+855 92 92 1000
Logo
គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ
Updated on: June 4, 2022, 5:51 p.m.
Published on: January 15, 2021, 4:31 a.m.

គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ


ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុននេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

ក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោង ផាក លែន ៦A នេះ ទៅជាគម្រោងដ៏ពេញលេញដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង 6A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និងសួនឧទ្យានធម្មជាតិដែលមានមុខងារពិសេសជាងគេនៅតំបន់នេះ។

លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍បន្ថែមថា ជីប ម៉ុង លែន មានចក្ខុវិស័យរួមចំណែកប្រែក្លាយតំបន់ជ្រោយចង្វារនេះឱ្យក្លាយជាទីប្រជុំជនដ៏ធំមួយ។

លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា «ជីប ម៉ុង រីថែល នឹងវិនិយោគផ្សារទំនើប ជីប ម៉ុង នៅខាងមុខគម្រោង ផាក លែន ៦A គឺផ្សារទំនើប ជីប ម៉ុង ៦A ដែលផ្សារនេះនឹងក្លាយជាទីប្រមូលផ្តុំហាងទំនិញធំៗ ហាងកាហ្វេ រោងភាពយន្ត កន្លែងកំសាន្ត ធ្វើឲ្យការរស់ក្នុងតំបន់នេះកាន់តែស៊ីវីល័យ ទំនើប ដែលបំពេញបានគ្រប់តម្រូវការរបស់អតិថិជន ក្នុងយុគសម័យថ្មីនៃការរស់នៅ។

កម្មវិធីបើកលក់គម្រោងជាផ្លូវការនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់8% និងមិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់18ខែ។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខ ០៦១ ៩៩៧ ៨៨៨។

 

Comments