+855 92 92 1000
Logo
ទីផ្សារជួលមានភាពធន់ទ្រាំចំពេលមានការភ័យខ្លាចថ្មីរបស់COVID-19
Updated on: June 6, 2022, 5:00 p.m.
Published on: December 28, 2020, 8:13 a.m.

ទីផ្សារជួលមានភាពធន់ទ្រាំចំពេលមានការភ័យខ្លាចថ្មីរបស់COVID-19


ទីផ្សារជួលក្នុងរាជធានីភ្នំពេញនៅតែមិនរងផលប៉ះពាល់ខ្លាំងក្លាប៉ុន្មាននោះទេ បើទោះបីជាមានការភ័យខ្លាចជាថ្មីដែលបណ្តាលមកពីការឆ្លងសហគមន៍នៃជម្ងឺកូវីត ១៩ លើកដំបូងនៅក្នុងប្រទេស។ យោងតាមនិន្នាការទីផ្សាររបស់ក្រុមហ៊ុន Realestate.com.kh បានបញ្ជាក់ថាអាផាតមិនដែលបានកត់ត្រាទុកសម្រាប់ជួលនៅភ្នំពេញកំពុងបង្ហាញពីតម្លៃជួលមធ្យមទៅតាមលំដាប់តម្លៃរបស់វា។

បន្ទាត់តំណាងអចលនទ្រព្យជួលនៅក្នុងរាជធានីភ្នំពេញ

  • តម្លៃជួលមធ្យមសម្រាប់អាផាតមិន ១បន្ទប់គេង ដែលមិនមានការផ្លាស់តម្លៃត្រឹម ៦០០ ដុល្លារ
  • តម្លៃជួលមធ្យមសម្រាប់អាផាតមិន ២បន្ទប់គេង ដែលមើលឃើញពីតម្លៃធ្លាក់ចុះ ៥% នៃ ៩០០ ដុល្លារ
  • តម្លៃជួលមធ្យមសម្រាប់អាផាតមិន ៣បន្ទប់គេង ដែលមានសេ្ថរភាពត្រឹមតម្លៃ ១,៨០០ ដុល្លារ
  • ខណ្ឌសែនសុខ ផ្ដល់ជូននូវតម្លៃជួលទាបបំផុតក្នុងចំណោមខណ្ឌដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ

តម្លៃនិន្នាការទីផ្សារ គឺជាតម្លៃមធ្យមដែលត្រូវបានរកឃើញនៅទូទាំងរាជធានីភ្នំពេញហើយត្រូវ បានរៀបចំឡើងជាមគ្គុទេសក៍ដើម្បីងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអចលនទ្រព្យក្នុងតតម្លៃដែលលោកអ្នកពេញចិត្ត។ ក្រុមហ៊ុន Realestate.com.kh បានផ្ដល់យោបល់ដល់អតិថិជន ដែលកំពុងចង់ស្វែងរកអចលនទ្រព្យឲ្យចូលទៅកាន់គេហទំព័រ អចលនទ្រព្យសម្រាប់ជូលនៅរាជធានីភ្នំពេញ ដើម្បីរុករកអចលនទ្រព្យដែលដាក់បង្ហាញជាមួយតម្លៃដែលលោកអ្នកពេញចិត្ត។

តំរូវការក្នុងស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអចលនទ្រព្យដែលមានតំលៃសមរម្យ និងកំរិតកណ្ដាល ពីសម្ពាធសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជម្ងឺកូវីត ១៩។ ការជ្រើសរើសអាផាតមិន ១ បន្ទប់គេងនិង ២ បន្ទប់គេង នៅរាជធានីភ្នំពេញមានការ ផ្លាស់ប្តូរតិចតួចបំផុតសម្រាប់ឆ្នាំ ២០២០ ។ ទោះបីជាត្រូវកត់សំគាល់ថាព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែវិច្ឆិកា មិនទាន់ត្រូវមានរបាយការណ៍ជាក់លាក់ច្បាស់នៅឡើយ។

អាផាតមិនធំដូចជាជម្រើសរើសអាផាតមិនដែលមាន ៣ បន្ទប់គេង ធ្វើឱ្យតម្លៃរបស់ពួកគេឡើងចុះខណៈដែលអ្នកជួលភាគច្រើនជាជនបរទេស។ ការចាប់ផ្តើមនៃ COVID-១៩ បានធ្វើឱ្យទីផ្សារនេះធ្លាក់ចុះដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិ។ ទីផ្សារជនបរទេសទំនងនៅតែបន្តមានចំនួនតិចជាងមុន ដោយសារតែមានការប៉ះទង្គិត នៃកូវីត១៩។​

យោងតាមនិន្នាការទីផ្សារ ខណ្ឌសែនសុខផ្ដល់ជូននូវតម្លៃជួលមធ្យមទាបបំផុតសម្រាប់ខុនដូ ក្នុងតម្លៃ ៦០០ ដុល្លារ។ អ្នកជួលដែលមានចាប់អារម្មណ៍អាចជាឱកាសល្អក្នុងការស្វែងរក កន្លែងស្នាក់នៅដែលមាន តម្លៃថោកជាង នៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍លឿន។

ការឆ្លងសហគមន៍ដំបូងគេរបស់ប្រទេសកម្ពុជាធ្វើឱ្យមានការប៉ះទង្គិចលើវិស័យសេដ្ឋកិច្ចជាថ្មី។ ជាសំណាងល្អក្រសួងសុខាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ការផ្ទុះ ឡើងក្នុងតំបន់ ហើយជាហេតុធ្វើអោយមានការភ័យខ្លាចជាថ្មី។

កាលពីពេលថ្មីៗ នេះរដ្ឋាភិបាលបានប្រកាសពន្យារពេលកំណត់ការលើកលែងពន្ធលើ អចលនទ្រព្យដែលមានតម្លៃតិចជាង ៧ ម៉ឺនដុល្លារអាមេរិក។ ថ្ងៃផុតកំណត់ថ្មីត្រូវបានកំណត់នៅខែធ្នូ ឆ្នាំ ២០២១ ហើយត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្ត​ ដល់អ្នកអភិវឌ្ឍន៍ដើម្បីផ្តល់នូវតម្លៃកាន់តែទាក់ទាញដល់អ្នកទិញអចលនទ្រព្យ។

សរុបមក វិស័យអចលនទ្រព្យនៅកម្ពុជានៅតែរងការធ្លាក់ចុះដោយសារតែចំនួនវិនិយោគបរទេសមាន កំណត់។ ករណីនៃកូវីត១៩ ថ្មីៗនេះបានបង្ហាញថាប្រទេសនេះនៅតែងាយរងគ្រោះដោយសារការ ផ្ទុះឡើងវិញ។ ហើយបើគ្មានវ៉ាក់សាំងចរាចរណ៍នោះទេ វាអាចត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ ទីផ្សារអចលនទ្រព្យដើម្បីជាសះស្បើយពីជំងឺរាតត្បាតមុននេះ។

Comments