+855 92 92 1000
Logo
Habitatខុនដូ៖ គម្រោងខុនដូរបស់យើងជាលំនៅដ្ឋានរបស់អ្នក
Updated on: June 6, 2022, 5:05 p.m.
Published on: October 10, 2016, 9:44 p.m.
Property Reviews
Realestate News

Habitatខុនដូ៖ គម្រោងខុនដូរបស់យើងជាលំនៅដ្ឋានរបស់អ្នក


Horizontal-Ribbon-Advertorial

hb2

Habitat គឺជាខុនដូបូទិកតែមួយគត់ដែលមានចំនួន១៤ជាន់ ស្ថិតនៅលើផ្លូវ២១ ជាផ្លូវដែលមានមនុស្សរស់នៅច្រើននៅខណ្ឌទន្លេបាសាក់ រាជធានីភ្នំពេញ។

បច្ចុប្បន្នផ្ទះគំរូរបស់គម្រោងកំពុងដាក់តាំងបង្ហាញ ហើយផ្តល់ឱកាសដល់អ្នកដែលចង់ទិញរហូតដល់ខែវិច្ឆិការ ដែលលំនៅដ្ឋាននេះបង្ហាញពីទ្រព្យសម្បត្តិដែលមានការធានាយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតជាមួយនឹងដំណើរនៃការរៀបចំការផ្ដល់វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិកាន់កាប់ លំនៅដ្ឋានប្រភេទខុនដូគឺអាចធានានូវភាពជាកម្មសិទ្ធិពេញលេញតាមរយៈការចុះហត្ថលេខា និងប្រគល់ជូន។

សាងសង់តាមស្តង់ដារ និងគុណភាពអន្តរជាតិ គម្រោងខុនដូ Habitat Condos មានប្រព័ន្ធពន្លត់អគ្គីភ័យអេឡិចត្រូនិក សន្តិសុខ ហើយការសាងសង់មានគុណភាព និងសុវត្ថិភាពលំដាប់ថ្នាក់ទីមួយរបស់ពិភពលោក។

ម្ចាស់អភិវឌ្ឍន៍ម្នាក់ឈ្មោះលោក Intan Kosem ដើមកំណើតខ្មែរដែលទទួលការអប់រំនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសស្វីស និងសហរដ្ឋអាមេរិក បាននាំមកនូវការច្នៃប្រឌិតសម្រាប់គម្រោង Habitat រួមជាមួយនឹងគុណភាពបែបអន្តរជាតិ ស្របតាមចំណង់ចំណូលចិត្តនៃការរស់នៅដែលមាននិរន្តរភាពនិងភាពចុះសម្រុងគ្នា។ ដៃគូអភិវឌ្ឍន៍ លោក Michael Davitt ដែលមានបទពិសោធន៍យ៉ាងច្រើននៅក្នុងការសាងសង់នៅប្រទេសអូស្រ្តាលី។

ជាការធានាអះអាងមួយតួយ៉ាងគម្រោងអាផាតមេន DK Sanctuary គឺជាចំណុចគោលមួយសម្រាប់ធ្វើការកត់សម្គាល់អ្នកអភិវឌ្ឍន៍សម្រាប់គុណភាពនៃការសាងសង់ការថែរក្សា  និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៅ Habitat ត្រូវបានធានា។ គម្រោងលំនៅដ្ឋានកន្លងមករបស់ក្រុមហ៊ុនដូចជាគម្រោង  DK Sanctuary នៅទន្លេបាសាក់មានអ្នកជួលកាន់កាប់៩៥% តាំងពីពេលបើកក្នុងឆ្នាំ២០១០។ អាផាតមេនសម្រាប់រស់នៅរបស់គម្រោងនេះបានក្លាយជាលំនៅដ្ឋានរបស់មន្ត្រីការទូត នាយកប្រតិបត្តិ និងគ្រប់គ្រងជាន់ខ្ពស់ដទៃទៀ។ មានការបង្ហាញជាសក្ខីកម្មពីកម្រិតនៃការកាន់កាប់ច្រើនការជួលអគារ និងការគ្រប់គ្រង ជាមួយនឹងចំនួនសរុបនៃសំណង់ដែលគូសបញ្ជាក់ពីសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ដើម្បីផ្តល់ជូននូវការវិនិយោគដែលផ្តល់លទ្ធផលខ្ពស់នៅក្នុងការប្រកួតប្រជែងទីផ្សារលំនៅដ្ឋាន។

hb1

ជាមួយនឹងបទពិសោធន៍ក្នុងការរចនាហាងកាហ្វេ Hard Rock Cafe នៅខេត្តសៀមរាប និងសាលតំាងបង្ហាញរបស់ក្រុមហ៊ុនរថយន្ត Audi នៅក្រុងភ្នំពេញ។ ក្រុមហ៊ុន Claire Croste of JPMC Architect & Consultant Ltd. បាននាំយកបទពិសោធន៍នៃការអភិវឌ្ឍលំនៅដ្ឋានមកកាន់គម្រោងHabitat។ ជាមួយនឹងក្រុមហ៊ុនសាងសង់ល្បីឈ្មោះ ក្រុមហ៊ុនសាងសង់ និងរចនា MEP (ឧទាហរណ៍ ក្រុមហ៊ុន Space Logic ពីសិង្ហបុរី) ដែលបានធ្វើការជាមួយគ្នា លទ្ធផលបានក្លាយជាការអភិវឌ្ឍលំនៅដ្ឋានដែលបានកំណត់ជាចំណុចគោលថ្មីសម្រាប់ការរចនា និងរបៀបរស់នៅក្នុងបរិយាកាសដែលមានមនុស្សរស់នៅចម្រុះគ្នានៃរាជធានីភ្នំពេញ។

