+855 92 92 1000
Logo
មិនធ្លាប់មាន ! ក្រុមហ៊ុន១នាំយកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មឌីជីថលថ្មីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យក្នុងការធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនអន្ដរជាតិ!
Updated on: May 3, 2023, 11:03 a.m.
Published on: May 3, 2023, 8:36 a.m.

មិនធ្លាប់មាន ! ក្រុមហ៊ុន១នាំយកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មឌីជីថលថ្មីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យក្នុងការធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនអន្ដរជាតិ!


ក្នុងអំឡុងពេល 8 ខែ បន្ទាប់ពីការតែងតាំងភាពជាដៃគូប្រតិបត្តិការណ៍ផ្សាយពាណិជ្ជកម្មផ្តាច់មុខសម្រាប់អាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុន IAAC (សាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មអាកាសយានដ្ឋានអន្តរជាតិ) ដែលជាអ្នកឯកទេសលំដាប់ពិភពលោកក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅតាមអាកាសយានដ្ឋានអន្តរជាតិ បានឈានចូលយ៉ាងគួរឱ្យកត់សម្គាល់ក្នុងការប្រែក្លាយអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល OOH នៅក្នុងប្រទេសកម្ពុជា ។ ជាមួយនឹងការបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្មឌីជីថលរួមបញ្ចូលគ្នាដំបូងគេបង្អស់នៅក្នុងប្រទេសសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ទំនើបកម្មថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់ជូនសម្រាប់ម៉ាកយីហោ B2B និង B2C ជាមួយនឹងវិធីថ្មី ច្នៃប្រឌិត និងទាក់ទាញ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកអាជីវកម្មកម្ពុជារាប់ពាន់នាក់ ព្រមទាំងអ្នកធ្វើការសម្រេចចិត្តអាជីវកម្មអន្តរជាតិ និងអ្នកទេសចរដែលត្រឡប់មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ ។ គម្រោងវិនិយោគផ្សាយពាណិជ្ជកម្មរាប់លានដុល្លាររបស់ ក្រុមហ៊ុន IAAC នៅអាកាសយានដ្ឋានភ្នំពេញ  កំពុងនាំមកនូវកម្រិតស្ដង់ដាថ្មីនៃភាពទំនើប និងការច្នៃ ប្រឌិតយ៉ាងរហ័សដល់ទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មមកកាន់ប្រទេសកម្ពុជា។

IAAC សូមធ្វើការណែនាំនូវផលិតផលចុងក្រោយបំផុតដែលជាបណ្តាញផ្សាយពាណិជ្ជកម្មឌីជីថលដែលទើបតែបានធ្វើការទំនើបកម្មដោយអាចភ្ជាប់ទំនាក់ទំនង និងផ្សព្វផ្សាយផលិតផល នៃសេវាកម្មរបស់លោកអ្នកទៅកាន់អ្នកធ្វើដំណើរក្នុងប្រទេស ដោយសារវេទិកាផ្សាយពាណិជ្ជកម្មថ្មីនេះជាប្រភេទដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ពីអ្នកផ្សាយពាណិជ្ជកម្មពីវិស័យនានារួមមាន ការអភិវឌ្ឍន៍អចលនទ្រព្យ, ទូរគមនាគមន៍, សេវាកម្មដឺកជញ្ជូនម្ហូបអាហារ, សណ្ឋាគារ និងវិស័យទេសចរណ៍ នានា។

សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសការងើបឡើងវិញនៃចំនួនអ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជា រួមជាមួយនឹងការណែនាំនៃបណ្តាញផ្សព្វផ្សាយអេក្រង់ Digital Arrivals Network នេះជាពេលវេលាដែលល្អបំផុត ។ ជាទូទៅពេលវេលារង់ចាំជាមធ្យម 15 នាទីសម្រាប់អីវ៉ាន់ អេក្រង់ឌីជីថល LED ដ៏ធំចំនួន12ផ្ទាំងដែលមានទីតាំងនៅលើរទេះដាក់ឥវ៉ាន់នីមួយៗនៅអាកាសយានដ្ឋានភ្នំពេញ ត្រូវបានបំពាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលមិនអាចខ្វះបាន ដោយផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ។

ការឈានចូល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ IAAC នៃអាជីវកម្មផ្សាយពាណិជ្ជកម្មនៅទូទាំងអាកាសយានដ្ឋានកម្ពុជា មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកដំណោះស្រាយផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រណិតភាពមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ IAAC បានដើរតួយ៉ាងសំខាន់ដើម្បីជួយដឹកនាំការអភិវឌ្ឍន៍បន្ថែមទៀតនៃអាជីវកម្មផ្សាយពាណិជ្ជកម្មឌីជីថល OOH នៅកម្ពុជា ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.airportadvertising.com ឬទំនាក់ទំនង ៖
Name: Ms. Sophea Lun
Position: Senior Growth Manager
Email: sophea.lun@airportadvertising.com
Phone: +855 98 970 880

Comments