+855 92 92 1000
Logo
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នាំមកជូនដោយ Realestate.com.kh ធ្វើនៅថ្ងៃទី ១៩-២០ ខែតុលា
Updated on: June 7, 2022, 6:34 a.m.
Published on: August 7, 2018, 8:34 a.m.

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នាំមកជូនដោយ Realestate.com.kh ធ្វើនៅថ្ងៃទី ១៩-២០ ខែតុលា


ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាទាំងពីរលើកនៅក្នុងឆ្នាំ២០១៧មានគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុននានាជាង១០០បានចូលរួមដាក់តាំងបង្ហាញក្នុងនោះមានអ្នកទស្សនាជាង ១០,០០០នាក់ ហើយអចលនទ្រព្យដែលបានលក់នៅនឹងកន្លែងសរុបជាទឹកប្រាក់ខ្ទង៣០លានដុល្លារ។ សម្រាប់ពិព័រណ៍ចុងក្រោយនៅក្នុងខែតុលាឆ្នាំ២០១៧ទទួលបានអ្នកចូលរួមជាង៥,០០០នាក់ ហើយលំនៅដ្ឋានចំនួន ១៣៣ យូនីបានលក់ភ្លាមៗ។​

ដោយបានក្លាយជាវេទិកាពិព័រណ៍អចលនទ្រព្យជោគជ័យនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាទាក់ទងនឹងទំហំនៃការលក់អចលនទ្រព្យដ៏សម្បើមជាមួយជាមួយការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍​ភ្នាក់ងារអចលនទ្រព្យ ព្រមទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក Realestate.com.kh នឹងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ដែលនឹងប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារណាហ្គាវើលទី១នៅថ្ងៃទី ១៩ និង ២០ ខែតុលា។

ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ យើងនឹងមានគម្រោងអចលនទ្រព្យល្អប្រណិតទាំងខុនដូ និងបុរី ក្រៅពីនេះក៏ក្រុមហ៊ុនភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យជាច្រើនទៀតចូលរួមដាក់តាំងបង្ហាញ។

វគ្គសិក្ខា​សាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជាទីតាំងវិនិយោគសក្តានុពល​ ច្បាប់វិនិយោគ និងកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជាដោយវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។

សូមចូលរួមដើម្បីស្វែងយល់ចូលរួមដើម្បីទទួលយកការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក​​ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។

សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង:
  • ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323
  • អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669

Comments