+855 92 92 1000
Logo

Advertorial content

LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
Updated on: June 13, 2022, 10:13 a.m.
Published on: June 13, 2022, 7:04 a.m.
Events & Announcements
Realestate News

LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ


ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 (Cambodia Real Estate Expo 2022) ដែលនឹង​មកដល់​នាខែក្រោយថ្ងៃទី02-03 កក្កដា ជាភាពរីករាយបំផុតមួយសម្រាប់វិស័យអចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីធំប្រចាំឆ្នាំមួយនេះនឹងផ្តល់ឱកាសច្រើនសម្រាប់វិនិយោគិនមិនថាខ្មែរ ឬបរទេស ម្ចាស់អភិវឌ្ឍន៍គម្រោងនានា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនល្បីៗ​ជាច្រើន​ផ្សេង​ទៀត ។ល។ អាចបង្ហាញវត្តមានរបស់ពួកគេនៅកន្លែងតែមួយដើម្បីផ្តល់ផលិតផល ឬសេវាកម្មរបស់ខ្លួន​ទៅកាន់អតិថិជនគោលដៅរៀងៗខ្លួន ។

ក្នុងនោះផងដែរ សម្រាប់អ្នកដែលត្រៀមនឹងចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុង​អំឡុង​ថ្ងៃតាំង​ពិព័រណ៍​​ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅប្រទេសអូស្ត្រាលីដែលមានឈ្មោះថា « LOUISE » មានមូលដ្ឋាននៅទីក្រុងមែលប៊នក៏នឹងត្រៀមដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេក្នុងសាលតាំងពិព័រណ៍ផងដែរ ។

LOUISE ផ្តល់ជូនអ្វីគ្រប់យ៉ាងគ្រប់តម្រូវការ

LOUISE ជា​ក្រុមហ៊ុនអចលនទ្រព្យ​លំនៅឋាន​ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ត្រៀមនឹងបង្ហាញជូននូវឱកាសដ៏ល្អសម្រាប់លោកអ្នកវិនិយោគដែលកំពុងស្វែងរកឱកាសនៅ​ក្រៅប្រទេស និងក្នុងប្រទេសអូស្ត្រាលី!

  • មានទីតាំងស្ថិតនៅមន្ទីរពេទ្យ Alfred ដែលជាតំបន់មានប្រជាប្រិយមួយក្នុងប្រទេសអូស្ត្រាលី
  • ចម្ងាយត្រឹមតែ 10 នាទីប៉ុណ្ណោះពីសកលវិទ្យាល័យកំពូលៗក្នុងប្រទេសអូស្ត្រាលី រួមមាន Melbourne Uni & RMIT
  • ត្រឹមតែ 2 គីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងមែលប៊ន
  • សាងសង់ដោយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្ត និងមានបទពិសោធន៍ក្នុងប្រទេសអូស្ត្រាលី

ក្នុងនាមជាគម្រោងថ្មីបំផុតមួយនៅក្នុងតំបន់កណ្តាលទីក្រុងមែលប៊ន ដែលអាចរីករាយនឹងបច្ចេកវិទ្យាថ្មីៗ និងការ​រចនាចុងក្រោយបំផុតសម្រាប់លំនៅឋានបែបទំនើប ។ LOUISE ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cera Stribley ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីបង្ហាញ​​ពី​អារម្មណ៍​ក្នុងការស្នាក់នៅលំនៅឋានដែលបំផុសគំនិតដោយទាំងបេតិកភណ្ឌប្រចាំសង្កាត់ និងអគារ​សហសម័យ​សម្រាប់​សម្គាល់តំបន់នាថ្ងៃអនាគត ។

ការវិនិយោគនៅទីក្រុងមែលប៊នជាការវិនិយោគសម្រាប់ពេលអនាគត

ជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងទីផ្សារការងារដ៏រឹងមាំ ដែលជាកត្តាធ្វើឱ្យ​ទីក្រុង Melbourne ក្លាយទៅជាទីក្រុងដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអូស្ត្រាលី ។ វិស័យឯកជន និងសាធារណៈរបស់ទីក្រុងមែលប៊នកំពុងវិនិយោគយ៉ាងច្រើនជាបន្តបន្ទាប់ដូចជា ការអប់រំ, ឱសថ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

គួរកត់សម្គាល់ថា ទីក្រុងមែលប៊នបានទាក់ទាញវិនិយោគិនលោកខាងលិច និងអាស៊ីជាច្រើនរួចមកហើយសម្រាប់​អ្នក​ដែល​ចង់បង្កើតគ្រួសារនៅក្នុងទីក្រុង ។ យ៉ាងណាមិញ សកលវិទ្យាល័យចំនួន 2 ក្នុងចំណោមសកល​វិទ្យាល័យ​​កំពូលទាំង 100 មានទីតាំងនៅទីក្រុង Melbourne ដែលមាន​សកលវិទ្យាល័យ Melbourne និងសកលវិទ្យាល័យ Monash ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់និស្សិតក្នុងការសិក្សានៅក្នុងស្ថាប័នអប់រំលំដាប់កំពូល​នៅ​លើ​ពិភពលោក ។

ការផ្តល់ជូនពិសេសៗពី LOUISE មានតែក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022តែប៉ុណ្ណោះ

LOUISE នឹងមានការផ្តល់ជូនផ្តាច់មុខជាច្រើនក្នុងអំឡុងពេល EXPO 2022 ក្នុងនាមជាអ្នកតាំងពិព័រណ៍អចលន​ទ្រព្យ​ប​រទេស​សម្រាប់​ភ្ញៀវរបស់ខ្លួន។ ជាការពិត អ្នកចូលរួមពិព័រណ៍ EXPO 2022 នឹងទទួលបានការទស្សនាពិធី​សម្ពោធ​ផ្តាច់មុខរបស់ LOUISE ។

ការតាំងពិព័រណ៍ EXPO 2022 មិនខុសពីព្រឹត្តិការណ៍មុនៗដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នោះឡើយ ។ ព្រឹត្ត្តការណ៍នេះនឹងទាក់ទាញអ្នកទស្សនា​រាប់ពាន់​នាក់ក្នុង​រយៈ​ពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 2-3 ខែកក្កដា ឆ្នាំ2022 នៅសាលពិព័រណ៍ដ៏ធំ The Premier Center Sen Sok ។

កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស​ឱ្យសោះ ! លោកអ្នកនឹងទទួលបានបទសោធន៍ថ្មីសម្រាប់​គេហឋានបែប​ទំនើប​ដែលក្រុមហ៊ុនអភិវឌ្ឍន៍អាច​ផ្ដល់​ជូន ។ សូមចុចប៊ូតុងខាងក្រោមដើម្បីចុះឈ្មោះចូលរួមដោយសេរី !

Comments