Error - 500
Failed to fetch
 +85561 777 090
ហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញ សន្តិសុខ ដើម្បីបង្កើន
Updated on: June 6, 2022, 5:05 p.m.
Published on: May 16, 2016, 8:53 a.m.
EnglishEnglish
Realestate News

ហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញ សន្តិសុខ ដើម្បីបង្កើន


Phnom Penh Park លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងដំឡើងកាមេរ៉ាសុវត្ថិភាព ៦០០គ្រឿង នៅទូទាំងរាជធានីភ្នំពេញបន្ថែម ឲ្យបានក្នុងរយៈ៦ខែទៀត។ លើសពីនេះ សួនច្បារជាង៦៩ហិកតានិងដើមឈើចំនួន ៦ម៉ឺនដើម ត្រូវប្រគល់ឲ្យក្រុមហ៊ុនឯកជន ជាអ្នកទទួលខុសត្រូវថែទាំងជំនួសសាលារាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស តាមរយៈ Facebook Page ផ្លូវការរបស់លោកបានបញ្ជាក់ទៀតថា ក្រៅពីដាក់ឲ្យសួនច្បារ និងដើមឈើ ក្រុមហ៊ុនឯកជនជាអ្នកថែទាំហើយ អំពូលភ្លើងបំភ្លឺសាធារណៈជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួល ខុសត្រូវទទួលថែទាំ ក៏ត្រូវប្ដូរឲ្យក្រុមហ៊ុនឯកជន។

Comments