+855 92 92 1000
Logo
កក់១០០០ដុល្លារ បញ្ចុះតម្លៃ១០០០ដុល្លារភ្លាម...រកឯណាបាន !
Updated on: May 31, 2022, 11:45 p.m.
Published on: August 4, 2021, 3:17 a.m.

កក់១០០០ដុល្លារ បញ្ចុះតម្លៃ១០០០ដុល្លារភ្លាម...រកឯណាបាន !


បើក្រឡេកតាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ីចន្លោះកណ្តាលផ្លូវ ២០០៥-២០០៩ ដែលនៅ​ជិត​​​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញបំផុត អ្នកនឹងឃើញការដ្ឋានសាងសង់ដ៏ធំមួយរបស់គម្រោងផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី ដែលជា​ផ្សារទំនើបចម្រុះដំបូងគេបំផុតក្នុងរាជធានីភ្នំពេញដែលត្រូវបានអភិវឌ្ឍសាងសង់ឡើងលើទីតាំងចាស់ដែលត្រូវបានកែប្រែរចនាប័ទ្មថ្មីទៅជាផ្សារទំនើបបែបចម្រុះអាជីវកម្មលាតសន្ធឹងក្នុងផ្ទៃក្រឡាទំហំដល់ទៅ១,៤ម៉ែត្រការ៉េ ។

ដោយសារតែមើលឃើញពីកំណើនប្រជាជន និងកត្តាការអភិវឌ្ឍន៍ជាច្រើនតាមបណ្តោយមហាវិថី សហ​ព័ន្ធរុស្ស៊ី និងកង្វះខាតផ្សារទំនើបបែបស្តង់ដា ក្រុមហ៊ុន សេនជូរី ហ្គ្រុប ខូអិលធីឌី (CENTURY GROUP CO., LTD.) បានយកទីតាំងនៃ ផ្សារសិនជូរី ផ្លាហ្សាចាស់ បង្កើតទៅជាគម្រោងថ្មីហៅ ឈ្មោះថា «ផ្សារ​សិន​ជូរី ផ្លាហ្សាថ្មី» ឬ «មជ្ឈមណ្ឌលពហុពាណិជ្ជកម្មត្រីកោណមាស» ។

គម្រោង​ផ្សារទំនើប​ សិនជូរី ផ្លាហ្សាថ្មី នឹង​សាងសង់​រួចរាល់​ក្នុង​ឆ្នាំ​២០២១នេះ​ ហើយដើម្បី​តបស្នងចំពោះ​ការគាំទ្រ​របស់អតិថិជន​ទាំង​ឡាយគម្រោង​ផ្សារទំនើប ​សិនជូរី​ ផ្លាហ្សា​ បានរៀបចំ​កម្មវិ​ធី​ប្រ​ម៉ូសិនពិសេស​ក្នុង​កំឡុង​ថ្ងៃទី០១​ សីហា​ រហូត​ដល់​ថ្ងៃទី​១០ សីហា ។ អតិថិជន​ទាំង​ឡាយ​ដែល​ជាវតូប​ក្នុង​គម្រោង​ផ្សារទំនើប​ សិនជូរី ​​ផ្លាហ្សា​ ដោយកក់ត្រឹមតែ​១​ពាន់​ដុល្លារនឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១ពាន់​ដុល្លា​ភ្លាមៗ​​ មិន​​តែ​ប៉ុណ្ណោះថែម​ទាំង​មាន​ការ​បញ្ចុះតម្លៃ​ផ្សេងៗជាច្រើនទៀត​នៅ​រង់ចាំ​លោកអ្នក ។

ផ្សារសិនជូរី ផ្លាហ្សាថ្មី ជាប្រភេទផ្សារទំនើបបែបចម្រុះថ្មីដំបូងគេក្នុងរាជធានីភ្នំពេញដែលប្រមូលផ្តុំទៅដោយអាជីវកម្មគ្រប់ប្រភេទ​ដ៏សម្បូរបែបដូចជា ៖ ផ្សារកសិផល, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត, ហាងលក់ដូរ ​ផលិត​ផលតូចធំជាច្រើន, ការិយាល័យ, តំបន់ពាណិជ្ជកម្ម, Skybar Swimming pool ។ល។

*ហេតុអ្វីលោកអ្នកត្រូវទិញតូបក្នុង ផ្សារសិនជូរី ផ្លាហ្សាថ្មី?

ស្ថិតនៅលើទីតាំងដែលមានសក្តានុពលស្រាប់ និងថែមទាំងមានអាជីវករក៏ដូចជាអតិថិជនរបស់ ផ្សារស្រាប់តែម្តងជាកត្តាល្អបំផុតសម្រាប់ការបើកអាជីវកម្មថ្មីរបស់លោកអ្នកដោយពុំចាំបាច់ព្រួយបារម្ភក្នុងការតាំងលក់ផលិតផលហើយមិនមានអតិថិជនទិញនោះទេ ។

នេះជាឱកាសល្អសម្រាប់លោកអ្នកដែលមានបំណងចង់មានតូបលក់ដូរផ្ទាល់ខ្លួនក៏ដូចជាបើកអាជីវកម្មនានាក្នុងផ្សារទំនើបបែបចម្រុះដំបូងគេដែលប្រមូលផ្តុំទៅដោយអាជីវកម្មចម្រុះគ្រប់ប្រភេទ ពីព្រោះថា សន្ទុះនៃការបើកអាជីវកម្មថ្មីៗកំពុងតែប្រណាំងប្រជែងពីមួយថ្ងៃទៅមួយថ្ងៃបូករួមជាមួយលក្ខណៈពិសេសរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី ដែលផ្សារដទៃទៀតពុំមាននោះ អាចធ្វើឱ្យអាជីវកម្មរបស់លោកអ្នក កាន់តែទទួលបានជោគជ័យខ្ពស់បំផុត ។

*ក្រោយពេលទិញហើយទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

នៅពេលដែលលោកអ្នកមានតូបក្នុងផ្សារទំនើបបែបចម្រុះរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី លោកអ្នកនឹង ទទួលបានឱកាសសម្រាប់ការពង្រីកសាខារបស់លោកអ្នកបន្ថែម ឬសម្រាប់អ្នកដែលទើបបើកអាជីវកម្ម ថ្មីថ្មោង ដោយសារតែផ្សារមាននូវអាជីវករ និងអតិថិជនស្រាប់ ហើយថែមទាំងមានតែ១គត់តាម បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថែមទៀត ។

លោកអ្នកនឹងទទួលបានការថែទាំពីសំណាក់គណៈគ្រប់គ្រងផ្សារ និងសន្តិសុខយាមកាម២៤ម៉ោងលើ ២៤ម៉ោងដោយមិនចាំបាច់បារម្ភពីសុវត្ថិភាពនៃការបាត់បង់ផលិតផលពីហាងរបស់លោកអ្នក ។ លោកអ្នកចំណាយដើមទុនតែម្តងនឹងទទួលបានតូបលក់ដូរដែលអាចផ្តល់ចំណូលឱ្យលោកអ្នកខ្ចង់រាប់ពាន់ដុល្លារក្នុង១ខែសម្រាប់ពង្រីកអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែរីកចម្រើនជាងមុនបន្ថែមទៀត ៕

Comments