+855 92 92 1000
Logo
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២៦ខែតុលា នេះ នឹងមានស្ពានបេតុងខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកោះនរា
Updated on: May 20, 2022, 6:21 a.m.
Published on: October 8, 2020, 9:08 a.m.

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២៦ខែតុលា នេះ នឹងមានស្ពានបេតុងខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកោះនរា


ថ្មីៗនេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» កាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។
ហើយ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​លាត​សន្ធឹង​ចាប់​ពី​ចំណុច​ក្បាល​ទឹក​ត្រង់​ទន្លេ​បាសាក់ (ខាង​កើត​ទីក្រុង​រណប​កោះពេជ្រ) ប្រប​មាត់​ច្រាំង​ទន្លេ​មេគង្គ​រហូត​ដល់​កោះប្រាក់ ជិត​កៀន​ស្វាយ ឯណោះ ដែល​សរុប​ផ្ទៃទឹក​គ្រោង​នឹង​ចាក់​ខ្សាច់​ចាក់​ដី ចាក់​ថ្ម បំពេញ​ដើម្បី​អភិវឌ្ឍ​វិនិយោគ​សរុប​ប្រមាណ ១០០​ហិកតា។
ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC)។

បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅ អ្នកសារព័ត៌មានទាំងអស់។

តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ទើបធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំកន្លងមកនេះ។​ ដោយសារតែកំណើននៃការអភិវឌ្ឍន៍យ៉ាងគំហុកបែបនេះ ហើយទើបធ្វើឲ្យសំណាក់់អ្នកវិនិយោគទុនបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការមកបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញតែម្ដង។ តំបន់ធំៗមួយចំនួនបានទាក់ចិត្ត ទាក់បេះដូងរបស់អ្នកវិនិយោគជាខ្លាំង។ 

ក្នុងនោះយើងឃើញមានតំបន់ច្បារអំពៅក៏ស្ថិតជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ យើងឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។

ក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរា ត្រូវបានបញ្ចប់ជាស្ថាពរនារយៈពេល ៣ឆ្នាំខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ។

ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក៕

Comments