+855 92 92 1000
Logo
នាំមកជូនដល់អ្នកនូវភាពស្ងប់ផ្នែកអារម្មណ៏ ជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ​ Infinity និង អាយុជីវិតកម្ពុជា ​​​"កម្ពុជា ឡៃហ្វ"
Updated on: June 6, 2022, 5:05 p.m.
Published on: April 6, 2016, 9:53 a.m.
Realestate News

នាំមកជូនដល់អ្នកនូវភាពស្ងប់ផ្នែកអារម្មណ៏ ជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ​ Infinity និង អាយុជីវិតកម្ពុជា ​​​"កម្ពុជា ឡៃហ្វ"


Realestate.com.kh មានសេចក្តីរំភើបរីករាយជាទីបំផុត ដែលបានធ្វើការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ​ Infinity និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ​​​"កម្ពុជា ឡៃហ្វ" ដើម្បីផ្តល់ជូនដល់អ្នកនូវភាពស្ងប់ផ្នែកអារម្មណ៏ ដល់គ្រួសារជនជាតិកម្ពុជាទាំងអស់ ។

តាមរយៈការរួមសហការដែលមានតែមួយនេះ យើងខ្ញុំមានបំនងចូលរួមជួយដល់គ្រួសារកម្ពុជាទាំងអស់ ធ្វើការរៀបចំនូវហិរញ្ញវត្ថុរបស់ពួកគេអោយមានប្រសិទ្ធិភាព ដើម្បីរក្សានូវទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពួកគេ ដោយរក្សាបាននូវទ្រព្យសម្បត្តិដែលត្រូវបានទ្រទ្រង់សម្រាប់អាជីវកម្ម ក្រុមគ្រួសារ និងរក្សាបាននូវអ្វីៗសព្វបែបយ៉ាងដែលមានសារៈសំខាន់ក្នុងជីវិតរបស់អ្នកពីអន្តរាយ ។

Infinity មានមោទនភាពក្រៃលែងដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ ដ៏ធំដែលគ្រប់គ្រងដោយជនជាតិខ្មែរ ផ្តល់ជូននូវសេវាកម្មល្អបំផុត សុវត្តិភាពបំផុត និងតម្លៃសមរម្យបំផុត នៅពីក្រោយយ៉ាងពេញលេញដោយដៃគូរធានារ៉ាប់រងបន្តអន្តរជាតិមួយចំនួន និងជាមួយក្រុមដែលផ្តោតលើការទាមទារពីអតិថិជន នៅក្នុងព្រះរាជាណាចក្រ មានន័យថាយើងអាចរាប់រងនូវការរាល់ការទាមទាររបស់អ្នកទៅតាមលក្ខណះត្រឹមត្រូវ និងទាន់ពេលវេលា ។

Infinityinsurance2

តាមរយះជំនាញគ្រប់គ្រងដែលយើងមាន មហិច្ចតានៃការផ្តល់ជូននូវសេវាកម្ម ដែលលើសពីការរំពឹងទុករបស់អតិថិជន សេចក្តីសុចរឹត និងការយោគយល់ ទាំងអស់នេះគឺដើម្បីធានាថា Infinity នឹងតែងតែនៅទីនោះសម្រាប់អតិថិជនទាំងឡាយ ។

Infinity ផ្តល់ជួននូវការការពារដែលអ្នកត្រូវការសម្រាប់ផ្ទះ យានយន្ត និងមុខជំនួញរបស់អ្នក ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ​​​"កម្ពុជា ឡៃហ្វ" ធ្លាប់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅប្រទេសកម្ពុជា និងមានមោទនភាពដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតគ្រប់គ្រងដោយជនជាតិកម្ពុជា​​ដែលធំជាងគេមួយ ។

​​​"កម្ពុជា ឡៃហ្វ" ប្តេជ្ញាផ្តល់ជូននូវសេវាកម្មដ៏ប្រសើរជាច្រើន និងផ្តល់ជូនដល់គ្រួសារកម្ពុជា ក៏ដូចជាបុគ្គលិកទាំងឡាយជាមួយនឹងការការពារ ដែលអ្នកត្រូវការសម្រាប់ការសងថ្លៃផ្ទះ ការអប់រំដល់បុត្រធិតា និងភាពទៀតទាត់នៃហិរញ្ញវត្ថុ ប្រសិនបើមានអ្វីកើតឡើង …

cambodialife1

ចក្ខុវិស័យរបស់ "កម្ពុជា ឡៃហ្វ" គឺប្រជាជនកម្ពុជាទាំងអស់អាចដំណើរការនូវសុវត្តិភាពនៃហិរញ្ញវត្ថុ ដោយផ្តល់ជូននូវការការពារដែលអាចទទួលយកបានមួយដល់អ្នក និងគ្រួសាររបស់អ្នក ។

Realestate.com.kh គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់ទី១នៅកម្ពុជា ដែលមានជាង ២៥០០០ អចលនទ្រព្យសម្រាប់ជួល និងលក់ ហើយបាន និងកំពុងទាក់ទាញអ្នកសួរនាំជារៀងរាល់ថ្ងៃ! ដោយតាមធម្មតា យើងមានក្តីរំភើបរីករាយ ដែលបានធ្វើការជាមួយក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងល្បីៗទាំងអស់ ដូចជាកុ្រមហ៊ុនធានារ៉ាប់រង ​​​"កម្ពុជា ឡៃហ្វ" ជាដើម ។

សូមធ្វើការស្វែងរកបន្ថែមនៅថ្ងៃនេះ អំពីរបៀបនៃការការពារនូវអ្វីដែលអ្នកសម្រេចបាន ក៏ដូចជាការពារអនាគតនៃហិរញ្ញវត្ថុរបស់គ្រួសារអ្នក ជាមួយនឹង Infinity, ​​​"កម្ពុជា ឡៃហ្វ" និង Realestate.com.kh ដែលជាភ្នាក់ងារអចលនទ្រព្យមួយនៅកម្ពុជា ។

Comments