+855 92 92 1000
Logo
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
Updated on: December 20, 2023, 7:06 a.m.
Published on: December 20, 2023, 7:06 a.m.

ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ


គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលអាចផ្ទុកមនុស្សប្រមាណជាង៣ម៉ឹននាក់នឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ​ ។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

គោលបំណងក្នុងការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។

ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១.៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ ៕

Comments