០ ដុល្លារ ទៅ ១,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។       ២. ខុនដូថ្នាក់កណ្តាល ដែលមានតម្លៃពី ១,២០០ ដុល្លារ ទៅ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។       ៣. ខុនដូថ្នាក់ខ្ពស់ ដែលមានតម្លៃចាប់ពីជាង ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ប្រសិនបើអ្នកចង់ជួលខុនដូថ្នាក់ខ្ពស់ សូមចូលមើល ខុនដូសម្រាប់ជួលនៅទួលគោក នៅទីនេះ!ទួលគោកមានផ្ទះវីឡា ដែលមានតម្លៃទាបគេអាចរកបានផ្ទះវីឡានៅតំបន់ទួលគោកជាងនៅកន្លែងផ្សេងនៃទីក្រុង។ ប៉ុន្តែមិនខុសពីកន្លែងផ្សេងៗនោះទេ វីឡាទាំងអស់កំពុងតែមានចំនួនកាន់តែតិចទៅៗ និងកាន់តែថ្លៃផងដែរ។ វីឡាទាំងនេះអាចជួលបានក្នុងតម្លៃ ៥០០ ដុល្លារក្នុងមួយខែ ឬខ្ពស់ជាងនេះ។ ប៉ុន្តែតម្លៃអាចនឹងកើនឡើងនៅឆ្នាំបន្ទាប់។លោក ស៊ន សៀប បានលើកឡើងថា៖ “តម្លៃផ្ទះវីឡាបានកើនឡើងជាប្រចាំឆ្នាំ ៥% ទៅ ១០%។ តម្លៃជាមធ្យមចាប់ពី ៧០០,០០០ ដុល្លារទៅដល់ ៤ លានដុល្លារ។” ប្រសិនបើអ្នកចង់ទិញផ្ទះវីឡា អ្នកអាចស្វែងរកតាមគេហទំព័រ ផ្ទះវីឡាសម្រាប់លក់នៅទួលគោក និងវីឡាសម្រាប់ជួលនៅទួលគោក។បុរីកំពុងតែកើនឡើងនៅទួលគោកប្រហាក់ប្រហែលនឹងតំបន់ផ្សេងៗនៃទីក្រុង ដែលមានដីក្នុងតម្លៃសមរម្យ ផ្ទះបុរីនៅទួលគោក ក៏មានការពេញនិយមផងដែរ។ បុរីជាច្រើនត្រូវបានដាក់លក់នៅក្នុងទីផ្សារអចលនទ្រព្យ ដែលមានតម្លៃទាប និងមធ្យម​ដោយសារតែបុរីមានតម្លៃសមរម្យ ចំណុចនេះក៏ល្អសម្រាប់ម្ចាស់ផ្ទះថ្មីផងដែរ។Anthony Perkins អ្នកគ្រប់គ្រងគម្រោងពិសេស ផ្នែកហិរញ្ញវត្ថុ និងការវិនិយោគនៅក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានលើកឡើងថា៖ “ប្រសិនបើអ្នកមានគ្រួសារមួយ ហើយអ្នកមិនខ្វល់ពីចម្ងាយពីផ្ទះរបស់អ្នកទៅកន្លែងធ្វើការ ខណ្ឌទួលគោកគួរតែជាជម្រើសល្អបំផុតក្នុងការស្វែងរកជួល ឬទិញផ្ទះ។”លោក Perkins បានកត់សម្គាល់ថា ទួលគោក “មានការដាច់ចរន្តអគ្គីសនីតិចជាងនៅតំបន់ផ្សេងៗនៅទីក្រុង ហើយបុរីជាច្រើន ក៏មានសន្តិសុខ និងធានាថាគ្មានការសាងសង់សំណង់អ្វីផ្សេងនៅជិតផ្ទះរបស់អ្នកនោះទេ។”ត្រលប់ទៅខាងលើវិញ  ការអភិវឌ្ឍថ្មីៗនៅតំបន់ទួលគោកមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលគម្រោងអភិវឌ្ឍន៍ថ្មីៗ ចាប់ផ្តើមនៅខណ្ឌទួលគោក ដូចជាអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម។ ដោយសារតែខណ្ឌទួលគោកស្ថិតនៅជិត ទីក្រុងភ្នំពេញ ខណៈតម្លៃដី និងលំនៅដ្ឋាននៅមានអត្រាសមរម្យ។ ខាងក្រោមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីៗមួយចំនួននៅទួលគោក៖គម្រោង TK Royal Oneគម្រោង TK Royal One គឺជាគម្រោងអភិវឌ្ឍចម្រុះ ដែលស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី។ គម្រោងនេះមានទាំងខុនដូស្នាក់នៅ និងការិយាល័យ រួមទាំងសេវាកម្មផ្សេងៗ ដែលអ្នកតែងត្រូវការ ដូចជាអាងហែលទឹក កន្លែងហាត់ប្រាណ អាហារដ្ឋាន និងកន្លែងផ្សេងៗទៀត។ ចំពោះតម្លៃយូនីតមានក្រោម ២០០,០០០ ដុល្លារ ហើយអ្នកអាចជួលបានក្នុងតម្លៃប្រហែល ៩០០ ដុល្លារក្នុងមួយខែ។គម្រោង The Gatewayគម្រោង The Gateway ដែលស្ថិតនៅដងផ្លូវសហព័ន្ធរូស្ស៊ី គឺជាគម្រោងប្រើប្រាស់ចម្រុះ ដែលរួមមានការិយាល័យ កន្លែងលក់រាយ និងកន្លែងស្នាក់នៅ នៅក្នុងអគារពហុមុខងារនេះ។ គម្រោងនេះបង្កើតឡើង ដើម្បីសម្រួលដល់អ្នកជំនួញ និងការរស់នៅជាលក្ខណៈគ្រួសារ។ អគារនេះមានយូនីត ១ បន្ទបគេង ទៅ ​៣ បន្ទាប់គេង ដែលមានតម្លៃចាប់ ១៦០,០០០ ដុល្លារ។ត្រលប់ទៅលើវិញ  ការធ្វើដំណើរនៅទួលគោកខណ្ឌទួលគោក មានផ្លូវថ្មីៗមួយចំនួន ដែលជាផ្លូវធំៗរក្នុងទីក្រុង។ ជាភ័ព្វសំណាង បើអ្នករស់នៅទីនេះ អ្នកអាចធ្វើដំណើរទៅកណ្តាលទីក្រុង និងត្រឡប់មកផ្ទះវិញតាមផ្លូវថ្មីៗទាំងនោះបាន។ ផ្លូវសហព័ន្ធរូស្ស៊ីកាត់តាមផ្លូវទួលគោក និងផ្លូវម៉ៅសេទុង ដែលរត់កាត់ពីខាងជើងទៅខាងត្បូង។ ការដើរ ឬការជិះកង់ក៏មានភាពងាយស្រួលនៅតំបន់ទួលគោកនេះដែរ ដោយសារតែចិញ្ចើមត្រូវបានធ្វើឡើងសម្រាប់អ្នកដែលចូលចិត្តសកម្មភាពលំហាត់ប្រាណ។មានការរិះគន់មួយចំនួនជុំវិញភាពងាយកកស្ទះចរាចរណ៍នៅផ្លូវធំៗ ប៉ុន្តែជំនួញជាច្រើនកំពុង តែបន្តធ្វើឡើងនៅទួលគោកផងដែរ (ការិយាល័យកណ្តាល)។ ដោយមូលហេតុនេះហើយបានជា ការរស់នៅទីនេះជាបណ្តើរៗកំពុងតែក្លាយជាមជ្ឈមណ្ឌលទីក្រុង។ម្យ៉ាងវិញទៀត អ្នកជំនួញជាច្រើន ដែលធ្វើដំណើរជារឿយៗ គឺគួរតែរស់នៅទួលគោកនេះ ដោយសារតែពួកគេអាចធ្វើដំណើរទៅកាន់ព្រលានយន្តហោះបានងាយស្រួល បើប្រៀបធៀបទៅនឹងខណ្ឌផ្សេងៗ។អ្នកដែលមិនមានរថយន្ត ឬម៉ូតូផ្ទាល់ខ្លួន នៅទួលគោកមានជម្រើសសម្រាប់ការធ្វើដំណើរជាច្រើន​ Grab និង Passapp ឬរថយន្តក្រុងសាធារណៈ។ ត្រលប់ទៅខាងលើវិញ  សាលារៀនក្នុងតំបន់ទួលគោកក្រៅពីពាណិជ្ជកម្មតំបន់ទួលគោកនេះក៏មានសាលារៀនជាច្រើនផងដែរ។ សាលាលំដាប់អន្តរជាតិនៅភ្នំពេញមួយចំនួនធំ មានទីតាំងនៅទីនេះ ដូចជា សាលា American Intercon សាលា Western International សាលា Golden Gate និងសាលា Paragon International University ជាដើម។ការអប់រំថ្នាក់ឧត្តមសិក្សាជាច្រើន ដូចជាវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចម្ងាយត្រឹមតែ ២ ទៅ ៣ គីឡូមែត្រប៉ុណ្ណោះពីទួលគោក។ សាលាអន្តរជាតិ Northbridge ដែលជាសាលាដ៏ល្បីល្បាញមួយ នៅកម្ពុជាស្ថិតនៅជិតតំបន់លំនៅដ្ឋាននៅទួលគោកនេះតែម្តង។ សម្រាប់ព័ត៌មានបន្ថែមអំពី សាលាអន្តរជាតិនៅភ្នំពេញ សូមពិនិត្យមើលបណ្តុំនៃឈ្មោះសាលា និងសាកលវិទ្យាល័យលំដាប់អន្តរជាតិនៅភ្នំពេញ ឬសូមមើលផែនទីខាងក្រោម៖មន្ទីរពេទ្យ និងគ្លីនិកក្នុងតំបន់ទួលគោកតំបន់នេះ មិនមានបញ្ហាកង្វះមន្ទីរពេទ្យនោះទេ។ ទួលគោក មានការិយាល័យ កាកបាទក្រហម កម្ពុជា មន្ទីរពេទ្យកុមារជាតិ មន្ទីរសម្រាកព្យាបាល និងសម្ភព ខេម៉ា គ្លីនិកសម្ពពទួលគោក បន្ទប់ពិសោធន៍ជីវសាស្រ្ត និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាទីតាំងរបស់ក្រសួង សុខាភិបាលផងដែរ។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យព្រះកុសមៈ ដែលជាមន្ទីរពេទ្យរដ្ឋក៏មានទទួលព្យាបាលដល់អ្នកជម្ងឺផងដែរ។​សម្រាប់តម្រូវការទន្តសាស្រ្ត អ្នកអាចទៅគ្លីនិកទន្តសាស្រ្ត Le Sourire ដែលមានទីតាំងស្ថិតនៅតាមផ្លូវសហព័ន្ធរូស្ស៊ី ឬគ្លីនិកទន្តសាស្រ្តអាមេរិកនៅផ្លូវ ២៨៩ ។ ប្រសិនបើអ្នកចង់បានសេវាកម្ម ដែលមានបរិក្ខារពេទ្យគ្រប់គ្រាន់នៅភ្នំពេញ អ្នកអាចចូលពិនិត្យមើលបញ្ជីរមន្ទីរពេទ្យ គ្លីនិក និងកន្លែងលក់ថ្នាំពេទ្យនៅភ្នំពេញ។ ត្រលប់ទៅខាងលើវិញ  ម្ហូបអាហារ ការទិញឥវ៉ាន់ និងជីវិតពេលរាត្រីនៅទួលគោកដោយសារតែចំនួនប្រជជននៅតំបន់នេះកើនឡើង ភោជនីយដ្ឋានជាច្រើន  ហាងលក់ ទំនិញនានា និងមជ្ឈមណ្ឌលកំម្សាន្តកំពុងតែបង្ហាញខ្លួននៅទួលគោកកាន់តែច្រើនផងដែរ។ ជាក់ស្តែង​ផ្សារ TK Avenue មានរោងកុន ផ្សារទំនើបដ៏ធំ រួមទាំងម្ហូបអាហារ និងទំនិញអន្តរជាតិជាច្រើន។​ ខណៈផ្សារអុីអន២ នៅសែនសុខដែលមានមុខទំនិញធំៗរាប់ ពាន់ប្រភេទ ក៏គ្រោងនឹងកាត់ចូលក្នុងតំបន់ទួលគោក។ហាងកាហ្វេមានមិនខ្វះនៅទួលគោក។ ហាងកាហ្វេល្បីៗ ដូចជា Starbucks, Koi, Brown, Amazon និង Chatime សុទ្ធតែមានទីតាំងនៅទីនេះ។ ដើម្បីដឹងអំពីហាងកាហ្វេ ដែលល្អជាងគេនៅភ្នំពេញ សូមអានអត្ថបទស្តីអំពីហាងកាហ្វេល្បីៗទាំង ១០ នៅភ្នំពេញ។ភោជនីយដ្ឋានក៏មានច្រើនផងដែរនៅតំបន់នេះ។ ភោជនីយដ្ឋានក្នុងស្រុកជាច្រើន នៅស្ទើរតែគ្រប់ផ្លូវ។ ភោជនីយដ្ឋានបែបអន្តរជាតិក៏មានមិនតិចដែរ ដូចជាភោជនីយដ្ឋាន កូរ៉េមួយចំនួន ដូចជា ភោជនីយដ្ឋាន Seoul Myeon Ok និង ភោជនីយដ្ឋានDae Jang Geum។ នៅទីនោះ គេក៏អាចរកបានម្ហូបចិន និងជប៉ុនផងដែរ ដូចជា Dim Sum Emperors ឬ Ajisen Ramen។ ប្រសិនបើអ្នកចង់បានម្ហូបបែបអាមេរិក Burger King ក៏ស្ថិតនៅទីនេះដែរ។តើជីវិតពេលរាត្រីនៅទួលគោកមានលក្ខណៈបែណា?ទោះបីជាល្បីថាទួលគោកជាតំបន់ដែលស្ងាត់ជ្រងំ ប៉ុន្តែទួលគោកមានកន្លែងកំសាន្តជាច្រើន សម្រាប់​កាត់​ស្ត្រេសបន្ទាប់ពីការងារ។ អ្នកអាចជ្រើសរើសរវាង Romantic KTV, M2 Restaurant & KTV, និង Moonlight Restaurant & KTV ឬកន្លែងផ្សេងៗជាច្រើនទៀត។ប្រសិនបើអ្នកស្វែងរកដៃគូរាំកម្សាន្ត អ្នកក៏អាចទៅកាន់ Egypt Nightclub នៅលើផ្លូវ ១១២ នៅបឹងកក់ ២ ផងដែរ។ នៅទីនោះ មានកន្លែងរាំយ៉ាងល្អ ចម្រៀងពិរោះៗ អាហារ និងភេសជ្ជៈផងដែរ។ ក្លឹបនេះចាប់ផ្តើមបើកនៅម៉ោង ៨ ល្ងាច ដល់ម៉ោង ៥ ព្រឹក។ តម្រូវការប្រចាំថ្ងៃនៅទួលគោកទួលគោកមានផ្សារបែបប្រពៃណីសំខាន់មួយ ដែលស្ថិតនៅផ្នែកខាងជើងនៃផ្លូវសហព័ន្ធរូស្ស៊ី និងផ្សារតូចៗផ្សេងទៀត ដូចជាផ្សារដើមគ  ​ផ្សារនាគមាស និងផ្សារផ្លែឈើ។ អ្នកមិនចាំបាច់ធ្វើដំណើរឆ្ងាយនោះទេ ប្រសិនបើអ្នកត្រូវការផលិតផលស្រស់ៗ។ ផ្សារទំនើបថៃហួត និងផ្សារឡាក់គី ដែលមានលក្ខណៈជាផ្សារបែបអឺរ៉ុប ក៏មាននៅទីនោះដែរ។មជ្ឈមណ្ឌលលក់ទំនិញដ៏ធំជាងគេមួយនៅតំបន់នោះ គឺ TK Avenue ដែលមានហាងលក់ទំនិញជាច្រើន រោងកុន​ និងភោជនីយដ្ឋានជាច្រើនកន្លែង។តើទួលគោកជាជាយក្រុង ឬជាមជ្ឈមណ្ឌលនៃទីក្រុង?ជាការពិតណាស់ ទួលគោកមើលទៅគឺជាតំបន់សម្រាប់ការរស់នៅបែបគ្រួសារ ជាងតំបន់ ផ្សេងៗនៃទីក្រុងភ្នំពេញ ហើយវាក៏ជាកន្លែងសម្រាប់គ្រួសារដែលមានទ្រព្យសម្បត្តិច្រើន ដែលមានលទ្ធភាពទិញដី ផ្ទះ ឬខុនដូនៅទីនេះ។ ដោយសារតែតំបន់នេះមានការរីកលូតលាស់យ៉ាងខ្លាំង  អ្នកជំនាញបានចាត់ទុកតំបន់ ទួលគោកថាជាមជ្ឈមណ្ឌលនៃទីក្រុងភ្នំពេញ។ ប៉ុន្តែចំពោះគំនិតរបស់អ្នកវិញ តើអ្នកគិតថាវាជាជាយក្រុង ឬវាកំពុងតែក្លាយជាផ្នែកនៃចំណុចកណ្ដាលទីក្រុង?តើអ្នកគិតថាការណែនាំនេះមានប្រយោជន៍ដែរទេ? ស្វែងរកការណែនាំផ្សេងទៀតនៅលើគេហទំព័រ  Realestate.com.kh. ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា នៅថ្ងៃនេះ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩ របស់យើងបានផងដែរ! Article by:
ខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំ
ខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំ
May 9, 2022, 8:48 a.m.
នៅក្នុងឆ្នាំ​២០១៨ធនាគារពិភពលោកបានបញ្ជាក់ជាថ្មីថាកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងកម្រិតខ្ពស់ជាង ៦% នៅត្រឹមឆ្នាំ២០២០។ ជាមួយកំណើននេះ គេមើលឃើញថារាជធានីភ្នំពេញកំពុងមានសន្ទុះកំណើនវិនិយោគ និងវត្តមានវិនិយោគិនអន្តរជាតិកាន់តែច្រើនឡើងៗពីមួយទៅមួយថ្ងៃៗ។ ទាំងនេះបានធ្វើឲ្យតម្លៃដីធ្លី និងអចលនទ្រព្យកើនឡើងខ្ពស់ផងដែរ។ ខណ្ឌដែលមិនស្ថិតនៅកណ្តាលក្រុងដូចជា ខណ្ឌឫស្សីកែវនៅភាគខាងជើងកំពុងក្លាយជាតំបន់ ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ការវិនិយោគការរស់នៅ និងការចាប់ផ្តើមអាជីវកម្ម។លំនៅដ្ឋានខ្ពស់ៗ និងអគារអភិវឌ្ឍន៍ចម្រុះហាក់មានចំនួនច្រើនតែនៅតាមបណ្តាខណ្ឌនៅតំបន់កណ្តាលក្រុងដូចជា ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា។ បើទោះជាយ៉ាងណាក៏ដោយ ខណ្ឌឫស្សីកែវត្រូវបានគេមើលឃើញថាមានគម្រោងបុរី និងអាគារខ្ពស់ៗមួយចំនួនផងដែរ ហើយតំបន់នេះក៏កំពុងចាប់ផ្ដើមក្លាយជាទិសដៅអភិវឌ្ឍន៍សម្រាប់វិនិយោគិនជាច្រើន។ ជាក់ស្តែងអ្នកអភិវឌ្ឍន៍ហាក់កំពុងចាប់អារម្មណ៍ខ្លាំងតំបន់តាមបណ្តោយផ្លូវជាតិលេខ៥ និងតាមបណ្តោយដងទន្លេសម្រាប់ការសាងសង់គម្រោងថ្មីៗមួយចំនួន។ឫស្សីកែវគឺជាខណ្ឌ​មួយក្នុងចំណោមខណ្ឌទាំង១២របស់រាជធានីភ្នំពេញ។ ខណ្ឌនេះត្រូវបានបែងចែកទៅជាសង្កាត់ចំនួន៦គឺសង្កាត់ទួលសង្កែ ស្វាយប៉ាក គីឡូលេខ៦ ឫស្សីកែវ ច្រាំងចំរេះទី១ និងច្រាំងចំរេះទី២។តំបន់ជុំវិញយោងទៅតាមរបាយការណ៍ទីផ្សារលំនៅដ្ឋានឆ្នាំ២០១៦ របស់ក្រុមហ៊ុន Vtrust Appraisal  ខណ្ឌឫស្សីកែវមានប្រជាជនប្រមាណ ១៨០,០០០ នាក់។លោក វ៉ា វីរៈ​ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ថាតម្លៃដីនៅខណ្ឌឫស្សីកែវមានការកើនឡើងខ្ពស់នៅតាមតំបន់ ដែលស្ថិតនៅក្បែរតំបន់កណ្តាលក្រុងពោលគឺ តំបន់នៅជាប់ខណ្ឌទួលគោក និងដូនពេញ។  លោកបានមានប្រសាសន៍ថា “សង្កាត់មួយចំនួននៅខណ្ឌឫស្សីកែវ ដែលនៅឆ្ងាយពីតំបន់កណ្តាលក្រុងនៅមានតម្លៃទាបនៅឡើយ”។ “ឫស្សីកែវនៅមានដីទំនេរជាច្រើនកំពុងរង់ចាំការអភិវឌ្ឍថ្មីៗបន្ថែមទៀត” នេះជាការបញ្ជាក់របស់លោក វីរៈ។សង្កាត់ទួលសង្កែដែលនៅជាប់នឹងខណ្ឌទួលគោកត្រូវបានមើលឃើញពីកំណើនសាងសង់គួរឲ្យកត់សម្គាល់ក្នុងនោះរួមមានអគារខុនដូ និងអាផាតមេន។ បន្ថែមលើសពីនេះទៀតគម្រោងបុរីនៅតាមផ្លូវ ជាសុផារ៉ា ឆ្លងកាត់តំបន់ឫស្សីកែវក៏ជាចំណុចក្តៅមួយផងដែរ។ គម្រោងទាំងនេះរួមមាន៖ បុរីប៉េង ហួត បុរីជីប ម៉ុង បុរីវិមានភ្នំពេញ និងបុរីលឹម ឈៀង ហាក់ជាដើម។លោក វីរៈ បានកត់សម្គាល់ថាដោយសារទីតាំងដែលជាប់គ្នាជាមួយខណ្ឌទួលគោក និងខណ្ឌសែន សុខ ឫស្សីកែវបានទទួលផលប្រយោជន៍ច្រើនពីសកម្មភាពអភិវឌ្ឍន៍ថ្មីៗនៅទីនោះនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលើកឡើងបែបនេះ លោក វីរៈ បានសំដៅដល់គម្រោងផ្សារទំនើប អ៉ីអន ម៉ល២ (សែន សុខ ស៊ីធី)  និងផ្សារទំនើបម៉ាក្រូ។ទាក់ទងនឹងលក្ខណៈអំណោយផលរបស់ខណ្ឌឫស្សីកែវ លោក វីរៈ បានបញ្ជាក់ថា តម្លៃអចលនទ្រព្យនៅឫស្សីកែវនៅមានលក្ខណៈសមរម្យ ហើយតំបន់មានហេដ្ឋារចនាសម្ព័ន្ធល្អដូចជា៖ ផ្លូវជាតិលេខ ៥  ផ្លូវទំហំ ៣០ ម៉ែត្រតភ្ជាប់តំបន់បឹងកក់ ផ្លូវជាសុផារ៉ា និងស្ពានប៉ាឡេឆ្លងកាត់ទន្លេសាបទៅតំបន់ ជ្រោយចង្វារជាដើម។គម្រោងដ៏ធំ និងគួរឱ្យចាប់អារម្មណ៍មួយនៅឫស្សីកែវគឺគម្រោងទីក្រុងរណប “កាំកូស៊ីធី” នៅតាម បណ្តោយមហាវិថីអង្គរ ដែលមានអាផាតមេនខ្ពស់ៗ វីឡា ផ្ទះល្វែង ការិយាល័យ និងតំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ត សាលាអន្តរជាតិ និងមន្ទីរពេទ្យ រួមជាមួយសេវាកម្មផ្សេងៗទៀត។ គម្រោងទាំងមូលត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០១៨ បន្ទាប់ពីការសាងសង់អស់រយៈពេល១៣ឆ្នាំ។ឫស្សីកែវត្រូវរង់ចាំការអភិវឌ្ឍធំៗតំបន់ឫស្សីកែវមើលទៅឃើញហាក់មានភាពស្ងាត់ស្ងាត់ បើធៀបនឹងតំបន់ជុំវិញដែលមានសន្ទុះនៃការសាងសង់ច្រើន។ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong និងជាប្រធានសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ឫស្សីកែវមាន សក្តានុពលដ៏ល្អប្រហាក់ ប្រហែលនឹងតំប​ន់ទួលគោក ឬជ្រោយចង្វារដែរ។លោកបានសង្កត់ធ្ងន់ថា “សង្កាត់ជាច្រើននៅក្នុងតំបន់មានសក្តានុពលសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានធំៗ”។លោកសុខនីមបានបន្ថែមដែរថា តំបន់ជាច្រើននៅក្នុងខណ្ឌឫស្សីកែវមានលក្ខណៈពិសេស ប៉ុន្តែមិនទាន់មានការវិនិយោគជាដុំកំភួននៅឡើយ។ ជាក់ស្ដែងតំបន់គីឡូលេខ៧ លេខ៨ និងលេខ៩ កំពុងរង់ចាំវិនិយោគិនធំៗនាំយកគម្រោងខ្នាតធំ ដើម្បីកែច្នៃតំបន់នេះ។ នៅពេលមានការវិនិយោគខ្នាតធំណាមួយទៅដល់វានឹងមានការស្រូបទាញយកគម្រោងលំនៅដ្ឋានដទៃ ទៀតឲ្យចូលវិនិយោគនៅក្នុងតំបន់ ដែលនឹងផ្លាស់ប្តូរទៅជាតំបន់លំនៅខ្ពស់ៗ។ដូចគ្នានេះដែរ កញ្ញា ពេជ្រ សុជាតា តំណាងផ្នែកលក់របស់បុរី ផេនសៀរ នៅក្នុងសង្កាត់ស្វាយប៉ាក ដែលមានចំនួន ១៣៣ខ្នង បាននិយាយថាឫស្សីកែវកំពុងបង្ហាញពីសក្តានុពលដល់អ្នកវិនិយោគ ប៉ុន្តែគ្រាន់តែត្រូវការពេលវេលាមុនពេលសក្តានុពលពិតប្រាកដត្រូវបង្ហាញខ្លួន។សុជាតាបានលើកឡើងថាវត្តមានរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម (Triumph Commercial Center) ដែលជាអគារមានតម្លៃ១ពាន់លានដុល្លារ ដែលមានតូបលក់ទំនិញជាង ១០០,០០០ ប្រភេទ នឹងមានឥទ្ធិពលជាវិជ្ជមានដល់ខណ្ឌទាំងមូល។ សុជាតាបានបន្ថែមថាកញ្ញារំពឹងថានឹង មានសកម្មភាពថ្មីៗ និងការវិនិយោគថ្មីៗក្នុងរយៈពេល៥ឆ្នាំខាងមុខ។តម្លៃដីយោងតាមរបាយការណ៍តម្លៃដីពាក់កណ្តាលឆ្នាំ២០១៨ របស់ក្រុមហ៊ុន ឃី រៀល អ៉ីស្តេត បានបង្ហាញថាដីលំនៅដ្ឋាននៅក្នុងខណ្ឫស្សីកែវមានតម្លៃជាមធ្យមនៅមាន ៨០០ ដុល្លារ ដុល្លា/ម៉ែត្រការ៉េ និង ១,៥០០ ដុល្លារ/ម៉ែត្រការ៉េសម្រាប់ដីពាណិជ្ជកម្ម។តាមជាក់ស្តែងដីនៅក្នុងសង្កាត់ទួលសង្កែមានតម្លៃដីខ្ពស់ជាងគេនៅក្នុងខណ្ឌឫស្សីកែវ។ ដីពាណិជ្ជកម្មមានតម្លៃជាមធ្យម ២,៤០០ ដុល្លារ/ម៉ែត្រការ៉េ ចំណែកដីលំនៅដ្ឋានមានតម្លៃ ១,៤០០ ដុល្លារ/ម៉ែត្រការ៉េ។ តម្លៃដីដ៏ខ្ពស់នេះក៏ដោយសារតែតំបន់ទួលសង្កែមានព្រំប្រទល់ជាមួយខណ្ឌ ទួលគោកដែលបានធ្វើឲ្យតំបន់មានតម្រូវការខ្ពស់។រីឯសង្កាត់ឫស្សីកែវមានតម្លៃដីថ្លៃលំដាប់ទី២ បន្ទាប់ពីទួលសង្កែ។ ដីពាណិជ្ជកម្មមានតម្លៃជាមធ្យមខ្ទង់ ១,៨០០ ដុល្លារ/ម៉ែត្រការ៉េ និងដីលំនៅដ្ឋានមានតម្លៃ ១,០០០ ដុល្លារ/ម៉ែត្រការ៉េ។ផ្ទុយទៅវិញសង្កាត់ស្វាយប៉ាកមានដីមានតម្លៃទាបជាងគេបំផុតនៅក្នុងខណ្ឌឫស្សីកែវ។ ដីពាណិជ្ជកម្ម មានតម្លៃជាមធ្យម៨៥០ដុល្លារ/ម៉ែត្រការ៉េ និងដីលំនៅដ្ឋានមានតម្លៃត្រឹម៥០០ ដុល្លារ/ម៉ែត្រការ៉េ។លោក វ៉ាត វិន ជាសហការីស្រាវជ្រាវនៅក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងថាលោករំពឹងថាតម្លៃដីនៅក្នុងខណ្ឌឫស្សីកែវនឹងកើនឡើងខ្លាំងក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ។ លោកមើលឃើញថា ភាពរីកចម្រើនរបស់ខណ្ឌឫស្សីកែវក៏បានមកពីសក្តានុពលនៃតំបន់ជាប់គ្នាផងដែរដែលមានដូចជាខណ្ឌទួលគោកជាដើម។ខណ្ឌឫស្សីកែវនឹងមានសក្តានុពលដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក្នុងរយៈពេល៥ឆ្នាំខាងមុខ​ដោយសារតម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងកើនឡើង ហើយទីក្រុងទាំងមូលនឹងពង្រីកខ្លួនមកដល់តំបន់ទាំងនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខណ្ឌឫស្សីកែវ!
