+855 92 92 1000
Logo
គម្រោងបុរី ដឹ រ៉េស៊ីដិន បានឈ្នះពានរង្វាន់ «គម្រោងលំនៅ​ឋាន​ និង​​ផ្ទះអាជីវកម្មល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៣
Updated on: May 25, 2023, 6:54 a.m.
Published on: May 25, 2023, 6:54 a.m.

គម្រោងបុរី ដឹ រ៉េស៊ីដិន បានឈ្នះពានរង្វាន់ «គម្រោងលំនៅ​ឋាន​ និង​​ផ្ទះអាជីវកម្មល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៣


ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកាលពីពេលថ្មីៗនេះបានទទួលនូវពានរង្វាន់ដ៏មានកិត្យានុភាពមួយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៣ (CREA) ដែលរៀបចំដោយ Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា (ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ បានឈ្នះពានរង្វាន់ គម្រោងលំនៅ​ឋាន​ និងផ្ទះ​អាជីវ​កម្មល្អបំផុតប្រចាំឆ្នាំ សម្រាប់គម្រោងដំបូងរបស់ខ្លួនគឺ គម្រោងបុរី ដឹ រ៉េស៊ីដិន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ និងបានអភិវឌ្ឍយ៉ាងឆាប់រហ័សទៅជាសហគមន៍លំនៅឋាន និងតំបន់​ពាណិជ្ជកម្មដ៏មានសក្តានុពលមួយតាមបណ្តោយផ្លូវ ៥០ ម៉ែត្រ ។

ឆ្នាំ ២០២៣ នេះ គឺជាលើក​ដំបូងដែល​ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន បោះជំហាន​ចូលក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏​ល្បីល្បាញ​នេះ​ ។​ ស្ថាបនិក និង​អគ្គនាយិកានៃក្រុមហ៊ុននេះបានឱ្យដឹងថា ការទទួលស្គាល់នេះ គឺជាលទ្ធផលជាក់ស្តែងនៃការខិតខំប្រឹងប្រែង ការជឿទុកចិត្ត និងកិច្ចសហ​ការពីក្រុមការងារទាំងមូល​ក្នុងគម្រោងដំបូងរបស់ខ្លួនគឺគម្រោងបុរី ដឹ រ៉េស៊ីដិន ។

លោក​ស្រី​ លី ដាលីន​ ដែល​ជា​ស្ថាបនិក​ និង​អគ្គ​នាយិកា​ក្រុមហ៊ុន​ មាន​ប្រសាសន៍​ថា​៖​ “ពាន​រង្វាន់មួយនេះមានអត្ថន័យខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះក្រុមការងារដែលបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគម្រោងបុរី ដឹ រ៉េស៊ីដិន លេចចេញជារូបរាង។ គម្រោងនេះបានចាប់ផ្តើមនៅចំពេលនៃការផ្ទុះរីករាលដាលខ្លាំង​នៃជំងឺកូវីដ-១៩ ហើយក្រុម​ការ​ងារ​ទាំ​ង​អស់​សហ​ការគ្នាយ៉ាងស្អិតរមួតក្នុងការធ្វើការងារជាក្រុម មានភាពបត់បែន និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់ពេលដ៏លំបាកនោះ​​ ព្រមទាំងអាចបំពេញតាមការសន្យារបស់យើងក្នុង​ការ​ផ្តល់​នូវលំនៅឋានប្រកបដោយគុណភាពជូនដល់អតិថិជនរបស់យើង” ។​

លោកស្រី ដាលីន បានមានប្រសាសន៍ទៀត​ថា ពានរង្វាន់ដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានគឺសក្តិសមបំផុតទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍសហគមន៍លំនៅឋាន និងអគារពាណិជ្ជកម្មប្រកបដោយគុណភាព ដែលផ្តល់នូវប្រណិតភាព ផាសុកភាព និងអត្ថប្រយោជន៍ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត​សម្រាប់អតិថិជនរបស់លោកស្រី ។

លោកស្រីបានបន្តថា៖ “យើងនឹងមិនអាចឈ្នះពានរង្វាន់នេះបានទេ ប្រសិនបើគ្មានទំនុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជនរបស់យើង ហើយខ្ញុំក៏សូមអរគុណដល់អតិថិជនគ្រប់រូបផងដែរ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរឈានទៅមុខដោយក្តីសង្ឃឹម ស្នាមញញឹមរបស់យើងដើម្បីខិតខំប្រឹងប្រែងធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ហើយនិងដើម្បីនាំយកអ្វីដែលថ្មី ទំនើបកម្ម និងផ្តល់នូវស្តង់ដា​នៃការរស់នៅប្រកបដោយគុណភាព ផាសុកភាព និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារគ្រប់គ្នាកាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិផងដែរ” ។

Daline Property Development Co., LTD
HP: 015 98 57 58 / 012 60 35 45 (Head of Sales & Marketing)
Office: 078 31 32 33
Email: vicheth@dl-development.co
#36 St 228, Sangkat Chaktomuk, Khan Daun Penh, Phnom Penh, Cambodia 120207

Comments