+855 92 92 1000
Logo

Editorial content

ចំណុចសំខាន់ៗគួរពិចារណាមុនពេលចុះកិច្ចសន្យាជួលផ្ទះ
Updated on: June 7, 2022, 5:51 a.m.
Published on: August 11, 2017, 12:42 a.m.

ចំណុចសំខាន់ៗគួរពិចារណាមុនពេលចុះកិច្ចសន្យាជួលផ្ទះ


glass.jpg

មុនពេលចុះកិច្ចសន្យាជួលផ្ទះអ្នកជួលផ្ទះភាគច្រើនមិនបានចាប់អារម្មណ៍អំលើចំណុចតូចតាច មួយចំនួនព្រោះគិតថាមិនសូវសំខាន់ ប៉ុន្ដែផ្ទុយមកវិញរឿងតូចតាចទាំងនោះគឺពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកពុំគួរមើលរំលង។ តើចំណុចសំខាន់ទាំំងនោះមានអ្វីខ្លះ?

ខាងក្រោមនេះជាចំណុច ដែលអ្នកគួរពិចារណាមុនពេលដែលអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួលផ្ទះ។

តើម្ចាស់អចលនទ្រព្យមានអត្ដចរិតយ៉ាងដូចម្ដេច?

អ្នកត្រូវពិនិត្យមើលពីប្រវត្តិរបស់ម្ចាស់អចលនទ្រព្យ។ អ្នកមិនចាំបាច់ធ្វើវាឲ្យពិបាក ដោយត្រូវរក កំណត់ហេតុពីអាជ្ញាធរ ឬមន្ដ្រីមានសមត្ថិកិច្ចនោះទេ។ ប្រភពដែលអ្នកអាចទទួលបានព័ត៌មាន ជាក់លាក់បំផុតនោះគឺ អ្នកជិតខាង និងអ្នកលក់គ្រឿងទេសក្បែរនោះ។ ពួកគេអាចដឹង និងស្គាល់ច្បាស់ពីលក្ខណៈសម្បត្តិ និងអត្តចរិយរបស់ម្ចាស់អចលនទ្រព្យដែលអ្នកមានបំណង ចង់ជួល។ ជម្រើសល្អមួយទៀតប្រសិនបើអាចធ្វើបាន អ្នកគួរព្យាយាមនិយាយជាមួយអ្នកជួលផ្ទះ នោះពីមុនពួកគេប្រាកដណាស់នឹងអាចប្រាប់អ្នកនូវព័ត៌មានដែលជាជឿទុកចិត្តបាន។

ជួបនិយាយលេងជាមួយអ្នកជិតខាង

ជួនកាលបទពិសោធន៍នៃការរស់នៅដ៏ល្អរបស់អ្នកត្រូវបានបំផ្លាញដោយការរស់នៅក្បែរអ្នកជិតខាងដែលមិនមានអត្តចរិតល្អ ឬមិនចេះគិតគូពីអ្នកដ៏ទៃ។ ដូច្នេះព្យាយាមជួបជាមួយអ្នកជិត ខាងក្បែរនោះជាមុនសិន មុនពេលសម្រេចចិត្ដចុះហត្ថលេខាលើកិច្ចសន្យាជួល។ អ្នកចាំបាចត្រូវដឹងថាតើពួកគេអាចមានឥទ្ធិពលដល់ការរស់នៅរបស់អ្នកកម្រិតណា ពីព្រោះចំណុចនេះអាចធ្វើឲ្យអ្នករផ្លាស់ប្ដូរការសម្រេចចិត្តរបស់អ្នកក៏ថាបាន។

ត្រួតពិនិត្យតំបន់នោះនៅពេលយប់

សាកទៅតំបន់ដែលអ្នកគ្រោងនឹងជួលនៅពេលយប់ដើម្បីពិនិត្យមើលពីស្ថានភាពសុវត្ថិភាពនៅ តំបន់នោះ។ ជួនកាលកន្លែងដែលមានភាពស្ងប់ស្ងាត់ពេលថ្ងៃ អាចប្រែក្លាយជាតំបន់ដែល មានការរំខានខ្លំាងនៅពេលយប់។ ដូច្នេះដើម្បីកាន់តែច្បាស់អ្នកគួរពិនិត្យមើលថាតើមានហាង ខារ៉ាអូខេ ឬប៊ៀរហ្គាដិននៅក្បែរដែលអាចបង្កជាផលរំខាននៅពេលយប់ដែរ ឬទេ? តើច្រកផ្លូវចូលផ្ទះរបស់អ្នកមានភ្លើងបំភ្លឺផ្លូវគ្រប់គ្រាន់ឬអត់? តើអ្នកមាន អារម្មណ៍សុវត្ថិភាពនៅក្នុងតំបន់ថ្មីនេះដែរ ឬទេ?

តើម្ចាស់ផ្ទះអនុញ្ញាតឲ្យមានសត្វចិញ្ចឹមដែរឬទេ?