ខណ្ឌច្បារអំពៅនឹងក្លាយជាតំបន់លំនៅដ្ឋានទំនើបពេលអនាគត
ខណ្ឌច្បារអំពៅនឹងក្លាយជាតំបន់លំនៅដ្ឋានទំនើបពេលអនាគត
June 5, 2022, 11:11 a.m.
ការអភិវឌ្ឍដ៏ខ្លាំងក្លាហាក់បាន​កំពុងរុញច្រានទីក្រុងភ្នំពេញឲ្យមានកំណើនសាងសង់ដ៏ច្រើននៅក្នុងពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាក៏ដោយតំបន់មួយចំនួនដូចជាខណ្ឌច្បារអំពៅជាដើមនៅមានការសាងសង់តិចតួចនៅឡើយបើធៀបនឹងតំបន់កណ្តាលក្រុង។ គេក៏មើលឃើញដែរថាតំបន់ដែលមិនទាន់វិនិយោគច្រើនគឺនៅមានរក្សារបាននូវលក្ខណៈធម្មជាតិច្រើន។ ប៉ុន្តែនេះមិនមែនមានន័យថាខណ្ឌច្បារអំពៅប្រៀបដូចជាតំបន់តាមទីជ​នបទនោះទេ។ ការពិតទៅច្បារអំពៅមានលក្ខណ​ៈពិសេសប្រហាក់ប្រហែលនឹងតំបន់រីកចម្រើនថ្មីៗផ្សេងទៀតដែរ។នៅជាប់ច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ សង្កាត់ច្បារអំពៅស្ថិតនៅភាគខាងត្បូងឆៀងខាងកើតនៃទីក្រុង និងត្រូវបានបែងចែកជាប្រាំបីសង្កាត់ដូចជា៖ សង្កាត់ព្រែកប្រា  សង្កាត់ច្បារអំពៅទីមួយសង្កាត់ច្បារអំពៅទីពីរ សង្កាត់នីរ៉ូត សង្កាត់ក្បាលគោ សង្កាត់ព្រែក​ឯង សង្កាត់ព្រែកថ្មី និងសង្កាត់វាលស្បូវ។បច្ចុប្បន្ននេះខណ្ឌច្បារអំពៅបានកំពុងក្លាយទៅជាតំបន់មួយក្នុងចំណោមតំបន់រីកលូតលាស់លឿនបំផុតដោយសារតែភាពជឿនលឿននៃសេដ្ឋកិច្ចរបស់ទីក្រុងនៅក្នុងវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍថ្មីៗពាណិជ្ជកម្មរូមទាំងវិស័យលំនៅដ្ឋាន និងអចលនទ្រព្យមានកំណើនជាបន្តបន្ទាប់។ ជាការពិតណាស់ក្នុងរយៈពេលតិចជាង១០ឆ្នាំមុន តំបន់នេះនៅតែត្រូវគេចាត់ទុកថាជាតំបន់ជនបទនៅឡើយ។លោក ហៃ រ៉ាវី អ្នកគ្រប់គ្រងទីផ្សារ និងប្រធានផ្នែកលក់របស់ក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថាក្រុមហ៊ុនតំបន់ច្បារអំពៅបានក្លាយជាជម្រើសលំនៅដ្ឋាន ដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកទិញផ្ទះជាច្រើននាក់។ លោក រ៉ាវី បានកត់សម្គាល់ឃើញថាសង្កាត់ច្បារអំពៅទីមួយ  សង្កាត់ច្បារអំពៅទីពីរ និងសង្កាត់នីរ៉ូតជាតំបន់ ដែលមានការអភិវឌ្ឃន៍ច្រើនជាងគេនៅក្នុងខណ្ឌទាំងមូល។លោកបាននិយាយថាតំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងល្អដូចជា៖ ស្ពាន ផ្លូវជាតិលេខ១ ប្រព័ន្ធលូបង្អូរទឹក អនាម័យ និងបរិស្ថានស្រស់ស្អាត។គម្រោងសាងសង់លំនៅដ្ឋានសំខាន់ៗចំនួន ៦ បានកំពុងដំណើរនៅតាមតាមផ្លូវសំខាន់ៗនៅក្នុង តំបន់នេះ។ បើតាមលោករ៉ាវី ដដែលបានឱ្យដឹងថា គម្រោងលំនៅដ្ឋានមានដូចជា៖ បុរីប៉េងហួត បុរី Luxury និងបុរីលីមឈៀងហាក់ និងមួយចំនួនទៀត។មិនមានអ្វីគួឱ្យភ្ញាក់ផ្អើលទេ ដែលគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនបានជ្រើសរើសយកតំបន់ច្បារអំពៅ ជាទីតាំងវិនិយោគរបស់ខ្លួន។ ជាការពិតណាស់ខណៈពេល ដែលអ្នកអភិវឌ្ឍន៍ចង់ផ្តល់ជូនជម្រើស​ផ្សេងៗគ្នាដល់អ្នកទិញ មានអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងមើលសក្ដានុពលនៃតំបន់នានាក្រៅពីតំបន់កណ្តាលក្រុងដោយខិតខំធ្វើយ៉ាងណាដើម្បីទាក់ទាញ និងទាញយកអ្នកទិញឲ្យបានច្រើន។លោក James Hodge ជានាយករងរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានយល់ស្របថាតំបន់មាត់ទន្លេគឺជាលក្ខណៈពិសេសរបស់ខណ្ឌទាំងមូល។លោក  James Hodge បាននិយាយថា "តំបន់មាត់ទន្លេបានផ្តល់ប្រយោជន៍ច្រើនដល់ខណ្ឌច្បារអំពៅហើយអ្នកអភិវឌ្ឍន៍ចង់យកទីតាំងនេះមកអភិវឌ្ឍជាកន្លែងថ្មើរជើង និងជាច្រកដឹកជញ្ជូនដ៏ល្អ"។ លោកបានបន្ថែមថាប្រណិតភាព និងកត្តាតម្លៃសមរម្យជាអ្វីដែលមាននៅក្នុងតំបន់ច្បារអំពៅ។ទោះបីជាច្បារអំពៅមានលក្ខណៈធម្មជាតិភាគច្រើន ប៉ុន្តែតំបន់នេះក៏មានសេវាក​ម្មបែបទំនើបជាច្រើន ផងដែរ។ ជារៀងរាល់ថ្ងៃការផ្តល់ជូនទំនិញ និងសេវាកម្មមានកាន់តែច្រើនឡើងៗ ដែលបានកំពុង លេចឡើងនៅតាមបណ្តោយផ្លូវជាតិលេខ១។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតគឺគម្រោងឧទ្យាន Park Community Mall ថ្មីដែលនឹងបើកដំណើរការនៅពេលខាងមុខ។ គម្រោងនេះនឹងក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយម ហើយវាមានកន្លែងលក់រាយ កន្លែងថែទាំកុមារ និងកន្លែងលេងកីឡា។លោក Hodge បាននិយាយថាឧទ្យាននេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុក និងអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១។គួរបញ្ជាក់ផងដែរថាកន្លែងលក់រាយរបស់ឧទ្យាននៅតាមបណ្តោយផ្លូវជាតិលេខ១នេះមានលក់៖ ម្ហូបអាហារនិងភេសជ្ជៈដែលមានម៉ាកយីហោល្បីៗព្រមទាំងសេវាកម្មដូចជា៖ ឱសថស្ថាន និងហាងកែសម្ផស្ស។ល។លោកបានបន្ថែមថាការលក់រាយផ្សេងៗទៀតនៅក្នុងតំបន់នេះបានធ្វើឡើងតាមលក្ខណៈប្រពៃណី ប៉ុន្តែលោកក៏បានអះអាងដែរថាសកម្មភាពបែបនេះទំនងជានឹងកើនឡើងខណៈចំនួនប្រជាជន និងកម្រិតប្រាក់ចំណូលមានកំណើនឡើងកាន់តែច្រើន។តម្លៃដីនៅច្បារមានការកើនឡើងនៅក្នុងឆ្នាំបន្តបន្ទាប់ ប៉ុន្តែមិនកើនឡើងច្រើនដូចជាខណ្ឌ​មួយចំនួនដែលនៅកណ្តាលក្រុង និងស្ថិតនៅចំទិសដៅអភីវឌ្ឍខ្លាំងដូចជា៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ឬទួលគោកនោះទេ។ ហេតុដូច្នេះហើយទើបអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែជ្រើសរើសតំបន់នេះសម្រាប់អភិវឌ្ឍគម្រោងបុរីដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងជាពិសេសលំនៅដ្ឋានសម្រាប់អ្នកដែលមានជីវភាពកម្រិតទាប និងកម្រិតមធ្យម។យោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisa  បានបង្ហាញថាខណ្ឌច្បារអំពៅមានគម្រោងលំនៅដ្ឋានប្រហែល១០ភាគរយនៃគម្រោងលំនៅដ្ឋានដែលមាននៅក្នុងរាជធានីភ្នំពេញ។ របាយការណ៍បានគូបញ្ជាក់ទៀតថាក្នុងចំណោមគម្រោងមានគម្រោងធំៗដែលទទួលបានភាពជោគជ័យខ្លាំងដូចជា គម្រោងបុរី ប៉េង ហួត។លើសពីនេះទៅទៀតរបាយការណ៍បានបង្ហាញថាផ្ទះវីឡាកូនកាត់មានចំនួនច្រើនជាង៦០ភាគរយ នៃជម្រើសលំនៅដ្ឋានសរុបនៅក្នុងតំបន់នេះ។ លោក យឹម សុជាតិ ជានាយកប្រតិបត្តិក្រុមហ៊ុន CDN បានប៉ាន់ប្រមាណថាតំបន់ច្បារអំពៅអាចក្លាយទៅជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកចូលនិវត្តន៍នៅក្នុងរយៈប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតម្លៃដីធ្លីមានការកើនឡើងយឺតនៅឡើយ បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅក្នុងទីក្រុង។នៅច្បារអំពៅមានតែគម្រោងខុនដូមួយប៉ុណ្ណោះដែលមានយូនីតប្រភេទ១បន្ទប់គេងជាមួយតម្លៃចាប់ពី៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។ បច្ចុប្បន្នប្រជាជនភាគច្រើនដែលផ្លាស់ទីលំនៅមកកាន់តំបន់នេះបានជ្រើសរើសយកការរស់នៅក្នុងបុរី។លោកបានកត់សម្គាល់ថាអ្នកទិញជាជនជាតិខ្មែរជាច្រើនមិនចូលចិត្តរស់នៅក្បែរទន្លេប៉ុន្តែអ្នកអភិវឌ្ឍន៍បានប្រឹងប្រែងធ្វើការផ្លាស់ប្តូរទស្សនៈ និងធ្វើឱ្យតំបន់មាត់ទឹកក្លាយជាកន្លែងទាក់ទាញសម្រាប់ទិញអចលនទ្រព្យ។លោក រ៉ាវី បានប៉ាន់ស្មានថាក្នុងរយៈពេល៥ឆ្នាំទៀតលំនៅដ្ឋានកាន់តែច្រើនឡើងអគារខ្ពស់ៗ ខុនដូ អាផាតមេន និងតំប​ន់ពាណិជ្ជកម្មនឹងត្រូវបានបង្កើតឡើងនៅក្នុងសង្កាត់ច្បារអំពៅ។ស្វែងរកព័ត៌មានអចលនទ្រព្យ និងអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!ចង់ស្វែងយល់អំពីច្បាប់នៃការវិនិយោគនៅកម្ពុជា? សូមទាញយកយកសៀវភៅណែនាំអំពីការវិនិយោគឆ្នាំ ២០១៩!
The Ultimate Guide To Phnom Penh
The Ultimate Guide To Phnom Penh
June 7, 2022, 3:51 a.m.
ទម្រង់ទីតាំង: ភ្នំពេញ ទាំងអស់នេះគឺជាអ្វីដែលអ្នកចាំបាច់ត្រូវដឹងអំពីទីក្រុងភ្នំពេញជាកញ្ចក់បំភ្លឺទីក្រុង ជាចំនុចគន្លឹះ និងជាទស្សនវិស័យនិងនិន្នាការអចលនទ្រព្យថ្មីបំផុត នាំមកជូនលោកអ្នកដោយគេហទំព័រអចលនទ្រព្យកម្ពុជា Realestate.com.khសូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍វិនិយោគិនៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះសីហនុ។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពរបស់ជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា        ១)  សេចក្ដីពណ៌នាត្រួសៗ      ២) ប្រវត្តិ      ៣) សេដ្ឋកិច្ច និងឧស្សាហកម្មចម្បង      ៤) តំបន់អភិវឌ្ឍន៍សំខាន់ៗ      ៥) អាកាសធាតុ បរិយាកាស និង ភូមិសាស្ត្រ      ៦) ស្ថិតិប្រជាជន និងប្រជាជន      ៧) ការទាក់ទាញដោយនាទីកម្សាន្ត      ៨) សាលារៀន និង វិទ្យាស្ថានអប់រំ      ៩) សុខាភិបាល      ១០) សេវាដឹកជញ្ជូនសំខាន់ៗ      ១១) ប្រភេទនៃអចលនទ្រព្យ      ១២) ប្រភពនិងសម្ព័ន្ធអ្នកវិនិយោគ      ១៣) អជ្ញាធររដ្ឋាភិបាលនិងសេវាសង្គ្រោះបន្ទាន់ ស្វែងរកអចលនទ្រព្យទូទាំងប្រទេសកម្ពុជានៅលើគេហទំព័រ Realestate.com.kh! ឥឡូវនេះ! ១)  សេចក្ដីពណ៌នាត្រួសៗ ក្រុងភ្នំពេញឋិតនៅចំណុចប្រសព្វរវាងទន្លេសាប និង ទន្លេមេគង្គ ភ្នំពេញជាបេះបូងនៃព្រះរាជាណាចក្រកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ ១៨៦០។ តាំងពីកកើតមក, ក្រុងភ្នំពេញមានការរីកចម្រើន ព្រមទំាងមជ្ឈមណ្ឌលភូមិសាស្រ្ត និង សេដ្ឋកិច្ចហ៊ុំព័ទ្ធដោយវិនិយោគិនបរទេស សន្តិសុខ នយោបាយ និង ការទូត នៅឆ្នាំ២០២៥ក្រុងភ្នំពេញជាក្រុងលំដាប់ទី២ដែលមានអត្រាពង្រីកខ្លួនកាន់តែធំនៅជាយក្រុង ធៀបនឹងប្រទេសឡាវឋិតនៅអាស៊ីអាគ្នេយ៍ បើតាមការកំណត់ដោយធនាគារពិភពលោក អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រហែល ៧ % ពីមួយឆ្នាំទៅមួយឆ្នំាបានធ្វើអោយក្រុងភ្នំពេញមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ។ ទីក្រុង ឥឡូវនេះផ្តល់នូវ អ្វីទាំងអស់ដែលអ្នក នឹងរំពឹងថានឹងបានពីទីក្រុងនៅអាស៊ី។ មណ្ឌលលក់ទំនិញថ្លៃៗ ផ្សារទំនើប អាគារខ្ពស់ៗ និង សណ្ឋាគារលំដាប់ផ្កាយប្រាំ លក់គ្រឿងហូបចុកផ្សេងៗ របស់របរអេឡិចត្រូនិចតាមហ្វេសប៊ុក ព្រមទំាងកន្លែងកំសាន្តនៅពេលរាត្រីរាប់សិបកន្លែង ក្រុងភ្នំពេញទាក់ទាញភ្ញៀវជុំវិញពិភពលោក។ អាគារទំនើបៗជាច្រើនញុំាងអោយទីក្រុងនេះក្លាយជាកន្លែងដ៏ស្រស់ស្អាតសំរាប់យុវជនខ្មែរជំនាន់ថ្មីថ្នាក់កណ្តាល វិនិយោគិនបរទេស និង អ្នកមានក្នុងស្រុក ការចែករំលែកទ្រព្យសម្បត្តិនៅមិនទាន់ស្មើគ្នានៅកម្ពុជា មានន័យថា ចំណង់ចំណូលចិត្តក្នុងស្រុកទីបំផុតត្រូវចំណាយជាប់ទាក់ទងគ្នា នេះយោងតាមធនាគារពិភពលោក ប្រហែល ២១ % នៃប្រជាជនសរុបរស់នៅ ក្រោមន្ទាត់ភាពក្រីក្រគឺរកប្រាក់បានតិចជាង ១ ដុល្លាក្នុងមួយថ្ងៃ ជាង ៥០ % ចំណាយជាង ២.៦០ ដុល្លាក្នុងមួយថ្ងៃជាប្រភេទងាយទទួលរងគ្រោះដោយភាពក្រីក្រ ប្រហែលជា២០%នៃជនជាតិខ្មែរជាក្រុមថ្នាក់កណ្តាល ហើយ៣%ត្រូវគេចាត់ទុកថា”ថ្នាក់ខ្ពស់”មានន័យថាពួកគេចំណាយលើសពី៥ដុល្លាក្នុងមួយថ្ងៃចំពោះទំនិញ និង សេវាផ្សេងៗ ប្រជាជនថ្នាក់កណ្តាលចេះតែរីកចំរើនរហូត អ្នកប្រើប្រាស់ផលិតផល និង សេវាកម្ម មានការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស និង ទីក្រុងភ្នំពេញ សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍វិនិយោគិនៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះស៊ីហនុ។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា ២) ប្រវត្តិ ដំបូងឡើយ រាជធានីរបស់កម្ពុជា និង កន្លែងកំណើតអាណាចក្រខ្មែរកកើតនៅសៀមរាប។ នៅសតវត្សទី១៤ ឯកសារប្រវត្តិសាស្រ្តបង្ហាញថា ព្រះមហាក្សត្រខ្មែរនៅសម័យនោះ គឺព្រះបាទ ពញាយ៉ាត បានប្តូរទីក្រុងថ្មីមកភ្នំពេញ។ តាមរឿងព្រេងបានដំណាលថា ភ្នំពេញដាក់ឈ្មោះតាមស្រ្តីម្នាក់ ឈ្មោះជីដូន ពេញ ដែលបានឃើញព្រះពុទ្ធរូប៤ព្រះអង្គនៅក្នុងឈើអណ្តែតតាមទន្លេមេគង្គ។ គាត់បានឃើញយ៉ាងដូច្នោះ ហើយព្រះមហាក្សត្រក៏សម្រេច ក្រុងថ្មីនោះគួរប្តូរពីសៀមរាប។ និយាយលោកយាយដូនពេញក៏ស្រង់យកព្រះពុទ្ធរូប៤អង្គតំកល់លើអាសនៈ និង ទីទួលសុវត្ថភាពលើកូនភ្នំ ដែលត្រូវបានគេស្គាល់ថា វត្តភ្នំ។ ទីក្រុងត្រូវបានគេស្គាល់យ៉ាងយូរលង់ដោយរចនាបទស្ថាបត្យកម្មល្អស្រស់ និង ទាក់ទាញ។កាលពីនៅក្រោមអាណានិគមនិយមបារាំង ទីក្រុងភ្នំពេញត្រូវបានគេកោតសរសើរថា ជាទីក្រុងស្រស់ស្អាតតែមួយគត់នៅអាស៊ីអាគ្នេយ៍ដោយសារ មានផ្លូវធំទូលាយស្អាតបាត និង ធំទូលាយ សួនច្បារស្រស់បំព្រង ផ្ទះសម្បែងរៀបចំមានសណ្តាប់ធ្នាប់ ហេតុផលទាំងនេះហើយទើបទីក្រុងត្រូវបានគេដាក់ឈ្មោះថា “ទីក្រុងគុជនៅអាស៊ី” កាលពីទស្សវត្សឆ្នាំ១៩២០។ អស់ជាច្រើនទស្សវត្សក្រោយមក ក្រុងភ្នំពេញមានកំណើនសេដ្ឋកិច្ចរីកចម្រើនខ្លាំងបានស្ថាបនាផ្លូវអាយស្ម័យាន្តទៅកាន់ក្រុងព្រះសីហនុ និង កសាងអាកាសយានដ្ឋានអន្តរជាតិដម្បូងបង្អស់, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ. ហេដ្ឋារចនាសម្ព័ន្ធទំនើបៗនៅក្រុងភ្នំពេញត្រូវបានឃើញយ៉ាងប្រត្យក្សក្រោមសម័យសម្តេចសីហនុនៅដើមនិងពាក់កណ្តាលទសវត្ស ១៩០០ ។ តែកំឡុងឆ្នាំ១៩៧០ផ្ទាំងខ្មៅសង្គ្រាមវៀតណាមដោយសារអាមេរិច បន្ទាប់មកប្រទេសកាន់កាប់ដោយរបបខ្មែរក្រហមរបស់ប៉ុលពត និងទ័ពរបស់គេកាន់កាប់ក្រុងនេះហើយសម្លាប់មនុស្សជាង២លាននាក់ រួចគេទុកក្រុងនេះចោលថាជាទីក្រុងខ្មោច។ រឿងរ៉ាវនេះវែងឆ្ងាយណាស់ហើយស្មុគស្មាញទៀតតែសូមសង្ខេបតែប៉ុណ្ណេះ ខ្មែរក្រហមបានដួលរលំដោយកងទ័ពរំដោះនៅឆ្នាំ ១៩៧៩ ហើយប្រជាជនចាប់ផ្តើមមករស់នៅទីក្រុងនេះវិញ។ ទោះជាយ៉ាងណាប្រជាជនខ្មែររងការកេងប្រវ័ញ្ច និង ភាពអត់ឃ្លានក្រោមការកាន់កាប់របស់វៀតណាម។ ប្លង់កម្មសិទ្ធដីធ្លីទូទាំងប្រទេសបានបំផ្លាញ និង បាត់បងក្រោយសង្គ្រាម មានន័យថាប្រជាជនត្រឡប់មកភ្នំពេញដោយចាប់យកទីតាំងណាមួយតែម្តងព្រោះមិនមានមនុស្សរស់នៅ។ នៅចុងទសវត្ស ១៩៩០ និង ដើមទសវត្ស ២០០០ ដោយទទួលបានជំនួយពីប្រភពផ្សេងៗពិសេសធនាគាពិភពលោក កម្មសិទ្ធដីធ្លីចុះជាប្រព័ន្ធត្រូវបានចុះសារជាថ្មីនៅកម្ពុជា ប៉ុន្តែជម្លោះ និង ផលប៉ះពាល់កម្មសិទ្ធដីធ្លីបានអូសប្រឡាយរហូតមកដល់សព្វថ្ងៃ។ នៅឆ្នំា១៩៩៣ សម្តេចនរោត្តមសីហនុបានស្តារព្រះរាជាណាចក្រក្រោយពីនិរទេសពីប្រទេសចិន ប៉ុន្តែអំណាចបានឋិតក្នុងដៃរដ្ឋាភិបាលប្រជាធិបតេយ្យរៀបចំបោះឆ្នោតដោយអ៊ុនតាក់។ សម្តេចហ៊ុន សែនកា្លយជានាយករដ្ឋមន្ត្រីកាន់អំណាចរហូតមកដល់សព្វថ្ងៃឥឡូវកាន់តំណែងដ៏យូរចំពោះមេដឹកនាំមិនជាប់ខ្សែរស្តេចនៅតំបន់អាស៊ីអាគ្នេយ៍។ កំឡុងពេលនៃការស្តារឡើងវិញចាប់ផ្តើមក្រោយសង្គ្រាមជ្រោមជ្រែងនូវលំនឹងស្ថេរភាពរដ្ឋាភិបាលដោយអ៊ុនតាក់ ឱកាសវិនិយោគិនបរទេសជំនួយឧបត្ថម្ភផ្សេងៗពីបណ្តាប្រទេសផ្សេងៗដូចជា បារំាង អូស្ត្រាលី និង ជប៉ុន។ ក្នុងពេលជាមួយគ្នានឹងដែរ រដ្ឋាភិបាលថ្មីដែលទទួលស្គាល់ដោយអន្តរជាតិបានអនុម័តច្បាប់វិនិយោគផ្សេងៗដែលបើកចំហរសេដ្ឋកិច្ចកម្ពុជាសាយភាយទៅប្រទេសជិតខាងដែលមិនធ្លាប់មានពីមុនមក។ គម្រូសេដ្ឋកិច្ចទីផ្សារសេរីបានដំណើរការយ៉ាងគំហុគ។ រូបិយប័ណ្ណដុល្លាត្រូវបានចរាចរជាផ្លូវការដោយផ្គត់ផ្គង់បន្ថែមដល់សន្តិសុខសេដ្ឋកិច្ចភ្ជាប់ជាមួយរូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។ រូបិយប័ណ្ណដុល្លាបន្តប្រើរហូតមកដល់សព្វថ្ងៃ បើទុកជាធនាគារជាតិកម្ពុជាបង្កើតគោលនយោបាយលើកទឹកចិត្តប្រើប្រាស់ប្រាក់រៀលខ្មែរ ដោយទិដ្ឋភាពនាពេលខាងមុខដោយបំណងគ្រប់គ្រងលុយដុលា្លដោយគោលនយោបាយរូបិយប័ណ្ណ ព័ត៌មានបន្ថែមមាននៅទីនេះ! នៅដើមទសវត្សឆ្នាំ ៩០ ប្រាក់កម្ចីអភិវឌ្ឍន៍ដ៏ច្រើនផ្តល់ជូនដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាពីស្តាប័នផ្សេង ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោក ដើម្បីស្តារ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា ការផ្គត់ផ្គង់ទឹកស្អាត ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្រុងភ្នំពេញ។ អត្រាប្រជាជនកើនឡើងយ៉ាងគំហុកមក និងរាងមានលំនឹងនាពេលថ្មីៗនេះ។ ដង់ស៊ីតេប្រជាជនកាលពីឆ្នាំ១៩៩៨ ប្រមាណ ៨៦២០០ នាក់ ហើយលទ្ធផលឆ្នំា២០០៨ កើនឡើងដល់ ១.៣លាននាក់។ ឥឡូវប្រជាជនសរុបប្រមាណ ២.៥លាននាក់នៅទីក្រុងភ្នំពេញ។ សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍វិនិយោគិនៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះស៊ីហនុ។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា ៣) សេដ្ឋកិច្ច និង ឧស្សាហកម្មសំខាន់ៗ សេដ្ឋកិច្ចសំខាន់នៅក្រុងភ្នំពេញពឹងអាស្រ័យលើផលចំណេញពាណិជ្ជកម្ម ដូចជា កាត់ដេរ ជំនួញ សហគ្រាសធនតូច និង ធនមធ្យម។ ធនាគារកណ្តាលនៅទីក្រុងជាកន្លែងសម្រាប់ផ្តល់ទុនដល់ធនាគារ និង វិនិយោគផ្សេងៗ នៅជាយក្រុងភ្នំពេញរហូតដល់ខេត្តកណ្តាលហ៊ុំព័ទ្ធដោយរងចក្រវាយនភ័ណ្ឌ និង ឧស្សាហ៍កម្មធំៗ។ វិស័យមិនត្រូវការជំនាញដូច កសិកម្មនៅតែជាវិស័យអាទិភាពសម្រាប់កម្ពុជាតាំងពីក្រោយការងើបឡើងវិញក្រោយសង្គ្រាម។ នៅឆ្នាំ ២០១៥ ឧស្សាហកម្មឈានមុខគេគឺវិស័យកាត់ដេរ និង ផលិតផលស្បែកជើងរួមចំណែកដល់២៦.១ % នៃសេដ្ឋកិច្ចសរុបកម្ពុជា។ វិស័យកសិកម្មរួមចំណែក ២៩ % និង វិស័យសេវាកម្មផ្សេងៗ ៣៩.