+855 92 92 1000
Logo
ការផ្លាស់ប្តូរបរិយាកាសពីរាជធានី​​៖ ផ្ទះល្វែង​បុរី​កំពង់ស្ពឺ​ និង​គម្រោងសាង​សង់​​ផ្សារ​ថ្មី​
Updated on: June 6, 2022, 5:05 p.m.
Published on: June 14, 2016, 8:12 a.m.
Realestate News

ការផ្លាស់ប្តូរបរិយាកាសពីរាជធានី​​៖ ផ្ទះល្វែង​បុរី​កំពង់ស្ពឺ​ និង​គម្រោងសាង​សង់​​ផ្សារ​ថ្មី​


Kampong Speu New Market តើលោកអ្នកធ្លាប់គិតថាចង់ផ្លាស់ប្តូរបរិយាកាសពីរាជធានីភ្នំពេញដ៏អ៊ូរអ៊រទៅរស់នៅក្នុងជីវិតស្ងប់សុខជាមួយក្រុមគ្រួសាររបស់លោកអ្នកដែរឬទេ? មានចម្ងាយត្រឹមតែ៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញប៉ុណ្ណោះខេត្តកំពង់ស្ពឺជាកន្លែងដែលមានការអភិវឌ្ឍដ៏ឆាប់រហ័សប្រកបដោយខ្យល់អាកាសបរិសុទ្ធ។ លំនៅដ្ឋានតាមដងស្ទឹងធម្មជាតិដ៏ស្រស់ត្រកាលដូចជាស្ទឹងព្រែកត្នោតដ៏ល្បីឈ្មោះដែលមានដើមឈើស្រស់ស្អាតដុះនៅតាមបណ្តោយមាត់ស្ទឹង ការរស់នៅក្នុងខេត្តកំពង់ស្ពឺ ដ៏គួរឱ្យទាក់ទាញ និងល្អប្លែកគេជាពិសេសសម្រាប់អ្នកដែលធុញថប់នឹងការរស់នៅក្នុងរាជធានីភ្នំពេញ, ការស្ទះចរាចរ, ជាតិផ្សែង ពុលមានកំរិតខ្ពស់។ ដោយសារមូលហេតុយ៉ាងជាក់ស្តែងបែបនេះ ទើបជំរុញឱ្យក្រុមហ៊ុនតុសិត រៀលធី ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះល្វែង និងគម្រោងសាងសង់ផ្សារថ្មីនៅខេត្តកំពង់ស្ពឺ សម្រេចសាងសង់លំនៅដ្ឋានក្នុងសង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

Please contact our professional team for more info!

