+855 92 92 1000
Logo
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Property, Business & Lifestyle EXPO 2024
Updated on: June 21, 2024, 8:55 a.m.
Published on: June 21, 2024, 8:34 a.m.

ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Property, Business & Lifestyle EXPO 2024


ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការរៀបចំព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 ដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី19 និង ថ្ងៃអាទិត្យទី20 ខែតុលា ឆ្នាំ2024ខាងមុននេះ ដោយបាននាំមកនូវការផ្តល់ជូនពិសេសៗពីអ្នកអភិវឌ្ឍបុរី និងខុនដូដែលឈានមុខគេនៅប្រទេសកម្ពុជា រួមជាមួយវិស័យធនាគារ វិស័យធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀតសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការគេហដ្ឋាន ។

សាលពិព័រណ៏ងលំដាប់ស្តង់ដារ

ព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 ដែលធ្វើការរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៏ ដឹ ព្រេមៀ សេនធ័រ សែនសុខ ។ ទីតាំងដ៏ធំនេះមានភាពល្បីល្បាញសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងអ្នកវិនិយោគបរទេស ដោយសារមានទីធ្លាធំទូលាយ និង មានផ្លូវចូលផ្ទាល់ពីផ្សារអ៊ីអនម៉លសែនសុខ 2 ដែលជាផ្សារទំនើបដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ។

តើអ្នកណានឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?

អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងមានវត្តមាននៅក្នុងពិព័រណ៍ Property, Business & Lifestyle EXPO 2024 របស់ Realestate.com.kh រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗដូចជា ជីប ម៉ុង លែន (Chip Mong Land), Prince Real Estate Group, Canopy Sands Development, បុរី លន ស៊ីធី, បុរី ភូមិសាគូរ៉ា និងម្ចាស់គម្រោងជាច្រើនទៀត ។

អ្នកទិញមិនត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុតមួយចំនួនពីបុរី អ្នកអភិវឌ្ឍ និងភ្នាក់ងារនៅក្នុងព្រឹត្តិការណ៍នោះទេ ប៉ុន្តែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក៏នឹងបង្ហាញ អំពី​ដំណើរការការផ្តល់ប្រាក់កម្ចីពិសេស និងការធានារ៉ាប់រងសម្រាប់តម្រូវការលំនៅឋាន និងអចលនទ្រព្យផ្សេងទៀតរបស់អ្នកផងដែរ ។ .

ការទិញ និងធានាអចលនទ្រព្យរបស់អ្នក មិនចាំបាច់ពិបាកនោះទេ នៅពេលដែលអ្នកអាចធ្វើបានទាំងអស់នៅក្នុងព្រឹត្តិការណ៍ Property, Business & Lifestyle EXPO 2024 របស់ Realestate.com.kh ។

វានឹងក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល ដែលបង្ហាញពីសកម្មភាពចូលរួមជាច្រើនដោយថែមទាំងការផ្ដល់ជូនអាហារ និងភេសជ្ជៈដ៏រីករាយដោយអ្នកឧបត្ថម្ភថែមទៀតផង ។

សិក្ខាសាលា និង ការចែករំលែកបទពិសោធអចលនទ្រព្យល្អបំផុតនៅកម្ពុជា 

អ្នកចូលរួមអាចចូលរួមសិក្ខាសាលាស្តីពីអចលនទ្រព្យ និងអាជីវកម្ម ដែលបានដឹកនាំដោយមេដឹកនាំនៅក្នុងឧស្សាហកម្មនេះ សិក្ខាសាលារួមមាន៖ 

និន្នាការអចលនទ្រព្យ ការរកឱកាសល្អបំផុតនៅក្នុងទីផ្សារ តើត្រូវក្រឡេកមើលអ្វីខ្លះនៅពេលទិញផ្ទះដំបូង ការធ្វើបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងអនាគត។

ភាពជោគជ័យការតាំងពិព័រណ៍ឆ្នាំ 2023

មានអ្នកចូលរួមជាង 10,000 នាក់ ដោយមានជាង 100 នៃម៉ាកយីហោ អ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានប្រមូលផ្តុំគ្នាសម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជានេះ ។ ពិព័រណ៌អចលនទ្រព្យឆ្នាំ2023 ដែលប្រារព្ធឡើងនៅ សាលពិព័រណ៌កោះពេជ្រ បានជោគជ័យជាមួយនឹងការលក់អចលនទ្រព្យតម្លៃជាង 15 លានដុល្លារអាមេរិក នាពេល​ចុងសប្តាហ៍នៃកម្មវិធី ។

ពិព័រណ៍អចលនទ្រព្យបានពង្រឹងខ្លួនជាផ្នែកដ៏សំខាន់នៃព្រឹត្តិការណ៍ក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនាមជាប្រជាជនកម្ពុជាវណ្ណៈកណ្តាល និងអ្នកមាន ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមពិព័រណ៍នេះដោយជោគជ័យក្នុងការធានានូវកិច្ចព្រមព្រៀងនិងឱកាសផ្តល់ជូនដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យ ។

ការចុះឈ្មោះគឺចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការចូលរួមក្នុងព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអ្នកដែលនឹងត្រូវចូលរួមកម្មវិធី Property, Business & Lifestyle EXPO 2024 នៅថ្ងៃសៅរ៍ ទី19 និង ថ្ងៃអាទិត្យ20 ខែតុលា ខាងមុខនេះ ចុះឈ្មោះឥឡូវនេះ!

Comments