+855 92 92 1000

Vkirirom

ត្រែងត្រយឹង, ភ្នំស្រួច, កំពង់ស្ពឺ

តម្លៃលក់$44,000
100%ដំណើរការនៃការសាងសង់?
2020បញ្ចប់ឆ្នាំ?

VKirirom Pine Resort: Your Second Home

វីគិរីរម្យគឺជាផែនការអភិវឌ្ឍទីក្រុងធម្មជាតិដែលប្រកបដោយការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់កម្រិតស្តង់ដារអន្តរជាតិទាំងការរចនាប្លង់ គុណភាពអគារ ការរចនាសម្បទាទីក្រុងយ៉ាងសម្បូរបែប។ នៅក្នុងគំរោងអភិវឌ្ឍទាំងមូលត្រូវបានរចនាដោយគិតគូរយ៉ាងហ្មត់ចត់នៃបរិស្ថានធម្មជាតិ។ នៅក្នុងការសាងសង់វីគិរីរម្យមានគោលការណ៍យ៉ាងតឹងរឹងបំផុតក្នុងកាប់ដើមឈើ ដែលដើមឈើដែលត្រូវបានកាប់គឺមានតែដើមឈើដែលងាប់ ឬពុកផុយទើបយើងយកមកប្រើប្រាស់។ បន្ថែមពីលើនេះទៀតធនធានធម្មជាតិត្រូវបានយកចិត្តទុកដាក់ក្នុងការអភិរក្សខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។ យើងប្តេជ្ញាចិត្តថានឹងធ្វើការអភិវឌ្ឍខ្ពង់រាបធម្មជាតិមួយនេះអោយបានការទទួលស្គាល់ពីសំណាក់់អន្តរជាតិដូចទៅនឹងតំបន់គោលដៅអង្គរ ខេត្តសៀមរាប។ ស្របតាមការប្តេជ្ញាចិត្តដ៏ខ្ពស់នេះវីគិរីរម្យបានរៀបចំប្លង់គោលដើម្បីធ្វើការអភិវឌ្ឍបន្ថែមមានដូចទីវាលវាយកូនហ្គោល កន្លែងរៀបចំព្រឹត្តិការណ៍ខ្នាតអន្តរជាតិ សាកលវិទ្យាល័យនិងតំបន់អប់រំ សាលសំដែងសិល្បៈ មជ្ឈមណ្ឌលសុខាភិបាល កន្លែងកំសាន្តផ្សេងៗទៀត។ តំបន់ក្រុងធម្មជាតិដែលប្រកបដោយនិរន្តភាពមួយនេះស្ថិតនៅក្នុងតំបន់ព្រសល់ដែលធំជាងគេនៃឧទ្យានជាតិគិរីរម្យដែលផ្តល់បរិយាកាសស្រស់ស្រាយនិងសប្បាយរីតែមួយគត់នៅកម្ពុជា។

1. ប្រភេទវីឡា អេ/អេ២ (វីឡាអ័រគីដេ)