៤ % នៃសេដ្ឋកិច្ចសរុប។ផលិតផលកសិកម្មនាំចេញសំខាន់ៗរួមមាន ស្រូវ កៅស៊ូ ពោត ដំឡូងមី និង ដូងប្រេង។ ឧស្សាហកម្មអាទិភាពទី២ផលិតបាន២២% និង ឧស្សាហកម្មទី៣ ផលិតបាន ៣៨ % នៃសេដ្ឋកិច្ចសរុប។ បណ្តាឧស្សាហកម្មទី៣រាប់បញ្ចូលជាមួយ សកម្មភាពទាក់ទងវិស័យទេសចរណ៍គឺមានគុណតម្លៃខ្លាំងដល់លំនឹងសេដ្ឋកិច្ចនៅកម្ពុជា។ នៅពេលថ្មីៗនេះ វិស័យសំណង់ក្លាយជាយានសម្រាប់គាំពារកំណើនសេដ្ឋកិច្ចនៅក្រុងភ្នំពេញ។ សេដ្ឋកិច្ចនាំចេញពីកម្ពុជាទៅប្រទេសមួយចំនូនដូចជាសហរដ្ឋអាមេរិច ហុងកុង ចិន អឺរ៉ុប កាណាដា និង វៀតណាម។ អ្វីគ្រប់យ៉ាងប៉ុន្តែកិច្ចព្រមព្រៀងអាវុធ និង អនុគ្រោះពន្ធនាំចេញពីកម្ពុជា និង អឺរ៉ុប។ ប្រទេសកម្ពុជានំាចេញផលិតផលទៅកាន់ប្រទេសជិតខាងគឺ វៀតណាមនិង ថៃ រាប់បញ្ចូលហុងកុង ចិន និង តៃវ៉ាន់។ ការនាំចេញសំខាន់របស់ព្រះរាជាណាចក្រនេះគឺសម្លៀកបំពាក់ និង វត្ថុធាតុដើមដែលមានតម្លៃជាង៨០%នៃការនំាចេញសរុប។ ផលិតផលដូចជា ឡាន វាយនភ័ណ្ឌ និង ថាមពលញុំាងអោយការនាំចេញសរុបច្រើនសម្រាប់ប្រទេសនេះ។ កាលពីពេលពីរ បីឆ្នាំមុន វិស័យអចលនទ្រព្យមានការកើនឡើង ដោយកំណើនតម្លៃអចលនទ្រព្យទូទាំងរាជធានីភ្នំពេញ។ កំណើនការសាងសង់ នៅទូរទាំងក្រុងភ្នំពេញបានចុះក្នុងវិស័យអចលនទ្រព្យដែលការអភិវឌ្ឍថ្មីៗឈានទៅរកបណ្តុំសេដ្ឋកិច្ចតាមផ្សព្វផ្សាយអនឡាញ៍រាល់ថ្ងៃ។ វិស័យទេសចរណ៍បានរួមចំណែកដល់សេដ្ឋកិច្ចក្រុងភ្នំពេញមជ្ឈមណ្ឌលលក់ដូរ និង ទីតាំងលក់ផ្សេងៗ។ជំរុញអោយក្រុងភ្នំពេញជាតំបន់ទេសចរណ៍ដ៏សំខាន់មួយក្នុងចំណោមខេត្តសៀមរាប និង ព្រះសីហនុ។ កត្តាមួយដែលមានឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្រុងភ្នំពេញ និង តំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានគៀងគរវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសនេះ។នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជាបានទទួលប្រាក់ ជាង៣កោដដុល្លាពីអែហ្វឌីអាយ ហើយមានជនជាតិបរទេសជាង ៧៨០០០ នាក់ អ្នកទំាងនោះស្នាក់នៅក្រុងភ្នំពេញ។ Realestate.com.khលើកឡើងថា កម្ពុជាជាទីតាំងដ៏គួរអោយចាប់អារម្មណ៍ពីការវិនិយោគផ្ទាល់ពីបរទេស ដោយកម្លាំងពលកម្មថោក ពង្រីកជាយក្រុងលឿន កំណើនក្រុមគ្រួសារថ្នាក់មធ្យម តម្លៃងាយៗ និង គោលនយោបាយងាយស្រួលសម្រាប់ការរកស៊ីរបស់ជនបរទេស ភាសាអង់គ្លេសជាភាសាជំនួញសំខាន់។ ការបង្ហាញពីកម្រៃយកពន្ធ និង ការលើកលែងពន្ធនំាចូលនិងចេញដោយបង្កើនហេដ្ឋារចនាសម្ព័ន្ធ បណ្តាញភស្តុភារ និង ភាពលេចធ្លោនៃលុយដុល្លាអាមេរិច។ ជាមួយនឹងការ ធ្វើសមាហរណកម្ម របស់កម្ពុជា ទៅក្នុងអាស៊ាន រាជធានីភ្នំពេញស្ថិតនៅក្នុងទីតាំងល្អផងដែរ, ហ៊ុំព័ទ្ធដោយ ប្រទេសដែលមានសេដ្ឋកិច្ចក្នុងតំបន់ខ្លាំងឡើង រឹងមាំ ប្រតិបត្តិការផលិតកម្មខាងក្រៅព្រះរាជាណាចក្រនេះ ។ ប្រជាជនកម្ពុជាទំនាក់ទំនងជាមួយសហគមន៍ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងទូរស័ព្ទទំនើបៗដោយក្រុងភ្នំពេញក្លាយជាទីតាំងស្នូលនៃការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា នៅឆ្នាំ២០១៥ ប្រជាជនជាង៥លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ស្មើនឹង១ភាគ៣នៃប្រជាជនសរុប។ តាំងពីឆ្នំា ២០១០ ជនបរទេសត្រូវបានគេអនុញ្ញាតអោយជួលបន្ទប់ស្នាក់នៅដាច់ៗផ្ទាល់ខ្លួននៅកម្ពុជាប៉ុន្តែមិនមែនជួលដីទេ ពិសេសនោះគឺជួលអោយជាន់ទី១ បន្ទាប់ពីការអនុម័តច្បាប់ភ្លាមៗ និង ការយកពន្ធពីអចលនទ្រព្យកើនដល់ ៦០ % ហើយប្រមាណជា ១៩.៥ លានដុល្លានៅឆ្នាំ២០១០ ហើយកើនជាងឆ្នំា២០០៩ ១២.២ លានដុល្លា។ សូមអានបន្ថែមស្តីពីប្លង់ដីនៅប្រទេសកម្ពុជា ច្បាប់ម្ចាស់កម្មសិទ្ធជនបរទេសនេះបានញុំាងអោយកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង អាគារជាច្រើនត្រូវបានសាងសង់ ដោយផ្សារភ្ជាប់នឹងទីផ្សារកម្មសិទ្ធជនបរទេស។ ជនបរទេសអាចកាន់កាប់ដីធ្លីបានដោយងាយស្រួល តាមរយៈការជួលរយៈពេលវែង និងតាមរយៈក្រុមហ៊ុនមានភាគហ៊ុនច្រើន ដោយវិនិយោគរួមគ្នានៅក្នុងប្រទេស។ សំណង់ទាំងនេះមានសុវត្ថិភាពជាង បើប្រៀបធៀបទៅនឹង ច្បាប់ផ្សេងៗទៀតនៅក្នុងប្រទេសជិតខាងដែលច្បាប់កាន់កាប់ជនបរទេសត្រូវបានហាមឃាត់។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា ៤)តំបន់អភិវឌ្ឍន៍សំខាន់ៗ តំបន់ទាក់ទាញៈ បឹងកេងកងឋិតនៅខណ្ឌចំការមន នៅក្រុងភ្នំពេញ តម្លៃដីឡើងដល់ ៦០០០ ដុល្លាក្នុងមួយម៉ែត្រក្រឡា ពីមុនជាផ្ទះវីឡាស្នាក់នៅជាលក្ខណៈគ្រួសារប៉ុន្តែផ្ទះទាំងនោះត្រូវបានកម្ទេចចោល និងខ្លះទៅលក់អោយឈ្មួញ ឬ ប្រែក្លាយទីតាំងទំាងនោះទៅជាសណ្ឋាគារ ឬ ភោជនីយដ្ឋាន។ តំបន់ទាក់ទាញដោយរបាយប្រជាជនរស់នៅកើនឡើងខ្ពស់ញុំាងអោយខ្វះទីតាំងសង់ ខន់ដូរ អាគារបម្រើសេវាកម្ម និង អូតែលខ្ពស់ត្រូវវបានសាងសង់។ តំបន់អចលនៈទ្រព្យលំនៅដ្ឋានបន្តបន្ទាប់ទៀតរាប់បញ្ចូលទៅផ្នែកខាងលិច និង ខាងត្បូង ទីតាំងទាំងឋិតនៅជិតបេះដូងក្រុងភ្នំពេញប៉ុន្តែតម្លៃដីនៅធូរថ្លៃជាងភ្នំពេញ ភាពកកស្ទះ និង កង្វះទីចំណតបានចោទជាបញ្ហាចំពោះការស់នៅក្នុងភ្នំពេញ។ ផែនការមេនៅក្រុងភ្នំពេញនៅឆ្នំា២០៣៥ ដោយពង្រីកជាយក្រុង និង ហេដ្ឋារចនាសម្ព័ន្ធថ្មីឆ្លើយតបនឹងកំណើនប្រជាជន។ រហូតមកដល់ពេលនេះក្រុងមិនទាន់មានបទបញ្ជាកំណត់ផែនការអភិវឌ្ឍន៍នៅជាយក្រុងនៅឡើយទេ។ សូមស្វែងរកអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា Realestate.com.kh ឥឡូវ! និន្នាការអចលនទ្រព្យពាណិជ្ជកម្ម និង ទីតាំងការិយាល័យៈ កាលពីអតីតកាល ក្រុងគ្មានអាគារខ្ពស់ស្កឹមស្កៃទេ វីឡាជាប្រភេទទ្រព្យល្អសម្រាប់ការិយាល័យ អញ្ចឹងទីតាំងជំនួញកំពុងស្វែងរកទ្រព្យសក្តិសម បានរៀបចំជាស្រេចនៅមុខជំនួញ តម្រូវការទីតាំងការិយាល័យកំរិត មួយ និង មធ្យមក្នុងក្រុងភ្នំពេញកំពុងកើនឡើងដោយគម្រោងថ្មីៗផ្សេងៗទៀតមានគ្រប់គ្រាន់ ឬ ត្រូវចប់រួចរាល់នៅឆ្នាំក្រោយៗ។ ការិយាល័យថ្មីៗបានលុបបំបាត់វីឡា ផ្ទះល្វែង និង ប្រភេទអចលទ្រព្យផ្សេងៗ។ កម្រិត ប៊ី និង ស៊ី ជាជម្រើសពេញនិយមនៅក្នុងស្រុកដោយសារកំរិត ការិយាល័យអេមានថ្លៃឈ្នួលថ្លៃសំរាប់ជំនួញក្នុងស្រុក។ កំណើនទីផ្សារអចលទ្រព្យពាណិជ្ជកម្មនៅភ្នំពេញត្រូវបានគេកំណត់បន្តនៅពេលខាងមុខជាពិសេសតំាងពីកម្ពុជាបានចូលសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយប្រតិបត្តិករបានដឹងច្បាស់អំពីប្រភេទជំនួញដែលលេចរូបរាងឡើងជាបន្តបន្ទាប់។   ការលក់រាយ និង ការចរាចរអចលនទ្រព្យ ទីផ្សារអចលទ្រព្យលក់រាយនៅភ្នំពេញផ្លាស់ប្តូរយ៉ាងគំហុក ការផ្លាស់ប្តូរនេះជាមុខមាត់ក្រុង។ បណ្តាញអន្តរជាតិកំពុងចូលរួមទីផ្សារកម្ពុជាច្រើនឡើងៗ។មុខជំនួញថ្មីៗនេះកំពុងវិនិយោគកម្រិតជំនួញថ្នាក់ កណ្តាល អ្នកផ្សេងទៀតផ្តោតលើទីផ្សារលក់រាយខ្មែរ និង ជនបរទេសលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ អ្នកលក់រាយបន្តកើនឡើង និងពង្រីកប្រត្តិបត្តិការណ៍ទំាងក្នុង និង ក្រៅ។ដោយភ្ជាប់នូវការកំនត់ជាប់ទាក់ទិននឹងចំណូលរបស់ប្រជាជន។ ទីផ្សារលក់រាយនៅភ្នំពេញកើនឡើងជាលំដាប់ ហើយធ្វើអោយចំណូលកើនឡើង។ អចលនទ្រព្យលក់រាយកើនឡើងយ៉ាងគំហុក ហើយតម្រូវការលក់រាយនៅតំបន់ជាក់លាក់ដែលនំាអោយតម្លៃផ្ទះជួលថ្លៃជាងមុន។ ការអភិវឌ្ឍនៅក្នុងក្រុងនាំអោយខ្វះទីចំណត និង ខ្វះខាតជម្រើសផ្ទះអាចទិញបាននៅក្នុងស៊ីប៊ីឌីគឺជាការបង្ហាញឡើងវិញនូវទីតាំងលក់រាយនៅក្នុងក្រុង ដោយផ្អែកតាមទីផ្សារអចលនទ្រព្យនៅភ្នំពេញ។ នៅតំបន់បឹងកេងកង១ ទន្លេបាសាក់  ដូនពេញជាកន្លែងពេញនិយមបំផុត ពិសេសការលក់ អាហារ និង ភេសជ្ជៈនៅតាមទីតាំងនានាដែលនាំអោយកង្វះចំណតឡាននៅក្នុងក្រុង។ ចំណតពិតជាបង្កជាបញ្ហាដោយកំណើនរបាយប្រជាជនខ្ពស់នៅភ្នំពេញ មានឡាន និង មនុស្សកុះករធ្វើដំណើរទៅមក ឬ ក៏ទៅធ្វើការនៅជាយក្រុង។ ក្រុមហ៊ុនល្បីជាច្រើនកំពុងរកទិញអចលនទ្រព្យនៅតំបន់ច្បារអំពៅដោយសារគេដឹងថាវាជាកន្លែងក្រុមមនុស្សថ្នាក់កណ្តាលរស់នៅ។ ការកកស្ទះចរាចរបង្កការលំបាកដល់អតិថិជនចង់ទិញឥវ៉ាន់នៅក្នុងក្រុង។ ការអភិវឌ្ឍលក់រាយប្រហាក់ប្រហែលគ្នាកំពុងកើនឡើងដោយហេតុផលស្រដៀងគ្នាទៅភាគខាងលិចនិងខាងជើងនៃក្រុងភ្នំពេញ រហូតដល់ខណ្ឌសែនសុខ និង ភ្នំពេញថ្មីជាប់កណ្តាលខណ្ឌទួលគោក។ ទីតាំងជាមជ្ឍលទិញទំនិញពេញនិយមហើយមានគុណភាពខ្ពស់។ ផ្សារទិញទំនិញអន្តរជាតិដំបូងបង្អស់បានបើកបម្រើនៅខែមិថុនា ឆ្នាំ២០១៤ ផ្សារអ៊ីអន។សំបូរមនុស្សម្នាជាច្រើនមកទិញទំនិញនៅផ្សារនេះ ខ្លះទៀតមកពីខេត្តដើម្បីទិញទំនិញនៅផ្សារនេះដែលជាមជ្ឍមណ្ឌលស្តង់ដារអន្តរជាតិរបស់ប្រទេសនេះ។ ផ្សារអ៊ីអនមានតម្រូវការខ្ពស់ដោយមានការលក់រាយសម្រាប់ជាតិ និង អន្តរជាតិ។អ្នកទិញសិទ្ធិមុខរបរថ្មីៗដែលទីផ្សារកម្ពុជាបោះបង់អស់ជាយូរឆ្នាំដោយមិនបានអើពើ ហើយមិនអនុញ្ញាតអោយនាំចូល សូមមើលទីតាំងលក់ថ្មីៗនៅផ្សារអ៊ីអនដោយបានបង្ហាញនូវរបៀបលក់ជាអន្តរជាតិ និង ការគ្រប់គ្រងរាល់ទីផ្សារលក់រាយទាំងអស់។ ផ្សារទំនើបថ្មីៗបានទិញសិទ្ធិមុខរបរថ្មីមកលក់ក្នុងស្រុកអាចរកបានគ្រប់ពេល។ ផ្សារទំនើបផាកសាន់នៅតាមផ្វូវសហព័ន្ធរុស្សីជិតបានដំណើរការនៅក្រុងភ្នំពេញកំពុងសាងសង់ ឡាយអិនស៊ីធី លែងដំណើរការតទៅទៀត។ ផ្សារអ៊ីអនទី២កំពុងសាងសង់ត្រូវបានគេដឹងថាសាងសង់នៅទួលគោក។ ទីតាំងទួលគោកក៏ត្រូវបានគេស្គាល់ថាបានបង្កើតហើយជាស្រេចដូចជារោងភាពយន្ត និង កន្លែងទិញទំនិញទំនើបៗឋិតនៅទួលគោកស្រាប់។ ភាពទាក់ទាញទីផ្សារខុនដូរ និង ការអភិឌ្ឍថ្មីៗនៅក្រុងភ្នំពេញ ទីផ្សារខុនដូរនៅក្រុងភ្នំពេញបន្តពង្រីកដោយវិនិយោគិនសាទរចំពោះការអភិវឌ្ឍនៅកណ្តាលក្រុងអាចសន្សំបាន៣០ ភាគរយនៃការទិញ។ ការអភិវឌ្ឍខុនដូរខ្ពស់ៗបន្តសាងសង់នៅទីតាំងអាទិភាពនានាហើយស្ថានិកផ្តល់ជូននូវគំរោងប្រណីតៗនៅតំបន់ដែលគេមិនសូវយកចិត្តទុកដាក់។ ខណៈទីផ្សារខុនដូរពេញនិយមបំផុតសំរាប់វិនិយោគិនបរទេស អ្នកទិញជាជនខ្មែរក៏ចង់បានខុនដូរដែរដើម្បីវិនិយោគ និង ជួលបានលុយមកវិញ។ កត្តានេះនាំអោយមានទំនោរដល់ប្រតិ្តបត្តករក្នុងស្រុកបង្កើតនូវគម្រោងខុនដូរតម្លៃទាប ប្រភេទនៃខុនដូរទំាងនេះមានតម្លៃចន្លោះពី ៣០០០០ដុល្លា ៦០០០០ ដុល្លា្កក្នុងមួយយូនីត ហើយលក់អស់គ្មានសល់។ តម្រូវការក្នុងស្រុកជាធាតុសំខាន់នៃភាពជោគជ័យគម្រោងអភិវឌ្ឍន៍ខុនដូរដល់ប្រត្តិបត្តិករនៅកម្ពុជា ដោយផ្តល់សិទ្ធដល់ជនបរទេសម្នាក់ៗដោយមានសិទ្ធ៧០% យោងតាមច្បាប់ និន្នាការផ្សេងទៀត យើងយល់ថាមានភាពស្មុគស្មាញណាស់នៃការអភិវឌ្ឍ ដូចខុនដូរ ការិយាល័យ និង ការលក់រាយ Realestate.com.kh ផ្តល់គំនិតថាហេតុផលនេះគឺថា ប្រតិ្តបត្តិករដឺងច្បាស់ពីតម្រូវការលើសលប់ចំពោះការទិញខុនដូរស្អាតនៅឆ្នាំ២០១៨ ដល់ ២០១៩ អញ្ចឹងទើបយើងកំពុងមានភាពស្មុគស្មាញចំពោះការអភិវឌ្ឍនេះ។ កំណើនវិនិយោគពីប្រជាជន កូរ៉េ ជប៉ុន ហុងកុង ចិន ចូលមករស់នៅច្រើននៅកម្ពុជា ហើយត្រូវធានារ៉ាប់រងទាំងស្រុងដោយប្រតិបត្តិករនៅបន្តទាក់ទាញការទិញពីបរទេសដែលបានឃើញឱកាសល្អជាងនៅកម្ពុជាជាជាងស្រុកនៅស្រុកដើមរបស់ពួកគេ។ ប្រតិបត្តិករខុនដូរនៅឆ្ងាយៗនៅកម្ពុជាផ្តោតការសាងសង់ផ្សារនៅកំពូល និង នៅកណ្តាលខុនដូរ បើមានផ្សារពីរនេះគឺបង្កភាពងាយស្រួល។ រហូតមកដល់ពេលនេះ Realestate.com.kh ផ្តល់គំនិតថាតម្រូវការជាច្រើនចំពោះគុណភាព ការអភិវឌ្ឍផ្ទះដែលអាចទិញបាននៅកម្ពុជាដោយភ្ជាប់ទៅនឹងតម្រូវការថ្នាក់កណ្តាល និង អ្នកមានចំណូលទាបល្មម ពិសេសនៅតាមជាយក្រុង។ មិនមានការស្នើអន្តរាគមន៍ពីរដ្ឋាភិបាលទេនៅតម្រូវការទីផ្សារ ចំណុចនេះហើយញុំាងអោយប្រតិបត្តិករច្បាមយកដីធំៗមកអភិឌ្ឍ។   សូមមើលអចលនទ្រព្យនៅកម្ពុជា Realestate.com.kh ឥឡូវ! ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឃុំគ្រងការពង្រីកក្រុងនិងកំនើនសេដ្ឋកិច្ចខ្លំាងដូចជា យានយន្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលគេរំពឹងថានឹងកសាងចប់ជាស្ថាពរនៅមុនឆ្នាំ ២០២០។ ការសម្ពោធនៅថ្ងៃទី៥ ខែ មករានៅសាលា តិចណូរ សម្តេចនាយរដ្ឋមន្ត្រីហ៊ុនសែនបានយល់ព្រមចំពោះគម្រោងជាច្រើនទៀតសម្រាប់សាងសង់នៅក្នុងក្រុង។ ក្រោយពីបានជ្រាបថា សំណង់បន្តធ្វើនៅស្ពានអាកាសក្បាលថ្នល់ ការសាងសង់ចាប់ផ្តើមនៅពេលឆាប់ៗខាងមុខដោយមានផ្លូវកោង និងផ្លូវក្រោមដីនៅជិតស្ពានបច្ចុប្បន្ន។គម្រោងអស់ទឹកប្រាក់ប្រមាណ ១០ លានដុល្លា មានប្រវែង ៨១០ ម៉ែត្រ និង ផ្លូវក្រោមដីប្រវែង ៦០៦ម៉ែត្រកសាងដោយក្រុមហ៊ុនឈ្មោះ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC)ចំនុចទំាងនេះជំរុញអោយហេដ្ឋារចនាសម្ព័ន្ធនៅភ្នំពេញមានការរីកចម្រើន។ នៅផ្លូវប្រសព្វសហព័ន្ធរុស្សី និង ព្រះមុនីវង្សនិងសាងសង់ដោយ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC)ដើម្បីបញ្ចៀសភាពកកស្ទះ ដោយគម្រោងសាងសង់បណ្តោយប្រវែង ៣៤០ ម៉ែត្រ ទទឹង ១៥ម៉ែត្រកំពស់ ៥ម៉ែត្រ។ ក្រុមវិភាគដីបានពិនិត្យចប់សព្វគ្រប់នៅខែមករា ទី ៨ និង ដំណើរការសាងសង់នៅចុងឆ្នាំនេះ។ ផ្លូវមួយខ្សែទៀតក៏ត្រូវសាងសង់ដែរនៅផ្លូវប្រសព្វពីមហាវិថីសហព័ន្ឋរុស្សី និង ផ្លូវហាណូយជាទីតាំងសំខាន់សំរាប់តភ្ជាប់ផ្លូវទំាងពីរនៅចំកណ្តាលក្រុង និង អាកាសយានដ្ឋាន។ ស្ពានបណ្តោយ ៦១១ ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ក៏ត្រូវសាងសង់ ដោយក្រុមហ៊ុនចិនសៀងហៃ និង ជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិន។ ភ្នំពេញនឹងដឹករថយន្តក្រុងដើរដោយចរន្អអគ្គិសនីមានចំងាយ១៣គីឡូម៉ែត្រចេញពីខ្សែរថភ្លើងតភ្ចាប់ផ្លូវមុនីវង្ស ទៅ ព្រលានយន្តហោះ។ ខណៈអាគារក្រុងត្រូវបានប្រកាសអោយប្រើកាលពីមុនជាគម្រោងក្រោមការអភិវឌ្ឍវិនិយោគិនចិន វាកើតជារូបរាងក្រោមជំនួយពី(OCIC) ក៏កំពុងចរចារសាលាក្រុងយកគម្រោងនេះ។ Muhibbah Engineering (Cambodia) Ltdក៏បានអះអាងថាឈ្នះគម្រោងសាងសង់រថយន្តក្រុងតម្លៃ ២០០ លានដោយភ្ជាប់ក្រុងភ្នំពេញផ្លូវជាតិ៤ និង ព្រលានយន្តហោះក្រុង។ ប្រវែង ១៤គម និង ទទឹង ២៤ មែត្រ ប្រវែង ៤ខ្សែរត់តាមផ្លូវថភ្លើងពី ទួលគោក ទៅផ្លូវជាតិលេខ ៤។ គម្រោងហេដ្ធារចនាសម្ព័ន្ធក្រុងនឹងផ្តល់វិនិយោគឆាប់ដោយផ្តល់សំណងប៉ះពាល់ដល់ប្រជាជននិង គ្រោងបញ្ចប់នៅឆ្នាំនេះ។ ផ្លូវហាយវ៉េយ៍ប្រវែង ២២០ គម ភ្ជាប់ពីក្រុងភ្មំពេញទៅក្រុងហូជីមិញថ្លៃសាងសង់តំលៃ ២.២ កោដិដុល្លាក្រោមជំនួយឧបត្ថម្ភពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានប្រកាសបញ្ចប់គម្រោងនៅឆ្នាំ ២០៣០។ តម្លៃសាងសង់ផ្លូវទី២មានប្រវែង ១៦៦៧ គម ដោយកាត់ផ្លូវពីរខ្សែគឺ ផ្លូវ សហព័ន្ធរុស្សី និង ផ្លូវជាតិលេខ២ ដោយឆ្លងកាត់ខ័ណ្ឌ ដង្កោ សែនសុខ មានជ័យ ឆ្ពោះទៅភាគខាងត្បូងក្រុងតាខ្មៅដែលជាទីក្រុងមានសន្ទុះហេដ្ឋារចនាសម្ព័ន្ធកើនឡើង។ វិថីត្រូវបានសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ សៀងហៃក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីចិន ដោយសាងសង់ផ្លូវកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ២៣ម៉ែត្រហើយប្រព័ន្ធលូសងខាង១.៥ម៉ែត្រ។ ថ្ងៃបញ្ចប់ការសាងសង់ និង ពេលចាប់ផ្តើមអត់ទាន់ដឹងច្បាស់លាស់ទេ។ ខណៈរដ្ឋាភិបាលនឹងបញ្ចប់នូវការកកស្ទះពេលគម្រោងទាំងនេះចប់សព្វគ្រប់ ប៉ុន្តែ លោកបណ្ឌិត វ៉ាន់ វ៉ាត់ អ្នកជំនាញពង្រីកជាយក្រុងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាហេដ្ឋារចនាសម្ព័ន្ធមិនអាចបញ្ចប់ភាពកកស្ទះបានទេ។ គាត់បន្ថែមថា”ដើម្បីដោះស្រាយបញ្ហានេះយើងត្រូវការផែនការលម្អិតទៅដល់គ្រប់ស្រុកដែលផ្លូវទាំងឡាយត្រូវពង្រីកពី ៥ ទៅ ១០ ឆ្នាំទៀត ហើយផ្លូវត្រូវសាងសង់ខ្វាត់ខ្វែង.” ដោយបន្ថែមថា បើសិនយើងមិនធ្វើអញ្ចឹងទេ “ភាពកកស្ទះនៅតែបន្តកើតមាន” លោកបណ្ឌិត វ៉ាត់ ចោទថា រដ្ឋាភិបាលគួរកុំនាំរថយន្តចូលច្រើនពេក និង ជួយកែប្រព័ន្ធភ្លើងចរាចរអោយបានគ្រប់គ្រាន់បំផុតតាមតែអាច។ សូមពិនិត្យនូវធនធានផ្សេងៗទៀតតាមរយៈ Realestate.com.kh  ទម្រង់ទីតាំង និង មគ្គុទេសវិនិយោគិន សូមរៀនសូត្របន្ថែមទៀតអំពី កម្ពុជា ភ្នំពេញ  សៀមរាប និង ព្រះសីហនុ រៀនសូត្របន្ថែមទៀត ការវិនិយោគនៅកម្ពុជា ម្ចាស់កម្មសិទ្ធនៅកម្ពុជា និង បទពិសោន៍ជនបរទេសនៅកម្ពុជា! ការផ្គត់ផ្គង់ទឹក ការផ្គត់ផ្គង់ទឹកនៅក្រុងភ្នំពេញកើនឡើងគួរអោយកត់សំគាល់ដោយការតភ្ជាប់ និង សេវាតាំងពី១៩៩៣ ដល់ ២០០៦ ប្រព័ន្ធនេះកាន់តែប្រសើឡើងៗ។ ធនធានផ្គត់ផ្គង់ទឹកសំខាន់ៗនៅក្រុង គឺទឹកទន្លេមេគង្គ ទន្លេសាប និង បាសាក់។ អាជ្ញាធរផ្គត់ផ្គង់ទឹកនៅភ្នំពេញត្រូវបានទទួលរង្វាន់អន្តរជាតិនៅឆ្នំា ២០០៦ ពី Ramon Magsaysay Award និង ២០១០ ពី Stockholm Industry Water Award   ចំពោះសេវាកម្មផ្គត់ផ្គង់ទឹកនៅភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយកម្រិតផ្គត់ផ្គង់ទឹកសឹងបានទៅដល់គ្រប់លំនៅស្ថាន។ ហេតុផលនេះ លំនៅស្ថានត្រូវការដែកច្រើន និង កង្វះភាពបន្សុតនៅតាមប្រព័ន្ធបំពង់ទុយោពេលគេធ្វើតេស្តិ៍បើទុកជាកម្រឹត ប្រភពទឹកល្អយ៉ាងណាក៏ដោយ។ ប្រព័ន្ធចំរោះមានគ្រប់គ្រាន់។ ផ្លូវ និង ស្ពាន សំណង់ ផ្លូវ និង ស្ពាននំាទីក្រុងនេះរីកចម្រើនឥតឈប់ឈរ ពី មូលនិធិអភិវឌ្ឍន៍អន្តរជាតិ ហើយការ អភិវឌ្ឍន៍ថ្មីនៅតាមជាយក្រុង ដូចជា ស្ពានជ្រោយចង្វារ។ ការតភ្ជាប់ផ្លូវសំខាន់ពី សៀមរាប និង ព្រះសីហនុ ហើយព្រំប្រទល់ដែនពីប្រទេស ថៃ និង វៀតណាមកាន់តែប្រសើរឡើងៗពីមួយឆ្នំាទៅមួយឆ្នាំ។ ៥) អាកាសធាតុ បរិយាកាស និង ភូមិសាស្ត្រ ទីក្រុងដ៏សំខាន់របស់ប្រទេសកម្ពុជាគឺរាជធានីភ្នំពេញដែលស្ថិតនៅខាងត្បូងនៃប្រទេសមួយនេះ នឹងព័ទ្ធជុំវិញដោយ ខេត្តកណ្តាល  ព្រមទំាងធ្វើឲ្យរាជធានីភ្នំពេញមានរាងដូចនំដូណាត់ព័ទ្ធជុំវិញទីក្រុង និងធ្វើឲ្យរាជធានីភ្នំពេញស្ថិតនៅជាប់នឹងព្រំប្រទល់របស់ខេត្តនេះជាផ្នែកៗ ជារាជាធានីឯករាជ្យពេញលេញ។ រាជធានីភ្នំពេញស្ថិតនៅចំណុចប្រសព្វទន្លេទាំងបី គឺទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ គ្រប់សម័យកាលទាំងអស់ ទន្លេទាំងនេះបានផ្ដល់ទឹកគ្រប់គ្រាន់មកដល់ទីក្រុង និងបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ទឹកជំនន់មូសុង គឺជាបញ្ហារដូវដែលទន្លេជួនកាលពេញប្រៀបច្រាំង។ រដូវត្រជាក់នៅកម្ពុជាចាប់ផ្ដើមក្នុងអំឡុងខែវិចិ្ឆកានិងខែមិនា (សីតុណ្ហភាពចាប់ពី ២២អង្សាសេ ទៅ ២៨ អង្សាសេ) រដូវក្ដៅ ចាប់ពីរវាងខែមិនានិងខែឧសភា (ជាមួយនឹងសីតុណ្ហភាពចាប់ពី ២៨អង្សាសេទៅ៣៨អង្សាសេ) និងរដូវចុងក្រោយគឺរដូវវស្សា ដែលចាប់ផ្ដើមនៅចន្លោះខែឧសភាដល់ខែតុលា (ជាមួយនឹងសីតុណ្ហភាពចាប់ពី ២៤អង្សាសេ ដល់ ៣២ អង្សាសេ ដោយមានសំណើមដល់ទៅ ៩០ %)។ សីតុណ្ហភាពនៅរាជធានីភ្នំពេញអាចចាប់ពី ១៥ ទៅ ៣៨ អង្សាសេ ហើយក្រុងនេះទទួលរបបខ្យល់មូសុង ។ ខ្យល់មូសុងជាទូទៅបក់ពីភាគភាគយ័ព្យ នាំយកខ្យល់ពីឈូងសមុទ្រថៃ និងមហាសមុទ្រឥណ្ឌា រវាងខែឧសភា ដល់ខែតុលា។ រដូវប្រាំងមានរយៈពេលពីខែវិច្ឆិកាដល់ខែមិនា។ សរុបមក រាជធានីភ្នំពេញ ទទួលទឹកភ្លៀងស្ថេរភាពបំផុតរវាងខែកញ្ញាដល់ខែតុលា ហើយពេលដែលរីងស្ងួតបំផុតគឺមានរយៈពេលពីរខែ ខែមករានិងខែកុម្ភៈ។ ៦) ស្ថិតិប្រជាជន និងប្រជាជន រាជាធានីភ្នពេញគឺជាតំបន់ក្រុងផ្ទាល់ខ្លួនគ្របដណ្ដប់ផ្ទៃដីប្រហែលជា ៦៧៨ គីឡូម៉ែត្រក្រឡា ដោយមានឋានៈស្មើនឹងខេត្តក្នុងប្រទេសកម្ពុជាផ្សេងទៀតដែរ។ សាលារាជធានីត្រូវបានបែងចែកទៅជាការគ្រប់គ្រងរដ្ឋបាលចំនួន ១២ ដែលហៅថាខណ្ឌ មានន័យស្មើនឹងស្រុក ខណ្ឌទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានី។ ខណ្ឌខ្លះក្នុងចំណោមខណ្ឌទាំង ១២នោះគឺ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ ឫស្សីកែវត្រូវបានចាត់ទុកថាជាតំបន់ជាយក្រុង។ ខណ្ឌទាំង ១២ នេះក៏ត្រូវបានគេបែងចែកទៅជាសង្កាត់ចំនួន ៧៦សង្កាត់ ដែលមានន័យស្មើនឹងឃុំ និងការគណនាចុងក្រោយ រាជធានីភ្នំពេញ មាន៦៣៧ក្រុម មានន័យស្មើនឹងភូមិដែលស្ថិតនៅក្នុងឃុំសង្កាត់។ តំបន់សម្រាប់មនុស្សរស់នៅច្រើនកុះកររាជធានីភ្នំពេញ គឺជាគេហដ្ឋានសម្រាប់ប្រជាជនកម្ពុជាប្រហែលជា ២.