ស្វែងយល់ពីជំហររបស់ម្ចាស់ផ្ទះជួលរបស់អ្នក។ ម្ចាស់ផ្ទះជាច្រើន មិនអនុញ្ញាតឲ្យមានការចិញ្ចឹមសត្វឡើយ។ ដូច្នេះដើម្បីជៀងវាងបញ្ហាផ្សេងៗអ្នកចាំបាច់ត្រូវដឹងឲ្យច្បាស់ពីចំណុចនេះ។

ពិចារណាពីការធ្វើដំណើរក្នុងតំបន់នោះ

មុនពេលសម្រេចចិត្តរស់នៅទីនោះ អ្នកគួរសាកល្បងធ្វើដំណើរទៅកន្លែងធ្វើការ ឬសាលារៀន ពីផ្ទះថ្មីរបស់អ្នកជាមុនសិន ។ អ្នកគួរតែពិនិត្យមើលការធ្វើដំណើររបស់អ្នក តើវាពិតជាមានភាពងាយស្រួល និងមានប្រសិទ្ធិភាពយ៉ាងណាដែរពីទីតាំងផ្ទះដែលអ្នកគ្រោង នឹងជួយជាមួយទីតាំងដែលអ្នកតែងធ្វើដំណើរទៅកាន់ញឹកញាប់ជាប្រចាំ។

តើត្រូវការចំណាយបន្ថែមអ្វីខ្លះ?

ម្ចាស់ផ្ទះជួលភាគច្រើនបានរួមបញ្ចូលនូវថ្លៃសេវាផ្សេងៗជាមួយប្រាក់ឈ្នួលផ្ទះឡើយ។ វាជារឿងមួយសំខាន់ក្នុងការដឹងជាមួយថាតើក្រៅពីថ្លៃឈ្នួលផ្ទះតើមានថ្លៃអ្វីផ្សេងៗទៀតដែល អ្នកត្រូវបង់ដើម្បីជៀងវាងបញ្ហាផ្សេងៗ។ ថ្លៃសេវាទាំងនោះរួមមាន៖ ការថែទាំប្រចាំខែ ការប្រមូលសំរាម ហ្គាស ទឹក និងអគ្គិសនី និងការចំណាយផ្សេងៗទៀត។

អានកិច្ចសន្យា

អ្នកចាំបាច់ត្រូវអានកិច្ចសន្យាជួលផ្ទះរបស់អ្នកដោយម៉ត់ចត់ និងយកចិត្តទុកដាក់បំផុត ដើម្បីពិនិត្យមើលឲ្យបានច្បាស់ និងដឹងពីចំណុចដែលអ្នកមិនគួររំលោភបំពានទៅលើកិច្ច សន្យាជួល ឧទាហរណ៍៖ ករណីសត្វចិញ្ចឹម ឬពិធីជប់លាងជាដើម ព្រោះម្ចាស់ផ្ទះអាចមានមូលហេតុផ្សេងៗក្នុងការទាមទារឲ្យអ្នករើចេញ ដូច្នេះអ្នកត្រូវប្រាកដថាម្ចាស់ផ្ទះមានលក្ខខណ្ឌអ្វីខ្លះសម្រាប់អ្នក មុនពេលដែលអ្នកយល់ព្រមស្នាក់នៅ។

ចរចារតម្លៃ

ធម្មតាមនុស្សគ្រប់គ្នាតែងតែធ្វើការតថ្លៃ ដូច្នេះបើទោះជាមិនចង់អ្នកគួរតែធ្វើការតថ្លៃជាមួយ ម្ចាស់អចនលទ្រព្យ ឬផ្ទះជួលនោះ។ ប្រសិនបើអ្នកមិនទទួលបានការបញ្ចុះតម្លៃលើថ្លៃជួលយ៉ាង ហោចណាអ្នកទទួលបានការមិនគិតប្រាក់សម្រាប់សេវាកម្មផ្សេងៗ ឬស្នើឲ្យម្ចាស់ផ្ទះផ្ដល់ជូនឲ្យអ្នកនូវគ្រឿងសង្ហារិមបន្ថែម។

សង្កេតមើលថាតើផ្ទះថ្មីរបស់អ្នកមានសត្វល្អិតចង្រៃដែរឬទេ?

អ្នកជួលផ្ទះភាគច្រើនតែមើលរំលងចំណុចនេះ ខណៈដែលវាគឺជារឿងសំខាន់មួយ ដែលអាចជះឥទ្ធិពលទៅដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកបាន។ នៅពេលដែលអ្នកចូលទៅ ពិនិត្យផ្ទះនោះ អ្នកគួរព្យាយាមរកមើលសញ្ញាណផ្សេងៗដែលអាចបង្ហាញថាផ្ទះថ្មីរបស់អ្នក ប្រហែលជាមានវត្តមានរបស់សត្វល្អិតដូចជា កន្លាត កណ្ដុរ និងបណ្ដាលពពួកសត្វល្អិតដទៃទៀត។ ដូច្នេះអ្នកគួរតែពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ។



រក្សាទុកភស្ដុតាងជារូបថត

មុនពេលដែលអ្នកសម្រេចចិត្តបង់ប្រាក់កក់ អ្ន​កគួរតែថតរូបបន្ទប់ទាំងអស់ និងទីធ្លានៅក្នុងផ្ទះនៅពេលដែលអ្នកមិនទាន់រើឥវ៉ាន់ចូល។
នៅក្នុងរូបភាពទាំងនោះ អ្នកត្រូវតែប្រាកដថារូបភាពទាំងអស់នោះផ្ដិតយកភស្ដុតាងនៃផ្នែកផ្សេងៗរបស់អចលនទ្រព្យដែលបានខូចខាតមុនពេលដែលអ្នកបានរើចូលទៅនៅ។ ដូច្នេះនៅពេលកិច្ចសន្យារបស់អ្នកបានបញ្ចប់ ម្ចាស់ផ្ទះមិនមានសិទ្ធិក្នុងការទាមទារថ្លៃខូចខាតពីអ្នកបានឡើយ។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

Comments