+855 92 92 1000
Logo
អគារដែលជាប់គាំងនៅខេត្តព្រះសីហនុរស់ឡើងវិញបានជាង៦០០​ហើយ
Updated on: May 1, 2023, 5:15 a.m.
Published on: May 1, 2023, 5:13 a.m.

អគារដែលជាប់គាំងនៅខេត្តព្រះសីហនុរស់ឡើងវិញបានជាង៦០០​ហើយ


ខេត្តព្រះសីហនុ ៖ សំណង់អគារនៅខេត្តព្រះសីហនុដែលកំពុងមានបញ្ហាប្រឈមនោះ រដ្ឋាភិបាលបានបង្កើតគោលនយោបាយអនុគ្រោះលើកិច្ចការមួយចំនួនដើម្បីគាំទ្រដល់បណ្ដាសំណង់អគារទាំងអស់អាចមានលទ្ធភាពក្នុងការវិនិយោគ ការសាងសង់ និងអាចដំណើរការសាងសង់ ។

ស្តីអំពីស្ថានភាពអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអគារជាង៦00កន្លែងត្រូវបានសាងសង់រួចរាល់ហើយ នៅសល់ប្រមាណ៤០០កន្លែងទៀតដែលកំពុងជាប់គាំងនិងបន្តការសាងសង់ជាបន្តបន្ទាប់ ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ នៅព្រះសីហនុកាលពីថ្ងៃទី២៦ មេសា កន្លងទៅនេះ ។

ឯកឧត្តម គួច ចំរើន បានបន្តឱ្យដឹងថា ចំពោះការសម្របសម្រួលផ្នែកច្បាប់គឺរដ្ឋាភិបាលនឹងលើកទឹកចិត្តឱ្យសម្របសម្រួលក្រៅប្រព័ន្ធតុលាច្រើនជាងក្នុងការដោះស្រាយបញ្ហាប្រឈមនៃអគារជាប់គាំងទាំងនោះ ។ ហើយក្នុងចំណោមអគារជាង៦០០កន្លែងដែលបានបញ្ចប់ការសាងសង់មានអគារប្រមាណ៤០០បានបន្តអាជីវកម្ម និង២០០កន្លែងទៀតមិនបន្តអាជីវកម្ម ។ 

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា៖ «បើសួរខ្ញុំពេលណាបញ្ចប់ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះរឿងនេះជាទំនាស់ដែលយើងត្រូវតែបន្តធ្វើការដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែងរបស់ម្ចាស់អគារបើគេមិនមករកយើង យើងមិនអាចទៅរកគេទេ ព្រោះម្ចាស់អគារនៅក្រៅប្រទេស»។

ដើម្បីដោះស្រាយទំនាស់រវាងគ្រប់ភាគីម្ចាស់សំណង់ដែលបានជាប់គាំងទាំងអស់នោះរដ្ឋាភិបាល បានផ្ដល់យន្តការគាំទ្រគូភាគីចូលមកជជែក និងសម្របសម្រួលគ្នាបន្តការសាងសង់អគារនោះបន្តទៅមុខទៀត ៕

Comments