+855 92 92 1000
Logo
ពិសេសខ្លាំងណាស់ ! «វិមានរដ្ឋធម្មនុញ្ញ» ដែលសាងសង់ក្បែរវិមានឯករាជ្យបង្កប់អត្ថន័យពិសេសៗទាំងនេះ
Updated on: June 14, 2023, 9:34 a.m.
Published on: June 13, 2023, 11:17 a.m.

ពិសេសខ្លាំងណាស់ ! «វិមានរដ្ឋធម្មនុញ្ញ» ដែលសាងសង់ក្បែរវិមានឯករាជ្យបង្កប់អត្ថន័យពិសេសៗទាំងនេះ


រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» ហើយ ដោយការសាងសង់នេះនឹងត្រូវប្រើពេលវេលារយៈពេល១២ទៅ១៥ខែ ដែលលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាបត្យករសាងសង់គម្រោងនេះ ។​ ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» ធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

វិមានឯករាជ្យ វិមានព្រះបរមរូប និងវិមានរដ្ឋធម្មនុញ្ញ ត្រូវបានគិតរួមគ្នា តាមបែបទស្សនៈខ្មែរបុរាណ ដែលហៅថា «ត្រីមូរតិ» គឺការគោរពសក្ការៈបីរួមគ្នាតែមួយ ។ ត្រីមូរតិ ជាសម្ព័ន្ធភាពនៃជំនឿដ៏ពិសិដ្ឋបំផុត ក្នុងសង្គមខ្មែរចុងសតវត្សរ៍ទី១០ ដែលកើតចេញពីឧត្តមគតិដូនតាក្នុងការសាងសង់ប្រាសាទបន្ទាយស្រី និងចម្លាក់តំណាងត្រីមូរតិ ក្នុងព្រះពុទ្ធសាសនា និងព្រហ្មសាសនា ។

ការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ជាបង្គ្រប់បី លើបណ្តាញអ័ក្សជាមួយវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ពិតជាមានសារៈសំខាន់ណាស់ ក្នុងទស្សនៈជំនឿ វប្បធម៌ សាសនា ក៏ដូចជាការគោរពដ៏ម៉ឺងម៉ាត់ នូវមានគ៌ារដ្ឋធម្មនុញ្ញ ដែលទ្រឹស្តីត្រីមូរតិនេះ មានអត្ថន័យដូចគ្នា គឺជាការសង្ខេបដោយបំព្រួញខ្លី នៃអាទិទេពដ៏ស័ក្តិសិទ្ធិក្នុងព្រាហ្មណ៍ និងព្រះពុទ្ធសាសនាមហាយាន ក្នុងការជួយថែរក្សាទឹកដី និងមនុស្សជាតិនៃសង្គមខ្មែរឲ្យជួបតែសេចក្តីសុខចម្រើន មានវឌ្ឍនភាព ព្រមទាំងសេរីមង្គលតរៀងទៅ ។ ទស្សនាទាន ត្រីមូរតិ ស្របនឹងទស្សនាទានបាវចនាជាតិ គឺ ជាតិ៖វិមានឯករាជ្យ សាសនា៖វិមានរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ៖មណ្ឌបព្រះបរមរូប ៕

តើលោកអ្នកកំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? សូមចុចប៊ូតុងខាងក្រោមពួកយើងនឹងជួយលោកអ្នក !

Comments