+855 92 92 1000
Logo
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
Updated on: January 26, 2024, 3:55 a.m.
Published on: January 26, 2024, 3:55 a.m.

ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ មានសក្កានុពលខ្លាំងទាំងផ្នែកទេសចរណ៍ និងផ្នែកដឹកជញ្ជូន ដែលរដ្ឋាភិបាល កំពុងរៀបចំផែនការ ប្រែក្លាយឱ្យទៅជាតំបន់ឧស្សាហកម្មយ៉ាងសកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលនៃទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ​ នាពេលអនាគត។ 

ដោយឡែកក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណ១,១ម៉ឺននាក់ នៅខេត្តកោះកុង​ កាលពីថ្ងៃទី៨ មករា សម្តេច ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា ៖ «២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ​ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់»។​​

បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ កម្មវិធីគោលនយោបាយពិសេសដែលរដ្ឋាភិបាលត្រៀមប្រកាសឱ្យអនុវត្តនៅចុងខែមករានេះ ក្រៅពីជួយជំរុញការដោះស្រាយបញ្ហាជាប់គាំងអគារហើយនោះ ក៏ជួយដល់សកម្មភាពវិនិយោគណាមួយទៀត ដែលមិនពាក់ព័ន្ធទៅនឹងអគារជាប់គាំង រួមទាំងជួយ អ្នកវិនិយោគក្នុងការពង្រីកសកម្មភាពរបស់ខ្លួន នៅខេត្តព្រះសីហនុ​ ផងដែរ ។ កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស​ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ​ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្កានុពលខ្ពស់ក្នុងការវិនិយោគ ។ 

សូមបញ្ជាក់ផងដែរថា អគារនៅខេត្តព្រះសីហនុមានចំនួន១០៦៩អគារ ក្នុងនោះមាន៤៧៥អគារ ត្រូវបានសាងសង់រួច​និងដំណើរការ ខណៈមានអគារសាងសង់រួចចំនួន១៧៧​មិនបានដំណើរការអាជីវកម្ម ។ ជាមួយគ្នានេះ អគារដែលត្រូវបានផ្អាកការសាងសង់មាន៣៦៤អគារ និងអគារកំពុងសាងសង់មាន៥៣អគារ ។ នេះបើតាមរបាយការណ៍ពីមន្ទីរដែនដី និងនគរូបនីយកម្មខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ៕

 

Comments