វីឡាវិស្សមកាលដ៏ប្រណិតសម្រាប់ប្រណិតភាពនៃគ្រួសាររបស់លោកអ្នក។ វីឡាប្រណិតនេះមានទំហំអគារប្រមាណ ១១០ម៉ែត្រការ៉េ សាកសមឥតខ្ចោះសម្រាប់គូរស្វាមីភរិយា និងគ្រួសារដែលចង់បានកន្លែងសម្រាកលំហែផ្ទាល់ខ្លួនរួម មានបន្ទប់គេងចំនួន៣បន្ទប់ កន្លែងញ៉ាំអាហារ កន្លែងទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក ព្រមជាមួយនិងសួនច្បារនៅលើដំបូលផ្ទះ។ លំនៅដ្ឋានដ៏ប្រណិតសម្រាប់បុគ្គលដែលជោគជ័យមួយនេះអាចឱ្យ លោកអ្នករៀបចំពិធីជប់លៀង សកម្មភាពកំសាន្តផ្សេង និងពិធីផ្សេងៗទៀតបានយ៉ាងងាយស្រួលជាមួយនឹងសួនច្បារផ្ទាល់ខ្លួន និងផ្ទៃដីឯកជនដែលមានទំហំប្រមាណជា៦០០ម៉ែត្រការ៉េជាមួយតម្លៃត្រឹមតែ១៣៥,០០០ដុល្លាររួមទាំងពន្ធលើអាករបន្ថែម។ ក្រៅពីការសម្រាកលំហែអតិថិជនក៏អាចធ្វើការជួលត្រលប់មកអោយក្រុមហ៊ុនជាមួយអត្រាថេរចាប់ពី៦,០០០ដុល្លារ រហូតដល់ ៧,០០០ដុល្លារ ក្នុង១ឆ្នាំចាប់ពី២ឆ្នាំរហូតដល់ទៅ១០ឆ្នាំ និងឱកាសក្នុងការសម្រាកនៅក្នុងរមណីយដ្ឋានវីគិរីរម្យជារៀងរាល់សប្តាហ៍អាស្រ័យទៅលើកាលវិភាគរបស់រមណីយដ្ឋានព្រមជាមួយនិងអត្ថប្រយោជន៍ដទៃទៀត។ បន្ទាប់ពីការជួលត្រឡប់រយៈពេល១០ឆ្នាំលោកអ្នកអាចធ្វើការលក់ផ្ទះលំហែដើម្បីទទួលយកផលចំណេញ ឬអាចធ្វើការជួលបន្តមកក្រុមហ៊ុន ឬមួយក៏លោកអ្នកអាចទុកសម្រាប់បុត្រលោកអ្នកស្នាក់នៅដើម្បីបន្តការសិក្សានៅក្នុង វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាសាកលវិទ្យាលអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា ឬក៏អាចស្នាក់នៅជាផ្ទះលំហែក្រោយលោកអ្នកចូលនិវត្តន៍ជាមួយនឹងក្រុមគ្រួសារដ៏មានសុភក្តិមង្គលផងដែរ។

2. វីឡាប្រភេទ អ/អ២ (វីឡាចាស្មីន)

ផ្ទះវិស្សមកាលដែលរចនាឡើងជាលក្ខណៈផ្ទះតូចសម្រាប់អតិថិជនទាំងអស់មានទំហំ៣៦ម៉ែត្រការ៉េ។ លំនៅដ្ឋានប្រភេទនេះសក្តិសមឥតខ្ចោះសម្រាប់គូស្វាមីភរិយា ឬគ្រួសារតូចៗដែលចង់បានដំណើរកំសាន្តផ្ទាល់ខ្លួនឆ្ងាយពីទីក្រុងរួមមានបន្ទប់ទឹក កន្លែងទទួលភ្ញៀវ កន្លែងញ៉ាំអាហារនិងផ្ទះបាយរួមបញ្ចូលគ្នា។ អត្ថប្រយោជន៍ទាំងនេះជាបទ ពិសោធន៍ដ៏រីរាកនៅលើកំពូលភ្នំគិរីរម្យដ៏ត្រជាក់ ជាមួយនឹងសួនច្បារនិងផ្ទៃដីឯកជនប្រមាណជា១៨០ម៉ែត្រការ៉េ រួមទាំងបរិយាកាសស្រស់ស្រាយខាងក្រៅគួបផ្សំនិងសម្រស់នៃផ្ទះតូចច្រឡឹងរបស់លោកអ្នកជាមួយតម្លៃត្រឹមតែ៤៤,០០០ដុល្លាររួមបញ្ចូលទាំងពន្ធលើអាករបន្ថែម។ ចាស្មីនហៀលធ្វើអោយ ជីវិតលោកអ្នកកាន់តែប្រសើរនៅថ្ងៃនេះ។ ក្រៅពីការសម្រាកលំហែអតិថិជនក៏អាចធ្វើការជួលត្រលប់មកអោយក្រុមហ៊ុនជាមួយអត្រាថេចាប់ពី១,៩០០ដុល្លារ រហូតដល់ ២,៨០០ដុល្លារ ក្នុង១ឆ្នាំចាប់ពី២ឆ្នាំរហូតដល់ទៅ១០ឆ្នាំនិងឱកាសក្នុងការសម្រាកនៅក្នុង រមណីយដ្ឋានវីគិរីរម្យជារៀងរាល់សប្តាហ៍អាស្រ័យទៅលើកាលវិភាគរបស់រមណីយ ដ្ឋានព្រមជាមួយនិងអត្ថប្រយោជន៍ដទៃទៀត។ បន្ទាប់ពីការជួលត្រឡប់រយៈពេល១០ឆ្នាំលោកអ្នកអាចធ្វើការលក់ផ្ទះលំហែដើម្បីទទួលយកផលចំណេញ ឬអាចធ្វើការជួលបន្តមកក្រុមហ៊ុន ឬមួយក៏លោកអ្នកអាចទុកសម្រាប់បុត្រលោកអ្នកស្នាក់នៅដើម្បីបន្តការសិក្សានៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាសាកលវិទ្យាលអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា ឬក៏អាចស្នាក់នៅជាផ្ទះលំហែក្រោយលោកអ្នកចូលនិវត្តន៍ជាមួយនឹងក្រុមគ្រួសារដ៏មានសុភមង្គលផងដែរ។