ដោយមានបទពិសោធន៍ផ្នែកអចលនទ្រព្យ១៨ឆ្នាំមកហើយ ក្រុមហ៊ុនតុសិត រៀលធីបានចាប់យកឱកាសផ្តល់ជូនប្រជាពលរដ្ឋមិនត្រឹមតែគេហដ្ឋានថ្មីក្នុងទម្រង់ជាផ្ទះល្វែងនៅក្នុងបុរីស្ថិតក្នុងសង្កាត់រកាធំប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវជីវិតថ្មីនិងរបៀបរស់នៅថ្មីដែលនឹងមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។ ក្រៅពីទីកន្លែងស្រស់ស្អាត និងលក្ខណៈបែបធម្មជាតិនៅជុំវិញនោះគម្រោងដ៏ធំនេះគឺជាកន្លែងដ៏ប្រណីតសម្រាប់លោកអ្នកដែលចង់ចាប់ផ្តើមគ្រួសារ និងប្រកបអាជីវកម្មខ្នាតតូច, ខ្នាតមធ្យមនឹងតំណាងម្ចាស់ក្រុមហ៊ុនផ្ទាល់ខ្លួន ផងដែរ។ លោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋាន ម្ចាស់ក្រុមហ៊ុនផ្ទាល់ និងប្រើពេលវេលារស់នៅជាមួយក្រុមគ្រួសាររបស់លោកអ្នកប្រកបដោយសុភមង្គល! នេះជាឱកាសដែលគ្មានដែនកំណត់! តើលោកអ្នកចង់បើកភោជនីយដ្ឋាន កន្លែងលក់ដូរ ឬ ហាងធ្វើសក់ និងថែរក្សាសម្ផស្សដែរឬទេ ? មិនថាលោកអ្នកសម្រេចចិត្តជ្រើសរើយយកអ្វីឡើយ វានឹងជាមុខរបរដ៏ជោគជ័យទាំងអស់ពីព្រោះខេត្តកំពង់ស្ពឺផ្តល់នូវកំណើនវិនិយោគដ៏ប្រសើរបំផុត។ ផ្សារចាស់នៅខេត្តកំពង់ស្ពឺស្ថិតនៅចម្ងាយតែ២៥០ម៉ែត្រប៉ុណ្ណោះ មានន័យថានឹងមានមនុស្សដើរទៅដើរមកឥតដាច់។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នៅឡើយយើងមានផ្សារថ្មីដែលស្ថិតក្នុងការសាងសង់នៅក្បែរគ្នានោះដើម្បីបំពេញតម្រូវការដល់ហាងលក់ដូរ និងអ្នកដើរទិញអីវ៉ាន់បន្ថែមទៀត។ ជាក់ស្តែងអ្នកដើរទិញអីវ៉ាន់មានចំនួនរហូតដល់រាប់ពាន់នាក់ក្នុងមួយខែៗហេតុនេះលោកអ្នកនឹងមានឱកាសយ៉ាងច្រើនក្នុងការរកប្រាក់ចំណូល។ ប៉ុន្តែលោកអ្នកមិនត្រឹមតែទទួលបានចំណូលបន្ថែមមួយចំនួនសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នកប៉ុណ្ណោះទេ ថែមទាំងរស់នៅក្នុងសហគមន៍ដែលមានសុវត្ថិភាព និងបង្កើតភាពស្និទ្ធស្នាលដែលជាការល្អប្រសើរក្នុងការរាប់អានមិត្តភក្តិនិងគ្រួសារថ្មីៗទៀតផង។ គម្រោងរបស់ក្រុមហ៊ុន តុសិត រៀលធី នៅក្នុងខេត្តកំពង់ស្ពឺជាគម្រោងប្រកបដោយផាសុកភាព និងអត្ថប្រយោជន៍ដែលជាទីពេញចិត្តរបស់លោកអ្នកផងដែរដូចជា៖ មានទីធ្លាចតយានយន្តធំទូលាយ សន្តិសុខ និងមានទីតំាងស្ថិតនៅតំបន់សហគមន៍ជាដើម។ វាក៏ស្ថិតនៅជិតកន្លែងដឹកជញ្ជូនសាធារណៈ ជិតសាលារៀនហាងលក់ទំនិញ និងកន្លែងចតយានយន្តសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ។ នៅពេលលោកអ្នកនឿយហត់អស់កម្លាំងបន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ លោកអ្នកប្រាកដក្នុងចិត្តថាលោកអ្នកមានអារម្មណ៍ប្រកបដោយផាសុកភាពជាមួយការតុបតែងរចនារបស់ក្រុមហ៊ុន តុសិតរៀលធីក្នុងការធ្វើបន្ទប់ទឹក ផ្ទះបាយយ៉ាងទំនើប និងបន្ទប់ទទួលភ្ញៀវដ៏ធំសម្រាប់គ្រួសាររបស់លោកអ្នកផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកគិតថា ត្រូវការផ្លាស់ប្តូរបរិយាកាសស្ងប់សុខនិងរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាលឬមានការជម្រុញចាប់ផ្តើមជាមួយគេហដ្ឋានថ្មីនិងអាជីវកម្មថ្មី សូមកុំស្ទាក់ស្ទើរក្នុងការស្នាក់នៅខេត្តកំពង់ស្ពឺជាមួយគម្រោងមួយដែលផ្តល់ទំនុកចិត្តខ្ពស់គម្រោងវិនិយោគដែលមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។

Please contact our professional team for more info!

Comments