គ្រប់យូនីតទាំងអស់រួមមានកំរាលឈើស្រស់ស្អាត ដែលឈើប្រមូលដោយស្របច្បាប់ពីព្រៃឈើរបស់កម្ពុជាដោយក្រុមហ៊ុន អន្ដរជាតិល្បីឈ្មោះមួយ។ ប្រព័ន្ធអេឡិចត្រូនិមានស្តង់ដារ ជាមួយនឹងទូរទ្ទស្សន៍ខ្សែកាប CCTV និងប្រព័ន្ធពន្លត់អគ្គិភ័យដែលមានស្តង់ដារ និងមានបំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់យូនីតទាំងអស់។

សម្រាប់គម្រោងអចលនទ្រព្យនេះគឺជាសហគមន៍ដែលមាន អាងហែលទឹកដែលមានទឹកប្រៃនៅលើដំបូល កន្លែងហាត់ប្រាណ កន្លែងអាំងសាច់នៅលើដំបូល។ នៅលើជាន់លើបង្អស់មានយូនីតដែលអាចរស់នៅបានពីរគ្រួសារដែលផ្តល់នូវទេសភាពស្រស់ស្អាត និងទទួលប្រយោជន៍ពីសេវាកម្មជាច្រើនទាំងនេះ។

hb3

អ្នកទិញទាំងអស់ត្រូវបានធានាថាគ្មានអ្វីរារាំង ឫបាំងមិនឲ្យមើលឃើញនូវទេសភាពនៃអចលនទ្រព្យនៅក្បែរៗនោះ ដែលមាន លំនៅដ្ឋានទាបខ្ពស់ថ្មីៗ(៣០ទៅ៤០ម៉ែត្រ)រួមជាមួយនឹងតំបន់បៃតង(កំណើនមួយដ៏កម្រនៅក្នុងទីក្រុងភ្នំពេញ)។ គម្រោង Habitat  ទន្លេបាសាក់គឺជាទីតាំងល្អបំផុតដោយមានផ្សារទំនើបអ៊ីអន ណាហ្គាវើល ផ្សារទំនើបលក់ទំនិញរួចពន្ធ សណ្ឋាគារ និងកាស៊ីណូណាហ្គាវើល២ និងទេសភាពមាត់ទន្លេសម្រាប់ដើរកំសាន្តល្បីល្បាញនៃទីក្រុង ឫជិះតុតុតាមមាត់ទន្លេកំសាន្ត។ ជាមួយផ្នែកខ្លះនៃទន្លេបាសាក់នៅជិតៗកន្លែងរស់នៅរបស់អ្នក ហើយសង្កាត់បឹងកេងកង១ក៏នៅជិតគ្នាដែរជម្រើសនៃការកម្សាន្ត និងបរិភោគអាហារដែលគ្មានព្រំដែន ដែលមានតែមួយគត់នៅតំបន់នេះ។

តម្លៃជាមធ្យមគឺ ២,៧៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ  តម្លៃសរុបមធ្យម១,៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទំហំនៃយូនីតមានទំហំចន្លោះពី៨៧ម៉ែត្រការ៉េទៅ១៨៦ម៉ែត្រការ៉េ (សម្រាប់ព័ត៌មានលម្អិតសូមមើលផ្ទះគំរូរបស់យើង ឬពិគ្រោះ យោបល់លម្អិត)។

ជាមួយនឹងអត្រាជួលត្រឡប់ពី ៨% - ១០% និងមិនមានការទាក់ទាញការធ្វើទីផ្សារ អ្នកអភិវឌ្ឍន៍ផ្តល់នូវផលិតផលចុងក្រោយ និងវាយតម្លៃពីតម្លៃរបស់វា។ “អ្វីដែលអ្នកឃើញគឺពិតជាអ្វីដែលអ្នកទទួលបាន!”  ត្រៀមខ្លួនទៅរស់នៅក្នុងផ្ទះ ឫក៏ចង់ជួលគឺជាជម្រើសរបស់អ្នក។

បាវចនារបស់អ្នកអភិវឌ្ឍន៍គឺ “Habitatគឺជាលំនៅដ្ឋានរបស់អ្នក។” អ្នកអាចទាក់ទងដោយផ្ទាល់ថ្ងៃនេះតាមរយៈ 010 927 450/017445083 ឫinfo@habitat.condos  ឬ ចូលទៅកាន់ www.habitat.condoswww.facebook/habitatcondos និងមើលការតាំងបង្ហាញផ្ទះគំរូដោយផ្ទាល់។

មើលបញ្ជីអចលនទ្រព្យរបស់គម្រោងខុនដូ Habitat!
 

Comments