+855 92 92 1000
Logo
បុរី វី អាយ ភី ថោន ការរស់នៅដ៏សម្បូរបែបក្នុងតម្លៃសមរម្យ
Updated on: May 9, 2022, 6:00 a.m.
Published on: January 22, 2021, 7:37 a.m.

បុរី វី អាយ ភី ថោន ការរស់នៅដ៏សម្បូរបែបក្នុងតម្លៃសមរម្យ


សាកស្រមៃមើលថាតើវាពិតជាពិសេសយ៉ាងណា ប្រសិនបើអ្នកមានផ្ទះលំហែកាយផ្ទាល់ខ្លួន នៅខេត្តដែលជាប់ឆ្នេរសមុទ្រ ដែលអាចឱ្យអ្នកជួបជុំកម្សាន្តជាមួយគ្រួសារនៅថ្ងៃវិស្សមកាល ឬរំសាយអារម្មណ៍ពីភាពស្មុគស្មាញក្នុងការងារនាចុងសប្តាហ៍?

គម្រោង បុរី វី អាយ ភី ថោន (Borey VIP TOWN) នឹងសម្រេចក្តីស្រមៃរបស់លោកអ្នកជាមួយ នឹងលំនៅដ្ឋានមិនត្រឹមតែជាកន្លែងសម្រាប់សម្រាកលំហែកាយប៉ុណ្ណោះទេ លោកអ្នកក៏អាចរស់នៅនិងប្រកបអាជីវកម្មបានផងដែរ គម្រោងដ៏ប្រណីតដែលហ៊ុំព័ទ្ធដោយបរិយាកាសដ៏សែនមនោរម្យ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាត។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តាយ ផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានចំងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ប្រើរយៈពេលត្រឹមតែ ១៥នាទីពីឆ្នេរសមុទ្ររាម និង ២០នាទីពីទីរួមខេត្តព្រះសីហនុ។

គម្រោងបុរីដំបូងគេ និងធំជាងគេបង្អស់ក្នុងខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦០ហិកតា។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយនេះមានផ្ទះជាច្រើនខ្នាតសម្រាប់ជ្រើសរើស ដោយក្នុងនោះមានដូចជា ផ្ទះប្រកបអាជីវកម្ម និងផ្ទះវីឡាកូនកាត់។ បុរី វី អាយ ភី ថោន រួមបញ្ចូលនូវរចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា ផ្សារវីអាយភី (VIP Market) ដែលមានរហូតដល់ ១,០០០តូប, សាលាអន្តរជាតិ VIP International School, ក្លិបហាត់ប្រាណ VIP Sport Club, រីស៊ត, ហ្គារ៉ាសសាំង PTT, សួនច្បារសាធារណៈយ៉ាងស្រស់ស្អាត, និង ហាងកាហ្វេ Amazon ថែមទៀតផង។ ក្រៅពីបរិក្ខារក្នុងគម្រោងយ៉ាងសម្បូរបែប បុរីនេះមានទីតាំងយ៉ាងអំណោយផល ស្ថិតនៅក្បែរ ផ្សារលក់ទំនិញ មន្ទីរពេទ្យ សាលារៀន ធនាគារ និង ទិសដៅកម្សាន្តនានាជាច្រើន ដែលនាំឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានភាពងាយស្រួល និងផាសុខភាព។

បុរី វី អាយ ភី ថោន មានផ្ទះល្វែងប្រមាណ ៥,០០០ ល្វែង អមដោយជម្រើសជាច្រើន ចាប់ពី ទំហំ ៤.១ម៉ែត្រ x ១០.៧៥ម៉ែត្រ, ទំហំ ៤.១ម៉ែត្រ x ១៤ម៉ែត្រ, ទំហំ ៤.២ម៉ែត្រ x ១៤ម៉ែត្រទំហំ ៤.១ម៉ែត្រ x ១៦ម៉ែត្រ និងទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ។ ផ្ទះនីមួយៗមានបន្ទប់គេង២ និងបន្ទប់ទឹក២ ដែលបានបំពាក់ដោយគ្រឿងបរិក្ខារមានគុណភាពស្របតាមស្តង់ដារ និងការរចនាម៉ូដទាន់សម័យគួរឱ្យចង់រស់នៅ។

បុរី វី អាយ ភី ថោន បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយអាចរើចូលនៅភ្លាមៗ។ ផ្ទះក្នុងគម្រោងនេះមានតម្លៃចាប់ផ្ដើមត្រឹមតែ $33,980 និងលក្ខខណ្ឌបង់រំលស់ត្រឹមតែ $188-$270 ក្នុងមួយខែ។ អ្វីដែលពិសេសបំផុតនោះគឺ អតិថិជន ៥០នាក់ដំបូងដែលទិញផ្ទះក្នុងគម្រោងនេះនឹងទទួលបានម៉ូតូ Honda PCX ស៊េរីឆ្នាំ ២០២១ មួយគ្រឿងភ្លាមៗថែមទៀតផង។

ទំនាក់ទំនងមកក្រុមការងារយើងឥឡូវនេះដើម្បីទទួលបានព៍ត៌មានបន្ថែមពីគម្រោងបុរី វី អាយ ភី។

Comments