+855 92 92 1000
Logo

Leedon Heights

1003 , ឃ្មួញ, សែនសុខ, ភ្នំពេញ

For sale$82,000$1,920/ម៉ែតការ៉េ
10%សមាមាត្រលុយ​កក់?
74%អត្រាបានលក់ហើយ?
20%តម្លៃឡើងថ្លៃ?
5%ដំណើរការនៃការសាងសង់?
2024Completion Year

Leedon Heights

អត្តសញ្ញាណរបស់ទីក្រុងមួយ ជារឿយៗ គឺជាទិដ្ឋភាពផ្ទៃមេឃដ៏រស់រវើករបស់ទីក្រុងមួយនោះ។ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងឈានជើងចូលទៅកាន់ទស្សវត្សរ៍ថ្មីនៃការអភិវឌ្ឍ ផ្ទៃមេឃនៃទីក្រុងមួយនេះក៏កំពុងកំណត់អត្តសញ្ញាណរបស់ខ្លួនផងដែរ តាមរយៈការបំផុសគំនិតថ្មីៗដែលកំពុងរីកដុះដាលនៅក្នុងទីក្រុងមួយនេះ។

គម្រោង Leedon Heights គឺជាគម្រោងអគារខុនដូ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ​។ គម្រោងនេះលើកកម្ពស់សោភ័ណភាពផ្ទៃមេឃនៃទីក្រុងភ្នំពេញជាមួយនឹងការរចនាម៉ូដយ៉ាងឆើតឆាយតាមលក្ខណៈប្រទេសសិង្ហបុរី។ គម្រោង Leedon Height គ្របដណ្ដប់លើផ្ទៃដីទំហំ ១.៥ហិកតា ដែលជាសួនទេសភាពដ៏ស្រស់ត្រកាលបង្កប់នូវលំនៅដ្ឋានប្រណីតចំនួន ៤អគារ។ ការរចនាផ្នែកខាងក្នុងរបស់ Leedon Height យកចិត្តទុកដាក់ខ្ពស់លើអារម្មណ៍រស់នៅស្និទ្ធស្នាលបែបសហគមន៍ ដែលរចនាឡើងយ៉ាងពិសេសសម្រាប់គ្រួសារវ័យក្មេង។ សម្រាប់អតិថិជនដែលប្រាថ្នាចង់បានបទពិសោធរស់នៅផ្សារភ្ជាប់ទៅនឹងទីក្រុង ប៉ុន្តែមានលក្ខណៈស្ងប់ស្ងាប់និងផាសុកភាព Leedon Heights គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នក។

ពិតណាស់ គម្រោង Leedon Heights ផ្ដល់ជូនការរចនាផ្ទៃខាងក្នុងដ៏អស្ចារ្យគួរឱ្យចង់រស់នៅ ប៉ុន្តែវាគឺគ្រាន់តែជាលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះតែប៉ុណ្ណោះ។ Leedon Heights ត្រូវបានស្ថាបនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់បំពេញតាមតម្រូវការទីផ្សារចម្រុះ។ មិនថាលោកអ្នកមានបំណងស្វែងរកបន្ទប់ស្ទូឌីយោមានទីធ្លាមធ្យម ឬ អាផាតមិនធំទូលាយ គម្រោង Leedon Heights ផ្ដល់ជូននូវអ្វីៗគ្រប់យ៉ាងដែលលោកអ្នកប្រាថ្នាចង់បាន អមដោយស្តង់ដារគុណភាពដ៏អស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាន។ យូនីតក្នុងគម្រោងនេះមានទំហំចាប់ពី ៣៥ម៉ែត្រការ៉េ រហូតដល់ ១១៥ម៉ែត្រការ៉េ។

បរិក្ខារយ៉ាងសម្បូរបែប បំពេញបន្ថែមលើការរចនាផ្ទៃខាងក្នុងដ៏ស្រស់ស្អាត ដែលធ្វើឱ្យ Leedon Heights ក្លាយទៅជម្រករស់នៅដ៏រីករាយនិងប្រកបដោយសុភមង្គល។ អ្នករស់នៅអាចរីករាយទទួលទានអាហារជាមួយនឹងចង្រ្កាន BBQ មានស្រាប់នៅក្នុងយូនីត សម្រាកលម្ហែកាយជាមួយនឹងអាងហែលទឹក អាងត្រាំទឹក “Jacuzzi” បន្ទប់ស្ទីម ឬ លេងកម្សាន្តនៅបន្ទប់ហ្គេម ទីលានលេងកម្សាន្ត ទីលានវាយសី និងទីតាំងកម្សាន្តជាច្រើនទៀត។ លើសពីនេះទៅទៀត ដោយសារ Leedon Heights មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ នេះមានន័យថា អ្នករស់នៅនឹងមានជម្រើសនៃការកម្សាន្តជាច្រើនទៀត ពិសេសគឺផ្សារទំនើបអ៊ីអនម៉លទី ២ ដែលមានចម្ងាយត្រឹមតែ ៥០០ ម៉ែត្រតែប៉ុណ្ណោះ។

ប្រាកដណាស់គម្រោង Leedon Heights នឹងនាំមកជូនអ្នករស់នៅនូវលំនៅដ្ឋានដ៏ស្រស់ស្អាតគួរឱ្យចង់រស់នៅ អមដោយការកម្សាន្តដ៏សម្បូរបែបដែលមាននៅក្នុងអគារផ្ទាល់ និងនៅជុំវិញទីតាំងគម្រោង។ គម្រោងអភិវឌ្ឍន៍នេះគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី៤ នៃឆ្នាំ ២០២៤។

ព័ត៌មានទូទៅនៃគម្រោង

ពណ៌

សន្តិសុខ

ប្រព័ន្ធសំលេងរោទ៍កន្លែងទទួលភ្ញៀវ ២៤/៧វីដេអូសុវត្ថិភាព
ប្រព័ន្ធបន្លឺសំលេងពេលមានអគ្គីភ័យប្រព័ន្ធទឹកការពារអគ្គីភ័យ

សេវាកម្មផ្សេងៗ

ចំណតរថយន្តតំបន់ពាណិជ្ជកម្មតំបន់ទូទៅសួនច្បារក្លឹបហាត់ប្រាណអាង​ទឹកក្តៅអត់លិចទឹក
នៅលើផ្លូវធំសួនកុមារសោណាកន្លែងកីឡាអាងហែលទឹកភ្លើងបម្រុង / ម៉ាសុីនភ្លើងជណ្តើរយោង / ជណ្តើរយន្ត

លក្ខណៈពិសេសអចលនទ្រព្យ

វេរ៉ង់ដាសត្វចិញ្ចឹម
សេវាកម្មអចលនៈទ្រព្យ

បង្ហាញ

ទេសភាពទីក្រុង