3. ផ្ទះប្រភេទវី

ផ្ទះលំហែទី២ ប្រភេទវី ជាផ្ទះដ៏ទំនើបតាមរបៀបឯកជនភាពអមទៅដោយធម្មជាតិបៃតងខៀវស្រងាត់ហ៊ុមព័ទ្ធជុំវិញ ព្រមទាំងអាចស្រូបយកនូវខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់គ្រប់រដូវកាល ដែលមានទំហំដល់ទៅ៤៥ម៉ែត្រការ៉េ និងមានសួនច្បាររួមខាងមុខ និងខាងក្រោយអគារជាមួយតម្លៃត្រឹមតែ៥០,០០០ដុល្លាររួមទាំងពន្ធលើអាករបន្ថែម។ ចំណែកឯបរិក្ខារបំពាក់នៅផ្ទៃខាងក្នុងរចនាម៉ូតដោយភាពល្អឥតខ្ចោះនៅយុគសម័យទំនើបនេះដូចជា៖ កន្លែងទទួលទានអាហារ ផ្ទះបាយដ៏ទំនើប បន្ទប់គេងដ៏ប្រណិត ដែលបានរួមបញ្ចូលគ្នាតែមួយទៅជាទីឋានសុខដុមរមនា នាពេលសម្រាកលំហែកាយ។ រសជាតិជីវិតដ៏ស្អុះស្អាប់ និងភាពអាប់ អួរត្រូវបានរំសាយនាពេលសម្រាកព្រមជាមួយ និងការកំសាន្តនៅរមណីយដ្ឋានវីគិរីរម្យដែលជារសជាតិថ្មីមួយបែប ទៀតមិនអាចកាត់ថ្លៃបាន សុភមង្គល ផាសុកភាពបែបធម្មជាតិរបស់លោកអ្នកមានតែនៅផ្ទះប្រភេទវីតែមួយ ប៉ុណ្ណោះ។ ក្រៅពីការសម្រាកលំហែអតិថិជនក៏អាចធ្វើការជួលត្រលប់មកអោយក្រុមហ៊ុនជាមួយអត្រាថេរ៣,៦០០ដុល្លារក្នុង១ឆ្នាំដែលមានរយៈពេលជួលចាប់ពី២ឆ្នាំរហូតដល់១០ឆ្នាំនិងឱកាសក្នុងការសម្រាកនៅក្នុងរមណីយដ្ឋានវីគិរីរម្យអាស្រ័យទៅលើកាលវិភាគរបស់រមណីយដ្ឋានព្រមជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។ បន្ទាប់ពីការជួលត្រឡប់រយៈពេល១០ឆ្នាំលោកអ្នកអាចធ្វើការលក់ផ្ទះលំហែដើម្បីទទួលយកផលចំណេញ ឬអាចធ្វើការជួលបន្តមកក្រុមហ៊ុន ឬមួយក៏លោកអ្នកអាចទុកសម្រាប់បុត្រលោកអ្នកស្នាក់នៅដើម្បីបន្តការសិក្សានៅក្នុង វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាសាកលវិទ្យាល័យអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា ឬក៏អាចស្នាក់នៅជាផ្ទះលំហែក្រោយលោកអ្នកចូលនិវត្តន៍ជាមួយនឹងក្រុមគ្រួសារដ៏មានសុភមង្គលផងដែរ។

