ស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ
ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥នេះ ។
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥នេះ ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥នេះ ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់រាជធានីភ្នំពេញ ដើម្បីជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរផងដែរ។
.jpg_RtGkBma.jpg)
.jpg_W3VVXdP.jpg)
គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដោយគ្រោងបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ។ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ស្ពានអាកាសនេះត្រូវបានសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយការគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ។ គម្រោងនេះចែកចេញជាពីរដំណាក់កាល៖
.jpg_9PTBLQv.jpg)
.jpg_MguwlOh.jpg)
ស្ពានអាកាស មរតកតេជោត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលវិជ្ជមានទៅដល់ទីផ្សារអចលនទ្រព្យក្នុងស្រុក ដោយបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាធ្វើដំណើរ ដែលអាចបង្កើនតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញផងដែរ។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមផែនការពង្រីកទីក្រុងកាន់តែទូលំទូលាយរបស់រាជធានីភ្នំពេញ ដែលរួមមានគម្រោងសំខាន់ៗផ្សេងទៀត ដូចជាស្ពានអាកាសតាមមហាវិថីព្រះមុនីវង្ស ព្រមទាំងគំនិតផ្តួចផ្តើមការពារទឹកជំនន់។ ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធបែបនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ភាពរស់រវើកនៃសេដ្ឋកិច្ចទីក្រុង និងគុណភាពជីវិតសម្រាប់អ្នករស់នៅផងដែរ។
ជាងនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយាន្តដ្ឋានដែលធំជាងគេទី9នៅលើពិភពលោក ក៏ត្រៀមនឹងបើកអោយដំណើរការប្រើប្រាស់នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះខ្នាតធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ជាចុងបញ្ចប់
ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពានអាកាសមរតកតេជោ និងអាកាសយានដ្ឋានថ្មីនាពេលខាងមុខ នឹងក្លាយជាចំណុចសំខាន់ក្នុងការបង្កើនការទាក់ទាញរបស់ទីក្រុង សម្រាប់ទាំងអ្នករស់នៅក្នុងប្រទេស និងអ្នកវិនិយោគ ព្រមទាំងរួមចំណែកដល់បរិស្ថានទីក្រុង អោយកាន់តែមានភាពរស់រវើកផងដែរ។
—
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់
📞+855 92 92 1000
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›