៥ លាននាក់ ក្នុងចំណោមប្រជាជនសរុប ១៥.៤លាននាក់។ ជនជាតិខ្មែរផ្សំដោយជនជាតិភាគច្រើននៅក្នុងប្រទេសកម្ពុជា និងរាជធានីរបស់ប្រទេស ដែលមានប្រហែលជា ៩០ភាគរយក្នុងចំណោមប្រជាជនសរុប។ ជនជាតិភាគតិចធំៗបីទៀតគឺ វៀតណាម ខ្មែរចិន និងចាម។ រាជធានីភ្នំពេញ ព្រមទាំង សៀមរាបនិងក្រុងព្រះសីហនុ នៅតែជាតំបន់ទាក់ទាញទេសចរពិភពលោក និងក្នុងស្រុកយ៉ាងសំខាន់សម្រាប់កម្ពុជា ដោយទាញយកទេសចរបានចំនួនជាង ៣៩០,០០០នាក់ មកកាន់ប្រទេសនេះជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ ចំនួនជនបរទេសជាង ៨០,០០០នាក់នៅកម្ពុជាមួយភាគធំ រស់នៅក្នុងរាជធានី ដោយធ្វើឲ្យប្រទេសនេះក្លាយជាកន្លែងស្នាក់នៅយ៉ាងច្រើនកុះករ ជនបរទេសទាំងនេះ ជាប់ទាក់ទងទៅនឹងការងារវិនិយោគ អង្គការក្រៅរដ្ឋាភិបាល និងគ្រូបង្រៀន។ សូមពិនិត្យនូវធនធានផ្សេងៗទៀតតាមរយៈ Realestate.com.kh  ទម្រង់ទីតាំង និង មគ្គុទេសវិនិយោគិន សូមរៀនសូត្របន្ថែមទៀតអំពី កម្ពុជា ភ្នំពេញ  សៀមរាប និង ព្រះស៊ីហនុ រៀនសូត្របន្ថែមទៀត ការវិនិយោគនៅកម្ពុជា ម្ចាស់កម្មសិទ្ធនៅកម្ពុជា និង បទពិសោន៍ជនបរទេសនៅកម្ពុជា! ៧)ការទាក់ទាញនាទីកម្សាន្តៈ ការដើរទិញឥវ៉ាន់:   ផ្សារទំនើបអ៊ីអនដែលជាផ្សារយ៉ាងធំបំផុតលើកដម្បូងនៅកម្ពុជាបានមើលឃើញនូវអ្នកដើរទិញទំនិញក្នុងស្រុកកំពុងស្វះស្វែងរកមើលម៉ាកទំនិញថ្មីៗបំផុត។ មជ្ឈមណ្ឌលផ្សារទំនើប បានកសាងឡើងដោយវិនិយោគទុនប្រទេសជប៉ុន អស់ទឹកប្រាក់ ២០០ លាន ដុល្លាអាមេរិក គឺគ្រាន់តែជាបរិវេណទិញទំនិញមួយក្នុងចំណោមបរិវេណសម្រាប់ទិញទំនិញជាច្រើនទៀត សណ្ឋាគារ, ទីក្រុង និងគម្រោងខុនដូដែលផុសឡើងនៅក្នុងរាជធានីភ្នំពេញខណៈដែលកម្ពុជាមានកំណើនការអភិវឌ្ឍហិរញ្ញវត្ថុខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។   លើសពីនេះទៀតទីក្រុងភ្នំពេញនឹងឃើញការចាប់ផ្តើមនៃក្រុមហ៊ុន ផ្សារទំនើប Parkson នៅឆ្នាំ ២០១៦ និងផ្សារទំនើបអ៊ីអន ២។  គម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនត្រូវបានគេរួមបញ្ចូលទាំង ផ្លាហ្សាលក់ទំនិញ និងផ្សារនៅជាន់ផ្ទាល់ដីនៅក្នុងប្លង់របស់ពួកគេ មានន័យថាទីផ្សារនៅភ្នំពេញនឹងមើលឃើញជម្រើសថ្មីច្រើនគ្រប់គ្រាន់ សម្រាប់ អ្នកញាណនឹងការទិញទំនិញ នាពេលអនាគត។ រូបភាពសម្គាល់ទីតាំងៈ ទីក្រុងនេះគឺជាកន្លែងនៃអគារនិងស្ថាបត្យកម្មល្បីបំផុតរបស់ប្រទេសកម្ពុជាផងដែរ។ សំណង់ចាស់ជាងគេបំផុតនៅក្នុងទីក្រុងនេះគឺវត្តភ្នំ ហើយវត្តដ៏ល្បីនេះត្រូវបានសាងសង់ក្នុង ឆ្នាំ១៣៧៣ បាន មានវត្តមាននៅក្នុងរាជធានីភ្នំពេញចាប់តាំងពីទីក្រុងនេះត្រូវបានបង្កើតឡើងជាលើកដម្បូងម៉្លេះ ។   កន្លែងទាក់ទាញទេសចរណ៍សំខាន់គឺព្រះបរមរាជវាំង មួយអន្លើដោយវិហារព្រះកែវមក៌ត និងសារមន្ទីរជាតិដែលផ្ទុកទៅដោយការប្រមូលផ្ដុំនូវវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ, ទោះបីជាបានកសាងឡើងក្នុងឆ្នាំ ១៩៥០ក៏ដោយ ក៏ត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដែរ។ សព្វថ្ងៃភ្ញៀវទេសចរច្រើនបំផុតក៏កំពុងកកាយរកប្រវត្តិសាស្ត្រខ្មែក្រហមផងដែរ ដែលបានមកទស្សនាតំបន់ជាច្រើន ដូចជាមន្ទីរពន្ធនាគារ ស ២១ / ទួលស្លែងនិងនៅវាលពិឃាត។ ការទទួលទានអាហារៈ រាជធានីភ្នំពេញ មានមុខម្ហូបច្រើនប្រភេទ បើប្រៀបធៀបទៅនឹងក្រុងផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្រៅរាជធានី វាមានភាពយុត្តិធម៌ក្នុងការនិយាយពីពិភពនៃអាហារដែលទាក់ទងជុំវិញត្រី និងបាយ។ រសជាតិអាហារចម្រុះ បាននាំមកនូវប្រវត្តិសាស្ត្រនៃឥទ្ធិពលទៅលើចំនុចកណ្ដាលទីក្រុង ដែលមានដូចជា ខ្មែរ, វៀតណាម, ចិន, ជប៉ុន, បារាំង, ថៃ និងមុខម្ហូបផ្សេងៗទៀត មានន័យថាម្ហូបអាហារនៅរាជធានីភ្នំពេញរង់ចាំបម្រើសេចក្ដីត្រូវការរបស់លោកអ្នកគ្រប់ៗគ្នា។ សូមពិនិត្យមើលព័ត៌មានបន្ថែម ស្ដីអំពីការទទួលទានអាហារដ៏ឆ្ងាញ់បំផុតនៅទីក្រុងភ្នំពេញ ដោយយោងទៅលើ Phnom Penh Post, Tripadvisor, MoveToCambodia, RustyCompass, CNNTraveller និង TravelFish. ជីវិតនាពេលរាត្រីៈ ភ្នំពេញមានជីវិតនាពេលរាត្រីផ្សេងៗគ្នា នឹងអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការគ្រប់រសជាតិ។ បារ និងក្លឹបកម្សាន្ត ស្ថិតនៅពាសពេញទីក្រុង ប៉ុន្តែផ្ដល់ជូនតែទំហំតូចល្មមនៃរាជធានីភ្នំពេញ វាមិនឆ្ងាយពេកទេសម្រាប់ការធ្វើដំណើរពីបារមួយទៅកាន់ក្លឹមមួយទៀតនៅពេលរាត្រីនោះ។ សម្រាប់លោកអ្នកដែលខ្ជិលច្រអូស មានបារតាមដងវិថីសំខាន់ៗ និងតំបន់ជីវិតនាពេលរាត្រី ដែលបារ ក្លឹប និងអាហារពេលយប់ស្ថិតនៅជាមួយគ្នា។ តំបន់មាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ មានបារនិងភោជនីយដ្ឋានរាប់រយ និង ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេ។ មាត់ទន្លេពោរពេញទៅដោយភ្ញៀវទេសចរ ប៉ុន្តែនឹងរំពឹងមើលឃើញនូវបារ និងផ្សារលក់ទំនិញ ជាច្រើនចាប់តាំងពីវត្តភ្នំរហូតដល់មុខព្រះបរមរាជវាំង។ នៅតាមដងវិថីតាមមាត់ទន្លេ ដូចផ្លូវលេខ ១៣៥, ១១០ និង ១០៤ មានបារនិងស្រីកំដរភ្ញៀវជាច្រើនកុះករ, ប៉ុន្តែក៏មានដន្រី្តប្រគំយ៉ាងពីរោះ សម្រាប់ការដើរកម្សាន្តនៅតំបន់ជិតខាងផងដែរ ។ ផ្លូវ ១៧២ ក៏ជាទីកន្លែងដ៏មានប្រជាប្រិយសម្រាប់ទេសចរ និងជនបរទេស ទទួលទានភេសជ្ជៈនិងទទួលទានម្ហូបអាហារ។ ផ្លូវលេខ ៥១ និងផ្សារទំនើបសូរិយា ក៏ជាចំនុចដ៏សំខាន់សម្រាប់អ្នកភ្នំពេញក្នុងដំណើរកម្សាន្តពេលរាត្រីផងដែរ ជាពិសេស អ្នកដែលមានគម្រោងដាច់យប់។ ស្ថិតនៅចំកណ្ដាលនៃតំបន់ផ្ដល់សេវារាត្រីកម្សាន្តដ៏ល្បីបំផុតពីរ គឺ Heart of Darkness and Pontoon ផ្លូវលេខ ៥១ជាផ្លូវដែលមិនមានអ្នកដេកពេលរាត្រី។ តំបន់បឹងកេងកង១ គឺជាកន្លែងសម្រាប់ផឹកស៊ីដ៏អស្ចារ្យ ជាពិសេសនៅតាមផ្លូវលេខ ២៧៨/៥១ តំបន់ បាសាក់ឡែន និង ផ្លូវ លេខ ៣០៨ ហើយបារទាំងនេះ គ្របដណ្ដប់ភាគច្រើនដោយជនបរទេស ដែលតម្លៃសមរម្យផងដែរ។ តម្លៃអាចនឹងថ្លៃជាងមាត់ទន្លេ និងផ្លូវលេខ ៥១ បន្តិចបន្តួច ប៉ុន្តែ ភាពប្លែក គុណភាពបារ និងភោជនីយដ្ឋាន នៅបឹងកេងកង ១ គឺល្អជាងគេបំផុតនៅកម្ពុជា ។ ប្រសិនបើលោកអ្នកចូលចិត្តការប្រគំដន្រី្ត ទីក្រុងភ្នំពេញគឺជាទីក្រុងកម្ពុជាសម្រាប់លោកអ្នក ជាមួយនឹងការសម្រិតសម្រាំងពិសេស ជាលក្ខណៈប្រពៃណី និងសម័យទំនើបបញ្ចូលគ្នាពាសពេញទីក្រុងជារៀងរាល់យប់ ក្នុងមួយសប្ដាហ៍។ កន្លែងដ៏ប្រសើរបំផុតដើម្បីស្វែងរកនូវ តួនាទីអ្នកលេងភ្លេងនិងព័ត៌មានថ្មីៗ គឺ មគ្គុទ្ទេសក៍ដន្ត្រីលេងភ្លេង។ ចុះឈ្មោះកន្លែងលេងភ្លេងប្រចាំសប្ដាហ៍ទាន់ពេលវេលា ហើយលោកអ្នកនឹងមិនខកខានពីចង្វាក់នៃឆាកដន្ត្រីទីក្រុងភ្នំពេញឡើយ។ នៅពេលដែលលោកអ្នកមើលគេហទំព័រ សូមពិនិត្យមើល ជម្រើសរាត្រីកម្សាន្តកំពូលៗ នៅក្នុងទីក្រុងភ្នំពេញពី MoveToCambodia, CanbyPublications, RustyCompass, TripAdvisor និង Lonely Planet. ៨) សាលារៀន និងវិទ្យាស្ថានអប់រំៈ សម្រាប់លោកអ្នកដែលមានកូនតូចៗ រាជធានីភ្នំពេញផ្ដល់ជូននូវវិទ្យាស្ថានអប់រំជាច្រើន ជាទីក្រុងផ្សេងទៀតនៅកម្ពុជា ហើយ ការជ្រើសរើសសាលា កំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ សាលាអន្តរជាតិទាំងនេះ ត្រូវបានផ្ដល់ទំនុកចិត្តជាលក្ខណៈអន្តរជាតិ មានន័យថា វាមានភាពងាយស្រួលសម្រាប់កូនៗរបស់លោកអ្នក ក្នុងការផ្ទេរសាលាចូលមកស្រុកខ្មែរ និងចេញពីស្រុកខ្មែរ។ ប៉ុន្តែសូមប្រុងប្រយ័ត្នថា មិនមែនសាលាអន្តរជាតិទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងដូចគ្នានោះទេ ហើយក៏មិនមានស្ដង់ដារអន្តរជាតិដូចគ្នាដែរ ។ សាលាបឋមសិក្សា និងអនុវិទ្យាល័យដ៏ល្បីមួយចំនួននៅភ្នំពេញរួមមាន សាលាអន្តរជាតិភ្នំពេញ (ISPP), សាលាអន្តរជាតិ Nira, សាលាអន្តរជាតិកាណាដា, សាលាអន្តរជាតិហ្សាម៉ែន, និងសាលាអន្តរជាតិNorthbridge។ ចំពោះសាកលវិទ្យាល័យវិញ កម្ពុជាមានវិទ្យាស្ថានអស្ចារ្យជាច្រើន ប៉ុន្តែមុខវិជ្ជាសំខាន់ៗ ហាក់ដូចជាមានកម្រិតនៅក្នុងទំហំទៅនឹងសញ្ញាបត្រជំនាញ ក្នុងករណីជាច្រើន។ ប៉ុន្តែជម្រើសសម្រាប់មុខវិជ្ជាថ្មីៗ និងវិន័យចម្បង កំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ សាកលវិទ្យាល័យកំពូលៗមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាលភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ សូមមើលនូវបញ្ជីឈ្មោះសាកលវិទ្យាល័យមួយចំនួនទៀតនៅភ្នំពេញនៅទីនេះ។ ៩) សុខាភិបាលៈ វេជ្ជសាស្ត្រៈ ភ្នំពេញមានមន្ទីរពេទ្យ និងគ្លីនិចស្តង់ដារអន្តរជាតិមួយចំនួន ផ្ដល់ជូនសេវាព្យាបាល លំដាប់ទី៣ មន្ទីរពេទ្យ កាលម៉ែត្រដែលគ្រប់គ្រងដោយរដ្ឋាភិបាលបំពាក់គ្រឿងបរិក្ខារដើម្បីដោះស្រាយបញ្ហាសុខភាពជាច្រើន ឬមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញសាខារបស់មន្ទីរពេទ្យថៃ ស្ថិតក្រោមការមើលខុសត្រូវរបស់មន្ទីរពេទ្យបាងកក។ ជម្រើសផ្សេងទៀត រួមមានគ្លីនិចអន្តរជាតិ អេសអូអេស ផ្ដល់ជូននូវការប្រឹក្សា ព្យាបាលជាភាសាអង់គ្លេស និងសេវាដឹកអ្នកជំងឺ គ្លីនិច គ្រេម៉ា និងគ្លីនិចណាហ្កា ដែលផ្ដល់ជូនសេវាព្យាបាលទូលំទូលាយជាមួយនឹងវេជ្ជបណ្ឌិតដែលអាចនិយាយបានច្រើនភាសា។ មានមន្ទីរព្យាបាលធ្មេញជាច្រើន ដែលផ្ដល់ជូនសេវាព្យាបាលធ្មេញពេញលេញ រួមមាន មន្ទីរព្យាបាលធ្មេញរុំចង់ផ្កាយប្រាំ និង គ្លីនិចធ្មេញអន្តរជាតិ។ ១០) សេវាដឹកជញ្ជូនសំខាន់ៗៈ ជើងហោះហើរៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានចម្បងនៅក្នុងប្រទេស ស្ថិតនៅចម្ងាយប្រហែលជា ៧ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង។ កម្ពុជាមានក្រុមហ៊ុនអាកាសចរតិចតួច។ ក្រុមហ៊ុនអង្គរអៀរ ជាក្រុមហ៊ុនជាតិ ដែលមានទីស្នាក់ការធំនៅក្រុងភ្នំពេញ និងមានសាខាមួយទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិអង្គរខេត្តសៀមរាប។ អៀអេស៊ា ផ្ដល់ជូននូវសេវាហោះហើររៀងរាល់ថ្ងៃដែលមានតម្លៃថោក ពីបាងកក និង កូឡាឡាំពួរ ទៅកាន់ ឬចេញពីភ្នំពេញ។ ក្រុមហ៊ុនអាកាសចរ ចិតស្ដារអៀវេ ក៏ផ្ដល់សេវាហោះហើររៀងរាល់ថ្ងៃដែរទៅកាន់ ឬចេញពីសិង្ហបូរី។ ក្រុមហ៊ុនអាកាសចរ កាតាអៀវេ ហោះហើរទៅកាន់ ឬចេញពីភ្នំពេញ តាមរយៈ ទីក្រុងហួជីមិញទៅកាន់ទីតាំងផ្សេងៗ នៅក្នុងអឺរ៉ុប ដែលមានចំណតនៅក្នុងទីក្រុងកាតា។ ជើងហោះហើរដោយផ្ទាល់ជុំវិញតំបន់ និងពិភពលោកកំពុងតែត្រូវបានគេប្រកាសជារៀងរាល់ខែ។ ផ្លូវថ្នល់ៈ ឡានតាក់ស៊ី, កូនឡាន និងឡានក្រុង មានធ្វើដំណើរទៅកាន់តំបន់ភាគច្រើនទូទាំងប្រទេស និងក្រៅប្រទេស ដូចជាថៃ និងវៀតណាម។ ភ្នំពេញក៏មានសេវាដឹកជញ្ជូនតាមផ្លូវដែកផងដែរ ។ សូមស្វែងរកបន្ថែមទៀតនៅទីនេះ។ ម៉ូតូឌុប និងតុកតុក គឺមាននៅគ្រប់កន្លែង។ ទីក្រុងភ្នំពេញ ក៏មានបណ្ដាញដឹកជញ្ជូនរហ័សតាមឡានក្រុង ហើយមានឡានក្រុងបីខ្សែកំពុងដាក់ដំណើរការនៅក្នុងក្រុង។ ទូកៈ សាឡាងដឹកអ្នកដំណើរពីភ្នំពេញទៅសៀមរាប ផ្ដល់ជូនលោកអ្នកជារៀងរាល់ថ្ងៃ ដោយចាកចេញនៅ ម៉ោង ៧ ព្រឹកជារៀងរាល់ថ្ងៃពីភ្នំពេញ តាមផ្លូវព្រះស៊ីសុវត្ថិ ដែលចំណាយពេលប្រហែលជា ៤-៦ម៉ោង។ ១១ ប្រភេទអចលនទ្រព្យ ខុនដូនិងបន្ទប់ សម្រាប់លក់ + សម្រាប់ជួល ខុនដូប្រណីតប្រភេទថ្មីបំផុត ត្រូវបានតាក់តែងឡើងស្របនឹងតម្រូវការរបស់វិនិយោគិនបរទេស ដែលមានលទ្ធភាពដើម្បីទិញខុនដូ និងបន្ទប់ស្នាក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានសិទ្ធិធ្វើជាកម្មសិទ្ធិរបស់អគារដែលនៅខាងលើជាន់ទី១។ មានជម្រើសយ៉ាងច្រើនក្នុងទីក្រុងភ្នំពេញ និងពេញនិយមខ្លាំងចំពោះវិនិយោគិនក្នុងស្រុក នៅពេលមានក្នុងអចនលទ្រព្យ និងអ្នកដែលមានប្រាក់ជួល។ សូមស្វែងរកអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជាលើ គេហទំព័រ Realestate.com.kh ឥឡូវនេះ! បន្ទប់ផ្តល់សេវាកម្មសម្រាប់ជួលៈ ដោយបំពេញបំណងចំពោះទីផ្សារជនបរទេសគុណភាពខ្ពស់ជាងគេ រាជធានីភ្នំពេញ មានបន្ទប់ផ្ដល់សេវាកម្មច្រើនគ្រប់ប្រភេទ ដែលអាចស្វែងរកបាននៅទីនេះ។ អចលនទ្រព្យទាំងនេះត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមពេញលេញ និងភ្ជាប់មកជាមួយនូវសេវាដែលរចនាឡើងដើម្បីធ្វើឲ្យជីវិតកាន់តែងាយស្រួល និងកាន់តែរីករាយ សម្រាប់ការស្នាក់នៅរយៈពេលខ្លី ឬរយៈពេលយូរ។. ផ្ទះល្វែង សម្រាប់លក់ + សម្រាប់ជួលៈ ដោយមានប្រជាប្រិយភាពខ្ពស់សម្រាប់អ្នកនៅក្នុងស្រុក ផ្ទះល្វែងនៅតែជាជម្រើសដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ជាគេហដ្ឋាននៅក្នុ្ងងរាជធានីភ្នំពេញ។ ពួកវាមានតម្លៃសមរម្យ អាចប្រើប្រាស់សម្រាប់គោលបំណងច្រើនបែបយ៉ាង និង តែងតែរួមបញ្ចូលលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីទៀតផង។ ផ្ទះវីឡា សម្រាប់លក់ + សម្រាប់ជួលៈ រាជធានីភ្នំពេញផ្តល់ជូននូវវីឡាបែបបារាំង ដែលស្ថិតនៅពាសពេញកន្លែងប្រជុំជន និងការអភិវឌ្ឍបុរីថ្មីជាច្រើនដែលបម្រើការក្នុងទីផ្សារដ៏ពេញនិយមសម្រាប់អ្នកទិញជនជាតិខ្មែរជាមួយនឹងការសងសង់វិឡាថ្មីៗរាប់ពាន់នៅលើបណ្តាញអនឡាញរៀងរាល់សប្តាហ៍។ បុរីៈ ផ្ទះក្នុងបុរីគឺជាគេហដ្ឋានដ៏ពិសេសនៅក្នុងការអភិវឌ្ឍក្រុង ជាប្រភេទសហគមន៍ដែលព័ទ្ធដោយរបង។ ពួកវាអាចជាវីឡា, ផ្ទះល្វែង, ឬផ្ទះជាប់គ្នា។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានផ្គត់ផ្គង់ជូនដោយក្រុមហ៊ុនអភិវឌ្ឍ ហើយអ្នកទិញម្នាក់ៗ អាចទិញអចលនទ្រព្យនៅក្នុងបុរីដោយមានបណ្ណរឹងកម្មសិទ្ធិម្នាក់ៗទៅលើដីឡូតិ៍នោះ។ តាមធម្មតា បុរីក៏ផ្ដល់ជូនសហគមន៍នូវឧបករណ៍គ្រប់យ៉ាងសម្រាប់អ្នកទិញទាំងអស់ដើម្បីប្រើប្រាស់ផងដែរ។ បុរីគឺមានតម្រូវការយ៉ាងសម្បើមពីអ្នកទិញក្នុងស្រុកក្នុងរាជធានីភ្នំពេញ។ សូមស្វែងយល់បន្ថែមពីបុរី ។   ការិយាល័យ: ការអភិវឌ្ឍថ្មីកំពុងតែនាំមកនូវការបង្កើនជម្រើសសម្រាប់បម្រើសេវាកម្មជួលការិយាល័យ និងមិនមែនការិយាល័យនៅទូទាំងរាជធានីភ្នំពេញ។ នៅតែមានឱកាសល្អសម្រាប់ការអភិវឌ្ឍអចលនទ្រព្យក្នុងទីផ្សារការិយាល័យកណ្តាល ។ ទីផ្សារកម្ពុជានឹងនៅតែបន្តធានាបាននូវសារៈសំខាន់ សម្រាប់ការពិចារណាក្នុងវិនិយោគក្នុងចំណោមប្រទេសក្នុងតំបន់នេះនៅឆ្នាំ២០១៦ ។ ឧស្សាហកម្ម / ឃ្លាំង / ពណិជ្ជកម្ម: មានឱកាសធ្វើពាណិជ្ជកម្មយ៉ាងច្រើននៅក្នុងទីក្រុងដោយវិនិយោគលើអាជីវកម្មដូចជា បារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ព្រមទាំងដីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ស្ថានីយ៍ប្រេង និងសាលារៀនផងដែរ។ ការអភិវឌ្ឍថ្មីៈ ការអភិវឌ្ឍថ្មី និងគម្រោងសាងសង់គេហដ្ឋានក្នុងទីរាជធានីភ្នំពេញគឺមានច្រើនសន្ធឹកសន្ធាប់ ដែលអនុញ្ញាតផ្តល់ឱកាសយ៉ាងច្រើនសម្រាប់វិនិយោគិនក្នុងស្រុក និងនអន្តរជាតិ។ ដីៈ បើទោះបីតម្លៃដីនៅក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងរហូតមកដល់នាពេលបច្ចុប្បន្ននេះក៏ដោយ វានៅតែមិនទាន់មានផលប៉ះពាល់ខ្លាំងណាមួយមកលើលំហូរពាណិជ្ជកម្មក្នុងទីក្រុងមួយនេះទេ។ ផ្ទុយទៅវិញ ការកើនឡើងនូវតម្លៃដីនេះ បានលើកស្ទួយវិស័យសេដ្ឋកិច្ច និងការលើកទឹកចិត្តវិនិយោគិនបរទេសអោយចូលមកកម្ពុជា ព្រមទាំងវិនិយោគនូវធនធានរបស់គេក្នុងប្រទេសមួយនេះ ការពង្រីកពាណិជ្ជកម្ម និងបន្តអោយមានវិស័យសេដ្ឋកិច្ចកើនឡើង។ ខណៈពេលដែលតម្លៃដីមិនដូចទៅនឹងប្រទេសក្នុងតំបន់ តម្លៃនេះវាមិនអាក្រក់ណាស់ណាទេ។ នេះបើតាមអ្នកជំនាញខាងដីធ្លីបានលើកឡើង។ លោក ច្រិក សុខនីម នាយកប្រតិបត្តិ ក្រុមហ៊ុន Century 21 VTrust បានអោយដឹងថា ក្នុងឆ្នាំ ២០១៥ តម្លៃដីបានចាប់ផ្តើមឡើងខ្លាំងជាងឆ្នាំមុន ប៉ុន្តែតម្លៃដីក្នុងឆ្នាំ ២០១៥ ហាក់ឡើងខ្ពស់ជាងបើប្រៀបធៀបនឹងឆ្នាំ ២០១៣។ លោកបានកត់សម្គាល់ថា ទោះយ៉ាងណាតមម្លៃដីក្នុងទីក្រុងភ្នំពេញមានការប្រែប្រួលអាស្រ័យទៅតាមតំបន់។ គេមើលឃើញថាដីនៅតំបន់ជាយក្រុងមួយចំនួនបានកើនឡើង ២០ ភាគរយ ចំណែកឯការកើនឡើងសរុបនៅទីក្រុងទាំងមូលមានត្រឹមតែ១០ ទៅ១៥ ភាគរយប៉ុណ្ណោះ។ លោកនីមបន្ថែមថា “តម្លៃដីកើនឡើងនាពេលបច្ចុប្បន្នមិនមានផលប៉ះពាល់ដល់ការលំហូរចូលវិនិយោគនោះទេ ដោយសារតម្លៃដីនៅក្នុងប្រទេសយើងគឺមិនថ្លៃណាស់ណាដូចប្រទេសជិតខាង”។  លោកបន្តថា “ការកើនឡើងតម្លៃដី ១០ ទៅ ២០ គករយគឺស្ថិតក្នុងបន្ទាត់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះវាមិនបង្ករអោយមានផលលំបាកសម្រាប់វិនិយោគិនថ្មីៗនាពេលបច្ចុប្បន្ននោះទេ។ ប៉ុន្តែប្រសិនបើវាបន្តកើនឡើង៤ ទៅ ៥ ឆ្នាំ ទៀត វានឹងមានផលប៉ះពាល់ដល់អ្នកដែលចង់វិនិយោគក្នុងប្រទេសកម្ពុជា”។ លោក សន សៀប អ្នកនាំពាក្យនៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងស្រដៀងគ្នាទៅនឹងទស្សនៈរបស់លោកសុខ នីមដែរ។ លោកថា តម្លៃដីនាពេលបច្ចុប្បន្នគឺកើនឡើងគឺស្ថិតក្នុងបន្ទាប់ជាមួយកំណើនសេដ្ឋកិច្ចពីព្រោះតម្លៃដីជាទូទៅកើនឡើង ឬធ្លាក់ចុះអាស្រ័យលើសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ វាច្បាស់ណាស់ដីក្នុងទីក្រុងភ្នំពេញមានតម្លៃខ្ពស់បន្តិចមែន ហើយខេត្តសៀមរាប និងខេត្តព្រះសីហនុក៏មានទំនោរដូចគ្នាដែរ។ លោកបន្ថែមថា តម្លៃដីធ្លីនាពេលបច្ចុប្បន្នមិន មានផលប៉ះពាល់ដល់លំហូរចូលនូវការវិនិយោគបរទេសដោយផ្ទាល់មកកម្ពុជានោះទេ ចាប់តាំពីមានអ្នកវិនិយោគដ៏ច្រើនមកប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសផ្សេងៗជាច្រើន ហើយពួកគេភាគច្រើនមកពីប្រទេសជប៉ុន កូរ៉េ ចិន សឹង្ហបុរី ម៉ាឡេស៊ី តៃវាន់ ហុងកុង និងដៃគូក្នុងតំបន់ផ្សេងទៀត។ លោកបន្ថែមទៀតថា “តម្លៃដីធ្លីក្នុងទីក្រុងភ្នំពេញកើនឡើងជាមធ្យម ៥ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំៗ។ប្រសិនបើវានៅតែបន្តកើនឡើងនោះ វានឹងរំខានដល់លំហូរចូលវិនិយោគនៅប៉ុន្មានឆ្នាំខាងមុខ ដោយសារតែទំហំទីផ្សារនៃប្រទេសកម្ពុជានៅតូច បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចក្នុងតំបន់។ ដូច្នេះប្រសិនបើតម្លៃដីធ្លីត្រូវបានគេដាក់អោយស្មើទៅនឹងតម្លៃដីក្នុងតំបន់ វិនិយោគិនប្រាកដណាស់នឹងទៅកាន់ប្រទេសផ្សេងដែលជាកន្លែងឱកាសទីផ្សារទទួលបានផលចំណេញច្រើន”។ លោកបន្តថា “ ខ្ញុំគិតថា យើងនឹងមិនទំនងជាឃើញនូវផលប៉ះពាល់នៃបាតុភូតនេះក្នុងរយៈពេល៥ ឆ្នាំ ទៅមុខទៀត នៅពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែមិនទាន់រឹងមាំនៅឡើយនោះទេ។ វិយោគិនទាំងក្នុងនិងក្រៅប្រទេសនាំមកជាមួយគោលបំណងច្បាស់លាស់ និងធ្វើការស្រាវជ្រាវបន្ថែមទៀតមុនពេលចាប់ផ្តើមវិនិយោគ”។ លោកសៀបបានសន្និដ្ឋានថា ” បើទោះបីឥឡូវនេះ វាជាទីផ្សារពិតយ៉ាងណាក្តី ប៉ុន្តែមិនមែនជាទីផ្សារអតិផរណាទេ ដោយសារទីផ្សារអតិផរណាអាចនឹងជាប់គាំងនៅពេលដែលមានបញ្ហា ហើយទីផ្សារពិតប្រាកដវាមិនជាប់គាំងទេ”។ ឧទាហរណ៍នៅពេលតម្លៃដីបានធ្លាក់ចុះក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុពិភពលោកធ្លាក់ចុះក្នុងឆ្នាំ ២០០៨ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវម៉ៅសេទុងមិនបានធ្លាក់ចុះនោះទេ។ ផ្ទុយទៅវិញតម្លៃនៅតំបន់នេះ បន្តកើនឡើងយ៉ាងយឺតៗ។ នេះដោយសារតែប្រតិបត្តិការនៅតែកើតឡើងនៅតាមបណ្តោយផ្លូវមួយនេះ។ ដែលកត់សម្គាល់បានថាវាជាកន្លែងទីផ្សារមួយយ៉ាងពិតប្រកដ និងរឹងមំា។ លោកសៀបបានអះអាងថា “កំណើនតម្លៃអចលនទ្រព្យ និងដីធ្លីនាពេលបច្ចុប្បន្ន គឺជាសញ្ញាដ៏ល្អដែលយើងដើរលើផ្លូវត្រូវសម្រាប់សេដ្ឋកិច្ចជាតិ ហើយយើងនឹងមិនមានបញ្ហាទេនាពេលអនាគតខាងមុខដ៏ខ្លី”។ យោងតាមការសិក្សាមួយដោយ World Trust Estate លើតម្លៃដីធ្លីក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ ២០១៥ បានបង្ហាថា តម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងពី ១០ ទៅ ៣០ ភាគរយ អាស្រ័យទៅតាមតំបន់។ តំបន់មួយចំនួនត្រូវបានកំណត់ថាតើមានសកម្មពាណិជ្ជកម្ម  លំនៅឋានអចលនទ្រព្យ  ឬក៏ចង្វាក់ឧស្សាហកម្ម។ ជាពិសេសតំបន់ពាណិជ្ជកម្មនៅតាមដងផ្លូវសំខាន់ៗ មានដូចក្នុងខណ្ឌចំការមន នៅឆ្នាំនេះ បានកើនឡើងពី ៣៥០០ដុល្លារ ទៅ ៨០០០ដុលា្លរក្នុងមួយម៉ែត្រការ៉េ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅមានតឹ្រមតែ ៣៥០០ ដុល្លារ ដល់ ៥៥០០ដុល្លារប៉ុណ្ណោះ។ ដីក្នុងតំបន់ពាណិជ្ជកម្មដែលស្ថិតនៅតាមដងផ្លូវតូចៗបានកើនឡើងពី ២០០០ដុល្លារ ទៅ ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំទៅមិញ ហើយបានឡើងដល់ ២៨០០ដុល្លារ ទៅ ៤០០០ដុល្លារក្នុងឆ្នាំនេះ។ ការសិក្សាស្រដៀងគ្នានេះដែរបានបង្ហាញថា តម្លៃដីពាណិជ្ជកម្មនៅតាមដងផ្លូវក្នុងខណ្ឌទួលគក បានកើនឡើងពី ៣០០០ដុល្លារ ទៅ ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ ២០១៤ រហូតដល់ឆ្នាំ នេះ មានតម្លៃពី ៣៥០០ដុល្លារ ទៅ ៨០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីពាណិជ្ជកម្មនៅតាមដងផ្លូវតូចៗបានកើនឡើងតម្លៃបច្ចុប្បន្នក្នុងរង្វង់២៥០០ដុល្លារ ទៅ ៣០០០ដុល្លារក្នុងមួយមែត្រការ៉េ បើប្រៀធៀបកាលពីឆ្នាំ កន្លងមានត្រឹមតែ ១៨០០ដុល្លារ ទៅ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីលំនៅឋានបានកើនឡើងពី ២៨០០ដុល្លារ ទៅ ៣៥០០ដុល្លារកាលពីឆ្នាំកន្លងទៅ ហើយបច្ចុប្បន្នប្រហែលជា ៣០០០ដុល្លារទៅ ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោក សឹង ប៊ុណ្ណា អគ្គនាយក្រុមហ៊ុន Bonna Realty Group បាននិយាយក្នុងកិច្ចសម្ភាសន៍តាមរយៈខ្សែរទូរស័ព្ទថាតម្លៃដីក្នុងរាជធានីភ្នំពេញត្រូវគេបែងចែកជា ៣ តំបន់ៈ តំបន់ទី ១ គឺកណ្តាលទីក្រុងដែលមានតំលៃដីហាក់ដូចជាខ្ពស់បន្តិច។ តំបន់ទី២ តម្លៃដីនៅតំបន់ជាយក្រុងគឺនៅតែមានកម្រិតមធ្យមអាស្រ័យទៅលើទំហំដីនិងភាពរឹងមំាងនៃសេដ្ឋកិច្ច់ ព្រមទាំងនិន្នាការវិនិយោគលើប្រាក់ចំណូល ប៉ុន្តែតម្លៃនៅតំបន់ទំាងនេះគឺមានកម្រិតទាបបើធៀបទៅនឹងប្រទេសដទៃ។  លោកបាននិយាយថា តម្លៃដីជាមធ្យមនៅកណ្តាលទីក្រុងថ្លៃ ៣០០០ដុល្លារ ទៅ ៥០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គឺជាតម្លៃសមរម្យ ប៉ុន្តែតម្លៃនេះទាបជាងតម្លៃនៅតាមបណ្តាប្រទេសដទៃ។ លោកបានកត់សម្គាល់ថា តម្លៃទាំងអស់នេះឆ្លុះបញ្ចាំងពីពិបាកក្នុងការទទួលបាននូវប្រាក់ចំណូលនិងប្រាក់ចំណេញពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបុណ្ណា បានលើកឡើងថា “តម្លៃដីនៅប្រទេសជិតខាងគឺមានតម្លៃខ្ពស់ជាងយើងណាស់ ប៉ុន្តែពួកគេមានដង់សីតេប្រជាជនច្រើន សេដ្ឋកិច្ចធំ និង ការវិនិយោគច្រើន។ ប្រសិនបើយើងបន្តគិតពីតម្លៃដីធ្លីរបស់យើងគឺទាប និងរក្សាបាននូវតម្រូវការតម្លៃថេរ។ ទំាងអ្នកវិនិយោគក្នុងស្រុក និងបរទេសនឹងមិនបាត់បង់សមត្ថភាពលើការវិនិយោគក្នុងប្រទេសកម្ពុជា”។ លោកបន្ថែមទៀតថា តំបន់ទីតាំង តម្លៃដីនៅក្នុងតំបន់ឧស្សាហកម្ម គឺតម្លៃចាប់ពី ២០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលនេះឆ្លុះបញ្ចាំងពីកង្វះហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទាំងនេះ។   តំបន់សេដ្ឋកិច្ចពិសេស(SEZs): ទីក្រុងភ្នំពេញមានតំបន់សេដ្ឋកិច្ចពិសេស (SEZs) ជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា គឺសក្តិសមសម្រាប់បណ្តាក់ទុនឧស្សាហកម្ម និងបង្កើតលក្ខណ្ឌទាក់ទាញសម្រាប់បើកអាជីកម្មក្នុងប្រទេសកម្ពុជា។ សិក្សាបន្ថែមនៅទីនេះ ។ តំបន់សេដ្ឋកិច្ចដែលបានបង្កើតឡើង និងដ៏ធំបំផុតរបស់ទីក្រុងភ្នំពេញ គឺ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលថ្មីៗនេះ ទើបនឹងប្រកាសគម្រោងចូលរួមផ្សារហ៊ុនជាតិ។ សូមស្វែងរកអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា នៅលើគេហទំព័រ Realestate.com.kh ឥឡូវនេះ! ១២) ប្រភពនិងសម្ព័ន្ធអ្នកវិនិយោគៈ សម្រាប់ព័ត៌មានពិស្តារថាហេតុអ្វី និងដូចម្តេច ដែលត្រូវវិនិយោគក្នុងប្រទេសកម្ពុជានិងទីក្រុងភ្នំពេញ សូមចូលទៅមើលប្រភពផ្សេងៗ ក្នុងគេហទំព័ររបស់ realestate.com.kh  របស់យើង មគ្គុទេសក៍វិនិយោគិន។ សូមសិក្សាបន្ថែមទៀតពី ការវិនិយោគក្នុងប្រទេសកម្ពុជា កម្មសិទ្ធិភាពជនបរទេសក្នុងប្រទេសកម្ពុជា និង បទពិសោធជនបរទេសក្នុងប្រទេសកម្ពុជា ! ១៣) អាជ្ញាធររដ្ឋាភិបាលៈ សាលារាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអភិបាលក្រុង និងគ្រប់ខណ្ឌទាំងអស់មានការគ្រប់គ្រោងដោយអភិបាលខណ្ឌផ្ទាល់តែម្តង។ នៅទីនេះ គឺ មានលេខទាក់ទងសំខាន់ៗដទៃទៀតមួយចំនួនសម្រាប់សកម្មភាពស្ថាប័នជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគដែលមានភាគហ៊ុនតិចជាង ២.000.00០ ដុល្លារ និងត្រូវបានវាយតម្លៃដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបន្ទាប់មកនិងផ្តល់ទៅអនុគណៈកម្មាធិការវិនិយោគភ្នំពេញជាអ្នកសម្រេចចិត្តថាតើវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគម្រោងអភិវឌ្ឍដែរទេ។ អនុគណៈកម្មាធិការមានការិយាល័យធំរបស់ខ្លួននៅទីតាំងក្នុងរាជធានីភ្នំពេញ។ សូមចូលទៅមើល ទីចាត់ការគម្រោង និងវិនិយោគសាលារាជធានីភ្នំពេញ (ការិយាល័យវិនិយោគ) សម្រាប់ព័ត៌មានបន្ថែមទៀត។ នាយកដ្ឋានពន្ធដារអាចផ្តល់ព័ត៌មានថ្មីៗស្តីពីបទប្បញ្ញត្តិពន្ធដារក្នុងប្រទេសកម្ពុជា។ គេហទំព័រពន្ធដារ ផ្លូវការគឺត្រូវបានគេរចនាយ៉ាងល្អសម្រាប់អោយជនបរទេសស្វែងរកព័ត៌មាន។ ការចុះបញ្ជីធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវចុះតាមប្រព័ន្ធអនឡាញ។ សូមចូលទៅពិនិត្យមើលក្នុង គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បន្ថែមទៀត ប្រសិនបើអស់លោកអ្នកមានគម្រោងចាប់ផ្តើមធ្វើអាជីវកម្មក្នុងប្រទសកម្ពុជា។ ហើយសូមសិក្សាបន្ថែមទៀតពី ពាណិជ្ជកម្មទាក់ទងទៅនឹងប្រទេសកម្ពុជា។ សូមសិក្សាបន្ថែមទៀតពី ការវិនិយោគក្នុងប្រទេសកម្ពុជា កម្មសិទ្ធិភាពជនបរទេសក្នុងប្រទេសកម្ពុជា និង បទពិសោធជនបរទេសក្នុងប្រទេសកម្ពុជា ! ១៥ សេវាកម្មសង្គ្រោះបន្ទាន់ៈ អគ្គីភ័យៈ នាយកដ្ឋានពន្លត់អគ្គីភ័យទួលស្លែង ភ្នំពេញៈ ០២៣ ៧២៣ ៥៥៥/ ០១២ ៧៨៦ ៦៩៣ លេខទូរស័ព្ទស្ថានីយ៍ពន្លត់អគ្គីភ័យ (អ្នកពន្លត់អគ្គីភ័យ): ៦៦៦/១១៨ នគរបាលៈ លេខទូរស័ព្ទស្ថានីយ៍នគរបាលៈ ១១៧ នគរបាលៈ ០១២ ៩៩៩ ៩៩៩ នគរបាលចរាចរណ៍ៈ ០១២ ៨៩៦ ៦២៨ នគរបាលទេចរណ៍ៈ ០៩៧ ៧៧៨ ០០០២ ការថែទាំសុខភាពសង្គ្រោះបន្ទាន់ៈ រថយន្តសង្គ្រោះបន្ទាន់ៈ ១១៩ លេខទូរស័ព្ទមន្ទីរពេទ្យៈ ០២៣ ៧២៣ ៨៤០ រថយន្តសង្គ្រោះមន្ទីរពេទ្យកាលម៉ែត្រៈ ០២៣ ៤២៦ ៩៤៨/០២៣ ៧២៤ ៨៩១/ ០១២ ៩១២ ៩៤៧/០១៦ ៥៨៥ ១០៨/ ០៩២ ៨៥៨ ៤៣៤ រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យរុស្សីៈ ០២៣ ២១ ៧៧ ៦៤ រយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យព្រះកុសមៈ ០១៦ ៩០៩ ៧៧៤ មជ្ឈមណ្ឌលផ្តល់ឈាមៈ ០២៣ ២១៥ ៩៤៩ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញៈ ០២៣ ៩៩១ ០០០- មានទាំងសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ និងព្យាបាល។ សេវាកម្មៈ ការផ្គត់ផ្គង់ទឹកៈ ០២៣ ៧២ ៤០ ៤៦ អគ្គិសនីយ៍ (EDC): ០២៣ ៧២ ៣៨ ៧១ ព័ត៌មានសាលារាជធានីភ្នំពេញៈ អាស័យដ្ឋានសាលារាជធានីភ្នំពេញៈ អាគារលេខ ៦៩ ផ្លូវព្រះមនីវង្ស សង្កាត់ច្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ; គេហទំពរ័ http://phnompenh.gov.kh/en/ ផ្នែករដ្ឋបាលសាលារាជធានីភ្នំពេញ (ព័ត៌មានទូទៅ): ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៧២២ ០៥៤ ទូរសាលេខៈ (+855) ២៣ ៧២៥ ៦២៦ អាស័យដ្ឋានសារអេឡិចត្រូនិកៈ  info@phnompenh.gov.kh ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងសាធារណៈ (សម្រាប់ជនបរទេស): ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៤៣០ ៦៨១ ទូរសារលេខៈ (+៨៥៥) ២៣ ៤៣០ ៦៨១ អាស័យដ្ឋានសារអេឡិចត្រូនិកៈ  info@phnompenh.gov.kh សូមស្វែងរកអចនលទ្រព្យនៅទូទាំំងប្រទេសកម្ពុជា ក្នុងគេហទំព័រ Realestate.com.kh នៅទីនេះ ! សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍អ្នកវិនិយោគៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះស៊ីហនុ។ សិក្សាបន្ថែមពី ការវិនិយោគក្នុងប្រទេសកម្ពុជា កម្មសិទ្ធិភាពជនបរទេសក្នុងប្រទេសកម្ពុជា និង បទពិសោធន៍ជនបរទេសក្នុងប្រទេសកម្ពុជា !ទម្រង់ទីតាំង: ភ្នំពេញ ទាំងអស់នេះគឺជាអ្វីដែលអ្នកចាំបាច់ត្រូវដឹងអំពីទីក្រុងភ្នំពេញជាកញ្ចក់បំភ្លឺទីក្រុង ជាចំនុចគន្លឹះ និងជាទស្សនវិស័យនិងនិន្នាការអចលនទ្រព្យថ្មីបំផុត នាំមកជូនលោកអ្នកដោយគេហទំព័រអចលនទ្រព្យកម្ពុជា Realestate.com.kh! សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍វិនិយោគិនៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះសីហនុ។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពរបស់ជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា        ១)  សេចក្ដីពណ៌នាត្រួសៗ      ២) ប្រវត្តិ      ៣) សេដ្ឋកិច្ច និងឧស្សាហកម្មចម្បង      ៤) តំបន់អភិវឌ្ឍន៍សំខាន់ៗ      ៥) អាកាសធាតុ បរិយាកាស និង ភូមិសាស្ត្រ      ៦) ស្ថិតិប្រជាជន និងប្រជាជន      ៧) ការទាក់ទាញដោយនាទីកម្សាន្ត      ៨) សាលារៀន និង វិទ្យាស្ថានអប់រំ      ៩) សុខាភិបាល      ១០) សេវាដឹកជញ្ជូនសំខាន់ៗ      ១១) ប្រភេទនៃអចលនទ្រព្យ      ១២) ប្រភពនិងសម្ព័ន្ធអ្នកវិនិយោគ      ១៣) អជ្ញាធររដ្ឋាភិបាលនិងសេវាសង្គ្រោះបន្ទាន់ ស្វែងរកអចលនទ្រព្យទូទាំងប្រទេសកម្ពុជានៅលើគេហទំព័រ Realestate.com.kh! ឥឡូវនេះ! ១)  សេចក្ដីពណ៌នាត្រួសៗ ក្រុងភ្នំពេញឋិតនៅចំណុចប្រសព្វរវាងទន្លេសាប និង ទន្លេមេគង្គ ភ្នំពេញជាបេះបូងនៃព្រះរាជាណាចក្រកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ ១៨៦០។ តាំងពីកកើតមក, ក្រុងភ្នំពេញមានការរីកចម្រើន ព្រមទំាងមជ្ឈមណ្ឌលភូមិសាស្រ្ត និង សេដ្ឋកិច្ចហ៊ុំព័ទ្ធដោយវិនិយោគិនបរទេស សន្តិសុខ នយោបាយ និង ការទូត នៅឆ្នាំ២០២៥ក្រុងភ្នំពេញជាក្រុងលំដាប់ទី២ដែលមានអត្រាពង្រីកខ្លួនកាន់តែធំនៅជាយក្រុង ធៀបនឹងប្រទេសឡាវឋិតនៅអាស៊ីអាគ្នេយ៍ បើតាមការកំណត់ដោយធនាគារពិភពលោក អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រហែល ៧ % ពីមួយឆ្នាំទៅមួយឆ្នំាបានធ្វើអោយក្រុងភ្នំពេញមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ។ ទីក្រុង ឥឡូវនេះផ្តល់នូវ អ្វីទាំងអស់ដែលអ្នក នឹងរំពឹងថានឹងបានពីទីក្រុងនៅអាស៊ី។ មណ្ឌលលក់ទំនិញថ្លៃៗ ផ្សារទំនើប អាគារខ្ពស់ៗ និង សណ្ឋាគារលំដាប់ផ្កាយប្រាំ លក់គ្រឿងហូបចុកផ្សេងៗ របស់របរអេឡិចត្រូនិចតាមហ្វេសប៊ុក ព្រមទំាងកន្លែងកំសាន្តនៅពេលរាត្រីរាប់សិបកន្លែង ក្រុងភ្នំពេញទាក់ទាញភ្ញៀវជុំវិញពិភពលោក។ អាគារទំនើបៗជាច្រើនញុំាងអោយទីក្រុងនេះក្លាយជាកន្លែងដ៏ស្រស់ស្អាតសំរាប់យុវជនខ្មែរជំនាន់ថ្មីថ្នាក់កណ្តាល វិនិយោគិនបរទេស និង អ្នកមានក្នុងស្រុក ការចែករំលែកទ្រព្យសម្បត្តិនៅមិនទាន់ស្មើគ្នានៅកម្ពុជា មានន័យថា ចំណង់ចំណូលចិត្តក្នុងស្រុកទីបំផុតត្រូវចំណាយជាប់ទាក់ទងគ្នា នេះយោងតាមធនាគារពិភពលោក ប្រហែល ២១ % នៃប្រជាជនសរុបរស់នៅ ក្រោមន្ទាត់ភាពក្រីក្រគឺរកប្រាក់បានតិចជាង ១ ដុល្លាក្នុងមួយថ្ងៃ ជាង ៥០ % ចំណាយជាង ២.