+855 92 92 1000
Logo
ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប
Updated on: June 6, 2022, 6:10 a.m.
Published on: January 22, 2020, 9:40 a.m.

ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប


ទីក្រុងដ៏ល្អប្រពៃមួយ គឺមិនអាចឃ្លាតឆ្ងាយពីការបរិច្ចាគ និងសេចក្តីខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗឡើយ។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេទាំង 10 នៅប្រទេសចិន ក្រុមហ៊ុន អ & អេហ្វ គ្រុបបានប្រកាន់ខ្ជាប់ និងនាំមុខគេសម្រាប់កិច្ចការងារសប្បុរសធម៌។ ស្របពេលដែលកំពុងសាងសង់លំនៅដ្ឋានដ៏ល្អប្រណីតសម្រាប់ម្ចាស់អចលនទ្រព្យលើសកលលោក ក្រុមហ៊ុន​ក៏បានចូលរួមផ្ដល់នូវសេចក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ដើម្បីចែករំលែកភាពកក់ក្តៅរបស់ខ្លួនជូនដល់ប្រជាជននៅក្នុងទីក្រុងនីមួយៗ។

រួមដំណើរជាមួយសេចក្តីស្រលាញ់ និងអុជបំភ្លឺនូវសេចក្តីសង្ឃឹម

កាលពីថ្ងៃទី21 ខែមករា ឆ្នាំ2020 ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានរៀបចំកម្មវិធីទស្សនកិច្ច សប្បុរសធម៌នៅភ្នំពេញដោយបានធ្វើដំណើរឆ្ពោះទៅកាន់អង្គការកុមារអាស៊ីអាស្ពេកា (Enfants d'Asie)។
ទន្ទឹមនឹងការនាំយកនូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់កាន់តែច្រើនជូនចំពោះកុមារ ក្រុមហ៊ុនសង្ឃឹមថាសេចក្តីស្រលាញ់ដ៏តិចតួចទាំងនេះអាចប្រែក្លាយទៅជាការជូនពរ ការលើកទឹកចិត្ត និងការផ្តល់នូវកម្លាំងចិត្តបន្ថែមមួយកម្រិតទៀតដល់កុមារនៅក្នុងដំណើរលូតលាស់របស់ពួកគេ។

កម្មវិធីសប្បុរសធម៌លើកនេះ បានប្រារព្ធធ្វើឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់សាលារៀនអង្គការនេះកុមារអាស៊ីអាស្ពេកា។ មុនពេលចាប់ផ្តើមកម្មវិធី អ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានចុះជួប និងលេងកម្សាន្តជាមួយនឹងកុមារ។ កុមារទាំងនេះហាក់បីដូចជាទេពធីតា/ទេវបុត្រពោរពេញ ទៅដោយស្នាមញញឹមដ៏ស្មោះសរបំផុត ដែលស្ថិតក្នុងវ័យមួយប្រកបដោយភាពទៀងត្រង់។ ពួកគេគួរតែដូចជាផ្ការីកនានិទាឃៈរដូវដែលពោរពេញដោយភាពស្វាហាប់ និងសេចក្តីសង្ឃឹមគ្មានដែនកំណត់។

គោលបំណងនៃកម្មវិធីសប្បុរសលើកនេះ

កម្មវិធីនេះមានគោលបំណងដើម្បីលើកទឹកចិត្តដល់កុមារទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ តស៊ូដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនប្រកបដោយភាពអង់អាច តាមរយៈការនាំយក នូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏សម្បូរបែប ដែលចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនដល់កុមារ​ ហើយពួកគេពិតជាមានអារម្មណ៍ត្រេកអរក្រៃលែងនៅពេលទទួលបានកាដូទាំងនេះ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះមានសេចក្ដីរំភើបឥតឧបមា។ ភាពកក់ក្តៅតិចតួចផ្តល់នូវសេចក្តីស្រលាញ់ដ៏ធំធេង សកម្មភាពរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលប្រារព្ធធ្វើឡើងនេះគឺដើម្បីរក្សានូវស្នាមញញឹមដ៏គួរឱ្យស្រលាញ់របស់កុមារ ដើម្បីឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយ និងអស់កង្វល់។

ក្រោយបញ្ចប់កម្មវិធីក្មេងៗនៅទីនោះបាននិយាយថា៖ “ពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលលោកពូ និងអ្នកមីងទាំងអស់គ្នាមកលេងពួកខ្ញុំនៅសាលា។ ថ្ងៃអនាគតពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមចំណែកជួយដល់សង្គម។” ថ្នាក់ដឹកនាំសាលារៀនក៏បានសំដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះកម្មវិធីសំណោះសំណាលរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា លើកនេះ ដោយយមានប្រសាសន៍ថា៖ “កម្មវិធីនេះបានធ្វើឱ្យក្មេងៗមានអារម្មណ៍ទទួលបាននូវសេចក្តីស្រលាញ់ពីសង្គម ទន្ទឹមនឹងនេះក៏បានផ្តល់នូវភាពកក់ក្តៅដល់ក្មេងៗផងដែរ សូមអរគុណដល់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលបានគាំទ្រដល់សកម្មភាពលើកនេះ។”

