+855 92 92 1000
Logo

Advertorial content

ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
Updated on: June 7, 2022, 4:32 a.m.
Published on: April 29, 2022, 4:31 a.m.
Events & Announcements
Realestate News

ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ


បន្ទាប់ពីត្រូវរងចាំអស់រយៈពេល2ឆ្នាំរួចមក ទីបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់​កម្ពុជា​​​បាន​ត្រលប់មកវិញហើយ ! ព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នឹងមកដល់ក្នុងខែកក្កដា ឆ្នាំ 2022 ខាង​មុខ​នេះហើយ ដោយបាននាំមកនូវការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយកាន់តែច្រើនពីភ្នាក់ងារ អ្នកអភិវឌ្ឍន៍, ធនាគារ, ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាច្រើនទៀតអតិថិជនដែលកំពុងមានតម្រូវការក្នុងការស្វែង​រកលំនៅ​ឋាន​ក្នុងក្តី​ស្រមៃ ។

ទីតាំងប្រកបដោយស្តង់ដារខ្ពស់

កម្មវិធី Realestate.com.kh EXPO 2022 នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រីមៀសែនសុខ (The Premier Center Sen Sok) ដែលជាសាលធំ​​​មាន​ភាព​ល្បី​​ល្បាញសម្រាប់រៀបចំកម្មវិធីនានា ​ក្នុងចំណោមប្រជាជនកម្ពុជា, ជនបរទេស និងអ្នក​​​វិនិយោគ​បរទេស ដោយ​សារ​​ទីធ្លាធំទូលាយ និងស្ថិតនៅជាប់ដោយផ្ទាល់ជាមួយផ្សារទំនើប AEON Mall Sen Sok ដែលជាផ្សារ​ទំនើប​ដ៏ធំ​បំផុត​ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។

តើអ្នកណាខ្លះនឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?

អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយ Realestate.com.kh ដោយក្នុងនោះរួមបញ្ចូលទាំងភ្នាក់ងារអចលន​ទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរួមមានដូចជា Orkide, Creed Group, The Flora, Morgan group, Platinum Coast និងអ្នកអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យ​ដ៏អស្ចារ្យ​នេះ ថែម​ទាំង​មាន​ការ​ផ្តល់ជូននូវអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេសថែមទៀតផង ។

មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យនានាក្នុងព្រឹត្តិការណ៍នេះ តែមានភាពខ្វះខាតផ្នែកហិរញ្ញ​វត្ថុនោះ ព្រឹត្តិការណ៍ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 នឹងអាចជួយលោកអ្នកបាន ដោយ​មាន​​​ធនាគារឈានមុខគេ និងក្រុមហ៊ុនធានារ៉ាប់រងក៏នឹងចូលរួមផងដែរ ដើម្បីផ្តល់ជូននូវ​ប្រាក់កម្ចី និងការធានា​រ៉ាប់​រង​​ដែលល្អសាកសមបំផុតសម្រាប់ផ្ទះ និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នក ។ ដូច្នេះការទិញ និងស្វែងរក​ធានារ៉ាប់រងអចលនទ្រព្យរបស់លោកអ្នកមិនមានការពិបាកនោះទេ នៅពេលដែលអ្នក​​បានចូលរួមក្នុង​ពិព័រណ៌​អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនល្បីៗជាច្រើនទៀតក៏នឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងម៉ាកល្បីៗដូចជា LM Car, B2B Cambodia និងបច្ចេកវិទ្យា Realsee 360 ដែលធ្វើឱ្យវាក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់លោកអ្នក ។

សិក្ខាសាលា និងការពិភាក្សាអំពីអចលនទ្រព្យល្អបំផុតរបស់កម្ពុជា

លោកអ្នកអាចចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យក្នុងរយៈពេលពីរថ្ងៃ ដែលផ្តល់ និងប្រមូលផ្តុំទៅ​ដោយអ្នកដឹកនាំនៅក្នុងទីផ្សារអចលនទ្រព្យឆ្នើមៗជាច្រើន ។ សិក្ខាសាលានឹងរួមបញ្ចូល និន្នាការអចលនទ្រព្យ, របៀបស្វែងរកឱកាសវិនិយោគល្អបំផុតនៅក្នុងទីផ្សារ, គន្លឹះនៅពេលទិញផ្ទះលើកដំបូង, បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ។

ចំពោះពិព័រណ៌អចលនទ្រព្យកន្លងមក

ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាដែលបានប្រារព្ធឡើងនាពេលកន្លងមក មានអ្នកចូលរួមជាង 10,000 នាក់ ដោយផ្តល់ទាំងអត្ថប្រយោជន៍ផ្តាច់មុខ និងការបញ្ចុះតម្លៃពិសេសជាច្រើន ថែមទាំងបានសម្រេចការទិញលក់លើសពី 30 លានដុល្លារទៀតផងកាលពីឆ្នាំ 2019 កន្លងទៅ ។

Realestate.com.kh EXPO គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នាដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះ​តម្លៃ​ពិសេស​ជាច្រើននៅកន្លែងតែមួយ ។

ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ប្រជាជនខ្មែរគ្រប់កម្រិត ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យ​បរទេសចូលរួមក្នុងពិព័រណ៍នេះ​ដើម្បី​អាចសម្រេចការទិញលក់ដ៏ល្អបំផុតនៅលើទីផ្សារ ។

ការចុះឈ្មោះជាមុនគឺបានចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗអំពីការចូលរួមកម្មវិធី Real Estate EXPO 2022 ដែលនឹងមកដល់នៅថ្ងៃទី 2-3 ខែកក្កដា ខាងមុខ !

Comments