៦០ ដុល្លាក្នុងមួយថ្ងៃជាប្រភេទងាយទទួលរងគ្រោះដោយភាពក្រីក្រ ប្រហែលជា២០%នៃជនជាតិខ្មែរជាក្រុមថ្នាក់កណ្តាល ហើយ៣%ត្រូវគេចាត់ទុកថា”ថ្នាក់ខ្ពស់”មានន័យថាពួកគេចំណាយលើសពី៥ដុល្លាក្នុងមួយថ្ងៃចំពោះទំនិញ និង សេវាផ្សេងៗ ប្រជាជនថ្នាក់កណ្តាលចេះតែរីកចំរើនរហូត អ្នកប្រើប្រាស់ផលិតផល និង សេវាកម្ម មានការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស និង ទីក្រុងភ្នំពេញ សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍វិនិយោគិនៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះស៊ីហនុ។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា ២) ប្រវត្តិ ដំបូងឡើយ រាជធានីរបស់កម្ពុជា និង កន្លែងកំណើតអាណាចក្រខ្មែរកកើតនៅសៀមរាប។ នៅសតវត្សទី១៤ ឯកសារប្រវត្តិសាស្រ្តបង្ហាញថា ព្រះមហាក្សត្រខ្មែរនៅសម័យនោះ គឺព្រះបាទ ពញាយ៉ាត បានប្តូរទីក្រុងថ្មីមកភ្នំពេញ។ តាមរឿងព្រេងបានដំណាលថា ភ្នំពេញដាក់ឈ្មោះតាមស្រ្តីម្នាក់ ឈ្មោះជីដូន ពេញ ដែលបានឃើញព្រះពុទ្ធរូប៤ព្រះអង្គនៅក្នុងឈើអណ្តែតតាមទន្លេមេគង្គ។ គាត់បានឃើញយ៉ាងដូច្នោះ ហើយព្រះមហាក្សត្រក៏សម្រេច ក្រុងថ្មីនោះគួរប្តូរពីសៀមរាប។ និយាយលោកយាយដូនពេញក៏ស្រង់យកព្រះពុទ្ធរូប៤អង្គតំកល់លើអាសនៈ និង ទីទួលសុវត្ថភាពលើកូនភ្នំ ដែលត្រូវបានគេស្គាល់ថា វត្តភ្នំ។ ទីក្រុងត្រូវបានគេស្គាល់យ៉ាងយូរលង់ដោយរចនាបទស្ថាបត្យកម្មល្អស្រស់ និង ទាក់ទាញ។កាលពីនៅក្រោមអាណានិគមនិយមបារាំង ទីក្រុងភ្នំពេញត្រូវបានគេកោតសរសើរថា ជាទីក្រុងស្រស់ស្អាតតែមួយគត់នៅអាស៊ីអាគ្នេយ៍ដោយសារ មានផ្លូវធំទូលាយស្អាតបាត និង ធំទូលាយ សួនច្បារស្រស់បំព្រង ផ្ទះសម្បែងរៀបចំមានសណ្តាប់ធ្នាប់ ហេតុផលទាំងនេះហើយទើបទីក្រុងត្រូវបានគេដាក់ឈ្មោះថា “ទីក្រុងគុជនៅអាស៊ី” កាលពីទស្សវត្សឆ្នាំ១៩២០។ អស់ជាច្រើនទស្សវត្សក្រោយមក ក្រុងភ្នំពេញមានកំណើនសេដ្ឋកិច្ចរីកចម្រើនខ្លាំងបានស្ថាបនាផ្លូវអាយស្ម័យាន្តទៅកាន់ក្រុងព្រះសីហនុ និង កសាងអាកាសយានដ្ឋានអន្តរជាតិដម្បូងបង្អស់, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ. ហេដ្ឋារចនាសម្ព័ន្ធទំនើបៗនៅក្រុងភ្នំពេញត្រូវបានឃើញយ៉ាងប្រត្យក្សក្រោមសម័យសម្តេចសីហនុនៅដើមនិងពាក់កណ្តាលទសវត្ស ១៩០០ ។ តែកំឡុងឆ្នាំ១៩៧០ផ្ទាំងខ្មៅសង្គ្រាមវៀតណាមដោយសារអាមេរិច បន្ទាប់មកប្រទេសកាន់កាប់ដោយរបបខ្មែរក្រហមរបស់ប៉ុលពត និងទ័ពរបស់គេកាន់កាប់ក្រុងនេះហើយសម្លាប់មនុស្សជាង២លាននាក់ រួចគេទុកក្រុងនេះចោលថាជាទីក្រុងខ្មោច។ រឿងរ៉ាវនេះវែងឆ្ងាយណាស់ហើយស្មុគស្មាញទៀតតែសូមសង្ខេបតែប៉ុណ្ណេះ ខ្មែរក្រហមបានដួលរលំដោយកងទ័ពរំដោះនៅឆ្នាំ ១៩៧៩ ហើយប្រជាជនចាប់ផ្តើមមករស់នៅទីក្រុងនេះវិញ។ ទោះជាយ៉ាងណាប្រជាជនខ្មែររងការកេងប្រវ័ញ្ច និង ភាពអត់ឃ្លានក្រោមការកាន់កាប់របស់វៀតណាម។ ប្លង់កម្មសិទ្ធដីធ្លីទូទាំងប្រទេសបានបំផ្លាញ និង បាត់បងក្រោយសង្គ្រាម មានន័យថាប្រជាជនត្រឡប់មកភ្នំពេញដោយចាប់យកទីតាំងណាមួយតែម្តងព្រោះមិនមានមនុស្សរស់នៅ។ នៅចុងទសវត្ស ១៩៩០ និង ដើមទសវត្ស ២០០០ ដោយទទួលបានជំនួយពីប្រភពផ្សេងៗពិសេសធនាគាពិភពលោក កម្មសិទ្ធដីធ្លីចុះជាប្រព័ន្ធត្រូវបានចុះសារជាថ្មីនៅកម្ពុជា ប៉ុន្តែជម្លោះ និង ផលប៉ះពាល់កម្មសិទ្ធដីធ្លីបានអូសប្រឡាយរហូតមកដល់សព្វថ្ងៃ។ នៅឆ្នំា១៩៩៣ សម្តេចនរោត្តមសីហនុបានស្តារព្រះរាជាណាចក្រក្រោយពីនិរទេសពីប្រទេសចិន ប៉ុន្តែអំណាចបានឋិតក្នុងដៃរដ្ឋាភិបាលប្រជាធិបតេយ្យរៀបចំបោះឆ្នោតដោយអ៊ុនតាក់។ សម្តេចហ៊ុន សែនកា្លយជានាយករដ្ឋមន្ត្រីកាន់អំណាចរហូតមកដល់សព្វថ្ងៃឥឡូវកាន់តំណែងដ៏យូរចំពោះមេដឹកនាំមិនជាប់ខ្សែរស្តេចនៅតំបន់អាស៊ីអាគ្នេយ៍។ កំឡុងពេលនៃការស្តារឡើងវិញចាប់ផ្តើមក្រោយសង្គ្រាមជ្រោមជ្រែងនូវលំនឹងស្ថេរភាពរដ្ឋាភិបាលដោយអ៊ុនតាក់ ឱកាសវិនិយោគិនបរទេសជំនួយឧបត្ថម្ភផ្សេងៗពីបណ្តាប្រទេសផ្សេងៗដូចជា បារំាង អូស្ត្រាលី និង ជប៉ុន។ ក្នុងពេលជាមួយគ្នានឹងដែរ រដ្ឋាភិបាលថ្មីដែលទទួលស្គាល់ដោយអន្តរជាតិបានអនុម័តច្បាប់វិនិយោគផ្សេងៗដែលបើកចំហរសេដ្ឋកិច្ចកម្ពុជាសាយភាយទៅប្រទេសជិតខាងដែលមិនធ្លាប់មានពីមុនមក។ គម្រូសេដ្ឋកិច្ចទីផ្សារសេរីបានដំណើរការយ៉ាងគំហុគ។ រូបិយប័ណ្ណដុល្លាត្រូវបានចរាចរជាផ្លូវការដោយផ្គត់ផ្គង់បន្ថែមដល់សន្តិសុខសេដ្ឋកិច្ចភ្ជាប់ជាមួយរូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។ រូបិយប័ណ្ណដុល្លាបន្តប្រើរហូតមកដល់សព្វថ្ងៃ បើទុកជាធនាគារជាតិកម្ពុជាបង្កើតគោលនយោបាយលើកទឹកចិត្តប្រើប្រាស់ប្រាក់រៀលខ្មែរ ដោយទិដ្ឋភាពនាពេលខាងមុខដោយបំណងគ្រប់គ្រងលុយដុលា្លដោយគោលនយោបាយរូបិយប័ណ្ណ ព័ត៌មានបន្ថែមមាននៅទីនេះ! នៅដើមទសវត្សឆ្នាំ ៩០ ប្រាក់កម្ចីអភិវឌ្ឍន៍ដ៏ច្រើនផ្តល់ជូនដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាពីស្តាប័នផ្សេង ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោក ដើម្បីស្តារ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា ការផ្គត់ផ្គង់ទឹកស្អាត ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្រុងភ្នំពេញ។ អត្រាប្រជាជនកើនឡើងយ៉ាងគំហុកមក និងរាងមានលំនឹងនាពេលថ្មីៗនេះ។ ដង់ស៊ីតេប្រជាជនកាលពីឆ្នាំ១៩៩៨ ប្រមាណ ៨៦២០០ នាក់ ហើយលទ្ធផលឆ្នំា២០០៨ កើនឡើងដល់ ១.៣លាននាក់។ ឥឡូវប្រជាជនសរុបប្រមាណ ២.៥លាននាក់នៅទីក្រុងភ្នំពេញ។ សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍វិនិយោគិនៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះស៊ីហនុ។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា ៣) សេដ្ឋកិច្ច និង ឧស្សាហកម្មសំខាន់ៗ សេដ្ឋកិច្ចសំខាន់នៅក្រុងភ្នំពេញពឹងអាស្រ័យលើផលចំណេញពាណិជ្ជកម្ម ដូចជា កាត់ដេរ ជំនួញ សហគ្រាសធនតូច និង ធនមធ្យម។ ធនាគារកណ្តាលនៅទីក្រុងជាកន្លែងសម្រាប់ផ្តល់ទុនដល់ធនាគារ និង វិនិយោគផ្សេងៗ នៅជាយក្រុងភ្នំពេញរហូតដល់ខេត្តកណ្តាលហ៊ុំព័ទ្ធដោយរងចក្រវាយនភ័ណ្ឌ និង ឧស្សាហ៍កម្មធំៗ។ វិស័យមិនត្រូវការជំនាញដូច កសិកម្មនៅតែជាវិស័យអាទិភាពសម្រាប់កម្ពុជាតាំងពីក្រោយការងើបឡើងវិញក្រោយសង្គ្រាម។ នៅឆ្នាំ ២០១៥ ឧស្សាហកម្មឈានមុខគេគឺវិស័យកាត់ដេរ និង ផលិតផលស្បែកជើងរួមចំណែកដល់២៦.១ % នៃសេដ្ឋកិច្ចសរុបកម្ពុជា។ វិស័យកសិកម្មរួមចំណែក ២៩ % និង វិស័យសេវាកម្មផ្សេងៗ ៣៩.៤ % នៃសេដ្ឋកិច្ចសរុប។ផលិតផលកសិកម្មនាំចេញសំខាន់ៗរួមមាន ស្រូវ កៅស៊ូ ពោត ដំឡូងមី និង ដូងប្រេង។ ឧស្សាហកម្មអាទិភាពទី២ផលិតបាន២២% និង ឧស្សាហកម្មទី៣ ផលិតបាន ៣៨ % នៃសេដ្ឋកិច្ចសរុប។ បណ្តាឧស្សាហកម្មទី៣រាប់បញ្ចូលជាមួយ សកម្មភាពទាក់ទងវិស័យទេសចរណ៍គឺមានគុណតម្លៃខ្លាំងដល់លំនឹងសេដ្ឋកិច្ចនៅកម្ពុជា។ នៅពេលថ្មីៗនេះ វិស័យសំណង់ក្លាយជាយានសម្រាប់គាំពារកំណើនសេដ្ឋកិច្ចនៅក្រុងភ្នំពេញ។ សេដ្ឋកិច្ចនាំចេញពីកម្ពុជាទៅប្រទេសមួយចំនូនដូចជាសហរដ្ឋអាមេរិច ហុងកុង ចិន អឺរ៉ុប កាណាដា និង វៀតណាម។ អ្វីគ្រប់យ៉ាងប៉ុន្តែកិច្ចព្រមព្រៀងអាវុធ និង អនុគ្រោះពន្ធនាំចេញពីកម្ពុជា និង អឺរ៉ុប។ ប្រទេសកម្ពុជានំាចេញផលិតផលទៅកាន់ប្រទេសជិតខាងគឺ វៀតណាមនិង ថៃ រាប់បញ្ចូលហុងកុង ចិន និង តៃវ៉ាន់។ ការនាំចេញសំខាន់របស់ព្រះរាជាណាចក្រនេះគឺសម្លៀកបំពាក់ និង វត្ថុធាតុដើមដែលមានតម្លៃជាង៨០%នៃការនំាចេញសរុប។ ផលិតផលដូចជា ឡាន វាយនភ័ណ្ឌ និង ថាមពលញុំាងអោយការនាំចេញសរុបច្រើនសម្រាប់ប្រទេសនេះ។ កាលពីពេលពីរ បីឆ្នាំមុន វិស័យអចលនទ្រព្យមានការកើនឡើង ដោយកំណើនតម្លៃអចលនទ្រព្យទូទាំងរាជធានីភ្នំពេញ។ កំណើនការសាងសង់ នៅទូរទាំងក្រុងភ្នំពេញបានចុះក្នុងវិស័យអចលនទ្រព្យដែលការអភិវឌ្ឍថ្មីៗឈានទៅរកបណ្តុំសេដ្ឋកិច្ចតាមផ្សព្វផ្សាយអនឡាញ៍រាល់ថ្ងៃ។ វិស័យទេសចរណ៍បានរួមចំណែកដល់សេដ្ឋកិច្ចក្រុងភ្នំពេញមជ្ឈមណ្ឌលលក់ដូរ និង ទីតាំងលក់ផ្សេងៗ។ជំរុញអោយក្រុងភ្នំពេញជាតំបន់ទេសចរណ៍ដ៏សំខាន់មួយក្នុងចំណោមខេត្តសៀមរាប និង ព្រះសីហនុ។ កត្តាមួយដែលមានឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្រុងភ្នំពេញ និង តំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានគៀងគរវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសនេះ។នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជាបានទទួលប្រាក់ ជាង៣កោដដុល្លាពីអែហ្វឌីអាយ ហើយមានជនជាតិបរទេសជាង ៧៨០០០ នាក់ អ្នកទំាងនោះស្នាក់នៅក្រុងភ្នំពេញ។ Realestate.com.khលើកឡើងថា កម្ពុជាជាទីតាំងដ៏គួរអោយចាប់អារម្មណ៍ពីការវិនិយោគផ្ទាល់ពីបរទេស ដោយកម្លាំងពលកម្មថោក ពង្រីកជាយក្រុងលឿន កំណើនក្រុមគ្រួសារថ្នាក់មធ្យម តម្លៃងាយៗ និង គោលនយោបាយងាយស្រួលសម្រាប់ការរកស៊ីរបស់ជនបរទេស ភាសាអង់គ្លេសជាភាសាជំនួញសំខាន់។ ការបង្ហាញពីកម្រៃយកពន្ធ និង ការលើកលែងពន្ធនំាចូលនិងចេញដោយបង្កើនហេដ្ឋារចនាសម្ព័ន្ធ បណ្តាញភស្តុភារ និង ភាពលេចធ្លោនៃលុយដុល្លាអាមេរិច។ ជាមួយនឹងការ ធ្វើសមាហរណកម្ម របស់កម្ពុជា ទៅក្នុងអាស៊ាន រាជធានីភ្នំពេញស្ថិតនៅក្នុងទីតាំងល្អផងដែរ, ហ៊ុំព័ទ្ធដោយ ប្រទេសដែលមានសេដ្ឋកិច្ចក្នុងតំបន់ខ្លាំងឡើង រឹងមាំ ប្រតិបត្តិការផលិតកម្មខាងក្រៅព្រះរាជាណាចក្រនេះ ។ ប្រជាជនកម្ពុជាទំនាក់ទំនងជាមួយសហគមន៍ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងទូរស័ព្ទទំនើបៗដោយក្រុងភ្នំពេញក្លាយជាទីតាំងស្នូលនៃការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា នៅឆ្នាំ២០១៥ ប្រជាជនជាង៥លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ស្មើនឹង១ភាគ៣នៃប្រជាជនសរុប។ តាំងពីឆ្នំា ២០១០ ជនបរទេសត្រូវបានគេអនុញ្ញាតអោយជួលបន្ទប់ស្នាក់នៅដាច់ៗផ្ទាល់ខ្លួននៅកម្ពុជាប៉ុន្តែមិនមែនជួលដីទេ ពិសេសនោះគឺជួលអោយជាន់ទី១ បន្ទាប់ពីការអនុម័តច្បាប់ភ្លាមៗ និង ការយកពន្ធពីអចលនទ្រព្យកើនដល់ ៦០ % ហើយប្រមាណជា ១៩.៥ លានដុល្លានៅឆ្នាំ២០១០ ហើយកើនជាងឆ្នំា២០០៩ ១២.២ លានដុល្លា។ សូមអានបន្ថែមស្តីពីប្លង់ដីនៅប្រទេសកម្ពុជា ច្បាប់ម្ចាស់កម្មសិទ្ធជនបរទេសនេះបានញុំាងអោយកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង អាគារជាច្រើនត្រូវបានសាងសង់ ដោយផ្សារភ្ជាប់នឹងទីផ្សារកម្មសិទ្ធជនបរទេស។ ជនបរទេសអាចកាន់កាប់ដីធ្លីបានដោយងាយស្រួល តាមរយៈការជួលរយៈពេលវែង និងតាមរយៈក្រុមហ៊ុនមានភាគហ៊ុនច្រើន ដោយវិនិយោគរួមគ្នានៅក្នុងប្រទេស។ សំណង់ទាំងនេះមានសុវត្ថិភាពជាង បើប្រៀបធៀបទៅនឹង ច្បាប់ផ្សេងៗទៀតនៅក្នុងប្រទេសជិតខាងដែលច្បាប់កាន់កាប់ជនបរទេសត្រូវបានហាមឃាត់។ សិក្សាបន្ថែមទៀតអំពី ការវិនិយោគក្នុងប្រទេសកម្ពុជា, កម្មសិទ្ធិភាពជនបរទេសនៅកម្ពុជា និង បទពិសោធន៍ជនបរទេសនៅកម្ពុជា ៤)តំបន់អភិវឌ្ឍន៍សំខាន់ៗ តំបន់ទាក់ទាញៈ បឹងកេងកងឋិតនៅខណ្ឌចំការមន នៅក្រុងភ្នំពេញ តម្លៃដីឡើងដល់ ៦០០០ ដុល្លាក្នុងមួយម៉ែត្រក្រឡា ពីមុនជាផ្ទះវីឡាស្នាក់នៅជាលក្ខណៈគ្រួសារប៉ុន្តែផ្ទះទាំងនោះត្រូវបានកម្ទេចចោល និងខ្លះទៅលក់អោយឈ្មួញ ឬ ប្រែក្លាយទីតាំងទំាងនោះទៅជាសណ្ឋាគារ ឬ ភោជនីយដ្ឋាន។ តំបន់ទាក់ទាញដោយរបាយប្រជាជនរស់នៅកើនឡើងខ្ពស់ញុំាងអោយខ្វះទីតាំងសង់ ខន់ដូរ អាគារបម្រើសេវាកម្ម និង អូតែលខ្ពស់ត្រូវវបានសាងសង់។ តំបន់អចលនៈទ្រព្យលំនៅដ្ឋានបន្តបន្ទាប់ទៀតរាប់បញ្ចូលទៅផ្នែកខាងលិច និង ខាងត្បូង ទីតាំងទាំងឋិតនៅជិតបេះដូងក្រុងភ្នំពេញប៉ុន្តែតម្លៃដីនៅធូរថ្លៃជាងភ្នំពេញ ភាពកកស្ទះ និង កង្វះទីចំណតបានចោទជាបញ្ហាចំពោះការស់នៅក្នុងភ្នំពេញ។ ផែនការមេនៅក្រុងភ្នំពេញនៅឆ្នំា២០៣៥ ដោយពង្រីកជាយក្រុង និង ហេដ្ឋារចនាសម្ព័ន្ធថ្មីឆ្លើយតបនឹងកំណើនប្រជាជន។ រហូតមកដល់ពេលនេះក្រុងមិនទាន់មានបទបញ្ជាកំណត់ផែនការអភិវឌ្ឍន៍នៅជាយក្រុងនៅឡើយទេ។ សូមស្វែងរកអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា Realestate.com.kh ឥឡូវ! និន្នាការអចលនទ្រព្យពាណិជ្ជកម្ម និង ទីតាំងការិយាល័យៈ កាលពីអតីតកាល ក្រុងគ្មានអាគារខ្ពស់ស្កឹមស្កៃទេ វីឡាជាប្រភេទទ្រព្យល្អសម្រាប់ការិយាល័យ អញ្ចឹងទីតាំងជំនួញកំពុងស្វែងរកទ្រព្យសក្តិសម បានរៀបចំជាស្រេចនៅមុខជំនួញ តម្រូវការទីតាំងការិយាល័យកំរិត មួយ និង មធ្យមក្នុងក្រុងភ្នំពេញកំពុងកើនឡើងដោយគម្រោងថ្មីៗផ្សេងៗទៀតមានគ្រប់គ្រាន់ ឬ ត្រូវចប់រួចរាល់នៅឆ្នាំក្រោយៗ។ ការិយាល័យថ្មីៗបានលុបបំបាត់វីឡា ផ្ទះល្វែង និង ប្រភេទអចលទ្រព្យផ្សេងៗ។ កម្រិត ប៊ី និង ស៊ី ជាជម្រើសពេញនិយមនៅក្នុងស្រុកដោយសារកំរិត ការិយាល័យអេមានថ្លៃឈ្នួលថ្លៃសំរាប់ជំនួញក្នុងស្រុក។ កំណើនទីផ្សារអចលទ្រព្យពាណិជ្ជកម្មនៅភ្នំពេញត្រូវបានគេកំណត់បន្តនៅពេលខាងមុខជាពិសេសតំាងពីកម្ពុជាបានចូលសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយប្រតិបត្តិករបានដឹងច្បាស់អំពីប្រភេទជំនួញដែលលេចរូបរាងឡើងជាបន្តបន្ទាប់។   ការលក់រាយ និង ការចរាចរអចលនទ្រព្យ ទីផ្សារអចលទ្រព្យលក់រាយនៅភ្នំពេញផ្លាស់ប្តូរយ៉ាងគំហុក ការផ្លាស់ប្តូរនេះជាមុខមាត់ក្រុង។ បណ្តាញអន្តរជាតិកំពុងចូលរួមទីផ្សារកម្ពុជាច្រើនឡើងៗ។មុខជំនួញថ្មីៗនេះកំពុងវិនិយោគកម្រិតជំនួញថ្នាក់ កណ្តាល អ្នកផ្សេងទៀតផ្តោតលើទីផ្សារលក់រាយខ្មែរ និង ជនបរទេសលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ អ្នកលក់រាយបន្តកើនឡើង និងពង្រីកប្រត្តិបត្តិការណ៍ទំាងក្នុង និង ក្រៅ។ដោយភ្ជាប់នូវការកំនត់ជាប់ទាក់ទិននឹងចំណូលរបស់ប្រជាជន។ ទីផ្សារលក់រាយនៅភ្នំពេញកើនឡើងជាលំដាប់ ហើយធ្វើអោយចំណូលកើនឡើង។ អចលនទ្រព្យលក់រាយកើនឡើងយ៉ាងគំហុក ហើយតម្រូវការលក់រាយនៅតំបន់ជាក់លាក់ដែលនំាអោយតម្លៃផ្ទះជួលថ្លៃជាងមុន។ ការអភិវឌ្ឍនៅក្នុងក្រុងនាំអោយខ្វះទីចំណត និង ខ្វះខាតជម្រើសផ្ទះអាចទិញបាននៅក្នុងស៊ីប៊ីឌីគឺជាការបង្ហាញឡើងវិញនូវទីតាំងលក់រាយនៅក្នុងក្រុង ដោយផ្អែកតាមទីផ្សារអចលនទ្រព្យនៅភ្នំពេញ។ នៅតំបន់បឹងកេងកង១ ទន្លេបាសាក់  ដូនពេញជាកន្លែងពេញនិយមបំផុត ពិសេសការលក់ អាហារ និង ភេសជ្ជៈនៅតាមទីតាំងនានាដែលនាំអោយកង្វះចំណតឡាននៅក្នុងក្រុង។ ចំណតពិតជាបង្កជាបញ្ហាដោយកំណើនរបាយប្រជាជនខ្ពស់នៅភ្នំពេញ មានឡាន និង មនុស្សកុះករធ្វើដំណើរទៅមក ឬ ក៏ទៅធ្វើការនៅជាយក្រុង។ ក្រុមហ៊ុនល្បីជាច្រើនកំពុងរកទិញអចលនទ្រព្យនៅតំបន់ច្បារអំពៅដោយសារគេដឹងថាវាជាកន្លែងក្រុមមនុស្សថ្នាក់កណ្តាលរស់នៅ។ ការកកស្ទះចរាចរបង្កការលំបាកដល់អតិថិជនចង់ទិញឥវ៉ាន់នៅក្នុងក្រុង។ ការអភិវឌ្ឍលក់រាយប្រហាក់ប្រហែលគ្នាកំពុងកើនឡើងដោយហេតុផលស្រដៀងគ្នាទៅភាគខាងលិចនិងខាងជើងនៃក្រុងភ្នំពេញ រហូតដល់ខណ្ឌសែនសុខ និង ភ្នំពេញថ្មីជាប់កណ្តាលខណ្ឌទួលគោក។ ទីតាំងជាមជ្ឍលទិញទំនិញពេញនិយមហើយមានគុណភាពខ្ពស់។ ផ្សារទិញទំនិញអន្តរជាតិដំបូងបង្អស់បានបើកបម្រើនៅខែមិថុនា ឆ្នាំ២០១៤ ផ្សារអ៊ីអន។សំបូរមនុស្សម្នាជាច្រើនមកទិញទំនិញនៅផ្សារនេះ ខ្លះទៀតមកពីខេត្តដើម្បីទិញទំនិញនៅផ្សារនេះដែលជាមជ្ឍមណ្ឌលស្តង់ដារអន្តរជាតិរបស់ប្រទេសនេះ។ ផ្សារអ៊ីអនមានតម្រូវការខ្ពស់ដោយមានការលក់រាយសម្រាប់ជាតិ និង អន្តរជាតិ។អ្នកទិញសិទ្ធិមុខរបរថ្មីៗដែលទីផ្សារកម្ពុជាបោះបង់អស់ជាយូរឆ្នាំដោយមិនបានអើពើ ហើយមិនអនុញ្ញាតអោយនាំចូល សូមមើលទីតាំងលក់ថ្មីៗនៅផ្សារអ៊ីអនដោយបានបង្ហាញនូវរបៀបលក់ជាអន្តរជាតិ និង ការគ្រប់គ្រងរាល់ទីផ្សារលក់រាយទាំងអស់។ ផ្សារទំនើបថ្មីៗបានទិញសិទ្ធិមុខរបរថ្មីមកលក់ក្នុងស្រុកអាចរកបានគ្រប់ពេល។ ផ្សារទំនើបផាកសាន់នៅតាមផ្វូវសហព័ន្ធរុស្សីជិតបានដំណើរការនៅក្រុងភ្នំពេញកំពុងសាងសង់ ឡាយអិនស៊ីធី លែងដំណើរការតទៅទៀត។ ផ្សារអ៊ីអនទី២កំពុងសាងសង់ត្រូវបានគេដឹងថាសាងសង់នៅទួលគោក។ ទីតាំងទួលគោកក៏ត្រូវបានគេស្គាល់ថាបានបង្កើតហើយជាស្រេចដូចជារោងភាពយន្ត និង កន្លែងទិញទំនិញទំនើបៗឋិតនៅទួលគោកស្រាប់។ ភាពទាក់ទាញទីផ្សារខុនដូរ និង ការអភិឌ្ឍថ្មីៗនៅក្រុងភ្នំពេញ ទីផ្សារខុនដូរនៅក្រុងភ្នំពេញបន្តពង្រីកដោយវិនិយោគិនសាទរចំពោះការអភិវឌ្ឍនៅកណ្តាលក្រុងអាចសន្សំបាន៣០ ភាគរយនៃការទិញ។ ការអភិវឌ្ឍខុនដូរខ្ពស់ៗបន្តសាងសង់នៅទីតាំងអាទិភាពនានាហើយស្ថានិកផ្តល់ជូននូវគំរោងប្រណីតៗនៅតំបន់ដែលគេមិនសូវយកចិត្តទុកដាក់។ ខណៈទីផ្សារខុនដូរពេញនិយមបំផុតសំរាប់វិនិយោគិនបរទេស អ្នកទិញជាជនខ្មែរក៏ចង់បានខុនដូរដែរដើម្បីវិនិយោគ និង ជួលបានលុយមកវិញ។ កត្តានេះនាំអោយមានទំនោរដល់ប្រតិ្តបត្តករក្នុងស្រុកបង្កើតនូវគម្រោងខុនដូរតម្លៃទាប ប្រភេទនៃខុនដូរទំាងនេះមានតម្លៃចន្លោះពី ៣០០០០ដុល្លា ៦០០០០ ដុល្លា្កក្នុងមួយយូនីត ហើយលក់អស់គ្មានសល់។ តម្រូវការក្នុងស្រុកជាធាតុសំខាន់នៃភាពជោគជ័យគម្រោងអភិវឌ្ឍន៍ខុនដូរដល់ប្រត្តិបត្តិករនៅកម្ពុជា ដោយផ្តល់សិទ្ធដល់ជនបរទេសម្នាក់ៗដោយមានសិទ្ធ៧០% យោងតាមច្បាប់ និន្នាការផ្សេងទៀត យើងយល់ថាមានភាពស្មុគស្មាញណាស់នៃការអភិវឌ្ឍ ដូចខុនដូរ ការិយាល័យ និង ការលក់រាយ Realestate.com.kh ផ្តល់គំនិតថាហេតុផលនេះគឺថា ប្រតិ្តបត្តិករដឺងច្បាស់ពីតម្រូវការលើសលប់ចំពោះការទិញខុនដូរស្អាតនៅឆ្នាំ២០១៨ ដល់ ២០១៩ អញ្ចឹងទើបយើងកំពុងមានភាពស្មុគស្មាញចំពោះការអភិវឌ្ឍនេះ។ កំណើនវិនិយោគពីប្រជាជន កូរ៉េ ជប៉ុន ហុងកុង ចិន ចូលមករស់នៅច្រើននៅកម្ពុជា ហើយត្រូវធានារ៉ាប់រងទាំងស្រុងដោយប្រតិបត្តិករនៅបន្តទាក់ទាញការទិញពីបរទេសដែលបានឃើញឱកាសល្អជាងនៅកម្ពុជាជាជាងស្រុកនៅស្រុកដើមរបស់ពួកគេ។ ប្រតិបត្តិករខុនដូរនៅឆ្ងាយៗនៅកម្ពុជាផ្តោតការសាងសង់ផ្សារនៅកំពូល និង នៅកណ្តាលខុនដូរ បើមានផ្សារពីរនេះគឺបង្កភាពងាយស្រួល។ រហូតមកដល់ពេលនេះ Realestate.com.kh ផ្តល់គំនិតថាតម្រូវការជាច្រើនចំពោះគុណភាព ការអភិវឌ្ឍផ្ទះដែលអាចទិញបាននៅកម្ពុជាដោយភ្ជាប់ទៅនឹងតម្រូវការថ្នាក់កណ្តាល និង អ្នកមានចំណូលទាបល្មម ពិសេសនៅតាមជាយក្រុង។ មិនមានការស្នើអន្តរាគមន៍ពីរដ្ឋាភិបាលទេនៅតម្រូវការទីផ្សារ ចំណុចនេះហើយញុំាងអោយប្រតិបត្តិករច្បាមយកដីធំៗមកអភិឌ្ឍ។   សូមមើលអចលនទ្រព្យនៅកម្ពុជា Realestate.com.kh ឥឡូវ! ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឃុំគ្រងការពង្រីកក្រុងនិងកំនើនសេដ្ឋកិច្ចខ្លំាងដូចជា យានយន្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលគេរំពឹងថានឹងកសាងចប់ជាស្ថាពរនៅមុនឆ្នាំ ២០២០។ ការសម្ពោធនៅថ្ងៃទី៥ ខែ មករានៅសាលា តិចណូរ សម្តេចនាយរដ្ឋមន្ត្រីហ៊ុនសែនបានយល់ព្រមចំពោះគម្រោងជាច្រើនទៀតសម្រាប់សាងសង់នៅក្នុងក្រុង។ ក្រោយពីបានជ្រាបថា សំណង់បន្តធ្វើនៅស្ពានអាកាសក្បាលថ្នល់ ការសាងសង់ចាប់ផ្តើមនៅពេលឆាប់ៗខាងមុខដោយមានផ្លូវកោង និងផ្លូវក្រោមដីនៅជិតស្ពានបច្ចុប្បន្ន។គម្រោងអស់ទឹកប្រាក់ប្រមាណ ១០ លានដុល្លា មានប្រវែង ៨១០ ម៉ែត្រ និង ផ្លូវក្រោមដីប្រវែង ៦០៦ម៉ែត្រកសាងដោយក្រុមហ៊ុនឈ្មោះ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC)ចំនុចទំាងនេះជំរុញអោយហេដ្ឋារចនាសម្ព័ន្ធនៅភ្នំពេញមានការរីកចម្រើន។ នៅផ្លូវប្រសព្វសហព័ន្ធរុស្សី និង ព្រះមុនីវង្សនិងសាងសង់ដោយ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC)ដើម្បីបញ្ចៀសភាពកកស្ទះ ដោយគម្រោងសាងសង់បណ្តោយប្រវែង ៣៤០ ម៉ែត្រ ទទឹង ១៥ម៉ែត្រកំពស់ ៥ម៉ែត្រ។ ក្រុមវិភាគដីបានពិនិត្យចប់សព្វគ្រប់នៅខែមករា ទី ៨ និង ដំណើរការសាងសង់នៅចុងឆ្នាំនេះ។ ផ្លូវមួយខ្សែទៀតក៏ត្រូវសាងសង់ដែរនៅផ្លូវប្រសព្វពីមហាវិថីសហព័ន្ឋរុស្សី និង ផ្លូវហាណូយជាទីតាំងសំខាន់សំរាប់តភ្ជាប់ផ្លូវទំាងពីរនៅចំកណ្តាលក្រុង និង អាកាសយានដ្ឋាន។ ស្ពានបណ្តោយ ៦១១ ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ក៏ត្រូវសាងសង់ ដោយក្រុមហ៊ុនចិនសៀងហៃ និង ជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិន។ ភ្នំពេញនឹងដឹករថយន្តក្រុងដើរដោយចរន្អអគ្គិសនីមានចំងាយ១៣គីឡូម៉ែត្រចេញពីខ្សែរថភ្លើងតភ្ចាប់ផ្លូវមុនីវង្ស ទៅ ព្រលានយន្តហោះ។ ខណៈអាគារក្រុងត្រូវបានប្រកាសអោយប្រើកាលពីមុនជាគម្រោងក្រោមការអភិវឌ្ឍវិនិយោគិនចិន វាកើតជារូបរាងក្រោមជំនួយពី(OCIC) ក៏កំពុងចរចារសាលាក្រុងយកគម្រោងនេះ។ Muhibbah Engineering (Cambodia) Ltdក៏បានអះអាងថាឈ្នះគម្រោងសាងសង់រថយន្តក្រុងតម្លៃ ២០០ លានដោយភ្ជាប់ក្រុងភ្នំពេញផ្លូវជាតិ៤ និង ព្រលានយន្តហោះក្រុង។ ប្រវែង ១៤គម និង ទទឹង ២៤ មែត្រ ប្រវែង ៤ខ្សែរត់តាមផ្លូវថភ្លើងពី ទួលគោក ទៅផ្លូវជាតិលេខ ៤។ គម្រោងហេដ្ធារចនាសម្ព័ន្ធក្រុងនឹងផ្តល់វិនិយោគឆាប់ដោយផ្តល់សំណងប៉ះពាល់ដល់ប្រជាជននិង គ្រោងបញ្ចប់នៅឆ្នាំនេះ។ ផ្លូវហាយវ៉េយ៍ប្រវែង ២២០ គម ភ្ជាប់ពីក្រុងភ្មំពេញទៅក្រុងហូជីមិញថ្លៃសាងសង់តំលៃ ២.