លោក YU GUANG JI អ្នកទទួលខុសត្រូវផ្នែកទីផ្សារបរទេសរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាតំណាងរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងសាលារៀនអង្គការកុមារអាស៊ីអាស្ពេកា (Enfants d'Asie) ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្តជួយដល់កុមារកម្ពុជា ហើយសង្ឃឹមថា ក្មេងៗទាំងនេះអាចរស់នៅ និងសិក្សាប្រកបដោយសុខភាពល្អ និងសប្បាយរីករាយនៅក្នុងមហាគ្រួសារមួយនេះ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងបន្តចូលរួមចំណែកជាកម្លាំងក្នុងសកម្មភាពសប្បុរសធម៌នាថ្ងៃអនាគត ដោយចាត់ទុកទំនួលខុសត្រូវចំពោះសង្គម និងប្រសិទ្ធភាព និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាកត្តាសំខាន់ដូចគ្នា ព្រមទាំងខិតខំអនុវត្ត និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជាការតបស្នងសងគុណដល់សង្គមវិញ។”

ជូនផ្កាកុលាបឱ្យគេ រក្សាក្លិនក្រអូបជាប់នឹងដៃ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងរៀបចំកម្មវិធីសប្បុរសធម៌ជាប្រចាំក្នុងឆ្នាំ2020 ពេញមួយឆ្នាំ បន្តអនុវត្តទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម ក៏ដូចជាបន្តចូលរួម និងគាំទ្រដល់វិស័យសប្បុរសធម៌ ដើម្បីផ្សព្វផ្សាយនូវស្មារតីសប្បុរសរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុប ទន្ទឹមនឹងនេះផងដែរ ក៏សង្ឃឹមថា អាចនឹងជួយជំរុញដល់មជ្ឈដ្ឋានសង្គមកាន់តែច្រើនឱ្យចូលរួមក្នុងសកម្មភាពចែករំលែកក្តីស្រលាញ់ ដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អ្នកដែលជួបប្រទះភាពខ្វះខាត និងត្រូវការជំនួយប្រៀបបានដូចជាអុជបំភ្លឺនូវក្តីសង្ឃឹម និងផ្ដល់ជូននូវក្តីប្រាថ្នា។

សាងសង់លំនៅដ្ឋានប្រកបដោយគុណភាពឈានទៅកាន់ភាពល្អប្រសើរ

នៅឆ្នាំ2017 ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបោះជំហានចូលមកក្នុងទីផ្សាររាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដោយពាំនាំមកនូវគម្រោងធំៗចំនួនពីរ ពោលគឺគម្រោង “បុរី អ & អេហ្វ” និង គម្រោង “អ & អេហ្វ ហ័រហ៊្វូ” បើកនូវទំព័រដំបូងសម្រាប់លំនៅដ្ឋានប្រណីតនៅរាជធានីភ្នំពេញ ដោយ ផ្លាស់ប្តូរនូវលំនៅដ្ឋានបែបប្រពៃណីនៅភ្នំពេញ ឱ្យឈានទៅរករបៀបរស់នៅតាមបែបអន្តរជាតិដ៏ថ្មីសន្លាង។

“បុរី អ&អេហ្វ”ជាបុរីឧទ្យានស្ដង់ដារអន្តរជាតិលើផ្ទៃដីទំហំ 56 ម៉ឺនម៉ែត្រការ៉េ

គម្រោងចាក់គ្រឹះនៅចំកណ្ដាលនៃតំបន់ស្នូលនៃរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថី ព្រះមុនីវង្ស ងាយស្រួលក្នុងការធ្វើដំណើរ ចម្ងាយប្រមាណជា 30 នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជុំវិញបុរីមានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់បែបយ៉ាង​ដែលអាចបម្រើទាំងផ្នែកពាណិជ្ជកម្ម និងកំសាន្ត រួមមានដូចជាសណ្ឋាគារប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតធំ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ ។ល។

ក្នុងគម្រោងបុរីនេះ​ ក៏មានផងដែរនូវសួនឧទ្យានលក្ខណៈ​ឯកជនទំហំ 3​ ម៉ឺនម៉ែត្រការ៉េ អមទៅដោយទេសភាពសួនទឹកចំនួនបី និងសួនច្បារចំនួន 1 យ៉ាងស្រស់ស្អាត។ បំពាក់នូវក្លឹបឯកជនសរុប 2700 ម៉ែត្រការ៉េ កន្លែងហាត់ប្រាណ បន្ទប់វាយកូនហ្គោល ។ល។ ស័ក្ដិសមសម្រាប់ទាំងការស្នាក់នៅ ការលំហែកាយ និងជាទីតាំងដ៏ល្អប្រពៃសម្រាប់ជំនួបពិភាក្សាធុរកិច្ចផងដែរ។

បុរី អ & អេហ្វ លំនៅដ្ឋានប្រណីតដ៏ស្រស់ស្អាតទំហំចាប់ពី 54 ដល់ 130 ម៉ែត្រការ៉េ កំពុងតែដាក់លក់នៅទូទាំងពិភពលោក។ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ រាល់ការទិញគេហដ្ឋានក្នុង “បុរី អ &អេហ្វ” ឥឡូវនេះ លោកអ្នកនឹងទទួលបានកាដូក៏ច្រើនសន្ធឹកសន្ធាប់ទ្វេដងភ្លាមៗ! សូមស្វាគមន៍មកកាន់ការិយាល័យដើម្បីសាកសួរព័ត៌មានលម្អិតអំពីកម្មវិធីប្រូម៉ូសិនឱ្យកាន់តែច្បាស់។

លេខទូរសព្ទទំនាក់ទំនងទិញគេហដ្ឋាន៖ 018 888​​ 2777។ អាសយដ្ឋានការិយាល័យលក់៖ ចម្ងាយ 300 ម៉ែត្រខាងត្បូងចំណុចប្រសព្វ (ច្រមុះជ្រូក) នៃមហាវិថីសម្តេច ហ៊ុនសែន និងផ្លូវ271 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

Comments