4. ផ្ទះប្រភេទ ធី២

ផ្ទះប្រភេទ ធី ត្រូវបានរចនាឡើងស្របតាមបរិបថថ្មីនៃយុគសម័យទំនើប ក្នុងតំបន់នៃក្រុងធម្មជាតិ តែមួយគត់នៅកម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ថ្មីនៃការរស់នៅ និងការបង្កើតឱកាសថ្មីនៃការទំនាក់ទំនងព្រមជាមួយនឹងកន្លែងធ្វើការរួមគ្នាដើម្បីជួយសន្សំសំចៃការចំណាយ ថាមពល ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងចំណេះដឹងក្នុងការរស់នៅផងដែរ។ ផ្ទះប្រភេទនេះមានទំហំផ្ទៃដីដល់ទៅ៥៦០ម៉ែត្រការ៉េ ព្រមជាមួយនឹងទំហំអគារសរុប២00ម៉ែត្រការ៉េ មាន១៣បន្ទប់គេង ៦បន្ទប់ទឹក និងកម្ពស់២ជាន់ដោយលោកអ្នកគ្រាន់តែចំណាយត្រឹមតែ១៨៣,៨០០ដុល្លារតែប៉ុណ្ណោះ លោកអ្នកក៏អាចទទួលបាននូវការជួលត្រឡប់មកវិញក្នុងអត្រាមួយដ៏ខ្ពស់គឺ៩%(១៦,៧៤០ដុល្លារក្នុង១ឆ្នាំ)ផងដែរ។ បន្ទាប់ពីការជួលត្រឡប់រយៈពេល១០ឆ្នាំលោកអ្នកអាចធ្វើការលក់ផ្ទះលំហែដើម្បីទទួលយកផលចំណេញ ឬអាចធ្វើការជួលបន្តមកក្រុមហ៊ុនឬមួយក៏លោកអ្នកអាចទុកសម្រាប់បុត្រលោកអ្នកស្នាក់នៅដើម្បីបន្តការសិក្សានៅក្នុង វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាសាកលវិទ្យាល័យអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា ឬក៏អាចស្នាក់នៅជាផ្ទះលំហែក្រោយលោកអ្នកចូលនិវត្តន៍ជាមួយនឹងក្រុមគ្រួសារដ៏មានសុភមង្គលផងដែរ។

លក្ខណ:ពិេសស

អត្រាចំណេញខ្ពស់
គម្រោងបានបញ្ចប់

ព័ត៌មានទូទៅនៃគម្រោង

បន្ទប់សរុប:57ប្រភេទបន្ទប់:Villa, Houseអ្នកអភិវឌ្ឍន៍:A2A Town (Cambodia) Co., LTd
បានដាក់បញ្ចូល: 2 ឆ្នាំ មុនធ្វើបច្ចុប្បន្នភាព:1 ខែ មុនID អចលនទ្រព្យ:51331

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់

សេវាកម្មផ្សេងៗ

ចំណតរថយន្តសួនច្បារ
ក្លឹបហាត់ប្រាណអាងហែលទឹក

អចលនទ្រព្យនៅក្នុង Vkirirom

$47,327
$73,956
$100,585
$127,214
$153,843
$180,472

ទីតាំងក្បែរៗ

មិនបានជ្រើសរើស

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រវត្តិទីតាំង

A2A Town (Cambodia) Co., LTdA2A Town (Cambodia) Co., LTdA2A Town (Cambodia) Co., LTd ទទួលបានបានការទាក់ទាញយ៉ាងខ្លាំងពីពីសក្តានុពលនៃវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។​​ឈ្មោះក្រុមហ៊ុនមានទំនុកចិត្តយ៉ាងខ្ល...

ការគណនាប្រាក់កម្ចី

30%
%
ឆ្នាំ
$496/ខែ
តម្លៃអចលនទ្រព្យ
$44,000
ការប្រាក់
$10,826
សរុប
$54,826