+855 92 92 1000
Logo
លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ផ្តាំ​អ្នកទិញ​ដី​ឱ្យ​ប្រយ័ត្ន​ក្បួន​បោក​ជាប់​ក្នុង​បញ្ជីខ្មៅ​១​នេះ
Updated on: June 3, 2022, 7:23 p.m.
Published on: August 4, 2021, 8:48 a.m.

លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ផ្តាំ​អ្នកទិញ​ដី​ឱ្យ​ប្រយ័ត្ន​ក្បួន​បោក​ជាប់​ក្នុង​បញ្ជីខ្មៅ​១​នេះ


រូបតំណាង

សក្តានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែបោះជំហានទៅមុខបន្តិចម្តងៗរហូតអាចទាក់ទាញចំណាប់អារម្មណ៍មិនថា តែវិនិយោគិនក្នុង និងក្រៅស្រុកបោះទុនដើម្បីអភិវឌ្ឍន៍លើវិស័យដែលកំពុងមានប្រជាប្រិយភាពមួយនេះ ។ ស្របពេលកំណើនតម្រូវការកំពុងតែមានតម្រូវការកាន់តែខ្លាំងឡើងធ្វើឱ្យអ្នកវិនិយោគជាច្រើនបណ្តាក់ទុនបើកក្រុមហ៊ុនអចលនទ្រព្យជាបន្តបន្ទាប់ ខណៈវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែឈានទៅរកសញ្ញាណវិជ្ជមានច្រើន ។

រូបតំណាង

ក្នុងនោះផងដែរ ដោយសារតែកំណើនអ្នកអភិវឌ្ឍន៍អចលនទ្រព្យមិនថា តែដីធ្លី គម្រោងផ្ទះបុរី និងខុនដូនោះទេកាន់តែមានការប្រកួតប្រជែងកាន់តែច្រើនឡើងដោយមានអ្នកអភិវឌ្ឍន៍មួយចំនួនប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដស្របច្បាប់ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួនដែលជាដង្កូវក្នុងសាច់បង្កប់ខ្លួននៅក្នុងវិស័យអចលនទ្រព្យដោយប្រើប្រាស់ល្បិចកលបោកប្រាស់ប្រជាពលរដ្ឋដែលជាអតិថិជនឱ្យរងគ្រោះអស់ជាច្រើននាក់មកហើយ ។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលប្រជាជនខ្មែរស្គាល់ថា ជាសេដ្ឋីកសិកម្មនៅក្នុងស្រុកខ្មែរបានណែនាំដល់អ្នកដែលមានបំណងចង់ទិញដីធ្លីអំពីល្បិចឆបោកដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅយ៉ាងដូច្នេះថា ៖«ឃើញអំពើបោកយ៉ាងសាហាវ គឺដីហ្នឹងតម្លៃ១លានដុល្លារឧទាហរណ៍ ដល់បង់លុយឱ្យគេ (ម្ចាស់ដីទី១) ៣០ម៉ឺនដុល្លារ ហើយ៧០ម៉ឺនទៀត នៅពេលដែលគេផ្ទេរកម្មសិទ្ធឱ្យបានបង់...ដល់ប្រជាជនអត់ដឹង ពុះដីឡូត៍លក់ កម្មសិទ្ធនៅម្ចាស់ដើមទេ ដល់ថ្ងៃបង់៧០ម៉ឺនដុល្លារទៀត អ្នកពុះដីឡូត៍អត់មានលុយឱ្យ ម្ចាស់ដើមអត់ឱ្យកម្មសិទ្ធ អញ្ចឹងអ្នកដែលរងគ្រោះគឺអ្នកដែលទៅទិញដីឡូត៍នោះ...រាល់ថ្ងៃដែលធ្ងន់អាហ្នឹងទេរឿងថា ដែលបង់ហើយបានដីឡូត៍មិនអីទេ វាកុនម្ចាស់កម្មសិទ្ធដើមដីឡូត៍ អត់សងលុយម្ចាស់ដីទី១គ្រប់ ចឹងជនគ្រោះគឺអ្នកទី៣ហ្នឹងហើយដែលត្រូវដោះស្រាយ» ។ 

ក្នុងន័យនេះផងដែរ គម្រោងទាំងមូលនោះជាដីទិញពីគេហើយមិនទាន់បង់លុយដាច់ឱ្យម្ចាស់ដើម អ្នកត្រូវតែប្រុងប្រយ័ត្នព្រោះអាចនឹងមានបញ្ហានៅពេលដែលគម្រោងដីឡូត៍នេះលក់មិនដាច់សោះ ឬលក់ មិនបានគ្រប់ចំនួនលុយដែល ត្រូវយកទៅទូទាត់ ជូនម្ចាស់ដីដើម ឬម្ចាស់ដីដើមរករឿង ដោយសារតែការទូទាត់លុយថ្លៃទិញដីនោះ មានការយឺតយ៉ាវ ឬមិនទៀងទាត់ នាំឱ្យម្ចាស់ដីដើមនោះ មិនសប្បាយចិត្ត បង្អាក់ការអភិវឌ្ឍន៍ ឬបញ្ចប់កិច្ចសន្យាជាមួយម្ចាស់គម្រោង ដែលធ្វើអោយប៉ះពាល់ដល់យើងដែលជាអ្នកទិញដីឡូត៍នោះ ។

រូបតំណាង

សម្រាប់លោកអ្នកដែលជាអតិថិជនមានបំណងចង់ស្វែងរកទិញអចលនទ្រព្យផ្សេងៗ ជាពិសេសដីធ្លីដោយមុននឹងសម្រេចចិត្តចំណាយថវិការដែលរកបានដោយលំបាកទៅទិញគួរណាពិចារណា និងស៊ើបអង្កេតឱ្យបានល្អិតល្អន់បំផុតចៀសវាងត្រូវក្លាយជាជនរងគ្រោះរបស់ជនខិលខូចដែលដើរលក់គម្រោងខ្យល់នានា ៕

Comments