២ កោដិដុល្លាក្រោមជំនួយឧបត្ថម្ភពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានប្រកាសបញ្ចប់គម្រោងនៅឆ្នាំ ២០៣០។ តម្លៃសាងសង់ផ្លូវទី២មានប្រវែង ១៦៦៧ គម ដោយកាត់ផ្លូវពីរខ្សែគឺ ផ្លូវ សហព័ន្ធរុស្សី និង ផ្លូវជាតិលេខ២ ដោយឆ្លងកាត់ខ័ណ្ឌ ដង្កោ សែនសុខ មានជ័យ ឆ្ពោះទៅភាគខាងត្បូងក្រុងតាខ្មៅដែលជាទីក្រុងមានសន្ទុះហេដ្ឋារចនាសម្ព័ន្ធកើនឡើង។ វិថីត្រូវបានសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ សៀងហៃក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីចិន ដោយសាងសង់ផ្លូវកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ២៣ម៉ែត្រហើយប្រព័ន្ធលូសងខាង១.៥ម៉ែត្រ។ ថ្ងៃបញ្ចប់ការសាងសង់ និង ពេលចាប់ផ្តើមអត់ទាន់ដឹងច្បាស់លាស់ទេ។ ខណៈរដ្ឋាភិបាលនឹងបញ្ចប់នូវការកកស្ទះពេលគម្រោងទាំងនេះចប់សព្វគ្រប់ ប៉ុន្តែ លោកបណ្ឌិត វ៉ាន់ វ៉ាត់ អ្នកជំនាញពង្រីកជាយក្រុងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាហេដ្ឋារចនាសម្ព័ន្ធមិនអាចបញ្ចប់ភាពកកស្ទះបានទេ។ គាត់បន្ថែមថា”ដើម្បីដោះស្រាយបញ្ហានេះយើងត្រូវការផែនការលម្អិតទៅដល់គ្រប់ស្រុកដែលផ្លូវទាំងឡាយត្រូវពង្រីកពី ៥ ទៅ ១០ ឆ្នាំទៀត ហើយផ្លូវត្រូវសាងសង់ខ្វាត់ខ្វែង.” ដោយបន្ថែមថា បើសិនយើងមិនធ្វើអញ្ចឹងទេ “ភាពកកស្ទះនៅតែបន្តកើតមាន” លោកបណ្ឌិត វ៉ាត់ ចោទថា រដ្ឋាភិបាលគួរកុំនាំរថយន្តចូលច្រើនពេក និង ជួយកែប្រព័ន្ធភ្លើងចរាចរអោយបានគ្រប់គ្រាន់បំផុតតាមតែអាច។ សូមពិនិត្យនូវធនធានផ្សេងៗទៀតតាមរយៈ Realestate.com.kh  ទម្រង់ទីតាំង និង មគ្គុទេសវិនិយោគិន សូមរៀនសូត្របន្ថែមទៀតអំពី កម្ពុជា ភ្នំពេញ  សៀមរាប និង ព្រះសីហនុ រៀនសូត្របន្ថែមទៀត ការវិនិយោគនៅកម្ពុជា ម្ចាស់កម្មសិទ្ធនៅកម្ពុជា និង បទពិសោន៍ជនបរទេសនៅកម្ពុជា! ការផ្គត់ផ្គង់ទឹក ការផ្គត់ផ្គង់ទឹកនៅក្រុងភ្នំពេញកើនឡើងគួរអោយកត់សំគាល់ដោយការតភ្ជាប់ និង សេវាតាំងពី១៩៩៣ ដល់ ២០០៦ ប្រព័ន្ធនេះកាន់តែប្រសើឡើងៗ។ ធនធានផ្គត់ផ្គង់ទឹកសំខាន់ៗនៅក្រុង គឺទឹកទន្លេមេគង្គ ទន្លេសាប និង បាសាក់។ អាជ្ញាធរផ្គត់ផ្គង់ទឹកនៅភ្នំពេញត្រូវបានទទួលរង្វាន់អន្តរជាតិនៅឆ្នំា ២០០៦ ពី Ramon Magsaysay Award និង ២០១០ ពី Stockholm Industry Water Award   ចំពោះសេវាកម្មផ្គត់ផ្គង់ទឹកនៅភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយកម្រិតផ្គត់ផ្គង់ទឹកសឹងបានទៅដល់គ្រប់លំនៅស្ថាន។ ហេតុផលនេះ លំនៅស្ថានត្រូវការដែកច្រើន និង កង្វះភាពបន្សុតនៅតាមប្រព័ន្ធបំពង់ទុយោពេលគេធ្វើតេស្តិ៍បើទុកជាកម្រឹត ប្រភពទឹកល្អយ៉ាងណាក៏ដោយ។ ប្រព័ន្ធចំរោះមានគ្រប់គ្រាន់។ ផ្លូវ និង ស្ពាន សំណង់ ផ្លូវ និង ស្ពាននំាទីក្រុងនេះរីកចម្រើនឥតឈប់ឈរ ពី មូលនិធិអភិវឌ្ឍន៍អន្តរជាតិ ហើយការ អភិវឌ្ឍន៍ថ្មីនៅតាមជាយក្រុង ដូចជា ស្ពានជ្រោយចង្វារ។ ការតភ្ជាប់ផ្លូវសំខាន់ពី សៀមរាប និង ព្រះសីហនុ ហើយព្រំប្រទល់ដែនពីប្រទេស ថៃ និង វៀតណាមកាន់តែប្រសើរឡើងៗពីមួយឆ្នំាទៅមួយឆ្នាំ។ ៥) អាកាសធាតុ បរិយាកាស និង ភូមិសាស្ត្រ ទីក្រុងដ៏សំខាន់របស់ប្រទេសកម្ពុជាគឺរាជធានីភ្នំពេញដែលស្ថិតនៅខាងត្បូងនៃប្រទេសមួយនេះ នឹងព័ទ្ធជុំវិញដោយ ខេត្តកណ្តាល  ព្រមទំាងធ្វើឲ្យរាជធានីភ្នំពេញមានរាងដូចនំដូណាត់ព័ទ្ធជុំវិញទីក្រុង និងធ្វើឲ្យរាជធានីភ្នំពេញស្ថិតនៅជាប់នឹងព្រំប្រទល់របស់ខេត្តនេះជាផ្នែកៗ ជារាជាធានីឯករាជ្យពេញលេញ។ រាជធានីភ្នំពេញស្ថិតនៅចំណុចប្រសព្វទន្លេទាំងបី គឺទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ គ្រប់សម័យកាលទាំងអស់ ទន្លេទាំងនេះបានផ្ដល់ទឹកគ្រប់គ្រាន់មកដល់ទីក្រុង និងបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ទឹកជំនន់មូសុង គឺជាបញ្ហារដូវដែលទន្លេជួនកាលពេញប្រៀបច្រាំង។ រដូវត្រជាក់នៅកម្ពុជាចាប់ផ្ដើមក្នុងអំឡុងខែវិចិ្ឆកានិងខែមិនា (សីតុណ្ហភាពចាប់ពី ២២អង្សាសេ ទៅ ២៨ អង្សាសេ) រដូវក្ដៅ ចាប់ពីរវាងខែមិនានិងខែឧសភា (ជាមួយនឹងសីតុណ្ហភាពចាប់ពី ២៨អង្សាសេទៅ៣៨អង្សាសេ) និងរដូវចុងក្រោយគឺរដូវវស្សា ដែលចាប់ផ្ដើមនៅចន្លោះខែឧសភាដល់ខែតុលា (ជាមួយនឹងសីតុណ្ហភាពចាប់ពី ២៤អង្សាសេ ដល់ ៣២ អង្សាសេ ដោយមានសំណើមដល់ទៅ ៩០ %)។ សីតុណ្ហភាពនៅរាជធានីភ្នំពេញអាចចាប់ពី ១៥ ទៅ ៣៨ អង្សាសេ ហើយក្រុងនេះទទួលរបបខ្យល់មូសុង ។ ខ្យល់មូសុងជាទូទៅបក់ពីភាគភាគយ័ព្យ នាំយកខ្យល់ពីឈូងសមុទ្រថៃ និងមហាសមុទ្រឥណ្ឌា រវាងខែឧសភា ដល់ខែតុលា។ រដូវប្រាំងមានរយៈពេលពីខែវិច្ឆិកាដល់ខែមិនា។ សរុបមក រាជធានីភ្នំពេញ ទទួលទឹកភ្លៀងស្ថេរភាពបំផុតរវាងខែកញ្ញាដល់ខែតុលា ហើយពេលដែលរីងស្ងួតបំផុតគឺមានរយៈពេលពីរខែ ខែមករានិងខែកុម្ភៈ។ ៦) ស្ថិតិប្រជាជន និងប្រជាជន រាជាធានីភ្នពេញគឺជាតំបន់ក្រុងផ្ទាល់ខ្លួនគ្របដណ្ដប់ផ្ទៃដីប្រហែលជា ៦៧៨ គីឡូម៉ែត្រក្រឡា ដោយមានឋានៈស្មើនឹងខេត្តក្នុងប្រទេសកម្ពុជាផ្សេងទៀតដែរ។ សាលារាជធានីត្រូវបានបែងចែកទៅជាការគ្រប់គ្រងរដ្ឋបាលចំនួន ១២ ដែលហៅថាខណ្ឌ មានន័យស្មើនឹងស្រុក ខណ្ឌទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានី។ ខណ្ឌខ្លះក្នុងចំណោមខណ្ឌទាំង ១២នោះគឺ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ ឫស្សីកែវត្រូវបានចាត់ទុកថាជាតំបន់ជាយក្រុង។ ខណ្ឌទាំង ១២ នេះក៏ត្រូវបានគេបែងចែកទៅជាសង្កាត់ចំនួន ៧៦សង្កាត់ ដែលមានន័យស្មើនឹងឃុំ និងការគណនាចុងក្រោយ រាជធានីភ្នំពេញ មាន៦៣៧ក្រុម មានន័យស្មើនឹងភូមិដែលស្ថិតនៅក្នុងឃុំសង្កាត់។ តំបន់សម្រាប់មនុស្សរស់នៅច្រើនកុះកររាជធានីភ្នំពេញ គឺជាគេហដ្ឋានសម្រាប់ប្រជាជនកម្ពុជាប្រហែលជា ២.៥ លាននាក់ ក្នុងចំណោមប្រជាជនសរុប ១៥.៤លាននាក់។ ជនជាតិខ្មែរផ្សំដោយជនជាតិភាគច្រើននៅក្នុងប្រទេសកម្ពុជា និងរាជធានីរបស់ប្រទេស ដែលមានប្រហែលជា ៩០ភាគរយក្នុងចំណោមប្រជាជនសរុប។ ជនជាតិភាគតិចធំៗបីទៀតគឺ វៀតណាម ខ្មែរចិន និងចាម។ រាជធានីភ្នំពេញ ព្រមទាំង សៀមរាបនិងក្រុងព្រះសីហនុ នៅតែជាតំបន់ទាក់ទាញទេសចរពិភពលោក និងក្នុងស្រុកយ៉ាងសំខាន់សម្រាប់កម្ពុជា ដោយទាញយកទេសចរបានចំនួនជាង ៣៩០,០០០នាក់ មកកាន់ប្រទេសនេះជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ ចំនួនជនបរទេសជាង ៨០,០០០នាក់នៅកម្ពុជាមួយភាគធំ រស់នៅក្នុងរាជធានី ដោយធ្វើឲ្យប្រទេសនេះក្លាយជាកន្លែងស្នាក់នៅយ៉ាងច្រើនកុះករ ជនបរទេសទាំងនេះ ជាប់ទាក់ទងទៅនឹងការងារវិនិយោគ អង្គការក្រៅរដ្ឋាភិបាល និងគ្រូបង្រៀន។ សូមពិនិត្យនូវធនធានផ្សេងៗទៀតតាមរយៈ Realestate.com.kh  ទម្រង់ទីតាំង និង មគ្គុទេសវិនិយោគិន សូមរៀនសូត្របន្ថែមទៀតអំពី កម្ពុជា ភ្នំពេញ  សៀមរាប និង ព្រះស៊ីហនុ រៀនសូត្របន្ថែមទៀត ការវិនិយោគនៅកម្ពុជា ម្ចាស់កម្មសិទ្ធនៅកម្ពុជា និង បទពិសោន៍ជនបរទេសនៅកម្ពុជា! ៧)ការទាក់ទាញនាទីកម្សាន្តៈ ការដើរទិញឥវ៉ាន់:   ផ្សារទំនើបអ៊ីអនដែលជាផ្សារយ៉ាងធំបំផុតលើកដម្បូងនៅកម្ពុជាបានមើលឃើញនូវអ្នកដើរទិញទំនិញក្នុងស្រុកកំពុងស្វះស្វែងរកមើលម៉ាកទំនិញថ្មីៗបំផុត។ មជ្ឈមណ្ឌលផ្សារទំនើប បានកសាងឡើងដោយវិនិយោគទុនប្រទេសជប៉ុន អស់ទឹកប្រាក់ ២០០ លាន ដុល្លាអាមេរិក គឺគ្រាន់តែជាបរិវេណទិញទំនិញមួយក្នុងចំណោមបរិវេណសម្រាប់ទិញទំនិញជាច្រើនទៀត សណ្ឋាគារ, ទីក្រុង និងគម្រោងខុនដូដែលផុសឡើងនៅក្នុងរាជធានីភ្នំពេញខណៈដែលកម្ពុជាមានកំណើនការអភិវឌ្ឍហិរញ្ញវត្ថុខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។   លើសពីនេះទៀតទីក្រុងភ្នំពេញនឹងឃើញការចាប់ផ្តើមនៃក្រុមហ៊ុន ផ្សារទំនើប Parkson នៅឆ្នាំ ២០១៦ និងផ្សារទំនើបអ៊ីអន ២។  គម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនត្រូវបានគេរួមបញ្ចូលទាំង ផ្លាហ្សាលក់ទំនិញ និងផ្សារនៅជាន់ផ្ទាល់ដីនៅក្នុងប្លង់របស់ពួកគេ មានន័យថាទីផ្សារនៅភ្នំពេញនឹងមើលឃើញជម្រើសថ្មីច្រើនគ្រប់គ្រាន់ សម្រាប់ អ្នកញាណនឹងការទិញទំនិញ នាពេលអនាគត។ រូបភាពសម្គាល់ទីតាំងៈ ទីក្រុងនេះគឺជាកន្លែងនៃអគារនិងស្ថាបត្យកម្មល្បីបំផុតរបស់ប្រទេសកម្ពុជាផងដែរ។ សំណង់ចាស់ជាងគេបំផុតនៅក្នុងទីក្រុងនេះគឺវត្តភ្នំ ហើយវត្តដ៏ល្បីនេះត្រូវបានសាងសង់ក្នុង ឆ្នាំ១៣៧៣ បាន មានវត្តមាននៅក្នុងរាជធានីភ្នំពេញចាប់តាំងពីទីក្រុងនេះត្រូវបានបង្កើតឡើងជាលើកដម្បូងម៉្លេះ ។   កន្លែងទាក់ទាញទេសចរណ៍សំខាន់គឺព្រះបរមរាជវាំង មួយអន្លើដោយវិហារព្រះកែវមក៌ត និងសារមន្ទីរជាតិដែលផ្ទុកទៅដោយការប្រមូលផ្ដុំនូវវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ, ទោះបីជាបានកសាងឡើងក្នុងឆ្នាំ ១៩៥០ក៏ដោយ ក៏ត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដែរ។ សព្វថ្ងៃភ្ញៀវទេសចរច្រើនបំផុតក៏កំពុងកកាយរកប្រវត្តិសាស្ត្រខ្មែក្រហមផងដែរ ដែលបានមកទស្សនាតំបន់ជាច្រើន ដូចជាមន្ទីរពន្ធនាគារ ស ២១ / ទួលស្លែងនិងនៅវាលពិឃាត។ ការទទួលទានអាហារៈ រាជធានីភ្នំពេញ មានមុខម្ហូបច្រើនប្រភេទ បើប្រៀបធៀបទៅនឹងក្រុងផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្រៅរាជធានី វាមានភាពយុត្តិធម៌ក្នុងការនិយាយពីពិភពនៃអាហារដែលទាក់ទងជុំវិញត្រី និងបាយ។ រសជាតិអាហារចម្រុះ បាននាំមកនូវប្រវត្តិសាស្ត្រនៃឥទ្ធិពលទៅលើចំនុចកណ្ដាលទីក្រុង ដែលមានដូចជា ខ្មែរ, វៀតណាម, ចិន, ជប៉ុន, បារាំង, ថៃ និងមុខម្ហូបផ្សេងៗទៀត មានន័យថាម្ហូបអាហារនៅរាជធានីភ្នំពេញរង់ចាំបម្រើសេចក្ដីត្រូវការរបស់លោកអ្នកគ្រប់ៗគ្នា។ សូមពិនិត្យមើលព័ត៌មានបន្ថែម ស្ដីអំពីការទទួលទានអាហារដ៏ឆ្ងាញ់បំផុតនៅទីក្រុងភ្នំពេញ ដោយយោងទៅលើ Phnom Penh Post, Tripadvisor, MoveToCambodia, RustyCompass, CNNTraveller និង TravelFish. ជីវិតនាពេលរាត្រីៈ ភ្នំពេញមានជីវិតនាពេលរាត្រីផ្សេងៗគ្នា នឹងអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការគ្រប់រសជាតិ។ បារ និងក្លឹបកម្សាន្ត ស្ថិតនៅពាសពេញទីក្រុង ប៉ុន្តែផ្ដល់ជូនតែទំហំតូចល្មមនៃរាជធានីភ្នំពេញ វាមិនឆ្ងាយពេកទេសម្រាប់ការធ្វើដំណើរពីបារមួយទៅកាន់ក្លឹមមួយទៀតនៅពេលរាត្រីនោះ។ សម្រាប់លោកអ្នកដែលខ្ជិលច្រអូស មានបារតាមដងវិថីសំខាន់ៗ និងតំបន់ជីវិតនាពេលរាត្រី ដែលបារ ក្លឹប និងអាហារពេលយប់ស្ថិតនៅជាមួយគ្នា។ តំបន់មាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ មានបារនិងភោជនីយដ្ឋានរាប់រយ និង ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេ។ មាត់ទន្លេពោរពេញទៅដោយភ្ញៀវទេសចរ ប៉ុន្តែនឹងរំពឹងមើលឃើញនូវបារ និងផ្សារលក់ទំនិញ ជាច្រើនចាប់តាំងពីវត្តភ្នំរហូតដល់មុខព្រះបរមរាជវាំង។ នៅតាមដងវិថីតាមមាត់ទន្លេ ដូចផ្លូវលេខ ១៣៥, ១១០ និង ១០៤ មានបារនិងស្រីកំដរភ្ញៀវជាច្រើនកុះករ, ប៉ុន្តែក៏មានដន្រី្តប្រគំយ៉ាងពីរោះ សម្រាប់ការដើរកម្សាន្តនៅតំបន់ជិតខាងផងដែរ ។ ផ្លូវ ១៧២ ក៏ជាទីកន្លែងដ៏មានប្រជាប្រិយសម្រាប់ទេសចរ និងជនបរទេស ទទួលទានភេសជ្ជៈនិងទទួលទានម្ហូបអាហារ។ ផ្លូវលេខ ៥១ និងផ្សារទំនើបសូរិយា ក៏ជាចំនុចដ៏សំខាន់សម្រាប់អ្នកភ្នំពេញក្នុងដំណើរកម្សាន្តពេលរាត្រីផងដែរ ជាពិសេស អ្នកដែលមានគម្រោងដាច់យប់។ ស្ថិតនៅចំកណ្ដាលនៃតំបន់ផ្ដល់សេវារាត្រីកម្សាន្តដ៏ល្បីបំផុតពីរ គឺ Heart of Darkness and Pontoon ផ្លូវលេខ ៥១ជាផ្លូវដែលមិនមានអ្នកដេកពេលរាត្រី។ តំបន់បឹងកេងកង១ គឺជាកន្លែងសម្រាប់ផឹកស៊ីដ៏អស្ចារ្យ ជាពិសេសនៅតាមផ្លូវលេខ ២៧៨/៥១ តំបន់ បាសាក់ឡែន និង ផ្លូវ លេខ ៣០៨ ហើយបារទាំងនេះ គ្របដណ្ដប់ភាគច្រើនដោយជនបរទេស ដែលតម្លៃសមរម្យផងដែរ។ តម្លៃអាចនឹងថ្លៃជាងមាត់ទន្លេ និងផ្លូវលេខ ៥១ បន្តិចបន្តួច ប៉ុន្តែ ភាពប្លែក គុណភាពបារ និងភោជនីយដ្ឋាន នៅបឹងកេងកង ១ គឺល្អជាងគេបំផុតនៅកម្ពុជា ។ ប្រសិនបើលោកអ្នកចូលចិត្តការប្រគំដន្រី្ត ទីក្រុងភ្នំពេញគឺជាទីក្រុងកម្ពុជាសម្រាប់លោកអ្នក ជាមួយនឹងការសម្រិតសម្រាំងពិសេស ជាលក្ខណៈប្រពៃណី និងសម័យទំនើបបញ្ចូលគ្នាពាសពេញទីក្រុងជារៀងរាល់យប់ ក្នុងមួយសប្ដាហ៍។ កន្លែងដ៏ប្រសើរបំផុតដើម្បីស្វែងរកនូវ តួនាទីអ្នកលេងភ្លេងនិងព័ត៌មានថ្មីៗ គឺ មគ្គុទ្ទេសក៍ដន្ត្រីលេងភ្លេង។ ចុះឈ្មោះកន្លែងលេងភ្លេងប្រចាំសប្ដាហ៍ទាន់ពេលវេលា ហើយលោកអ្នកនឹងមិនខកខានពីចង្វាក់នៃឆាកដន្ត្រីទីក្រុងភ្នំពេញឡើយ។ នៅពេលដែលលោកអ្នកមើលគេហទំព័រ សូមពិនិត្យមើល ជម្រើសរាត្រីកម្សាន្តកំពូលៗ នៅក្នុងទីក្រុងភ្នំពេញពី MoveToCambodia, CanbyPublications, RustyCompass, TripAdvisor និង Lonely Planet. ៨) សាលារៀន និងវិទ្យាស្ថានអប់រំៈ សម្រាប់លោកអ្នកដែលមានកូនតូចៗ រាជធានីភ្នំពេញផ្ដល់ជូននូវវិទ្យាស្ថានអប់រំជាច្រើន ជាទីក្រុងផ្សេងទៀតនៅកម្ពុជា ហើយ ការជ្រើសរើសសាលា កំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ សាលាអន្តរជាតិទាំងនេះ ត្រូវបានផ្ដល់ទំនុកចិត្តជាលក្ខណៈអន្តរជាតិ មានន័យថា វាមានភាពងាយស្រួលសម្រាប់កូនៗរបស់លោកអ្នក ក្នុងការផ្ទេរសាលាចូលមកស្រុកខ្មែរ និងចេញពីស្រុកខ្មែរ។ ប៉ុន្តែសូមប្រុងប្រយ័ត្នថា មិនមែនសាលាអន្តរជាតិទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងដូចគ្នានោះទេ ហើយក៏មិនមានស្ដង់ដារអន្តរជាតិដូចគ្នាដែរ ។ សាលាបឋមសិក្សា និងអនុវិទ្យាល័យដ៏ល្បីមួយចំនួននៅភ្នំពេញរួមមាន សាលាអន្តរជាតិភ្នំពេញ (ISPP), សាលាអន្តរជាតិ Nira, សាលាអន្តរជាតិកាណាដា, សាលាអន្តរជាតិហ្សាម៉ែន, និងសាលាអន្តរជាតិNorthbridge។ ចំពោះសាកលវិទ្យាល័យវិញ កម្ពុជាមានវិទ្យាស្ថានអស្ចារ្យជាច្រើន ប៉ុន្តែមុខវិជ្ជាសំខាន់ៗ ហាក់ដូចជាមានកម្រិតនៅក្នុងទំហំទៅនឹងសញ្ញាបត្រជំនាញ ក្នុងករណីជាច្រើន។ ប៉ុន្តែជម្រើសសម្រាប់មុខវិជ្ជាថ្មីៗ និងវិន័យចម្បង កំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ សាកលវិទ្យាល័យកំពូលៗមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាលភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ សូមមើលនូវបញ្ជីឈ្មោះសាកលវិទ្យាល័យមួយចំនួនទៀតនៅភ្នំពេញនៅទីនេះ។ ៩) សុខាភិបាលៈ វេជ្ជសាស្ត្រៈ ភ្នំពេញមានមន្ទីរពេទ្យ និងគ្លីនិចស្តង់ដារអន្តរជាតិមួយចំនួន ផ្ដល់ជូនសេវាព្យាបាល លំដាប់ទី៣ មន្ទីរពេទ្យ កាលម៉ែត្រដែលគ្រប់គ្រងដោយរដ្ឋាភិបាលបំពាក់គ្រឿងបរិក្ខារដើម្បីដោះស្រាយបញ្ហាសុខភាពជាច្រើន ឬមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញសាខារបស់មន្ទីរពេទ្យថៃ ស្ថិតក្រោមការមើលខុសត្រូវរបស់មន្ទីរពេទ្យបាងកក។ ជម្រើសផ្សេងទៀត រួមមានគ្លីនិចអន្តរជាតិ អេសអូអេស ផ្ដល់ជូននូវការប្រឹក្សា ព្យាបាលជាភាសាអង់គ្លេស និងសេវាដឹកអ្នកជំងឺ គ្លីនិច គ្រេម៉ា និងគ្លីនិចណាហ្កា ដែលផ្ដល់ជូនសេវាព្យាបាលទូលំទូលាយជាមួយនឹងវេជ្ជបណ្ឌិតដែលអាចនិយាយបានច្រើនភាសា។ មានមន្ទីរព្យាបាលធ្មេញជាច្រើន ដែលផ្ដល់ជូនសេវាព្យាបាលធ្មេញពេញលេញ រួមមាន មន្ទីរព្យាបាលធ្មេញរុំចង់ផ្កាយប្រាំ និង គ្លីនិចធ្មេញអន្តរជាតិ។ ១០) សេវាដឹកជញ្ជូនសំខាន់ៗៈ ជើងហោះហើរៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានចម្បងនៅក្នុងប្រទេស ស្ថិតនៅចម្ងាយប្រហែលជា ៧ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង។ កម្ពុជាមានក្រុមហ៊ុនអាកាសចរតិចតួច។ ក្រុមហ៊ុនអង្គរអៀរ ជាក្រុមហ៊ុនជាតិ ដែលមានទីស្នាក់ការធំនៅក្រុងភ្នំពេញ និងមានសាខាមួយទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិអង្គរខេត្តសៀមរាប។ អៀអេស៊ា ផ្ដល់ជូននូវសេវាហោះហើររៀងរាល់ថ្ងៃដែលមានតម្លៃថោក ពីបាងកក និង កូឡាឡាំពួរ ទៅកាន់ ឬចេញពីភ្នំពេញ។ ក្រុមហ៊ុនអាកាសចរ ចិតស្ដារអៀវេ ក៏ផ្ដល់សេវាហោះហើររៀងរាល់ថ្ងៃដែរទៅកាន់ ឬចេញពីសិង្ហបូរី។ ក្រុមហ៊ុនអាកាសចរ កាតាអៀវេ ហោះហើរទៅកាន់ ឬចេញពីភ្នំពេញ តាមរយៈ ទីក្រុងហួជីមិញទៅកាន់ទីតាំងផ្សេងៗ នៅក្នុងអឺរ៉ុប ដែលមានចំណតនៅក្នុងទីក្រុងកាតា។ ជើងហោះហើរដោយផ្ទាល់ជុំវិញតំបន់ និងពិភពលោកកំពុងតែត្រូវបានគេប្រកាសជារៀងរាល់ខែ។ ផ្លូវថ្នល់ៈ ឡានតាក់ស៊ី, កូនឡាន និងឡានក្រុង មានធ្វើដំណើរទៅកាន់តំបន់ភាគច្រើនទូទាំងប្រទេស និងក្រៅប្រទេស ដូចជាថៃ និងវៀតណាម។ ភ្នំពេញក៏មានសេវាដឹកជញ្ជូនតាមផ្លូវដែកផងដែរ ។ សូមស្វែងរកបន្ថែមទៀតនៅទីនេះ។ ម៉ូតូឌុប និងតុកតុក គឺមាននៅគ្រប់កន្លែង។ ទីក្រុងភ្នំពេញ ក៏មានបណ្ដាញដឹកជញ្ជូនរហ័សតាមឡានក្រុង ហើយមានឡានក្រុងបីខ្សែកំពុងដាក់ដំណើរការនៅក្នុងក្រុង។ ទូកៈ សាឡាងដឹកអ្នកដំណើរពីភ្នំពេញទៅសៀមរាប ផ្ដល់ជូនលោកអ្នកជារៀងរាល់ថ្ងៃ ដោយចាកចេញនៅ ម៉ោង ៧ ព្រឹកជារៀងរាល់ថ្ងៃពីភ្នំពេញ តាមផ្លូវព្រះស៊ីសុវត្ថិ ដែលចំណាយពេលប្រហែលជា ៤-៦ម៉ោង។ ១១ ប្រភេទអចលនទ្រព្យ ខុនដូនិងបន្ទប់ សម្រាប់លក់ + សម្រាប់ជួល ខុនដូប្រណីតប្រភេទថ្មីបំផុត ត្រូវបានតាក់តែងឡើងស្របនឹងតម្រូវការរបស់វិនិយោគិនបរទេស ដែលមានលទ្ធភាពដើម្បីទិញខុនដូ និងបន្ទប់ស្នាក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានសិទ្ធិធ្វើជាកម្មសិទ្ធិរបស់អគារដែលនៅខាងលើជាន់ទី១។ មានជម្រើសយ៉ាងច្រើនក្នុងទីក្រុងភ្នំពេញ និងពេញនិយមខ្លាំងចំពោះវិនិយោគិនក្នុងស្រុក នៅពេលមានក្នុងអចនលទ្រព្យ និងអ្នកដែលមានប្រាក់ជួល។ សូមស្វែងរកអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជាលើ គេហទំព័រ Realestate.com.kh ឥឡូវនេះ! បន្ទប់ផ្តល់សេវាកម្មសម្រាប់ជួលៈ ដោយបំពេញបំណងចំពោះទីផ្សារជនបរទេសគុណភាពខ្ពស់ជាងគេ រាជធានីភ្នំពេញ មានបន្ទប់ផ្ដល់សេវាកម្មច្រើនគ្រប់ប្រភេទ ដែលអាចស្វែងរកបាននៅទីនេះ។ អចលនទ្រព្យទាំងនេះត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមពេញលេញ និងភ្ជាប់មកជាមួយនូវសេវាដែលរចនាឡើងដើម្បីធ្វើឲ្យជីវិតកាន់តែងាយស្រួល និងកាន់តែរីករាយ សម្រាប់ការស្នាក់នៅរយៈពេលខ្លី ឬរយៈពេលយូរ។. ផ្ទះល្វែង សម្រាប់លក់ + សម្រាប់ជួលៈ ដោយមានប្រជាប្រិយភាពខ្ពស់សម្រាប់អ្នកនៅក្នុងស្រុក ផ្ទះល្វែងនៅតែជាជម្រើសដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ជាគេហដ្ឋាននៅក្នុ្ងងរាជធានីភ្នំពេញ។ ពួកវាមានតម្លៃសមរម្យ អាចប្រើប្រាស់សម្រាប់គោលបំណងច្រើនបែបយ៉ាង និង តែងតែរួមបញ្ចូលលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីទៀតផង។ ផ្ទះវីឡា សម្រាប់លក់ + សម្រាប់ជួលៈ រាជធានីភ្នំពេញផ្តល់ជូននូវវីឡាបែបបារាំង ដែលស្ថិតនៅពាសពេញកន្លែងប្រជុំជន និងការអភិវឌ្ឍបុរីថ្មីជាច្រើនដែលបម្រើការក្នុងទីផ្សារដ៏ពេញនិយមសម្រាប់អ្នកទិញជនជាតិខ្មែរជាមួយនឹងការសងសង់វិឡាថ្មីៗរាប់ពាន់នៅលើបណ្តាញអនឡាញរៀងរាល់សប្តាហ៍។ បុរីៈ ផ្ទះក្នុងបុរីគឺជាគេហដ្ឋានដ៏ពិសេសនៅក្នុងការអភិវឌ្ឍក្រុង ជាប្រភេទសហគមន៍ដែលព័ទ្ធដោយរបង។ ពួកវាអាចជាវីឡា, ផ្ទះល្វែង, ឬផ្ទះជាប់គ្នា។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានផ្គត់ផ្គង់ជូនដោយក្រុមហ៊ុនអភិវឌ្ឍ ហើយអ្នកទិញម្នាក់ៗ អាចទិញអចលនទ្រព្យនៅក្នុងបុរីដោយមានបណ្ណរឹងកម្មសិទ្ធិម្នាក់ៗទៅលើដីឡូតិ៍នោះ។ តាមធម្មតា បុរីក៏ផ្ដល់ជូនសហគមន៍នូវឧបករណ៍គ្រប់យ៉ាងសម្រាប់អ្នកទិញទាំងអស់ដើម្បីប្រើប្រាស់ផងដែរ។ បុរីគឺមានតម្រូវការយ៉ាងសម្បើមពីអ្នកទិញក្នុងស្រុកក្នុងរាជធានីភ្នំពេញ។ សូមស្វែងយល់បន្ថែមពីបុរី ។   ការិយាល័យ: ការអភិវឌ្ឍថ្មីកំពុងតែនាំមកនូវការបង្កើនជម្រើសសម្រាប់បម្រើសេវាកម្មជួលការិយាល័យ និងមិនមែនការិយាល័យនៅទូទាំងរាជធានីភ្នំពេញ។ នៅតែមានឱកាសល្អសម្រាប់ការអភិវឌ្ឍអចលនទ្រព្យក្នុងទីផ្សារការិយាល័យកណ្តាល ។ ទីផ្សារកម្ពុជានឹងនៅតែបន្តធានាបាននូវសារៈសំខាន់ សម្រាប់ការពិចារណាក្នុងវិនិយោគក្នុងចំណោមប្រទេសក្នុងតំបន់នេះនៅឆ្នាំ២០១៦ ។ ឧស្សាហកម្ម / ឃ្លាំង / ពណិជ្ជកម្ម: មានឱកាសធ្វើពាណិជ្ជកម្មយ៉ាងច្រើននៅក្នុងទីក្រុងដោយវិនិយោគលើអាជីវកម្មដូចជា បារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ព្រមទាំងដីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ស្ថានីយ៍ប្រេង និងសាលារៀនផងដែរ។ ការអភិវឌ្ឍថ្មីៈ ការអភិវឌ្ឍថ្មី និងគម្រោងសាងសង់គេហដ្ឋានក្នុងទីរាជធានីភ្នំពេញគឺមានច្រើនសន្ធឹកសន្ធាប់ ដែលអនុញ្ញាតផ្តល់ឱកាសយ៉ាងច្រើនសម្រាប់វិនិយោគិនក្នុងស្រុក និងនអន្តរជាតិ។ ដីៈ បើទោះបីតម្លៃដីនៅក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងរហូតមកដល់នាពេលបច្ចុប្បន្ននេះក៏ដោយ វានៅតែមិនទាន់មានផលប៉ះពាល់ខ្លាំងណាមួយមកលើលំហូរពាណិជ្ជកម្មក្នុងទីក្រុងមួយនេះទេ។ ផ្ទុយទៅវិញ ការកើនឡើងនូវតម្លៃដីនេះ បានលើកស្ទួយវិស័យសេដ្ឋកិច្ច និងការលើកទឹកចិត្តវិនិយោគិនបរទេសអោយចូលមកកម្ពុជា ព្រមទាំងវិនិយោគនូវធនធានរបស់គេក្នុងប្រទេសមួយនេះ ការពង្រីកពាណិជ្ជកម្ម និងបន្តអោយមានវិស័យសេដ្ឋកិច្ចកើនឡើង។ ខណៈពេលដែលតម្លៃដីមិនដូចទៅនឹងប្រទេសក្នុងតំបន់ តម្លៃនេះវាមិនអាក្រក់ណាស់ណាទេ។ នេះបើតាមអ្នកជំនាញខាងដីធ្លីបានលើកឡើង។ លោក ច្រិក សុខនីម នាយកប្រតិបត្តិ ក្រុមហ៊ុន Century 21 VTrust បានអោយដឹងថា ក្នុងឆ្នាំ ២០១៥ តម្លៃដីបានចាប់ផ្តើមឡើងខ្លាំងជាងឆ្នាំមុន ប៉ុន្តែតម្លៃដីក្នុងឆ្នាំ ២០១៥ ហាក់ឡើងខ្ពស់ជាងបើប្រៀបធៀបនឹងឆ្នាំ ២០១៣។ លោកបានកត់សម្គាល់ថា ទោះយ៉ាងណាតមម្លៃដីក្នុងទីក្រុងភ្នំពេញមានការប្រែប្រួលអាស្រ័យទៅតាមតំបន់។ គេមើលឃើញថាដីនៅតំបន់ជាយក្រុងមួយចំនួនបានកើនឡើង ២០ ភាគរយ ចំណែកឯការកើនឡើងសរុបនៅទីក្រុងទាំងមូលមានត្រឹមតែ១០ ទៅ១៥ ភាគរយប៉ុណ្ណោះ។ លោកនីមបន្ថែមថា “តម្លៃដីកើនឡើងនាពេលបច្ចុប្បន្នមិនមានផលប៉ះពាល់ដល់ការលំហូរចូលវិនិយោគនោះទេ ដោយសារតម្លៃដីនៅក្នុងប្រទេសយើងគឺមិនថ្លៃណាស់ណាដូចប្រទេសជិតខាង”។  លោកបន្តថា “ការកើនឡើងតម្លៃដី ១០ ទៅ ២០ គករយគឺស្ថិតក្នុងបន្ទាត់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះវាមិនបង្ករអោយមានផលលំបាកសម្រាប់វិនិយោគិនថ្មីៗនាពេលបច្ចុប្បន្ននោះទេ។ ប៉ុន្តែប្រសិនបើវាបន្តកើនឡើង៤ ទៅ ៥ ឆ្នាំ ទៀត វានឹងមានផលប៉ះពាល់ដល់អ្នកដែលចង់វិនិយោគក្នុងប្រទេសកម្ពុជា”។ លោក សន សៀប អ្នកនាំពាក្យនៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងស្រដៀងគ្នាទៅនឹងទស្សនៈរបស់លោកសុខ នីមដែរ។ លោកថា តម្លៃដីនាពេលបច្ចុប្បន្នគឺកើនឡើងគឺស្ថិតក្នុងបន្ទាប់ជាមួយកំណើនសេដ្ឋកិច្ចពីព្រោះតម្លៃដីជាទូទៅកើនឡើង ឬធ្លាក់ចុះអាស្រ័យលើសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ វាច្បាស់ណាស់ដីក្នុងទីក្រុងភ្នំពេញមានតម្លៃខ្ពស់បន្តិចមែន ហើយខេត្តសៀមរាប និងខេត្តព្រះសីហនុក៏មានទំនោរដូចគ្នាដែរ។ លោកបន្ថែមថា តម្លៃដីធ្លីនាពេលបច្ចុប្បន្នមិន មានផលប៉ះពាល់ដល់លំហូរចូលនូវការវិនិយោគបរទេសដោយផ្ទាល់មកកម្ពុជានោះទេ ចាប់តាំពីមានអ្នកវិនិយោគដ៏ច្រើនមកប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសផ្សេងៗជាច្រើន ហើយពួកគេភាគច្រើនមកពីប្រទេសជប៉ុន កូរ៉េ ចិន សឹង្ហបុរី ម៉ាឡេស៊ី តៃវាន់ ហុងកុង និងដៃគូក្នុងតំបន់ផ្សេងទៀត។ លោកបន្ថែមទៀតថា “តម្លៃដីធ្លីក្នុងទីក្រុងភ្នំពេញកើនឡើងជាមធ្យម ៥ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំៗ។ប្រសិនបើវានៅតែបន្តកើនឡើងនោះ វានឹងរំខានដល់លំហូរចូលវិនិយោគនៅប៉ុន្មានឆ្នាំខាងមុខ ដោយសារតែទំហំទីផ្សារនៃប្រទេសកម្ពុជានៅតូច បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចក្នុងតំបន់។ ដូច្នេះប្រសិនបើតម្លៃដីធ្លីត្រូវបានគេដាក់អោយស្មើទៅនឹងតម្លៃដីក្នុងតំបន់ វិនិយោគិនប្រាកដណាស់នឹងទៅកាន់ប្រទេសផ្សេងដែលជាកន្លែងឱកាសទីផ្សារទទួលបានផលចំណេញច្រើន”។ លោកបន្តថា “ ខ្ញុំគិតថា យើងនឹងមិនទំនងជាឃើញនូវផលប៉ះពាល់នៃបាតុភូតនេះក្នុងរយៈពេល៥ ឆ្នាំ ទៅមុខទៀត នៅពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែមិនទាន់រឹងមាំនៅឡើយនោះទេ។ វិយោគិនទាំងក្នុងនិងក្រៅប្រទេសនាំមកជាមួយគោលបំណងច្បាស់លាស់ និងធ្វើការស្រាវជ្រាវបន្ថែមទៀតមុនពេលចាប់ផ្តើមវិនិយោគ”។ លោកសៀបបានសន្និដ្ឋានថា ” បើទោះបីឥឡូវនេះ វាជាទីផ្សារពិតយ៉ាងណាក្តី ប៉ុន្តែមិនមែនជាទីផ្សារអតិផរណាទេ ដោយសារទីផ្សារអតិផរណាអាចនឹងជាប់គាំងនៅពេលដែលមានបញ្ហា ហើយទីផ្សារពិតប្រាកដវាមិនជាប់គាំងទេ”។ ឧទាហរណ៍នៅពេលតម្លៃដីបានធ្លាក់ចុះក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុពិភពលោកធ្លាក់ចុះក្នុងឆ្នាំ ២០០៨ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវម៉ៅសេទុងមិនបានធ្លាក់ចុះនោះទេ។ ផ្ទុយទៅវិញតម្លៃនៅតំបន់នេះ បន្តកើនឡើងយ៉ាងយឺតៗ។ នេះដោយសារតែប្រតិបត្តិការនៅតែកើតឡើងនៅតាមបណ្តោយផ្លូវមួយនេះ។ ដែលកត់សម្គាល់បានថាវាជាកន្លែងទីផ្សារមួយយ៉ាងពិតប្រកដ និងរឹងមំា។ លោកសៀបបានអះអាងថា “កំណើនតម្លៃអចលនទ្រព្យ និងដីធ្លីនាពេលបច្ចុប្បន្ន គឺជាសញ្ញាដ៏ល្អដែលយើងដើរលើផ្លូវត្រូវសម្រាប់សេដ្ឋកិច្ចជាតិ ហើយយើងនឹងមិនមានបញ្ហាទេនាពេលអនាគតខាងមុខដ៏ខ្លី”។ យោងតាមការសិក្សាមួយដោយ World Trust Estate លើតម្លៃដីធ្លីក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ ២០១៥ បានបង្ហាថា តម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងពី ១០ ទៅ ៣០ ភាគរយ អាស្រ័យទៅតាមតំបន់។ តំបន់មួយចំនួនត្រូវបានកំណត់ថាតើមានសកម្មពាណិជ្ជកម្ម  លំនៅឋានអចលនទ្រព្យ  ឬក៏ចង្វាក់ឧស្សាហកម្ម។ ជាពិសេសតំបន់ពាណិជ្ជកម្មនៅតាមដងផ្លូវសំខាន់ៗ មានដូចក្នុងខណ្ឌចំការមន នៅឆ្នាំនេះ បានកើនឡើងពី ៣៥០០ដុល្លារ ទៅ ៨០០០ដុលា្លរក្នុងមួយម៉ែត្រការ៉េ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅមានតឹ្រមតែ ៣៥០០ ដុល្លារ ដល់ ៥៥០០ដុល្លារប៉ុណ្ណោះ។ ដីក្នុងតំបន់ពាណិជ្ជកម្មដែលស្ថិតនៅតាមដងផ្លូវតូចៗបានកើនឡើងពី ២០០០ដុល្លារ ទៅ ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំទៅមិញ ហើយបានឡើងដល់ ២៨០០ដុល្លារ ទៅ ៤០០០ដុល្លារក្នុងឆ្នាំនេះ។ ការសិក្សាស្រដៀងគ្នានេះដែរបានបង្ហាញថា តម្លៃដីពាណិជ្ជកម្មនៅតាមដងផ្លូវក្នុងខណ្ឌទួលគក បានកើនឡើងពី ៣០០០ដុល្លារ ទៅ ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ ២០១៤ រហូតដល់ឆ្នាំ នេះ មានតម្លៃពី ៣៥០០ដុល្លារ ទៅ ៨០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីពាណិជ្ជកម្មនៅតាមដងផ្លូវតូចៗបានកើនឡើងតម្លៃបច្ចុប្បន្នក្នុងរង្វង់២៥០០ដុល្លារ ទៅ ៣០០០ដុល្លារក្នុងមួយមែត្រការ៉េ បើប្រៀធៀបកាលពីឆ្នាំ កន្លងមានត្រឹមតែ ១៨០០ដុល្លារ ទៅ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីលំនៅឋានបានកើនឡើងពី ២៨០០ដុល្លារ ទៅ ៣៥០០ដុល្លារកាលពីឆ្នាំកន្លងទៅ ហើយបច្ចុប្បន្នប្រហែលជា ៣០០០ដុល្លារទៅ ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោក សឹង ប៊ុណ្ណា អគ្គនាយក្រុមហ៊ុន Bonna Realty Group បាននិយាយក្នុងកិច្ចសម្ភាសន៍តាមរយៈខ្សែរទូរស័ព្ទថាតម្លៃដីក្នុងរាជធានីភ្នំពេញត្រូវគេបែងចែកជា ៣ តំបន់ៈ តំបន់ទី ១ គឺកណ្តាលទីក្រុងដែលមានតំលៃដីហាក់ដូចជាខ្ពស់បន្តិច។ តំបន់ទី២ តម្លៃដីនៅតំបន់ជាយក្រុងគឺនៅតែមានកម្រិតមធ្យមអាស្រ័យទៅលើទំហំដីនិងភាពរឹងមំាងនៃសេដ្ឋកិច្ច់ ព្រមទាំងនិន្នាការវិនិយោគលើប្រាក់ចំណូល ប៉ុន្តែតម្លៃនៅតំបន់ទំាងនេះគឺមានកម្រិតទាបបើធៀបទៅនឹងប្រទេសដទៃ។  លោកបាននិយាយថា តម្លៃដីជាមធ្យមនៅកណ្តាលទីក្រុងថ្លៃ ៣០០០ដុល្លារ ទៅ ៥០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គឺជាតម្លៃសមរម្យ ប៉ុន្តែតម្លៃនេះទាបជាងតម្លៃនៅតាមបណ្តាប្រទេសដទៃ។ លោកបានកត់សម្គាល់ថា តម្លៃទាំងអស់នេះឆ្លុះបញ្ចាំងពីពិបាកក្នុងការទទួលបាននូវប្រាក់ចំណូលនិងប្រាក់ចំណេញពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបុណ្ណា បានលើកឡើងថា “តម្លៃដីនៅប្រទេសជិតខាងគឺមានតម្លៃខ្ពស់ជាងយើងណាស់ ប៉ុន្តែពួកគេមានដង់សីតេប្រជាជនច្រើន សេដ្ឋកិច្ចធំ និង ការវិនិយោគច្រើន។ ប្រសិនបើយើងបន្តគិតពីតម្លៃដីធ្លីរបស់យើងគឺទាប និងរក្សាបាននូវតម្រូវការតម្លៃថេរ។ ទំាងអ្នកវិនិយោគក្នុងស្រុក និងបរទេសនឹងមិនបាត់បង់សមត្ថភាពលើការវិនិយោគក្នុងប្រទេសកម្ពុជា”។ លោកបន្ថែមទៀតថា តំបន់ទីតាំង តម្លៃដីនៅក្នុងតំបន់ឧស្សាហកម្ម គឺតម្លៃចាប់ពី ២០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលនេះឆ្លុះបញ្ចាំងពីកង្វះហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទាំងនេះ។   តំបន់សេដ្ឋកិច្ចពិសេស(SEZs): ទីក្រុងភ្នំពេញមានតំបន់សេដ្ឋកិច្ចពិសេស (SEZs) ជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា គឺសក្តិសមសម្រាប់បណ្តាក់ទុនឧស្សាហកម្ម និងបង្កើតលក្ខណ្ឌទាក់ទាញសម្រាប់បើកអាជីកម្មក្នុងប្រទេសកម្ពុជា។ សិក្សាបន្ថែមនៅទីនេះ ។ តំបន់សេដ្ឋកិច្ចដែលបានបង្កើតឡើង និងដ៏ធំបំផុតរបស់ទីក្រុងភ្នំពេញ គឺ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលថ្មីៗនេះ ទើបនឹងប្រកាសគម្រោងចូលរួមផ្សារហ៊ុនជាតិ។ សូមស្វែងរកអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា នៅលើគេហទំព័រ Realestate.com.kh ឥឡូវនេះ! ១២) ប្រភពនិងសម្ព័ន្ធអ្នកវិនិយោគៈ សម្រាប់ព័ត៌មានពិស្តារថាហេតុអ្វី និងដូចម្តេច ដែលត្រូវវិនិយោគក្នុងប្រទេសកម្ពុជានិងទីក្រុងភ្នំពេញ សូមចូលទៅមើលប្រភពផ្សេងៗ ក្នុងគេហទំព័ររបស់ realestate.com.kh  របស់យើង មគ្គុទេសក៍វិនិយោគិន។ សូមសិក្សាបន្ថែមទៀតពី ការវិនិយោគក្នុងប្រទេសកម្ពុជា កម្មសិទ្ធិភាពជនបរទេសក្នុងប្រទេសកម្ពុជា និង បទពិសោធជនបរទេសក្នុងប្រទេសកម្ពុជា ! ១៣) អាជ្ញាធររដ្ឋាភិបាលៈ សាលារាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអភិបាលក្រុង និងគ្រប់ខណ្ឌទាំងអស់មានការគ្រប់គ្រោងដោយអភិបាលខណ្ឌផ្ទាល់តែម្តង។ នៅទីនេះ គឺ មានលេខទាក់ទងសំខាន់ៗដទៃទៀតមួយចំនួនសម្រាប់សកម្មភាពស្ថាប័នជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគដែលមានភាគហ៊ុនតិចជាង ២.000.00០ ដុល្លារ និងត្រូវបានវាយតម្លៃដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបន្ទាប់មកនិងផ្តល់ទៅអនុគណៈកម្មាធិការវិនិយោគភ្នំពេញជាអ្នកសម្រេចចិត្តថាតើវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគម្រោងអភិវឌ្ឍដែរទេ។ អនុគណៈកម្មាធិការមានការិយាល័យធំរបស់ខ្លួននៅទីតាំងក្នុងរាជធានីភ្នំពេញ។ សូមចូលទៅមើល ទីចាត់ការគម្រោង និងវិនិយោគសាលារាជធានីភ្នំពេញ (ការិយាល័យវិនិយោគ) សម្រាប់ព័ត៌មានបន្ថែមទៀត។ នាយកដ្ឋានពន្ធដារអាចផ្តល់ព័ត៌មានថ្មីៗស្តីពីបទប្បញ្ញត្តិពន្ធដារក្នុងប្រទេសកម្ពុជា។ គេហទំព័រពន្ធដារ ផ្លូវការគឺត្រូវបានគេរចនាយ៉ាងល្អសម្រាប់អោយជនបរទេសស្វែងរកព័ត៌មាន។ ការចុះបញ្ជីធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវចុះតាមប្រព័ន្ធអនឡាញ។ សូមចូលទៅពិនិត្យមើលក្នុង គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បន្ថែមទៀត ប្រសិនបើអស់លោកអ្នកមានគម្រោងចាប់ផ្តើមធ្វើអាជីវកម្មក្នុងប្រទសកម្ពុជា។ ហើយសូមសិក្សាបន្ថែមទៀតពី ពាណិជ្ជកម្មទាក់ទងទៅនឹងប្រទេសកម្ពុជា។ សូមសិក្សាបន្ថែមទៀតពី ការវិនិយោគក្នុងប្រទេសកម្ពុជា កម្មសិទ្ធិភាពជនបរទេសក្នុងប្រទេសកម្ពុជា និង បទពិសោធជនបរទេសក្នុងប្រទេសកម្ពុជា ! ១៥ សេវាកម្មសង្គ្រោះបន្ទាន់ៈ អគ្គីភ័យៈ នាយកដ្ឋានពន្លត់អគ្គីភ័យទួលស្លែង ភ្នំពេញៈ ០២៣ ៧២៣ ៥៥៥/ ០១២ ៧៨៦ ៦៩៣ លេខទូរស័ព្ទស្ថានីយ៍ពន្លត់អគ្គីភ័យ (អ្នកពន្លត់អគ្គីភ័យ): ៦៦៦/១១៨ នគរបាលៈ លេខទូរស័ព្ទស្ថានីយ៍នគរបាលៈ ១១៧ នគរបាលៈ ០១២ ៩៩៩ ៩៩៩ នគរបាលចរាចរណ៍ៈ ០១២ ៨៩៦ ៦២៨ នគរបាលទេចរណ៍ៈ ០៩៧ ៧៧៨ ០០០២ ការថែទាំសុខភាពសង្គ្រោះបន្ទាន់ៈ រថយន្តសង្គ្រោះបន្ទាន់ៈ ១១៩ លេខទូរស័ព្ទមន្ទីរពេទ្យៈ ០២៣ ៧២៣ ៨៤០ រថយន្តសង្គ្រោះមន្ទីរពេទ្យកាលម៉ែត្រៈ ០២៣ ៤២៦ ៩៤៨/០២៣ ៧២៤ ៨៩១/ ០១២ ៩១២ ៩៤៧/០១៦ ៥៨៥ ១០៨/ ០៩២ ៨៥៨ ៤៣៤ រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យរុស្សីៈ ០២៣ ២១ ៧៧ ៦៤ រយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យព្រះកុសមៈ ០១៦ ៩០៩ ៧៧៤ មជ្ឈមណ្ឌលផ្តល់ឈាមៈ ០២៣ ២១៥ ៩៤៩ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញៈ ០២៣ ៩៩១ ០០០- មានទាំងសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ និងព្យាបាល។ សេវាកម្មៈ ការផ្គត់ផ្គង់ទឹកៈ ០២៣ ៧២ ៤០ ៤៦ អគ្គិសនីយ៍ (EDC): ០២៣ ៧២ ៣៨ ៧១ ព័ត៌មានសាលារាជធានីភ្នំពេញៈ អាស័យដ្ឋានសាលារាជធានីភ្នំពេញៈ អាគារលេខ ៦៩ ផ្លូវព្រះមនីវង្ស សង្កាត់ច្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ; គេហទំពរ័ http://phnompenh.gov.kh/en/ ផ្នែករដ្ឋបាលសាលារាជធានីភ្នំពេញ (ព័ត៌មានទូទៅ): ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៧២២ ០៥៤ ទូរសាលេខៈ (+855) ២៣ ៧២៥ ៦២៦ អាស័យដ្ឋានសារអេឡិចត្រូនិកៈ  info@phnompenh.gov.kh ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងសាធារណៈ (សម្រាប់ជនបរទេស): ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៤៣០ ៦៨១ ទូរសារលេខៈ (+៨៥៥) ២៣ ៤៣០ ៦៨១ អាស័យដ្ឋានសារអេឡិចត្រូនិកៈ  info@phnompenh.gov.kh សូមស្វែងរកអចនលទ្រព្យនៅទូទាំំងប្រទេសកម្ពុជា ក្នុងគេហទំព័រ Realestate.com.kh នៅទីនេះ ! សូមពិនិត្យមើលប្រភពសំខាន់ៗដទៃទៀត នៅលើគេហទំព័រ Realestate.com.kh ក្នុង ទម្រង់ទីតាំងរបស់យើង និង មគ្គុទ្ទេសក៍អ្នកវិនិយោគៈ សិក្សាបន្ថែមទៀតអំពី ប្រទេសកម្ពុជា, រាជធានីភ្នំពេញ, ខេត្តសៀមរាប, និងក្រុងព្រះស៊ីហនុ។ សិក្សាបន្ថែមពី ការវិនិយោគក្នុងប្រទេសកម្ពុជា កម្មសិទ្ធិភាពជនបរទេសក្នុងប្រទេសកម្ពុជា និង បទពិសោធន៍ជនបរទេសក្នុងប្រទេសកម្ពុជា !
CREA News Page 590x250 KH