+855 92 92 1000
Logo
ផ្សាម៉ាក្រូសាខាថ្មីនឹងបង្ហាញខ្លួននៅទីតាំង១នេះ
Updated on: June 6, 2022, 2:37 p.m.
Published on: May 9, 2022, 7:31 a.m.

ផ្សាម៉ាក្រូសាខាថ្មីនឹងបង្ហាញខ្លួននៅទីតាំង១នេះ


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីដែលមានទុនប្រមាណ១២,៧លានដុល្លារ ។

ម៉ាក្រូ បានដំណើរការពង្រីកចំនួនសាខាដើម្បីចែកចាយផលិតផលឧបភោគបរិភោគ​ដល់អតិថិជន​សមាជិក​ដែលជាអ្នកប្រកការងារដែលរួមមានអ្នកលក់រាយ អ្នកប្រកបពាណិជ្ជកម្ម​បែប​ភោជនីយ​ដ្ឋាន​ សណ្ឋាគារ និងអាជីវកម្មម្ហូបអាហារ រួមទាំងអ្នកប្រកអាជីវកម្មបែបសេវាកម្ម រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល ឬស្ថាប័ន និងអាជីវកម្មផ្សេងទៀត ។

គួរបញ្ជាក់ផងដែរថា MAKRO (CAMBODIA) COMPANY LIMITED ដែលទើបតែត្រូវបាន​គណៈកម្មា​ធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគជូន សម្រាប់​គម្រោង​បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លាន​ដុល្លារអាមេរិក និងអាចបង្កើត​ការងារ​បាន​ចំនួន ១៦១កន្លែង ៕

Comments