+855 92 92 1000
Logo
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ដ៏មានកិត្យានុភាពត្រឡប់មកវិញហើយ
Updated on: May 24, 2022, 9:26 p.m.
Published on: October 22, 2021, 4:06 a.m.

ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ដ៏មានកិត្យានុភាពត្រឡប់មកវិញហើយ


ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការប្រកាសពីព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទី៣ (CREA ២០២១-២២) ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីទទួលស្គាល់ និងអបអរសាទរនូវលទ្ធផល និងសមិទ្ធផលជោគជ័យនៅក្នុងឧស្សាហកម្មអចលនទ្រព្យកម្ពុជា ។

សម្រាប់ប្រភេទពានរង្វាន់ដែលត្រូវប្រគល់ជូនក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA ២០២១-២២ នេះត្រូវបានបែងចែកដូចខាងក្រោម ៖

  • ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យ
  • ពានរង្វាន់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍អចលនទ្រព្យ
  • ពានរង្វាន់កិត្តិនាមអចលនទ្រព្យ

ជាមួយនឹងការកើនឡើងនៃការអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងមានសន្ទុះសក្តានុពលនៅក្នុងព្រះរាជាណាចក្រ ។ តម្រូវការក្នុងការទទួលស្គាល់ការអភិវឌ្ឍន៍ទាំងនេះជាកត្តាជម្រុញបន្ថែមក្នុងឧស្សាហកម្ម អចលនទ្រព្យកម្ពុជាដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើនជាបន្ត ។ ដូច្នេះ CREA ២០២១-២២ មានសេចក្តីរីករាយសូមប្រកាសពីការដាក់បញ្ចូល «ពានរង្វាន់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ អចលនទ្រព្យ» ជាប្រភេទពានរង្វាន់ថ្មីក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ ។

បេក្ខជនដែលអាចចូលរួម ៖

ក្រុមហ៊ុន និងបុគ្គលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍ CREA ២០២១-២២ នេះដោយមិនគិតពីចំនួន ឬទំហំទ្រព្យសម្បត្តិនៃប្រតិបត្តិការក្រុមហ៊ុន របស់ពួកគេ ។

ដោយមានការចូលរួមពីរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ក៏ដូចជាសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងវិស័យឧស្សាហកម្ម ផងនោះ ដូច្នេះអ្នកចូលរួមនឹងទទួលបាននូវភាពយុត្តិធម៌ និងសុក្រិតភាពតាំងពីការវិច្ឆ័យដំបូងរហូតដល់ បញ្ចប់ ។ ភាពយុត្តិធម៌ និងសុក្រិតភាពទាំងអស់នេះត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់នូវសមិទ្ធផលនៃ ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានទាំងស្រុង ។

របៀបចុះឈ្មោះចូលរួម ៖

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA ២០២១-២២ សូមទាក់ទងមកក្រុមការងាររបស់យើងខ្ញុំ ឬទាញយកទម្រង់ចុះឈ្មោះនៅ «ទីនេះ»

អត្ថប្រយោជន៍ដែលទទួលបាន ៖

 

  • អាចពង្រឹងជំហរបន្ថែមនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
  • ត្រូវបានទទួលស្គាល់ថាជាអ្នកឈានមុខគេនៅក្នុងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា
  • អាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនានាមកពីវិស័យអចលនទ្រព្យ
  • អាចទទួលបានការសិក្សាបន្ថែមលើការអភិវឌ្ឍន៍ក្នុងឧស្សាហកម្មអចលនទ្រព្យ
  • ទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់
  • អាចប្រើប្រាស់កិត្យានុភាពពានរង្វាន់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន

 

តើលោកអ្នកចាប់អារម្មណ៍ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 ដ៏មានកិត្យានុភាពនេះឬទេ? 

សូមចូលទៅកាន់គេហទំពរ www.cambodiarealestateawards.com ឬតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ «Cambodia Real Estate Awards» ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ និងការអភិវឌ្ឍ

English & Khmer: 

Name: Khiem Darina Stefania (Steff) 

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager 

Email: stefania.khiem@realestate.com.kh 

Phone: +855 (0) 10 699 333

 

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

 

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ 

English & Khmer: 

Name: Tin Mashington (Ton) 

Position: CREA Agent Entry Facilitator &
REAKH Relationship Manager 

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

 

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Agent Entry Facilitator &
REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

 

ផ្នែកឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា 

Name: Jeff Steeves 

Position: Business Development Manager

Email: jeff.steeves@realestate.com.kh 

Phone: +855 (0) 85 250 962

Comments