+855 92 92 1000
Logo
ខេត្តរតនគិរីត្រៀមដីជាង១០០០ហិកតាសាងសង់ព្រលានយន្តហោះថ្មីនៅទីតាំងមួយនេះ
Updated on: April 6, 2023, 4:15 a.m.
Published on: April 6, 2023, 4:15 a.m.

ខេត្តរតនគិរីត្រៀមដីជាង១០០០ហិកតាសាងសង់ព្រលានយន្តហោះថ្មីនៅទីតាំងមួយនេះ


ព្រលានយន្តហោះចាស់ដែលស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី នឹងប្រែទៅជាសួងច្បារដ៏ធំដោយជំនួសមកវិញនូវព្រលានយន្តហោះថ្មីទំហំ១៤០០ហិកតានៅស្រុកលំផាត់វិញ ។ នេះបើយោងតាមការលើកឡើងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ចាក់ថា ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកលំផាត់ មានទំហំជាង ១ ៤០០ហិចតា គ្រោងនឹងដាក់បង្ហាញ និង អញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះទៅសិក្សា ខណៈទីតាំងថ្មីនេះស្ថិតនៅចំណុចកណ្តាលនៃខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ។

លោកបានលើកឡើងថា៖ «យើងបានរៀបចំទៅតាំងព្រលានយន្តហោះនេះរហូតដល់ ១ ៤០០ហិចតា ដែលទីតាំងព្រលាននេះធំមែនទែន យើងនឹងអញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះនេះ អាចធ្វើនៅទៅតាំងនោះ»។

អភិបាលខេត្តរូបនេះបានឱ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងព្រលានយន្តហោះចាស់គឺស្ថិតនៅកណ្តាលក្រុងមិនអាចធ្វើជាព្រលានយន្តហោះថ្មីបាននោះទេ ពោលនឹងកែប្រែក្លាយទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងនេះ និងមានសាងសង់វិមានឯករាជ្យផងដែរ។

លោក ញ៉ែម សំអឿន គូសបញ្ជាក់ថា ខេត្តរតនគិរីជាតំបន់សេដ្ឋកិច្ចប៉ូលទី៥ និងមានសក្តានុពលលើ៣វិស័យគឺវិស័យទេសចរណ៍ វិស័យកសិឧស្សាហកម្ម និង វិស័យធនធានរ៉ែ ខណៈរដ្ឋបាលខេត្តរតនគិរី​ផ្តោតសំខាន់ជាងគេលើវិស័យទេសចរណ៍ ៕

Comments