+855 92 92 1000
Logo

The View Serviced Residence

បឹងកេងកង១, ចំការមន, ភ្នំពេញ

For rent$1,000per monthសួរអំពីតម្លៃ
7.0%ការធានាជួលត្រឡប់?
8%អាចជួលក្នុងតម្លៃ?
80%អត្រាជួល?
8%តម្លៃឡើងថ្លៃ?
100%ដំណើរការនៃការសាងសង់?
2018Completion Year

គម្រោង The View

សង្កាត់ បឹងកេងកង១ ជាជម្រើសទី១ ប្រសិនបើអ្នកចង់បានភាពប្រណីតពិតយ៉ាងពិតប្រាកដនៅ ក្នុងរាជធានីភ្នំពេញ។ គម្រោង The View គឺជាលំនៅដ្ឋាន ដែលមានសេវាកម្មល្អបំផុតស្ថិតនៅក្នុង បេះដូងនៃតំបន់ដ៏រស់រវើកបំផុតនៅរាជធានីភ្នំពេញ។ គម្រោង The View ផ្តល់ជូននូវការរស់នបែបប្រណីតជាមួយនឹងរចនាបថរបស់ប្រទេសជប៉ុន។


តើមាននរណា ដែលចង់ចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរនោះ? រស់នៅក្នុងគម្រោង The View អ្នកនឹងរស់នៅជិតស្ថានទូតធំៗ ភោជនីយដ្ឋានល្បីៗ ផ្សារទំនើបធំជាងគេ និងស្ថិតនៅតែមួយផ្លូវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។


អគារនេះមានកម្ពស់ ៣៣ ជាន់​​ ហើយវានឹងក្លាយជាអគារខ្ពស់បំផុតមួយនៅក្នុងទីក្រុង។ ស្ទើរតែគ្រប់បង្អួចទាំងអស់របស់យូនីតនីមួយៗ ដែលអាចមើលឃើញទេសភាពនៃផ្ទៃមេឃ និងទីក្រុងទាំងមូល។ នៅជាន់លើ (ដំបូល) អ្នកអាចហែលទឹកក្នុងអាងហែលទឹក និងមានទាំងទឹកក្តៅ និងទឹកត្រជាក់ រួមជាមួយបន្ទប់ស្ទីម (ចំហាយទឹក)។

លើលពីនេះ គម្រោងនេះមានកន្លែងចតរថយន្តដ៏ធំទូលាយ និងមានសុវត្ថិភាព ២៤ ម៉ោង ពោលគឺមានកន្លែងរាប់រយសម្រាប់រថយន្ត និងម៉ូតូ ដែលអាចរក្សាសុវត្ថិភាព ១០០ ភាគរយ។ ក្រៅពីនេះ សេវាកម្មជាច្រើនទៀតដូចជា ៖ ភោជនីយដ្ឋាន ហាងកាហ្វេ និងបន្ទប់ដែលមានមុខងារសំខាន់ៗផ្សេងៗ ជាច្រើនក៏មាននៅទីនេះផងដែរ។

គម្រោង The View មានផ្តល់ជូន យូនីត ៣ ជម្រើសផ្សេងៗគ្នា។ គ្រប់យូនីតទាំងអស់មានបំពាក់ ដោយគ្រឿងសង្ហារិម ជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ជីវិតរស់នៅដ៏មានផាសុខភាព និងភាពរីករាយ។ យូនីតប្រភេទស្ទូឌីយោមានទំហំជិត ២៨ ម៉ែត្រការ៉េ ខណៈដែលយូនីតមានបន្ទប់គេងមួយមានទំហំ ៤៧ ម៉ែត្រការ៉េ និងយូនីតបន្ទប់គេង ២ មានទំហំ ៦១ ម៉ែត្រការ៉េ។ រស់នៅទីនេះគឺរស់នៅក្នុងលំនៅដ្ឋាន ដែលមានរចនាបថបែបថ្មី និងមានភាពងាយស្រួលបំផុត។

ព័ត៌មានទូទៅនៃគម្រោង

ពណ៌

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដាសេវាកម្មអចលនៈទ្រព្យ
បំពាក់ដោយគ្រប់គ្រឿងសង្ហារិមអ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយ

សន្តិសុខ

ប្រព័ន្ធសំលេងរោទ៍កន្លែងទទួលភ្ញៀវ ២៤/៧វីដេអូសុវត្ថិភាព
ប្រព័ន្ធបន្លឺសំលេងពេលមានអគ្គីភ័យប្រព័ន្ធទឹកការពារអគ្គីភ័យ

សេវាកម្មផ្សេងៗ

ចំណតរថយន្តតំបន់ពាណិជ្ជកម្មតំបន់ទូទៅសួនច្បារក្លឹបហាត់ប្រាណ
អាង​ទឹកក្តៅអត់លិចទឹកអាងហែលទឹកភ្លើងបម្រុង / ម៉ាសុីនភ្លើងជណ្តើរយោង / ជណ្តើរយន្ត

បង្ហាញ

ទេសភាពទីក្រុង