+855 92 92 1000
Logo
តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
Updated on: June 6, 2022, 5:01 p.m.
Published on: November 6, 2020, 8:14 a.m.

តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ


ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលជាក្បាលម៉ាស៊ីនមួយក្នុងការដឹកនាំសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើននៅក្នុងប្រទេស ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេល​ការរីករាលដាលនៃជំងឺ Covid-19។​ នៅពេលដែលករណីCOVID-19ទាំងនោះស្ថិតក្នុងស្ថានភាពមានមួយដែលអាចគ្រប់គ្រងបាន​ ការវិលត្រលប់ចូលមកក្នុងវិស័យពាណិជ្ជកម្មក៏កំពុងមានជីវិតឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

បន្ទាត់ដែលបង្ហាញពីតម្លៃខុនដូ/អាផាតមិននៅកម្ពុជា៖

  • ខុនដូ/អាផាតមិន ដែលមាន៣បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ២១២,០០០ដុល្លារ
  • ការធ្លាក់ចុះចំពោះតម្លៃមធ្យមនៃខុនដូ/អាផាតមិន​ ដែលមាន៣បន្ទប់គេង ផ្ដល់ជូនតម្លៃកាន់តែប្រសើរសម្រាប់អតិថិជនកម្ពុជា
  • ខុនដូ/អាផាតមិន ដែលមាន២បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ១៦៨,០០០ដុល្លារ
  • ខុនដូ/អាផាតមិន ដែលមាន១បន្ទប់គេង មានតម្លៃជាមធ្យមកើនឡើងរហូតដល់ ១៤% ប្រហែល​ ១០៥,០០០ដុល្លារ

តម្លៃនេះគឺជាតម្លៃមធ្យមដែលរកឃើញនៅទូទាំងប្រទេសកម្ពុជាហើយត្រូវបានប្រើសម្រាប់ជាមគ្គុទេសក៍ក្នុងការប្រៀបធៀបតម្លៃ។ Realestate.com.kh បានណែនាំអ្នកទិញដែលមានចំណាប់អារម្មណ៍ឱ្យចូលមើលបញ្ជីខុនដូក្នុងទំព័ររបស់យើងសម្រាប់តម្លៃជាក់លាក់ចំពោះគម្រោងដែលអ្នកចាប់អារម្មណ៍។

តម្លៃសម្រាប់បន្ទប់គេងធំ ៗ បានធ្លាក់ចុះដោយសារការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ពីអ្នកទិញអន្តរជាតិ។ ហេតុដូច្នេះអ្នកវិនិយោគបានផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ។

បន្ថែមពីលើនេះ តម្លៃលក់ជាមធ្យមមានភាពខុសគ្នារវាង២បន្ទប់គេង​ និង​៣បន្ទប់គេង ដែលមានការធ្លាក់ ចុះដល់ ២៦%​ បើធៀបទៅនឹងតម្លៃខុសគ្នា ៨៣% កាលពី១០ខែមុន។ ផ្តល់ជូននូវសំណើរដ៏មាន តម្លៃសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកទិញយូនីតធំ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃ ២៧-២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ។ នៅក្នុងពិព័រណ៍នេះផងដែរនឹងនាំ មកនូវក្រុមហ៊ុនល្បីៗជាច្រើន ដែលរួមបញ្ចូលទាំងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យថ្មី ដែល នឹងផ្ដល់ជូនលោកអ្នកនូវគម្រោងដែលពិសេសក្នុងប្រទេសកម្ពុជា។ អ្នកវិនិយោគទាំងនោះនឹង ផ្ដល់ជូនការបញ្ចុះតម្លៃពិសេស ដ៏ពិសេសមិនដែលមានពីមុនមក ជូនដល់អតិថិជនដែលមកចូល រួមក្នុងកម្មវិធីនេះ។

ការបន្តធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ជាមួយនឹងការបញ្ចុះតម្លៃអចលនទ្រព្យ ដែលមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងផ្ដល់ជូនលោកអ្នកដែលមានបំណងចង់ទិញ ឬកំពុងស្វែងរកអចលនទ្រព្យនូវឱកាសក៏ពិសេសក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យដែលមានគុណភាពខ្ពស់ ជាមួយតម្លៃដែលពិសេសមិនដែលមានពីមុនមក។

Comments