+855 92 92 1000
Logo
មិនធ្លាប់មានទេ ! ផ្ទះ1ខ្នង $16,990 មាននៅពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះ
Updated on: June 17, 2022, 10:35 a.m.
Published on: June 17, 2022, 10:13 a.m.

មិនធ្លាប់មានទេ ! ផ្ទះ1ខ្នង $16,990 មាននៅពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះ


ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យឆ្នាំ 2022 ដែលរៀបចំដោយ Realestate.com.kh កំពុងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍មកពីទូទាំង​ប្រទេស​កម្ពុជា និងជុំវិញពិភពលោក​។ ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ ហើយពេលនេះយើងកំពុងផ្តល់ឱកាសឱ្យអ្នកចូលអាចចូលរួមនៅក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ 2022 ដើម្បីទស្សនា​គម្រោងជាច្រើននៅកន្លែងតែមួយ !

ប្រមូលផ្តុំអ្នកអភិវឌ្ឍន៍ល្បីៗក្នុងតំបន់ជាច្រើន

អ្នកអភិវឌ្ឍន៍មកពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជាកំពុងត្រៀមខ្លួនបង្ហាញអំពីផលិតផលរបស់ពួកគេក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ 2022 ដើម្បីផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវដែលអញ្ជើញចូលរួមទាំងអស់ ។

KH Land ដែលជាអ្នកអភិវឌ្ឍន៍ ក្នុងស្រុកមួយបានបង្កើតអចលនទ្រព្យច្រើនជាងគេក្នុងវិស័យអចលនទ្រព្យក្នុង​ប្រទេសកម្ពុជា ត្រៀមនឹងផ្តល់កាដូពិសេសសម្រាប់គម្រោងផ្ទះថ្មីរបស់ខ្លួនដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ តម្លៃត្រឹមតែ $16,990 ប៉ុណ្ណោះ ។ ប៉ុន្តែក្នុងនោះផងដែរ ក៏មានអ្នកអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតដែលនឹង​ចូល​រួម​កម្មវិធី «តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022» ​ដ៏​អស្ចារ្យ​ !

អ្នកអភិវឌ្ឍន៍ដែលកំពុងធ្វើការអភិវឌ្ឍន៍ក្នុងតំបន់ផ្សេងទៀតក៏ចូលរួមផងដែរមានដូចជា ៖ Borey Cheyoudom (កំពង់ស្ពឺ), Golf Harmony and Oasis Harmony (កំពត), Borey Lorn City Lotussea (ក្រុងព្រះសីហនុ), Platinum Coast (ក្រុងព្រះសីហនុ), Star Bay (ក្រុងព្រះសីហនុ), Coastal City (កោះកុង), Angkor Grace Residence & Wellness Resort (សៀមរាប) ។

អ្នកអភិវឌ្ឍន៍ទាំងអស់នឹងមកបង្ហាញគម្រោងរបស់ពួកគេនៅ The Premier Center Sen Sok ចាប់ពីថ្ងៃទី2 ដល់ថ្ងៃទី 3 ខែកក្កដា ចាប់ពីម៉ោង 9:00 ព្រឹក រហូតដល់ 06:00 ល្ងាច ។ អ្នកចូលរួមនឹងមានឱកាសជួបដោយផ្ទាល់ និងសួរសំណួរទៅកាន់អ្នកអភិវឌ្ឍន៍ ទទួលបានការបញ្ចុះតម្លៃ និងរង្វាន់ផ្តាច់មុខ ក៏ដូចជាធ្វើការប្រៀបធៀប និងជ្រើសរើសគម្រោងដែលពួកគេចូលចិត្តក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ !

ស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកនៅឯការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022

ក្រុមហ៊ុន Realestate.com.kh បាននាំយកមកវិញនូវពិព័រណ៍អចលនទ្រព្យ EXPO 2022 ដើម្បីជាជំនួយដល់​អ្នកទិញ​អចលន​ទ្រព្យកម្ពុជាភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗបំផុតនៅក្នុងប្រទេស ។ ពិព័រណ៍ EXPO 2022 គឺជាវិថីមួយដែលអ្នកទិញអចលនទ្រព្យអាចទទួលបានការទិញលក់​ដ៏ល្អបំផុតសម្រាប់​លំនៅ​ឋាន​នៅក្នុង​ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ ។

ចុះឈ្មោះឥឡូវនេះ ដើម្បីមានឱកាសស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នក នៅថ្ងៃទី 2-3 ខែកក្កដា នៅ The Premier Center Sen Sok !

Comments