+855 92 92 1000
Logo
មហាសេដ្ឋីអាត់កឺស្រុកខ្មែរ ! ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបខ្នាតធំតម្លៃ50​លានដុល្លារនៅលើទីតាំងមួយនេះ
Updated on: October 5, 2023, 4:08 a.m.
Published on: October 4, 2023, 7:29 a.m.

មហាសេដ្ឋីអាត់កឺស្រុកខ្មែរ ! ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបខ្នាតធំតម្លៃ50​លានដុល្លារនៅលើទីតាំងមួយនេះ


យោងតាមក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការក្នុងការអភិវឌ្ឍផ្សារទំនើប Big C លើផ្ទៃដីទំហំ១.៧ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ចំណាយទុន​វិនិយោគប្រមាណ៥០លានដុល្លារ ។ ពីធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២៣ រវាងក្រុមហ៊ុន​ OCIC និង ក្រុមហ៊ុនផ្សាទំនើប Big C ។

ផ្សារទំនើបដ៏ល្បីមួននេះគ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ដោយការសាងសង់អាចនឹងប្រើរយៈពេកពី១៨ ទៅ ២៤ ខែ ។ នេះបើយោងតាមតការបញ្ជាក់របស់របស់លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការ ដែលដំណាងឲ្យក្រុមហ៊ុនផ្សារទំនើប Big C ។

សូមជំរាបផងដែរថា វត្តមាន Big C ក្នុងប្រទេសកម្ពុជាបានដំណើរការផ្សារទំនើបចំនួន១នៅក្រុងប៉ោយប៉ែត និង Big C Mini នៅភ្នំពេញ និងកំពត ហើយ Big C គ្រោងនឹងនាំយកយីហោរបស់ខ្លួនទៅខេត្តបាត់ដំបងផងដែរ ។

ជាក់ស្តែងតំបន់ជ្រោយចង្វារបច្ចុប្បន្នកំពុងមានការអភិវឌ្ឍខ្លួនយ៉ាងខ្លាំងដោយមានអ្នករស់នៅច្រើនកុះករទាំងខ្មែរ និងជនបរទេសក៏ព្រោះតែតំបន់នោះពោរពេញទៅដោយកន្លែងកំសាន្ត ភោជីយដ្ឋាន ហាងលក់ទំនិញ និងគ្រឿងសម្ភារៈនានាយ៉ាងសំបូរបែប ។ មិនតែប៉ុណ្ណោះក្រោយគម្រោងអភិវឌ្ឍន៍ផ្សារទំនើប Big C នេះលេចឡើងជារូបរាងទៀតនោះនឹងកាន់តែធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែរស់រវើកថែមមួយកម្រិតទៀត ៕

Comments